
ការប្រែប្រួលផ្លូវចិត្តរបស់ភរិយាអំឡុងពេលមានផ្ទៃពោះដែលស្វាមីគ្រប់រូបគួរតែដឹង
ចំណងស្នេហាដែលបង្កើតឡើងដោយមនុស្សពីរនាក់រហូតដល់បង្កើតបានជាគ្រួសារតូចមួយ វាមិនមែនជារឿងងាយស្រួលនោះទេ។ រឿងរ៉ាវស្មុកស្មាញ ការយល់ចិត្តគ្នា គឺជារឿងមួយដែលគូស្នេហ៍ ឬ គូស្វាមីភរិយាធ្វើ ដើម្បីឲ្យចំណងស្នេហារបស់អ្នកកាន់តែរឹងមាំ។ បន្ទាប់ពីការសាងបាននូវគ្រួសារតូចមួយដោយមានមនុស្សពីរនាក់ហើយ គឺស្វាមីភរិយាគ្រប់រូបចង់បាននូវបុត្របន្ថែមទៀត ដើម្បីជាចំណងដៃនៃសេចក្តីស្នេហា។ បន្ទាប់មកទៀត តើស្វាមីគួរធ្វើអ្វីខ្លះអំឡុងពេលដែលភរិយារបស់ខ្លួនកំពុងតែមានផ្ទៃពោះ? ខាងក្រោមនេះជាការប្រែប្រួលផ្លូវចិត្តរបស់ភរិយាដែលស្វាមីគ្រប់រូបគួរតែដឹង ការប្រែប្រួលធំៗមានពីរ គឺ វិជ្ជមាន និង អវិជ្ជមាន៖ ដូច្នេះតើស្វាមីគួរតែធ្វើអ្វីនៅក្នុងការប្រែប្រួលនេះ? ១. ការប្រែប្រួលវិជ្ជមាន នៅពេលដែលមនុស្សស្រីមានផ្ទៃពោះ នាងចាប់ផ្តើមរំភើបជាមួយនឹងទង្វើរបស់ប្តី ដែលបានថ្នាក់ថ្នម យល់ចិត្តនាង ខ្វាយខ្វល់ពីនាង ដូចជាអារម្មណ៍នៅពេលដែលផ្តើមស្នេហាដំបូងដូចគ្នា។ ២. ការប្រែប្រួលអវិជ្ជមាន ការប្រែប្រួលអវិជ្ជមានបែបនេះ វារៀងធ្វើឲ្យស្វាមីហត់បន្តិចហើយ,…




















