នៅក្នុងខែ៣នេះ ឆ្នាំ៤ នឹងមានលាភសំណាងផ្ទួន ធ្វើអ្វីក៏សម្រេច និងជោគជ័យ មាសប្រាក់ហូរចូល!

7
ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា ២ខែដំបូងនេះឆ្នាំនេះ យីអ៊ុនអ្នកមិនសូវជាល្អ រកអ្វីធ្វើអ្វីក៏មានភាពរាំងស្ទះច្រើន ប៉ុន្តែចូលដល់ខែ៣នេះ អ្នកអស់បារម្ភហើយ ព្រោះថាលាភសំណាងកំពុងតែរត់មករកអ្នក ព្រោះតែកន្លងមកនេះ អ្នកបានឆ្លងកាត់ ខំប្រឹង និងត្រួសត្រាយបន្លាដែលមានរួចហើយ ដូច្នេះ ខែថ្មីនេះ វាជាខែដែលផល លាភសំណាង ទ្រព្យ លុយកាក់ ចូលមកម្ដង កុំភ្លេចណា អ្នកកើតឆ្នាំទាំង៤នេះ ត្រៀមខ្លួនទទួលលាភ យសសក្តិ លុយកាក់ និងថែរក្សាឱ្យបានល្អ។

១. អ្នកកើតឆ្នាំ ច

ការផ្សាយពាណិជ្ជកម្ម

B8435e0d1b6a402d22bc9eaaf322811a

សម្រាប់អ្នកកើតឆ្នាំច នៅក្នុងខែ៣នេះ ការងារអ្នកនឹងមានភាពរីកចម្រើនទៅមុខជាបន្តបន្ទាប់។ លើសពីនេះ នឹងកើតមានរឿងល្អៗជាច្រើនៅក្នុងជីវិតអ្នក ដែលវានឹងជួយឱ្យអ្នកកាន់តែរីករាយសប្បាយចិត្ត ដូច្នេះគំនិតអ្នកនឹងចាប់ផ្ដើមភ្លឺស្រឡះ កាន់តែមានអារម្មណ៍ចង់បំពេញកិច្ចការងារទាំងពួងឱ្យកាន់តែល្អប្រសើរ។ ជាងនេះទៅទៀតមិនថាលាភសំណាង លុយកាក់ អ្វីទេ គឺអ្នកប្រៀបបាននឹងទទួលបានឃ្លាំងទ្រព្យ ជង្រុកលាភយ៉ាងធំពីទេវតា។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណា ក្នុងរឿងស្នេហា ឬគូស្រករ ប្រហែលជាអ្នកមិនសូវជាប្រសើរប៉ុន្មានឡើយ តែវាក៏មិនអាក្រក់ដែរ សម្រាប់អ្នកដែលមានគូ។ ចំណែកអ្នកមិនទាន់មានគូ គឺហាក់មិនទាន់មានពន្លឺដែលអាចរកគូបានឡើយ។

២. អ្នកកើតឆ្នាំ កុរ

ការផ្សាយពាណិជ្ជកម្ម

13a705a0094801ef48e85490b3e60d89

ចំណែកឯអ្នកកើតឆ្នាំ​ កុរ វិញ ក្នុងខែ៣នេះ អ្នកមានទេវតាទ្រព្យ ទេវតាសំណាង ដើរតាមអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង ដូច្នេះមិនថាអ្នកទៅណា ឬចង់ប្រកបកិច្ចការងាររកស៊ីអ្វីទេ អ្នកប្រាកដជាទទួលបានផលចំណេញ​ និងជោគជ័យយ៉ាងធំធេង។ លើសពីនេះ ទេវតាទាំង៣រួមមាន ទេវតាសំណាង ទេវតាទ្រព្យ និងទេវតាសុភមង្គល នឹងនាំមកនូវតែរឿងល្អៗដល់អ្នក នឹងជួយបញ្ចៀសរាល់បញ្ហា ឬឧបសគ្គ គ្រោះទាំងឡាយពីជីវិតអ្នកថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

៣. អ្នកកើតឆ្នាំ ម្សាញ់

8d28ceeb2834e6e7c8eb9aa7c2b47230

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកកើតឆ្នាំ ម្សាញ់ ក្នុងខែ៣នេះ សំណាញ់ដែលអ្នកបានបោះទៅ នឹងនាំមកនូវមាសពេជ្រកែវកង សំណាងល្អ លាភ ទ្រព្យ គ្រប់បែបយ៉ាងមកដល់អ្នក ដូច្នេះកុំបង្អង់ ឬព្រងើយកន្តើយឱ្យសោះ យ៉ាងណា អ្នកត្រូវតែរហ័សរហួន ខំប្រឹងឃ្មាតខ្មីបន្ថែមទៀត ទើបអាចឱបក្រសោបលាភ ទ្រព្យទាំងនេះបាន។ ព្រោះតែហេតុថា ខែ៣នេះ មានផ្កាយសំណាងបានរះបញ្ចេញរស្មីលើអ្នក ដូច្នេះអ្នកនឹងអាចទទួលបានលាភទាំងពួង និងឆ្លងផុតរាល់បញ្ហា ការលំបាកផ្សេងៗបានយ៉ាងរលូន។

៤. អ្នកកើតឆ្នាំ រកា

ការផ្សាយពាណិជ្ជកម្ម

87c78559e1b734f39fbabdc8930042ef

អាចនិយាយបានថា កន្លងមកនេះ អ្នកហាក់ពិបាក និងស្មុគស្មាញក្នុងរឿងជាច្រើន ជាពិសេសការងារមិនរលូនល្អសោះ ចេះតែមានឧបសគ្គផ្សេងៗមករារាំងអ្នកជាប់ជានិច្ច ប៉ុន្តែអស់ការព្រួយបារម្ភហើយ ព្រោះចាប់ពីខែ៣នេះតទៅ ផ្លូវដែលអ្នកធ្លាប់ដើរពោរពេញដោយបន្លា និងឧបសគ្គនោះ វាលែងមាន ឬរំខានអ្នកទៀតហើយ។ ចាប់ពីពេលនេះ អ្នកត្រៀមតែកាបូបសម្រាប់ដាក់លុយកាក់ទៅ ព្រោះទាំងលាភ សំណាង លុយកាក់ នឹងហូរហៀរចូលក្នុងកាបូបអ្នក សឹងតែគ្មានកន្លែងដាក់ផង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ gangbeauty / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម