សម្រង់

សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ-១៩ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
ព័ត៌មានជាតិ

សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ-១៩ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចិន្តា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូ.វី.ដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូ.វី.ដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចបានស្សម្រេចអោយរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាលីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូ.វី.ដ-១៩…

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា
សម្រង់

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា

ទីស្ដីការក្រសួង៖ ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានគោលបំណងចូលរួមក្នុងការកែលំអគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិក លើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។ គម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា មានទំហំថវិកា ចំនួន៧លានដុល្លារអាមេរិក ដែលត្រូវអនុវត្តរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៦ គាំទ្រថវិកាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គម្រោងនេះនឹងផ្ដោតលើសកម្មភាពជាអាទិភាពរួមមាន (១).ការកែលំអកម្មវិធីសិក្សា និង សៀវភៅសិក្សាគោល ICT (២).អភិវឌ្ឍសមត្ថភាពលើការបង្រៀន និងរៀន ICT…

សូមអំពាវនាវដល់បងប្អូន ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅហាង រចនា​ បុកល្ហុងជិតព្រះបរមរាជវាំង
ព័ត៌មានជាតិ

សូមអំពាវនាវដល់បងប្អូន ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅហាង រចនា​ បុកល្ហុងជិតព្រះបរមរាជវាំង

📣សេចក្តីជូនដំណឹង ​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ 🔴​ ហាង រចនា​ បុកល្ហុង ជិតព្រះបរមរាជវាំង ផ្ទះលេខ ៣២, ផ្លូវលេខ ២៤០, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ ⏰ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១​ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#C.O.V.I.D.-19) ដែលមានទីតាំងនៅ 📌​វិទ្យាល័យ​បាក់ទូក​…

ក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់​ រៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកកូ.វី.ដ-១៩​
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់​ រៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកកូ.វី.ដ-១៩​

ព្រឹកថ្ងៃពុធ ១១កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​សុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវ​និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវី.រុសកូ.រ៉ូ.ណា(កូ.វី.ដ-១៩​)។ ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ​ ក្រុមអ្នកបច្ចេកទេសសុនខ​នៃអង្គភាពសុីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា​ ក្នុងការហិតរកអ្នកផ្ទុកវីរុ.សកូ.រ៉ូ.ណាបាន។ អង្គភាពសុីម៉ាក់​ ត្រៀមសុនខ​ ត្រៀមឯកសារហ្វឹកហ្វឺន​ រៀបចំទីតាំងហ្វឹកហ្វឺន​ និងអ្នកឯកទេសសំរាប់បំរេីការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល​។ ឯកឧត្តម ហេង រតនា បានពិភាក្សាការងារនេះជាមួយ ឯ.ឧសាស្ត្រាចារ្យ​ ម៉ម​…

ដំណឹងល្អ! បវរកញ្ញាកម្ពុជាជាប់ឈានឡើងទៅវគ្គដប់ប្រទេសចុងក្រោយ របស់កម្មវិធីបវរកញ្ញាអន្តរជាតិ (មានវីឌីអូ)
ព័ត៌មានជាតិ

ដំណឹងល្អ! បវរកញ្ញាកម្ពុជាជាប់ឈានឡើងទៅវគ្គដប់ប្រទេសចុងក្រោយ របស់កម្មវិធីបវរកញ្ញាអន្តរជាតិ (មានវីឌីអូ)

សេចក្តីប្រកាសរបស់កម្មវិធីក្រកួតបវរកញ្ញាអន្តរជាតិ នាល្ងាចថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ បង្ហាញពីលទ្ធផលនៃការបោះឆ្នោត តាមYouTube ជ្រើសរើសបេក្ខនារីប្រាំប្រទេសផ្សេងគ្នាដែលទទួលបានការគាំទ្រច្រើនបំផុតពីមហាជន ជាមួយនឹងការដើរម៉ូតស្លៀកសម្លៀកបំពាក់ ឈុតហែលទឹក  ។ ខាងក្រោមនេះជាបេក្ខនារីទាំង ប្រាំប្រទេស ដែលជាប់ពីការបោះឆ្នោតជ្រើសរើស៖ 📌 “Officials Announcement” The 5 finalists “Best in swimsuit” by vote are: 1. Miss Grand Philippines 2. Miss Grand Indonesia…

