Inspiration

13
Inspiration

តើអ្នកជាមនុស្សបែបណាឲ្យពិតប្រាកដ? ជ្រើសរើសយកដើមឈើមួយដើម្បីទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់អ្នក

ដើមឈើទី១ ប្រសិនបើអ្នករើសយកដើមឈើទី១ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនួលខុសត្រូវពីកំណើតនិងធ្វើកិច្ចការអ្វីមួយប្រកបដោយភាពយកចិត្តទុកដាក់។ អ្នកមិនភ័យខ្លាចនឹងប្រឈមមុខនឹងបញ្ហានោះទេដោយសារអ្នកជឿជាក់ថា អ្នកនឹងអាចយកឈ្នះលើវាបាន។ ដើមឈើទី២ ប្រសិនបើអ្នករើសយកដើមឈើទី២ អ្នកគឺជាមនុស្សដែលពូកែចុះសម្រុងនឹងអ្នកដ៏ទៃនិងតែងតែជួយគេឯងក្នុងគ្រាលំបាក។ អ្នកគឺជាមនុស្សដំបូងដែលគេតែងនឹកឃើញនៅពេលគេត្រូវការជំនួយ។ ប៉ុន្តែអ្នកមិនត្រូវចាំតែជួយគេរហូតភ្លេចខ្វាយខ្វល់ពីខ្លួនឯងនោះទេ។ ដើមឈើទី៣ ប្រសិនបើអ្នករើសយកដើមឈើទី៣ អ្នកគឺជាមនុស្សដែលមានបញ្ញានិងភាពវៀងវៃ។ អ្នកពូកែក្នុងការដោះស្រាយនិងគិតបានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយថែមទាំងចេះបង្ការខ្លួនពីបញ្ហាដែលអាចកើតមាននៅពេលអនាគតថែមទៀតផង៕

ជ្រើសរើសយកគ្រាប់ត្បូងមួយដើម្បីបង្ហាញពីអត្តចរិតពិតរបស់អ្នក
Inspiration

ទុក្ខព្រួយមិនចេះចប់ មិនចេះហើយ! ចូររើសយកដបមួយដែលបង្កប់នូវសារសម្ងាត់សម្រាប់អ្នក

ក្នុងជីវិត គេតែងឲ្យជាប្រផ្នូលដើម្បីបង្ហាញជាផ្លូវសម្រាប់ឲ្យយើងដើរ ក្នុងនោះគេបានផ្ញើសារសម្ងាត់មួយដល់អ្នកដែលបានបង្កប់នៅក្នុងដប។ ចូរអ្នកជ្រើសរើសដបមួយក្នុងចំណោមដបទាំងបីដើម្បីទទួលបានសារសម្ងាត់នោះ៖ ដបទី១ គេបានប្រាប់ថា អ្នកគួរឲ្យតម្លៃនិងស្រលាញ់ខ្លួនឯងជាខ្លួនឯងឲ្យបានច្រើនៗ។ បន្ថែមពីនេះទៀត អ្នកគួរយកចិត្តទុកដាក់ទៅលើមនុស្សជុំវិញខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួនឲ្យច្រើន។ អ្នកត្រូវយល់ពីតម្លៃពិតប្រាកដរបស់អ្នកនិងកុំសូវជឿសម្តីជាន់ពន្លិចរបស់អ្នកដ៏ទៃពេក។ ដបទី២ គេបានប្រាប់អ្នកថា អ្នកកំពុងនឿយហត់ហើយ គប្បីចំណាយពេលដើម្បីសម្រាកឲ្យបានច្រើន។ រាល់ការងារដែលអ្នកបានបំពេញកន្លងទៅនឹងហុចផលមកដល់អ្នកជាទីគាប់ចិត្ត ប៉ុន្តែនៅពេលអ្នកត្រូវលំហែអារម្មណ៍ឲ្យបានច្រើន។ ដបទី៣ គេបានប្រាប់អ្នកថា កុំតក់ក្រហល់ពេកអី។ ចូរអ្នកធ្វើការងារណាមួយដោយសន្សឹមៗ ព្រោះមុនក្រោយគង់តែបានសម្រេចនោះទេ។ អ្នកមិនគួរដាក់សម្ពាធលើខ្លួនពេកទេដោយសារវាមិនផ្តល់នូវផលចំណេញមកដល់អ្នកឡើយ៕  

ជ្រើសរើសយកគ្រាប់ត្បូងមួយដើម្បីបង្ហាញពីអត្តចរិតពិតរបស់អ្នក
Inspiration

ឆុត១០០% រូបភាពដែលអ្នកឃើញដំបូងបង្អស់នឹងបង្ហាញអំពីស្ថានភាពរបស់អ្នកនៅពេលនេះ

១. មនុស្សប្រុស បើអ្នកឃើញមុខមនុស្សប្រុសមុនគឺ វាបង្ហាញថាអ្នកចង់បានដៃគូររ៉ូមែនទិចម្នាក់ តែបើអ្នកមានដៃគូររួចហើយនោះ វាបង្ហាញថាអ្នកមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគាត់។ អ្នកជាមនុស្សដែលចូលចិត្តមានភាពស្និទ្ធស្នាល និងភាពនឹងនរ។ បើអ្នកឃើញដងខ្លួនរបស់មនុស្សប្រុសមុន​ វាបង្ហាញថាអ្នកចង់បានទំនាក់ទំនងមួយដែលផ្តល់តុល្យភាពដល់ជីវិតរបស់អ្នកបាន។ អ្នកត្រូវចងចាំថា តុល្យភាពគឺកើតចេញពីខ្លួនឯង និងបេះដូងខ្លួនមុន ដោយការបង្កើតទំនាក់ទំនងជាមួយខ្លួន និងការស្រឡាញ់ខ្លួនឯង។ ការផ្លាស់ប្តូរដ៏ល្អនឹងមករកអ្នកក្នុងពេលឆាប់ៗនេះ។ ២. មនុស្សស្រី បើអ្នកប្រទះឃើញរូបមនុស្សស្រីមុន នោះគឺជាសញ្ញាដែលប្រាប់ថា​នឹងមានឱកាស និងរឿងល្អៗកើតឡើងចំពោះអ្នកក្នុងពេលឆាប់ៗនេះ។ មនុស្សស្រីនេះងើយទៅលើ អាចប្រៀបដូចអ្នកនៅក្នុងពេលនេះ ដែលមានអត្តចរិតបែបសុទិដ្ឋិនិយមចំពោះជីវិត។ អ្នកមានក្តីសង្ឃឹមនៅក្នុងជីវិតជាច្រើន។ សមត្ថភាពដែលអាចទាក់ទងជាមួយផ្នែកខាងក្នុងរបស់ខ្លួន ស្របពេលដែលកំពុងតែរស់នៅប្រចាំថ្ងៃ គឺជាការរួមបញ្ចូលគ្នានៃ ពន្លឺ ក្តីស្រឡាញ់ និង​បច្ចុប្បន្នកាលដែលស្របទៅតាមការចង់បានសរបស់អ្នក។ ភាពជឿជាក់…

បៀរ
Inspiration

ជីវិតធ្លាក់ដល់ចំណុចសូន្យ? រើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក

នៅពេលជួបប្រទះនឹងភាពទាល់ច្រកនៅក្នុងជីវិត អ្នកប្រាកដជាគិតថាអ្វីៗនឹងមិនអាចប្រសើរឡើងវិញនោះទេ។ យ៉ាងណាមិញទោះជីវិតអ្នកធ្លាក់ដល់ចំណុចសូន្យយ៉ាងណាក្តី ចូររើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក សន្លឹកបៀរទី១ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី១ គេបានផ្តាំអ្នកថា កុំព្យាយាមយករឿងអតីតកាលមកធ្វើជារនាំងឃាត់ឃាំងអ្នកពីការដើរបន្តទៅមុខអី។ រឿងទាំងនោះបានកន្លងហួសទៅហើយ ដូចនេះអ្នកគួររៀនទទួលយកការពិតនិងព្យាយាមរស់នៅក្នុងបច្ចុប្បន្នកាលឲ្យបានច្រើន។ សន្លឹកបៀរទី២ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី២ គេបានផ្តាំអ្នកឲ្យព្យាយាមបន្ថែមដើម្បីសម្រេចការងារដែលសំខាន់សម្រាប់អ្នក។ តាមពិតទៅ អ្នកបានជិតទៅដល់គោលដៅអ្នកហើយ ដូចនេះចូរកុំបោះបង់វាចោលនិងបន្តដំណើរទៅមុខទៀត។ សន្លឹកបៀរទី៣ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៣ គេបានផ្តាំអ្នកឲ្យមានបម្រុងប្រយ័ត្នចំពោះអ្នកនៅជុំវិញខ្លួនអ្នក។ មិនមែនគ្រប់មនុស្សអ្នកអាចទុកចិត្តបាននោះទេ អ្នកខ្លះល្អចំពោះអ្នកនៅពីមុខប៉ុន្តែព្យាយាមបំផ្លាញអ្នកពីក្រោយខ្នងក៏ថាបាន៕  

ជ្រើសរើសយកគ្រាប់ត្បូងមួយដើម្បីបង្ហាញពីអត្តចរិតពិតរបស់អ្នក
Inspiration

បៀមទុក្ខដើម្បីអី? រើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត

នរណាក៏ដោយតែងមានរឿងរ៉ាវសៅហ្មងដែលពួកគេព្យាយាមលាក់ទុកក្នុងចិត្តម្នាក់ឯងមិនបង្ហាញចេញមកក្រៅ។ យ៉ាងណាមិញ ការបៀមទុក្ខតែម្នាក់ឯងនាំតែភាពឈឺចាប់មកវិញតែប៉ុណ្ណោះ ដូចនេះចូរអ្នកជ្រើសរើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត៖ សៀវភៅទី១ ប្រសិនបើអ្នករើសយកសៀវភៅទី១ អ្នកមិនអាចបំភ្លេចចោលនូវកំហុសនិងអធ្យាស្រ័យចំពោះខ្លួនឯងបាន។ អ្នកតែងបន្ទោសខ្លួនឯងជារឿយៗថាខ្លួនជាអ្នកខុសហើយអ្វីៗគឺកើតឡើងដោយសារអ្នកទាំងអស់។ ចូរអ្នកព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើននិងលើកលែងទោសចំពោះខ្លួនឯងដើម្បីឲ្យជីវិតមានក្តីសុខ។ សៀវភៅទី២ ប្រសិនបើអ្នករើសយកសៀវភៅទី២ អ្នកខ្វះនូវទំនុកចិត្តចំពោះខ្លួនឯង។ អ្នកតែងគិតថា ខ្លួនឯងមិនល្អនិងមិនអាចធ្វើអ្វីបានសម្រេច។ យ៉ាងណាមិញ ទាំងនោះគឺគ្រាន់តែជាគំនិតទុទិដ្ធិនិយមដែលអ្នកមានចំពោះខ្លួនឯងតែប៉ុណ្ណោះ ដូចនេះចូរអ្នកព្យាយាមសរសើរខ្លួនឯងឲ្យបានច្រើននិងលើកទឹកចិត្តខ្លួនឯងជារឿយៗ។ សៀវភៅទី៣ ប្រសិនបើអ្នករើសយកសៀវភៅទី៣ អ្នកគឺជាមនុស្សដែលខ្វល់ពីអ្នកដ៏ទៃច្រើនរហូតដល់ថ្នាក់ភ្លេចខ្វាយខ្វល់អំពីខ្លួនឯង។ ជួនកាលអ្នកត្រូវការមនុស្សម្នាក់ដើម្បីអ្នកស្តាប់នូវរឿងទួញសោករបស់អ្នកណាស់ ប៉ុន្តែដោយសារតែមនុស្សនៅជុំវិញខ្លួនអ្នកជួបរឿងដែលលំបាកដែរ ដែលនាំឲ្យអ្នកជួយគេទាំងមិនបានជួយខ្លួនឯង៕ ប្រភព៖ បរទេស

3
Inspiration

សាកក្តាប់ដៃលមើល! របៀបដែលអ្នកដែលក្តាប់ដៃក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាដែរ

អ្នកសាកល្បងលាដៃម្ខាងហើយក្តាប់លមើល រួចផ្ទៀងផ្ទាត់ជាមួយនឹងរូបភាពហើយពិនិត្យមើលថាតើអ្នកទម្លាប់ក្តាប់ដៃបែបមិច? ជឿទេ ថាគ្រាន់តែកណ្តាប់ដៃរបស់អ្នកក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ៖ ទី១ ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី១ អ្នកគឺជាមនុស្សដែលទន់ភ្លន់និងតែងជួយអ្នកដ៏ទៃ។ អ្នកតែងការពារមនុស្សដែលអ្នកស្រលាញ់និងឲ្យតម្លៃទៅលើមិត្តភាពណាស់។ អ្នកគឺជាមនុស្សដែលពូកែគិតទុកមុននិងជំនាញខាងដោះស្រាយបញ្ហាបានភ្លាមៗ។ ទី២ ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង។ ភាពជឿជាក់នោះបានទាញអ្នកដ៏ទៃឲ្យគោរពសរសើរអ្នកមិនដាច់ពីមាត់និងមនុស្សជាច្រើនតែងចង់រាប់អ្នកជាមិត្ត។ ទី៣ ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី៣ អ្នកគឺជាមនុស្សដែលស្ងៀមស្ងាត់និងចូលចិត្តនូវម្នាក់ឯង។ អ្នកតែងចំណាយពេលធ្វើអ្វីដែលខ្លួនពេញចិត្តក៏ប៉ុន្តែអ្នកមិនភ្លេចខ្វល់ពីមនុស្សជុំវិញខ្លួនទេ។ អ្នកតែងយកចិត្តទុកដាក់ទៅលើមនុស្សដែលខ្លួនស្រលាញ់និងឆ្លៀតពេលដើម្បីខ្លួនឯងជានិច្ច៕ ប្រភព៖ បរទេស

2
Inspiration

ពិត ១០០% ជ្រើសរើសគ្រាប់ត្បូងដែលអ្នកពេញចិត្តដើម្បីបង្ហាញពីអត្តចរិតពិតរបស់អ្នក

ត្បូងគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃនិងមានច្រើនបែប ច្រើនពណ៌យ៉ាងប្រណិតគួរឲ្យបេតី។ បន្ថែមពីលើនេះទៀត ត្បូងដែលអ្នកស្រលាញ់ពេញចិត្តក៏អាចសរបង្ហាញពីអត្តចរិតពិតរបស់អ្នកផងដែរ។ ចូរអ្នកជ្រើសរើសត្បូងមួយក្នុងចំណោមត្បូងទាំងបីដើម្បីទទួលបានចម្លើយ៖ ត្បូងទី១ ប្រសិនបើអ្នករើសយកត្បូងទី១ អ្នកគឺជាមនុស្សដែលសម្បូរនូវគំនិតច្នៃប្រឌិតនិងការបង្កើតថ្មី។ អ្នកមិនចូលចិត្តធ្វើអ្វីដែលច្រំដែលអ្នកដ៏ទៃនោះទេ ដូចនេះទាំងតែងស្វែងរកអ្វីដែលថ្មីនិងជារបស់ខ្លួនឯងផ្ទាល់។ ត្បូងទី២ ប្រសិនបើអ្នករើសយកត្បូងទី២ អ្នកគឺជាមនុស្សដែលស្មោះត្រង់និងមានការគោរពខ្ពស់។ អ្នកមិនត្រឹមតែគោរពអ្នកនៅជុំវិញខ្លួនទេ អ្នកដ៏ទៃក៏គោរពអ្នកដូចគ្នា និយាយរួមអ្នកគឺជាមនុស្សដែលត្រូវបានគេឲ្យតម្លៃនិងលើកតម្កើងខ្ពស់។ ត្បូងទី៣ ប្រសិនបើអ្នករើសយកត្បូងទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តអាណិតនិងយកអាសារអ្នកដ៏ទៃ។ នៅពេលមនុស្សនៅជុំវិញខ្លួនអ្នកជួបនឹងបញ្ហាអ្វីមួយ អ្នកមិនអាចនៅស្ងៀមអោបដៃឈរមើលបានទេ អ្នកនឹងព្យាយាមជួយពួកគេរហូតអស់ពីសមត្ថភាព៕ ប្រភព៖ បរទេស

1
Inspiration

ជឿឬមិនជឿ? សូម្បីតែត្បូងក៏អាចសរបញ្ជាក់ថាអ្នកជាមនុស្សបែបណាដែរ

ត្បូងគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃនិងមានច្រើនបែប ច្រើនពណ៌យ៉ាងប្រណិតគួរឲ្យបេតី។ បន្ថែមពីលើនេះទៀត ត្បូងដែលអ្នកស្រលាញ់ពេញចិត្តក៏អាចសរបង្ហាញពីអត្តចរិតពិតរបស់អ្នកផងដែរ។ ចូរអ្នកជ្រើសរើសត្បូងមួយក្នុងចំណោមត្បូងទាំងបីដើម្បីទទួលបានចម្លើយ៖ ត្បូងទី១ ប្រសិនបើអ្នករើសយកត្បូងទី១ អ្នកគឺជាមនុស្សដែលមានចិត្តទូលាយបំផុតនិងពោរពែញទៅដោយភាពជឿជាក់លើខ្លួនឯង។ ទៅណាមកណាក៏មានមនុស្សពេញចិត្តស្រលាញ់អត្តចរិតរបស់អ្នកដែរដោយសារអ្នកតែងយកអាសារអ្នកដ៏ទៃហើយតែងមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃជានិច្ច។ ត្បូងទី២ ប្រសិនបើអ្នករើសយកត្បូងទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយក្តីសង្ឃឹមនិងគំនិតសុទិដ្ធិនិយម។ អ្នកមិនដែលយកសម្តីអ្នកដ៏ទៃមកដាក់ខ្លួនដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកនោះទេដោយសារអ្នកដឹងច្បាស់ណាស់ថាពួកគេជាមនុស្សដែលឈ្នានីស ចង់យកឈ្នះអ្នកតែប៉ុណ្ណោះ។ ត្បូងទី៣ ប្រសិនបើអ្នករើសយកត្បូងទី៣ អ្នកគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់និងចូលចិត្តភាពស្ងប់ស្ងាត់។ អ្នកគឺជាមនុស្សដែលស្រលាញ់សន្តិភាពនិងឯករាជ្យភាពថែមទាំងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អទៀតផង៕ ប្រភព៖ បរទេស

