កាលពីដើមខែនេះ សួនសត្វ Bronx បានប្រកាសថា សត្វខ្លាដាម៉ាដាអាយុ ៤ ឆ្នាំ ត្រូវបានគេបញ្ជាក់ថាបានឆ្លងវីរុសកូរ៉ូណានេះ ក្រៅពីនេះ យ៉ាងហោចណាស់មានសត្វឆ្មា៦ក្បាលទៀត ក៏បានចាប់ផ្តើមចេញរោគសញ្ញាដែរ។
លោក Paul Calle ប្រធានពេទ្យសត្វនៃសួនសត្វ Bronx បានប្រាប់ National Geographic ថា “ការធ្វើរោគវិនិច្ឆ័យរបស់ Nadia គឺជាលើកទីមួយហើយសម្រាប់ចំណេះដឹងរបស់យើង ដែលថាសត្វព្រៃមួយក្បាលបានធ្លាក់ខ្លួនឈឺឆ្លងជំងឺកូវីដ -១៩ ពីមនុស្សម្នាក់” ។
បុគ្គលិកពេទ្យសត្វនៅសួនសត្វបានប្រមូលសំណាកពីច្រមុះ បំពង់ក និងបំពង់ដង្ហើមរបស់ Nadia ដោយប្រើថ្នាំសន្លប់។
មន្ត្រីសួនសត្វបាននិយាយថា ពួកគេជឿថាសត្វទាំងនេះត្រូវបានឆ្លងដោយបុគ្គលិកថែទាំសត្វនៅក្នុងសួនសត្វមួយនេះផ្ទាល់តែម្ដង៕



ប្រភព ៖ Daily Mail