បើអ្នកអាចជ្រើសយកមនុស្សម្នាក់នោះបាន នោះមានន័យថា ជីវិតគូរបស់អ្នក នឹងមានតែក្ដីសុខសុភមង្គលច្រើនជាង ទុក្ខកង្វល់ និងវិប្បដិសារី!
សម្រង់

បើអ្នកអាចជ្រើសយកមនុស្សម្នាក់នោះបាន នោះមានន័យថា ជីវិតគូរបស់អ្នក នឹងមានតែក្ដីសុខសុភមង្គលច្រើនជាង ទុក្ខកង្វល់ និងវិប្បដិសារី!

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលអាចស្រឡាញ់ចិត្តគំនិតរបស់អ្នកច្រើនជាងរាងកាយរបស់អ្នក ។ អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។ តើគេអាចទទួលយកគុណវិបត្តិ កំហុសឆ្គងរបស់អ្នកបានទេ? ទោះអ្នកខុស ក៏គេនៅតែមានអារម្មណ៍ថាអ្នកមានតម្លៃ ។ តើគេព្រមតស៊ូដើម្បីអ្នកទេ ទោះបីជាមានការលំបាកនិងព្យុះសង្ឃរានៅក្នុងជីវិតក៏ដោយ ។ តើគេនឹងយល់ព្រមទទួលយកអាកប្បកិរិយាឆ្កួតៗ និងគួរឱ្យរំខានរបស់អ្នកបានទេ ? តើគេអាចធ្វើឱ្យអ្នកស្ងប់ចិត្តបានទេ តើគេនឹងនិយាយជាមួយអ្នកមុនទេ បន្ទាប់ពីមានបញ្ហាជាមួយគ្នាហើយ ? អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងកោតសរសើរចំពោះការខិតខំរបស់អ្នកហើយអ្នកដែលនឹងដឹកនាំអ្នកនិងគាំទ្រអ្នកពេញមួយជីវិតរបស់អ្នក។ តើគេនឹងនៅតែនៅជាមួយអ្នកនៅថ្ងៃចុងបញ្ចប់ដែរទេ តើគេអាចរួមដំណើរជាមួយអ្នកដោយស្នាមញញឹមបានយូរបល់ពេលណា? អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងថើបអ្នករាល់ពេល ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកគឺជាមនុស្សសំខាន់បំផុតនៅក្នុងពិភពលោក។ អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលអាចជាមិត្តល្អនិងស្នេហាពិតរបស់អ្នកក្នុងពេលតែមួយ។ អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងអត់ទោសឱ្យអ្នករាល់ពេល។ មិនថាអ្នកខុស ក៏គេមិនទុកអ្នកចោល ដាច់ខាត គេនឹងមិនទៅណាចោលអ្នកឡើយ…

Do Hung Dung ត្រូវ​នៅ​ក្រៅទីលាន​យ៉ាងហោច​ណាស់​មួយឆ្នាំ​ក្រោយ​បាក់ជើង២កំណត់​ក្នុង​ការ​ប្រកួតម្សិលមិញ
កីទ្បា

Do Hung Dung ត្រូវ​នៅ​ក្រៅទីលាន​យ៉ាងហោច​ណាស់​មួយឆ្នាំ​ក្រោយ​បាក់ជើង២កំណត់​ក្នុង​ការ​ប្រកួតម្សិលមិញ

យោងតាមក្រុមគ្រូពេទ្យរបស់ក្លិប Hanoi FC បានឲ្យដឹងថាកីឡាករសំខាន់ម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Do Hung Dung នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយឆ្នាំ ដោយសារតែគាត់បានរងរបួសជើង បន្ទាប់ពីមានបញ្ហាមិនស្រួលនៅក្នុងការប្រកួតលីគកាលពីថ្ងៃអង្គារ។ លោក Nguyen Quoc Hoi ប្រធាន​ក្លិប Hanoi FC និយាយ​តាម​រយៈរបាយការណ៍​របស់​គ្រូពេទ្យប្រចាំក្លិបថា កីឡាករ Do Hung Dung ដែលជាខ្សែបម្រើវ័យ ២៨ ឆ្នាំរបស់ក្លិប Hanoi FC និងក្រុមជម្រើសជាតិវៀតណាម បានរងរបួសបាក់ជើងខាងស្តាំបន្ទាប់ពីរូបគេត្រូវបានទាត់ដោយខ្សែបម្រើ Ngo Hoang Thinh…

តើអ្នកអាចរកឃើញខ្លាឃ្មុំផេនដាលាក់ខ្លួននៅក្នុងសត្វដំរីទាំងនេះទេ?
សម្រង់

តើអ្នកអាចរកឃើញខ្លាឃ្មុំផេនដាលាក់ខ្លួននៅក្នុងសត្វដំរីទាំងនេះទេ?

តើអ្នកអាចរកខ្លាឃ្មុំផេនដាក្នុងចំណោមដំរីទាំងអស់នោះបានទេ? អ្នកមានពេលតែមួយនាទីប៉ុណ្ណោះ! មុនពេលអ្នកចាប់ផ្តើម ចូរក្រឡេកមើលរូបភាពនេះ ខ្ញុំចង់ដឹងថាតើអ្នកចូលចិត្ត Where’s Waldo ដែរឬទេ? ប្រហែលជាខ្ញុំមិនដឹងអំពីអ្នកទេ ប៉ុន្តែខ្ញុំស្រឡាញ់ Where’s Waldo ណាស់។ ខ្ញុំជាអ្នកស្វែងរក ហើយបញ្ហាប្រឈមបែបនេះធ្វើឱ្យខ្ញុំរីករាយ និងលើកទឹកចិត្តខ្ញុំ។ ដោយសារតែយើងដឹងថាអ្នកជាអ្នកគាំទ្រនៃបញ្ហាប្រឈមនេះ យើងបានបង្កើតភារកិច្ចនេះសម្រាប់អ្នកបាន! តើអ្នកអាចរកខ្លាឃ្មុំផេនដាឃើញទេ? មិនអីទេ ខ្ញុំបានអនុវត្តពេញមួយជីវិតកុមារភាពរបស់ខ្ញុំ ហើយខ្ញុំចាត់ទុកខ្លួនឯងជាអ្នកជំនាញ! ប៉ុន្តែភារកិច្ចនេះពិបាកណាស់! ខ្ញុំចំណាយពេលមួយម៉ោង ដើម្បីព្យាយាមមើលខ្លាឃ្មុំផេនដាក្នុងចំណោមដំរីទាំងអស់នេះ! តើអ្នករកឃេីញខ្លាឃ្មុំផេនដាឬនៅ?? ប្រសិនបើចម្លើយរបស់អ្នក គឺវិជ្ជមាន សូមអបអរសាទរ។ អ្នក គឺជាគីឡូPro! ក្នុងករណីដែលអ្នកស្វែងរកខ្លាឃ្មុំផេនដាមិនឃើញ…

លក្ខណៈពិសេសនៃមនុស្សមិនសូវចេះនិយាយស្តីច្រើន!!!!
សម្រង់

លក្ខណៈពិសេសនៃមនុស្សមិនសូវចេះនិយាយស្តីច្រើន!!!!