៣០
Inspiration

គួរតែយល់ដឹងជាចាំបាច់! ជំងឺបាក់ទឹកចិត្តក៏អាចនាំផលប៉ះពាល់មកលើរាងកាយដែរ

ត្បិតតែជម្ងឺបាក់ទឹកចិត្តគឺជាជម្ងឺផ្លូវចិត្តពិតមែនប៉ុន្តែវាក៏អាចប៉ះពាល់មកលើសុខភាពផ្លូវកាយផងដែរ។ ជម្ងឺបាក់ទឹកចិត្តអាចធ្វើឲ្យមនុស្សម្នាក់ស្រងូតស្រងាត់និងបាត់បង់ចំណង់ចំពោះអ្វីៗគ្រប់យ៉ាង។ ក្នុងនោះផលប៉ះពាល់របស់ជម្ងឺមួយនេះមកលើរាងកាយរួមមាន៖ ១. ទម្ងន់ នៅពេលជួបប្រទះនឹងការបាក់ទឹកចិត្ត អ្នកខ្លះអាចនឹងប្រឈមនឹងការឡើងទម្ងន់ឬស្រកទម្ងន់គួរឲ្យកត់សម្គាល់។ នេះគឹបណ្តាលមកពីការមិនប្រកាន់ខ្ជាប់នឹងរបបអាហារមួយជាក់លាក់ដោយបរិភោគច្រើនហួសកំណត់ឬតិចពេក។ ២. ចុកចាប់ អ្នកដែលមានជម្ងឺបាក់ទឹកចិត្តតែងឈឺ ចុកចាប់នៅម្តុំសាច់ដុំ ឆ្អឹងជំនី ដើមទ្រូងនិងឈឺក្បាលជាដើម។ ភាពឈឺចាប់នេះក៏អាចនាំឲ្យបញ្ហាផ្លូវចិត្តគាត់កាន់តែដុនដាប់មួយកម្រិតទៀតផងដែរ។ ៣. ជម្ងឺបេះដូង ការបាក់ទឹកចិត្តបានបង្អាក់ក្តីសង្ឈឹមនឹងឆន្ទៈក្នុងការរស់របស់មនុស្សដែលនាំឲ្យពួកគេរស់នៅក្នុងជីវិតមួយដ៏អាប់អួរ។ ពួកគេអាចនឹងប្រឈមនឹងបញ្ហាបេះដូងខ្ពស់ដោយសារតែការមិនខ្វាយខ្វល់អំពីសុខភាពផ្ទាល់ខ្លួននិងការកង្វះអាហារូបត្ថម្ភជាដើម។ ៤. រំខានដំណេក អ្នកដែលជួបប្រទះជម្ងឺបាក់ទឹកចិត្តភាគច្រើនពិបាកក្នុងការគេងលក់ឲ្យបានស្កប់ណាស់ព្រោះគាត់តែងគិតច្រើន។ កង្វះដំណេកបណ្តាលឲ្យអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តហើយថែមទាំងអាចប្រឈមនឹងការឡើងសម្ពាធឈាម ជម្ងឺទឹកនោមផ្អែមនិងអាចឈានទៅដល់ជម្ងឺមហារីកទៀតផង។ ៥.បញ្ហាប្រព័ន្ធរំលាយអាហារ ការបាក់ទឹកចិត្តបណ្តាលឲ្យអ្នកជម្ងឺជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងក្រពះនិងប្រព័ន្ធរំលាយអាហារដូចជារាគ ក្អួត វិលមុខនិងឈឺក្រពះជាដើម។ នេះគឺដោយសារការផ្លាស់ប្តូរនៃប្រព័ន្ធដំណើរការក្នុងខូរក្បាលដែលឆ្លើយតបទៅនឹងភាពស្ត្រេសដោយបង្អាក់ការបញ្ចេញនូវមុខងារដ៏ទៃទៀតដូចជាអុីប៉ួតាឡាមូសនិងក្រពេញសំខាន់ៗផ្សេងទៀត៕ ប្រភព៖ បរទេស

២៥
Inspiration

តើអ្នកសម្រេចចិត្តដោយប្រើបេះដូងឬខួរក្បាល? រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេនឹងប្រាប់ចម្លើយពិតដល់អ្នក

មនុស្សយើងគ្រប់រូបមិនមែនសុទ្ធតែសម្រេចចិត្តដោយឆ្លងកាត់ការគិតគូរបានដិតដល់ទាំងអស់នោះទេ អ្នកខ្លះបានប្រើប្រាស់អារម្មណ៍និងបេះដូងដើម្បីប្រឈមមុខនឹងបញ្ហា។ ប៉ុន្តែ អ្នកបានដែរចាប់អារម្មណ៍ថាខ្លួនឯងជាមនុស្សបែបណាដែរទេ? ចូរសាកល្បងតេស្តមួយនេះដើម្បីដឹងពីការពិត៖ រូបបុរស ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើមុខបុរសមុនគេ អ្នកគឺជាមនុស្សប្រើខួរក្បាលដើម្បីធ្វើការសម្រេចចិត្ត។ មុននឹងទទួលបានចម្លើយមួយដ៏សមស្របបំផុតសម្រាប់អ្នក គឺត្រូវឆ្លងកាត់ការគិត ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយជាមុនសិន។ អ្វីដែលអ្នកចង់បានគឺអ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នកផ្ទាល់។ រូបវិចិត្រករ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើវិចិត្រករមុនគេ អ្នកគឺជាមនុស្សដែលទុកចិត្តទៅលើបេះដូងខ្លួនឯងខ្លាំងជាខួរក្បាល។ អ្នកធ្វើការសម្រេចចិត្តដោយការប្រើអព្ភន្តរញាណនិងមិនសូវគិតវែងឆ្ងាយប៉ុន្មានទេ។ យ៉ាងណាមិញ មិនប្រាកដថារាល់ការសម្រេចចិត្តរបស់អ្នកសុទ្ធតែទទួលបានផលអាក្រក់នោះទេ ជម្រើសខ្លះបាននាំអ្នកទៅកាន់ផ្លូវដែរកាន់តែប្រសើរ៕ ប្រភព៖ បរទេស

