សង្គម ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ · ១៨:១៤
បិទហ្វេសប៊ុក ផ្តាច់ចេញពីបណ្តាញសង្គមយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ហើយចេញដើរកម្សាន្តឬចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។ បិតណាស់បច្ចេកវិទ្យាបានក្លាយជាតម្រូវការចាំបាច់មួយដែលយើងជារឿយៗបាត់បង់ការទាក់ទងនឹងសម្រស់ធម្មជាតិនៃជីវិតដល់ល្អរបស់យើងដោយពុំដឹងខ្លួន។ កុំស្ត្រេសអំពីស្នេហា នៅក្នុតវ័យនេះកុំបារម្ភខ្លាំងពេកអំពីការធ្លាក់ក្នុងអន្លង់ស្នេហ៍។ ផ្ទុយទៅវិញអ្នកគួរធ្វើរឿងអ្វីមួយឱ្យវាក្លាយជាអាទិភាពក្នុងការអភិវឌ្ឍខ្លួនជាមុនសិនហើយក្លាយជាមនុស្សម្នាក់រកឱ្យឃើញនូវអ្វីដែលអ្នកត្រូវការនៅក្នុងដៃគូ។ ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយឪពុកម្តាយរបស់អ្នក នៅពេលអ្នកធំអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្តាយរបស់អ្នកតាមរបៀបដែលអ្នកមិនអាចធ្វើបាននៅពេលអ្នកនៅក្មេង។ អ្នកពិតជាអាចស្គាល់ពួកគេជាបុគ្គលហើយមិនត្រឹមតែជាមនុស្សដែលចិញ្ចឹមអ្នកប៉ុណ្ណោះទេ។ រៀនពីរបៀបគ្រប់គ្រងលុយ អានសៀវភៅហើយចូលរួមវគ្គសិក្សានិងអភិវឌ្ឍវិន័យដោយខ្លួនឯង។ នេះគឺជាជំនាញដែលគ្មាននរណាម្នាក់នឹងបង្រៀនអ្នកហើយវាចាំបាច់ណាស់សម្រាប់មនុស្សពេញវ័យទាំងអស់។ មានមហិច្ឆិតា ដេញតាមក្តីសុបិន្តឬវិនិយោគលើតណ្ហានៃមហិច្ឆិតារបស់អ្នក។ ក្នុងអាយុ ២០ជាងឆ្នាំ នេះគឺជាពេលវេលាតែមួយគត់នៅក្នុងជីវិតរបស់អ្នកដែលត្រូវលើកទឹកចិត្តអ្នកឱ្យមានភាពអាត្មានិយមចំពោះតម្រូវការរបស់អ្នក។ អ្នកអាចប្រថុយច្រើននៅអាយុ ២០ ឆ្នាំជាងពេលដែលអ្នកចាស់រៀបការនិងមានកូនហើយពុំបានគិតពីមហិច្ឆិតាសោះ។ ធ្វើដំណើរ ចេញទៅជួបមនុស្សថ្មីៗនិងទទួលបានបទពិសោធន៍ថ្មីៗ! ពិភពលោកនេះមានទំហំធំធេងនិងមានភាពចម្រុះហើយអ្នកគ្រាន់តែទទួលបានឱកាសតែមួយគត់ដើម្បីទទួលបានបទពិសោធន៍ពីវាគឺល្អបំផុត។ ការបញ្ចូលខ្លួនអ្នកទៅក្នុងវប្បធម៌ផ្សេងគ្នាគឺពង្រីកទស្សនៈពិភពលោកនិងបញ្ញារបស់អ្នក។ បង្កើតទម្លាប់សុខភាពល្អ រាងកាយរបស់អ្នកគឺដូចជាយានយន្តចឹង។ នៅពេលដែលអ្នកញ៉ាំបានល្អនិងហាត់ប្រាណទៀងទាត់អ្នកកំពុងអនុញ្ញាតឱ្យរាងកាយរបស់អ្នកដំណើរការលើឥន្ធនៈដែលមានប្រសិទ្ធភាពបំផុតដែលវាអាចមាន។ ការបង្កើតទម្លាប់ល្អមិនត្រឹមតែធ្វើឱ្យអ្នកជាមនុស្សដែលមានសុខភាពល្អប៉ុណ្ណោះទេប៉ុន្តែវាបង្កើតកម្រិតនៃការគោរពខ្លួនឯងបានយ៉ាងល្អ។ វាក៏ឆ្លុះបញ្ចាំងដល់អ្នកដែលនៅជុំវិញអ្នកថាអ្នកមានជំនឿចិត្តលើខ្លួនឯងខ្លាំងហើយមើលឃើញពីតម្លៃខ្ពស់នៅក្នុងខ្លួនអ្នក។ រៀនជំនាញថ្មីៗ រៀនលេងឧបករណ៍ភ្លេងច្រៀងឬសូម្បីតែភាសាថ្មីក៏ត្រូវរៀនដែរ…