ស្រានាំឱ្យមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯង ធ្វើឱ្យមនុស្សមិនអាចឃុំគ្រងសភាពខ្លួនឯងបានពេលស្រវឹង ធ្វើឱ្យមនុស្សលែងដឹងអី បាត់បង់សតិ ធ្វើឱ្យខូចសុខភាពអ្នកផ្ទាល់ ជាពិសេនោះគឺ ការបើកបរពេលស្រវឹង នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកបើកបរដែលនៅជុំវិញខ្លួន ពួកគាត់មិនដឹងអី តែត្រូវមករងគ្រោះព្រោះតែមនុស្សបាត់បង់សតិដោយសារស្រា ព្រោះតែខ្វះការទទួលខុសត្រូវរបស់អ្នក។

យ៉ាងណាមិញ យោងតាមការផុសរបស់ម្ចាស់គណនីហ្វេសប៊ុគមួយមានឈ្មោះថា Kim Ly Hoon គាត់បានសរសេររៀបរាប់ថា “#ព្រោះតែភាពខ្វះការទទួលខុសត្រូវរបស់អ្នក បើកបរក្នុងស្ថានភាពស្រវឹង បានធ្វើអោយវិជ្ជបណ្ឌិតម្នាក់ ដែលជួយមនុស្សរាប់សិបនាក់ ត្រូវមកដេកអង្គុយចាំលទ្ធផល ដែលស្ទើតែមិនដល់ 20% ។
អ្នកបានធ្វើអោយទេវតាជួយជីវិតរបស់អ្នកម្នាក់ទៅជាបែបនេះ តើអ្នកចង់មកទទួលខុសត្រូវបែបណា ជីវិតរបស់អ្នកមួយរយក៏មិនស្មើនឹងជីវិតរបស់គាត់ម្នាក់ដែរ។
ជីវិតអ្នក100គឺបានតែចេះផឹកស្រាហើយបើកបរ គ្រោះថ្នាក់ហើយរត់គេច តែជីវិត #វេជ្ជបណ្ឌិត ម្នាក់នេះគឺជាទេវតាដែលជួយជីវិតមនុស្សរាប់សិបនាក់ គាត់បានបំពេញកាតព្វកិច្ចរបស់គាត់បានយ៉ាងល្អ ចុះអ្នកវិញបានធ្វើអ្វី? អ្នកមិនត្រឹមតែមិនបានបំពេញតាមតួនាទី និងកាតព្វកិច្ចរបស់ខ្លួនទេ ថែមទាំងបានធ្វើអោយទេវតាជួយជីវិតមនុស្សរាប់សិបអ្នក ត្រូវមកដេកលើគ្រែ អង្គុយចាំលទ្ធផល …
តើអ្នកចង់សងអ្វី???? តើវាសមដែរទេ ????????????”

សារខាងលើនេះបានសរសេរឡើងក្រោយពីបងប្រុសរបស់គាត់ដែលជាវេជ្ជបណ្ឌិតមួយរូប ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់រយនាក់មកហើយ តែបែរជាត្រូវមកគ្រោះថ្នាក់ ដោយសារតែមនុស្សស្រវឹងស្រា បានបើកបរមកបុកពីក្រោយ បណ្ដាលឱ្យវេជ្ជបណ្ឌិតរូបនេះ ត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ ដែលពេលនេះដែរ កំពុងតែរង់ចាំលទ្ធផល មិនដឹងថាទៅជាយ៉ាងណាទេ។
ទោះជាយ៉ាងណា ក្រុមការងារយើងខ្ញុំ សូមបួងសួងដល់ទេវតា ជួយតាមថែរក្សា និងការពារឱ្យលោកវេជ្ជបណ្ឌិតរួចផុតពីដំណាក់កាលនេះ៕