១៩
Inspiration

តេស្តចិត្តសាស្រ្ត! រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេនឹងប្រាប់ពីចំណុចពិសេសរបស់អ្នក

មនុស្សម្នាក់ៗមានគំនិតក្នុងការមើលឃើញអ្វីមួយខុសៗគ្នាដែលនាំឲ្យគេបង្កើតនូវតេស្តចិត្តសាស្រ្តមួយដើម្បីដឹងពីចិត្តរបស់មនុស្សម្នាក់ៗឲ្យកាន់តែច្បាស់។ រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេនឹងប្រាប់ពីចំណុចពិសេសរបស់អ្នក៖ មេអំបៅ អ្នកគឺជាមនុស្សសុទិដ្ធិនិយមនិងមានភាពច្នៃប្រឌិត។ អ្នកតែងមើលអ្វីៗក្នុងផ្លូវវិជ្ជមាននិងតែងចូលរួមលើកទឹកចិត្តមនុស្សជុំវិញខ្លួននៅពេលពួកគេជួបនឹងបញ្ហាអ្វីមួយ។ ទោះបីជាពេលខ្លះអ្នកមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងរឿងអ្វីមួយ អ្នកតែងព្យាយាមលើកទឹកចិត្តខ្លួនឯងថាអ្វីៗនឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ។ ការងារដែលសាមសមបំផុតសម្រាប់អ្នកគឺកវីនិពន្ធនិងវិចិត្រករជាដើម។ មុខមនុស្ស អ្នកគឺជាមនុស្សឈ្លាសវៃ។ អ្នកតែងគិតទៅលើរឿងអ្វីមួយបានគ្រប់ជ្រុងជ្រោយ មិនឲ្យសល់ចន្លោះត្រង់ណាមួយនោះទេ។ អ្នកតែងស្វែងរកដំណោះស្រាយដ៏សាមសមបំផុតមកដោះស្រាយបញ្ហានិងតែងទទួលបានការសម្រេចជោគជ័យ។ ការងារដែលសាកសមបំផុតសម្រាប់អ្នកគឺខាងផ្នែកគណនេយ្យនិងវិស្វករ។ ប្រភព៖ បរទេស

១៨
Inspiration

ពិត១០០%! រូបភាពដែលអ្នកជ្រើសរើសនឹងបង្ហាញពីអ្វីដែលធ្វើឲ្យអ្នកឈឺចាប់បំផុត

តេស្តមួយនេះនឹងជួយបង្ហាញផ្លូវអ្នកឲ្យដឹងពីអ្វីដែលធ្វើឲ្យអ្នកគ្រាំគ្រា ឈឺចាប់បំផុត។ នៅពេលដែលអ្នកដឹងពីឬសគល់ ដើមហេតុដែលនាំទុក្ខទោសដល់អ្នកហើយ អ្នកអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាមួយនោះបាន។ រូបភាពទី១ ភាពឈឺចាប់របស់អ្នកគឺកើតមានឡើងតាំងពីអ្នកស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ វាទាក់ទងទៅស្នាមរបួសដែលដិតដាមជាប់ក្នុងក្រអៅបេះដូងអ្នកដែលមិនអាចផ្សះផ្សាបាន។ រូបភាពនេះបានណែនាំអ្នកឲ្យព្យាយាមបំភ្លេចរឿងមួយនោះចោលទៅនិងចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯងវិញ។ រូបភាពទី២ ភាពឈឺចាប់របស់អ្នកមានទំនាក់ទំនងទៅរឿងរ៉ាវអយុត្តិធម៌ដែលអ្នកធ្លាប់បានជួបប្រទះក្នុងខ្សែជីវិតរបស់អ្នក។ ដើម្បីបំបាត់ទុក្ខសោកមួយនេះ គេបានណែនាំឲ្យអ្នកប្រកាន់នូវធម៌ត្រជាក់ មិនយកភ្លើងកំហឹងមកដោះស្រាយឬចងគំនុំនោះឡើយ។ រូបភាពទី៣ ភាពឈឺចាប់របស់អ្នកកើតចេញពីការក្បត់។ នៅលើលោកនេះ គ្មានអ្វីពិបាកទទួលយកជាងការភូតកុហកនិងការបំភ្លៃនោះទេ។ រូបភាពនេះបានណែនាំឲ្យអ្នកឈប់គិតពីមនុស្សទាំងឡាយដែលធ្វើមិនល្អមកលើអ្នកនិងចូរធ្វើខ្លួនឲ្យល្អនោះមនុស្សល្អក៏តាមមករករូបអ្នកវិញដែរ៕ ប្រភព៖ បរទេស