ជាធម្មតាអ្នកដែលមានអត្តចរិតខុសពីគេ ដោយចូលចិត្តនៅម្នាក់ឯង និងមិនសូវចូលចិត្តនិយាយស្តីច្រើន ត្រូវបានមនុស្សជុំវិញមើលរំលង មិនសូវអើពើ មិនសូវមានមិត្តភក្តិ ថែមទាំងពេលខ្លះធ្វើឱ្យអ្នកផ្សេងកោតខ្លាចផងដែរ។ ប៉ុន្តែដោយសារតែគេជាមនុស្សស្ងៀមស្ងាត់បែបនេះ បានធ្វើឱ្យជីវិតគេមានលក្ខណៈពិសេស និងច្បាស់លាស់លើសមនុស្សដទៃ មិនថាតែការនិយាយស្តី ជីវិតរស់នៅប្រចាំថ្ងៃ ការងារ មិត្តភក្តិ និងរឿងស្នេហានោះឡើយសុទ្ធតែល្អរៀបរយគ្រប់យ៉ាង។ ១. ខាងក្រៅជាមនុស្សស្ងប់ស្ងាត់ តែខាងក្នុងពោរពេញទៅដោយអារម្មណ៍ដែលសម្បូរបែប ៖ យើងអាចមើលទៅគេហាក់ដូចជាមនុស្សដែលគ្មានរសជាតិ គ្មានទឹកដម ចូលចិត្តធ្វើអីធ្មឹងៗ មិនងាយមានប្រតិកម្មជាមួយមជ្ឈដ្ឋានជុំវិញខ្លួន តែតាមពិតទៅគេមានចិត្ត មានបេះដូងដូចមនុស្សទូទៅដែរគ្រាន់តែគេមិនសូវបញ្ចេញមកតែប៉ុណ្ណោះ ម្យ៉ាងទៀតពួកគេគឺប្រមូលផ្តុំទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ហើយងាយនឹងមើលធ្លុះចិត្តមនុស្សដែលចូលមកជិតខ្លួនគេខ្លាំងណាស់។ ២. ជាមនុស្សក្រែងចិត្តអ្នកដទៃ និង មិនចូលចិត្តយកមុខយកមាត់នោះទេ ៖…

អស្ចារ្យណាស់! បវរកញ្ញាកម្ពុជានៅតែអាចគ្រងដំណែងលេខមួយ ពីការបោះឆ្នោះគាំទ្រ ក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិដដែល
ព័ត៌មានជាតិ

អស្ចារ្យណាស់! បវរកញ្ញាកម្ពុជានៅតែអាចគ្រងដំណែងលេខមួយ ពីការបោះឆ្នោះគាំទ្រ ក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិដដែល

បន្ទាប់ពីការប្រកួតដើរម៉ូតជាមួយនឹងឈុតហែលទឹកក្នុងការប្រកួត បវរកញ្ញាអន្តរជាតិ (Miss Grand International) រួចមក Page Miss Grand International ក៏បានធ្វើការបង្ហោះជាមួយនឹងរូបភាពបវរកញ្ញាទាំងអស់ ដែលស្លៀកសម្លៀកបំពាក់ឈុតហែលទឹក ដើម្បីឲ្យមហាជនបោះឆ្នោះជ្រើសរើសបេក្ខនារីចំនួនដប់រូបដើម្បីបន្តរទៅវគ្គបន្ទាប់។ ហើយការបោះឆ្នោះមួយនេះក៏ត្រូវបានបញ្ចប់នៅវេលាម៉ោង ២០:០០ ថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០២១ ហើយលទ្ធផលក៏បានផ្សាយចេញជាផ្លូវការ នាវេលាម៉ោង២២:០០ ថ្ងៃខែឆ្នាំដដែល។ សម្រាប់បេក្ខនារីទាំង ២០ នាក់ចុងក្រោយ“ ល្អបំផុតក្នុងឈុតហែលទឹក” នេះផងដែរ ដប់រូបត្រូវបាន​ ជាប់ដោយសារការបោះឆ្នោត ហើយដប់រូបទៀតត្រូវបានជាប់ដោយសារការរើសពីគណកម្មការ (ចៅក្រម)។…

