កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ញារ ជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវជាតិលេខ ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ស្ថិតក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ ០១ គ្រឿង ប៉ុន្ដែមិនបង្កឲ្យមានរបួសនោះទេ ។
អ្នកបើកបររថយន្តឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក ហុិនដាយ ក្បាលពណ៌ខៀវ ស្លាកលេខ ភ្នំពេញ3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសុឺមីរុឺម៉កស្លាកលេខ ភ្នំពេញ4A.4889 ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដៅពីត្បូងទៅជើង) ។
យោងតាមសម្តីរបស់ សមត្ថកិច្ចជំនាញបានឱ្យដឹងថា មូលហេតុបឋមដែលបង្កឡើងដោយអ្នកបើកបររថយន្ដបើកបរ ក្នុងស្ថានភាពងងុយ៕