១៧
Inspiration

Converse, Adidas ឬ Nike? ប្រេនស្បែកជើងដែលអ្នកស្រលាញ់ជាងគេក៏អាចប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ

ប្រេនស្បែកជើងនីមួយៗគឺត្រូវបានផលិតចេញឡើងដើម្បីតម្រូវតាមការពេញចិត្តរបស់អតិថិជនដែលមានចំណូលចិត្តនិងបុគ្គលិកលក្ខណៈខុសៗគ្នា។ អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដឹងថា សូម្បីតែប្រេនស្បែកជើងដែលអ្នកពាក់រាល់ថ្ងៃក៏អាចប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ។ Converse ប្រសិនបើអ្នកជាហ្វេនស្បែកជើង Converse អ្នកគឺជាមនុស្សដែលសាមញ្ញនិងចេះសម្របខ្លួនទៅតាមកាលៈទេសៈ។ អ្នកសម្បូរមិត្តនិងជាមនុស្សដែលរួសរាយរាក់ទាក់បំផុត។ អ្នកមិនសូវចូលចិត្តលេងខ្លួនប៉ុន្មានទេប៉ុន្តែស្ទាយស្លៀកពាក់របស់អ្នកនៅតែមានលក្ខណៈថ្លៃថ្នូរនិងទាក់ទាញជានិច្ច។ Adidas ប្រសិនបើអ្នកជាហ្វេនស្បែកជើង Adidas អ្នកគឺជាមនុស្សដែលចូលចិត្តភាពទាន់សម័យនិងភាពយុវវ័យ។ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯងនិងចូលចិត្តភាពសប្បាយរីករាយនិងមិនងាយសោះកក្រោះឡើយ។ Nike ប្រសិនបើអ្នកជាហ្វេនស្បែកជើង Nike អ្នកគឺជាមនុស្សដែលម៉ត់ចត់ មិនសាំញុំាច្រើន។ អ្នកតែងត្រូវបានមិត្តកោតសរសើរមិនដាច់ពីមាត់ដោយសារអ្នកជាមិត្តដ៏ស្មោះត្រង់និងចូលចិត្តជួយយកអាសារអ្នកដ៏ទៃ៕ ប្រភព៖ បរទេស

១៥
Inspiration

ឆុតណាស់! ទម្រង់ក្រចកដៃក៏អាចទស្សន៍ទាយពីអត្តចរិតពិតរបស់អ្នកបានដែរ

តេស្តបុគ្គលិកលក្ខណៈមួយនេះគឺមានភាពសាមញ្ញបំផុតដោយគ្រាន់តែពិនិត្យទៅលើក្រចកដៃរបស់អ្នក។ ដើម្បីដឹងថាអ្នកជាមនុស្សបែបណា ចូរអានអត្ថបទនេះទាំងអស់គ្នា! ទម្រង់ក្រចកទី១ អ្នកគឺជាមនុស្សដែលម៉ត់ចត់និងចូលចិត្តធ្វើការវិនិច្ឆ័យបានជាក់លាក់។ មនុស្សភាគច្រើនពឹងពាក់លើអ្នកដោយសារអ្នកគឺជាមនុស្សដែលអាចទុកចិត្តបាននិងពូកែដោះស្រាយបញ្ហា។ ទម្រង់ក្រចកទី២ អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងពូកែទំនាក់ទំនង។ អ្នកតែងស្វែងរកអ្វីដែលថ្មី ប្លែកៗដើម្បីធ្វើឲ្យជីវិតអ្នកមានន័យនិងមិនដដែលៗ។ ទម្រង់ក្រចកទី៣ អ្នកគឺជាមនុស្សដែលរឹងមាំនិងខុសប្លែកពីអ្នកដ៏ទៃ។ អ្នកចង់ឲ្យគេកោតសរសើរអ្នកតាមរយៈស្នាដៃដែលអ្នកបានបញ្ចេញហើយអ្នកក៏ជាមេដឹកនាំដ៏ល្អម្នាក់ផងដែរ។ ទម្រង់ក្រចកទី៤ អ្នកគឺជាមនុស្សដែលស្មោះត្រង់ មានតម្លាភាពនិងអាចពឹងពាក់បាន។ អ្នកគឺជាមនុស្សដែលសាមញ្ញ មិនត្រូវការភាពហុឺហាដើម្បីបំពេញសេចក្តីសុខនិងតណ្ហារបស់ខ្លួននោះទេ។ ទម្រង់ក្រចកទី៥ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតនិងពូកែ drama។ អ្នកតែងស្វែងរកភាពកោតសរសេរពីអ្នកដ៏ទៃយ៉ាងណាមិញ អ្នកគឺជាមនុស្សដែលគេចូលចិត្តនៅជិតដោយសារតែភាពសប្បាយរីករាយនិងភាពក្រមិចក្រមើមរបស់អ្នក។ ទម្រង់ក្រចកទី៦ អ្នកគឺជាមនុស្សដែលរមទម្យនិងសុភាពរាបសារ។ អ្នកគឺជាមនុស្សដែលគោរពពាក្យសម្តី ប្រសិនបើអ្នកនិយាយអ្វី អ្នកនឹងធ្វើវាឲ្យបានទោះបីជាមានឧបសគ្គមករារាំងក្តី៕ ប្រភព៖ បរទេស