គួរឱ្យអាណិតខ្លាំងណាស់ បុរសកម្មករប្រមូលសំរាមម្នាក់ ជួបគ្រោះថ្នាក់ត្រូវពិការដៃម្ខាងអស់មួយជីវិត
ព័ត៌មានជាតិ

គួរឱ្យអាណិតខ្លាំងណាស់ បុរសកម្មករប្រមូលសំរាមម្នាក់ ជួបគ្រោះថ្នាក់ត្រូវពិការដៃម្ខាងអស់មួយជីវិត

កម្មករប្រមូលសំរាមម្នាក់ឈ្មោះ ទួច ទីន ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ ខណៈកំពុងប្រមូលសំរាមលើកដាក់រថយន្តសំរាម ត្រូវរថយន្តសំរាមគៀបដាច់ដៃតែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង ១២ថ្ងៃត្រង់ថ្ងៃទី២២ មិនា ២០២១ នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សាវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសង្គ្រោះភ្លាមៗនៅឃ្លីនិកឯកជនវាលរេញ៕ ប្រភព: ក្រមុំ កំពុងចាម

កម្មវិធីអាហារូបករណ៍ចំនួនបួនប្រទេស កំពុងរងចាំការប្រលងយកពីនិស្សិតកម្ពុជា
សម្រង់

កម្មវិធីអាហារូបករណ៍ចំនួនបួនប្រទេស កំពុងរងចាំការប្រលងយកពីនិស្សិតកម្ពុជា

យោងតាមការបង្ហោះរបស់ ក្រសួងអប់រំយុវជននិងកីឡា ដោយមានpage ឈ្មោះ MoEYS Cambodia ស្តីពីព័ត៌មានអាហារូបករណ៍ចំនួនបួនប្រទេសសម្រាប់និស្សិតកម្ពុជា ដោយមានដូចជា៖ ១ – សាធារណរដ្ឋកូរ៉េ ២ – សាធារណប្រជាមានិតចិន ៣ – ប្រទេសឥណ្ឌា ៤ – ប្រទេសរុស្ស៊ី បើសិនជាបងប្អូនដែលជានិស្សិតកម្ពុជាដែលមានបំណងចង់បន្តរការសិក្សានៅប្រទេសទាំងបួនខាងលើនេះ សូមអានព័ត៌មានលំអិតខាងក្រោម៖ កម្មវិធីអាហារូបករណ៍KOICAសម្រាប់ថ្នាក់បណ្ឌិតឆ្នាំសិក្សា២០២១សិក្សានៅសាធារណរដ្ឋកូរ៉េ កម្មវិធីអាហារូបករណ៍ KOICA នឹងជួយដល់មន្ត្រីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើននូវជំនាញ និងចំណេះដឹងដែលដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ – សម្រាប់ព័ត៌មានបន្ថែម៖ https://www.koica.go.kr/khm_en/8141/subview.do – ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០២…

សាលាប៊ែលធីអន្តរជាតិផ្តល់អាហារូបករណ៍ដល់កូនរបស់លោក គឹម ឃីសុន ដែលបានទទួលមរណភាពដោយសារជំងឺកូ.វី.ដ-១៩
ព័ត៌មានជាតិ

សាលាប៊ែលធីអន្តរជាតិផ្តល់អាហារូបករណ៍ដល់កូនរបស់លោក គឹម ឃីសុន ដែលបានទទួលមរណភាពដោយសារជំងឺកូ.វី.ដ-១៩

សាលាប៊ែលធីអន្តរជាតិ “ផ្តល់អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីខ្មែរ-អង់គ្លេស ជូនសិស្សឈ្មោះ គឹម សុលី និងសិស្សឈ្មោះ គឹម សុលីន ដែលជាកូនរបស់លោក គឹម ឃីសុន ជនរងគ្រោះទី៣ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ រួមជាមួយថវិកាចំនួន ៣,០០០,០០០៛ (បីលានរៀល)” —————————– ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ និងគិតគូរដល់អនាគតដ៏វែងឆ្ងាយរបស់ក្មួយៗ ថ្ងៃនេះ អ៊ំសូមផ្តល់អាហារូបករណ៍ ១០០% ជូនដល់ក្មួយៗទាំង ២នាក់ ដែលត្រូវជាកូនរបស់លោក គឹម ឃីសុន ជនរងគ្រោះទី៣ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ឲ្យមានឱកាសបានមកបន្តការសិក្សានៅសាលា…

ការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្តក្នុងវិបត្តិជំងឺកូវីដ-១៩
សម្រង់

ការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្តក្នុងវិបត្តិជំងឺកូវីដ-១៩

ឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ក្នុងវិបត្តិជំងឺកូ.វី.ដ-១៩ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំមួយបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ចំពោះមុខវិបត្តិជំងឺកូ.វី.ដ-១៩ ដែលកំពុងរីករាលក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការអញ្ជើញចូលរួមពីសំណាក់ផលិតករភាពយន្ត អាជីវករ ម្ចាស់រោងភាពយន្ត តំណាងសមាគមភាពយន្ត និងតំណាងសមាគមសិល្បករកម្ពុជា។ ប្រភព៖ Cambodia Cinema Department

ម៉ូដក្រចកដែលអ្នកចូលចិត្ត អាចបង្ហាញពីអារម្មណ៍ពិតរបស់អ្នកបានយ៉ាងច្បាស់
ប្លែកៗ

ម៉ូដក្រចកដែលអ្នកចូលចិត្ត អាចបង្ហាញពីអារម្មណ៍ពិតរបស់អ្នកបានយ៉ាងច្បាស់

តោះ!សាកល្បងធ្វើតេស្តមើល តាមរយៈម៉ូដក្រចកដែលអ្នកចូលចិត្ត ដើម្បីដឹងពីអារម្មណ៍ និងចិត្តរបស់អ្នក។ ១. ក្រចកមូល ជាមួយនឹងការតុបតែងសាមញ្ញ ភាគច្រើននៃការធ្វើកោសល្យវិច័យទាំងនេះ មានបុគ្គលិកលក្ខណៈសាមញ្ញ ដែលមិនងាយចាប់អារម្មណ៍នឹងគំនិត និងអារម្មណ៍របស់អ្នកដទៃឡើយ។ ការតុបតែងពណ៌តែមួយ ដែលបង្កើតជាការសង្កត់សម្គាល់សមល្មម មិនដិត ឬមានពណ៌ឆើតឆាយពេក ដែលបង្ហាញថា នៅក្នុងរបៀបរស់នៅ ឬរឿងស្នេហា មនុស្សប្រភេទនេះមិនផ្តោតសំខាន់លើគោលដៅរកលុយបានច្រើន ឬជឿនលឿននៅកន្លែងធ្វើការនោះទេ។ មនុស្សប្រភេទនេះចូលចិត្តរបស់សាមញ្ញៗ និងមានបំណងចង់រស់នៅជាមួយមនុស្សដែលគាត់ស្រឡាញ់ ក្នុងជីវិតធម្មតាៗតែប៉ុណ្ណោះ។ ២. ក្រចករាងការ៉េ និងចូលចិត្តគូសគំនូសពណ៌ភ្លឺថ្លា ពួកគេជាមនុស្សដែលចូលចិត្តបែបប្លែកបន្តិច និងរស់នៅក្នុងអារម្មណ៍ជ្រាលជ្រៅ ប៉ុន្តែតែងតែខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបានលទ្ធផលល្អ។ ការធ្វើកោសល្យវិច័យរាងការ៉េត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង និងមានបំណងចង់បញ្ចាំងពន្លឺឱ្យទាក់ទាញ។ ពួកគេមានសុជីវធម៌តែងតែចូលចិត្តនិយាយជាមួយមនុស្សគ្រប់គ្នានៅជុំវិញ។…

បទថ្មីពីតារាចម្រៀងកម្ពុជាក្រោមលោក ខាន់ ស៊ីអឿន គ្រាន់តែឮភ្លេងភ្លាមញ៉ាក់សរសៃរចង់រាំតែម្តង (មានវីឌីអូ)
សម្រង់

បទថ្មីពីតារាចម្រៀងកម្ពុជាក្រោមលោក ខាន់ ស៊ីអឿន គ្រាន់តែឮភ្លេងភ្លាមញ៉ាក់សរសៃរចង់រាំតែម្តង (មានវីឌីអូ)

តារាចម្រៀងសំនៀងខ្ពស់ពិរោះរណ្តំកូនខ្មែរកម្ពុជាក្រោម ជ្រកក្រោមផលិតកម្ម សាន់ដេ លោក ខាន់ ស៊ីអឿន ដែលមហាជនស្គាល់ថាជា ម្ចាស់បទ “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងសម្បើមពីមហាជននាឆ្នាំ២០១៩កន្លងទៅ។ ហើយបើគិតមកដល់ពេលនេះ បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ របស់លោក ខាន់ ស៊ីអឿន មានអ្នកទស្សនារហូតទៅដល់ ជាង ម្ភៃប្រាំមួយលានដង (26M Views) នៅក្នុង Channel YouTube របស់លោកផ្ទាល់ ដែលមានឈ្មោះថា Khanh Sioun ។ ក្រោយពីលោក ខាន់…

ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)
សម្រង់

ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)

កញ្ញា ស៊ីរីកា តារាចម្រៀងស្រីសម្លេងខ្ពស់ជ្រកក្រោមទ្រនំ ផលិតកម្មទីក្រុងភាពយន្ត (Town Production) និងជាម្ចាស់បទ “ជំនូន” ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេសដោយមានការទស្សនានៅលើ YouTube រហូតទៅដល់ជាង ប្រាំមួយលានដង (6M Views) កាលពីដើមខែធ្នូឆ្នាំ២០២០។ ហើយនាពេលថ្មីៗនេះកញ្ញា ស៊ីរីកា ក៏បានចេញបទចម្រៀងមួយបទដែលជាចង្វាក់ប្រពៃណីសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខផងដែរ ដោយបទនោះមានចំណងជើងថា “ស្រលាញ់បងអត់ខាត”។ បទ ស្រលាញ់បងអត់ខាត របស់កញ្ញា ស៊ីរីកា មួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ហើយបើនិយាយពីអត្ថន័យបទនេះវិញ គឺត្រូវចិត្តបងប្អូននារីៗខ្លាំងណាស់។  មូលហេតុដែលនិយាយថាបទនេះ ត្រូវចិត្តបងប្អូននារីៗ ព្រោះតែពាក្យពេចន៍ដែលប្រើនៅក្នុងបទចម្រៀងមួយបទនេះ គឺដើរខ្សែលើខាងប្រុសសុទ្ធតែម្តង…

មនុស្សស្រីដែលកើតក្នុងខែទាំង៣នេះ បង្ហាញថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែ
សម្រង់

មនុស្សស្រីដែលកើតក្នុងខែទាំង៣នេះ បង្ហាញថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែ

មនុស្សដែលកើតក្នុងខែទាំង៣ខាងក្រោមនេះ តាមច័ន្ទគតិ បង្ហាញថាជាមនុស្សដែលមានភាពវៃឆ្លាតច្រើនជាងមនុស្សដទៃ ហើយទ្រព្យសម្បត្តិរបស់ពួកគេកាន់តែរីកចម្រើន នៅពេលដែលពួកគេឈានដល់វ័យ ៣៥ឆ្នាំឡើងទៅ។ យើងទាំងអស់គ្នាមានក្តីសុបិនចង់ក្លាយជាអ្នកមាន និងមានទេពកោសល្យខ្លាំង ដើម្បីបំពេញកិច្ចការងារ។ ប៉ុន្តែថាតើមនុស្សម្នាក់អាចក្លាយជាអ្នកមានឬអត់ គឺអាស្រ័យលើការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេផងដែរ។ លើសពីនេះទៀត ភ័ស្តុភាររបស់មនុស្សម្នាក់ក៏អាស្រ័យលើពរជ័យពីទេវតាផងដែរ។ យ៉ាងណាមិញមនុស្សដែលកើតក្នុងខែនេះ ច្រើនតែមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ ជីវិតរបស់ពួកគេនឹងកាន់តែមានច្រើនឡើង ៗ ដោយមិនចាំបាច់បារម្ភពីម្ហូបអាហារ និងការខ្វះខាតសម្លៀកបំពាក់ឡើយ។ ១. អ្នកកើតខែ កុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងខែកុម្ភៈនៃប្រតិទិនច័ន្ទគតិ តែងតែមានអាកាសធាតុក្តៅហើយសើម។ មនុស្សដែលកើតក្នុងខែនេះ ច្រើនតែមានទេពកោសល្យច្រើន មានបញ្ញាឆ្លាតវៃ និងមានទេពកោសល្យខ្ពស់។ ជាទូទៅពួកគេមានភាពស្វាហាប់ មានទំនួលខុសត្រូវ និងមានការលះបង់ចំពោះការងាររបស់ពួកគេច្រើនផងដែរ។…

សម្តេចយាយ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី
ព័ត៌មានជាតិ

សម្តេចយាយ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។ ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន…

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក
សម្រង់

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក

ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូននិស្សិតកម្ពុជាដែលមានបំណងចង់បន្តរការសិក្សានៅសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម។ បើយោងតាម Page ផ្លូវការរបស់ ក្រសួងអប់រំយុវជននិងកីឡា ដែលមានឈ្មោះថា MoEYS Cambodia បានបង្ហោះនាល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយបានរៀបរាប់ថា៖ ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក កម្មវិធីអាហាររូបករណ៍ក្រោយឧត្តមសិក្សារបស់ធនាគារពិភពលោក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម សិក្សានៅសាកលវិទ្យាល័យ The Pennsylvania State នៃសហរដ្ឋអាមេរិក រយៈពេល ១២ខែ មាន ៣០ក្រេឌីដ សម្រាប់បេក្ខជនមានបទពិសោធន៍ការងារយ៉ាងតិច ០៣ឆ្នាំ លើផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ – ការចុះឈ្មោះតាមរយៈគេហទំព័រ…

អបអរសាទរកញ្ញា លីវ ជីលី បវរកញ្ញាកម្ពុជា ដែលទទួលលេខមួយ ក្នុងវិញ្ញាសា Country choice of the year របស់ការប្រកួតបវរកញ្ញាអន្តរជាតិនៅប្រទេសថៃ
ព័ត៌មានជាតិ

អបអរសាទរកញ្ញា លីវ ជីលី បវរកញ្ញាកម្ពុជា ដែលទទួលលេខមួយ ក្នុងវិញ្ញាសា Country choice of the year របស់ការប្រកួតបវរកញ្ញាអន្តរជាតិនៅប្រទេសថៃ

បន្ទាប់ពីមានការ share ភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជនកម្ពុជា នូវរូបភាពរបស់បវរកញ្ញាកម្ពុជាក្នុងការប្រកួត Miss Grand International នោះ ពេលនេះ វិញ្ញាសា ‘Country choice of the year‘ បានចេញលទ្ធផលជាផ្លូវការហើយ ដោយបវរកញ្ញាកម្ពុជាទទួលបានលេខមួយ។ មិនសរសើរមិនបាននូវទឹកចិត្តកូនខ្មែរដែលជួយគ្នា share & Like រហូតដល់បវរកញ្ញាកម្ពុជាទទួលបានជ័យជំនះមួយនេះ។ នេះបើយោងតាមការpostរបស់pageផ្លូវការ Miss Grand International បានសរសេររៀបរាប់ថា៖ Breaking news!!! We finally got…