១៤
Inspiration

រាល់ថ្ងៃដឹងថាខ្លួនឯងជាមិត្តបែបណាអត់? រើសបង្អែមណាមួយដែលអ្នកពេញចិត្តដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា

មិត្តភក្តិគឺជាក្រុមមនុស្សដែលដែលតែងរួមទុក្ខ រួមសុខជាមួយអ្នក។ ដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា ចូររើសយកបង្អែមដែលអ្នកពេញចិត្តខាងក្រោម៖ ១. ខេកសូកូឡា ប្រសិនបើអ្នករើសយកខេកសូកូឡា អ្នកគឺជាមិត្តដែលមិនខ្លាចរអារនិងចូលចិត្តភាពផ្សងព្រេង។ អ្នកគឺជាមនុស្សដែលមិត្តរបស់អ្នកតែងតែនឹកឃើញមុនគេនៅពេលរៀបចំគម្រោងដើរលេងឬការជួបជុំផ្សេងៗ។ ២. ឈីសខេក ប្រសិនបើអ្នករើសយកឈីសខេក អ្នកគឺជាមិត្តដែលតែងតែលើកទឹកចិត្តអ្នកដ៏ទៃនិងជួយពួកគេចេញពីចិត្តមិនគិតពីសំណង។ អ្នកតែងជម្រុញមិត្តរបស់អ្នកពីក្រោយខ្នងនិងចង់ឲ្យពួកគេមានភាពជោគជ័យក្នុងជីវិត។ ៣. នំផាយ ប្រសិនបើអ្នករើសយកនំផាយ អ្នកគឺជាមិត្តស្មោះត្រង់បំផុត។ ដោយសារតែភាពមិនលម្អៀងរបស់អ្នក នាំឲ្យមិត្តអ្នកទុកចិត្តលើអ្នកនិងចាំជួយអ្នកគ្រប់ពេល។ ៤. នំខារ៉ាមែល ប្រសិនបើអ្នករើសយកនំខារ៉ាមែល អ្នកគឺជាមនុស្សដែលមិត្តតែងតែយកគំរូតាម។ គេតែងចង់បានការណែនាំពីអ្នកដោយសារអ្នកជាមនុស្សដែលមានឥទ្ធិពលនិងធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនក្នុងជីវិត។ ៥. ការ៉េម ប្រសិនបើអ្នករើសយកការ៉េម អ្នកគឺជាមនុស្សម៉ត់ចត់ មិនសាំញុំាច្រើន។ ប្រសិនបើមិត្តអ្នកធ្វើអ្វីមិនសមគួរឬមិនពេញចិត្ត អ្នកប្រាប់ត្រង់ៗតែម្តង…

១៣
Inspiration

តើអ្នកជាមនុស្សបែបណា? ម៉ូតសក់របស់អ្នកក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ

គេតែងនិយាយថា កុំវាយតម្លៃមនុស្សតាមតែសំបកខាងក្រៅ ប៉ុន្តែតាមពិតទៅម៉ូតសក់របស់អ្នកក៏អាចប្រាប់ពីចរិតរបស់អ្នកបានខ្លះដែរ។ សក់ខ្លី អ្នកគឺជាមនុស្សដែលពូកែទុកដាក់និងមានសណ្តាប់ធ្នាប់។ ដោយសារតែអ្នកមិនត្រូវការចំនាយពេលយូរដើម្បីថែរក្សាសក់ អ្នកអាចប្រើប្រាស់ពេលវេលាអ្នកដើម្បីធ្វើអ្វីផ្សេងដែលមានប្រយោជន៍។ សក់វែង អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងជាមនុស្សអឹមអៀនច្រើន។ យ៉ាងណាមិញ គេមានជំនឿមួយថា អ្នកដែលរក្សាសក់វែងគឺជាមនុស្សដែលត្រូវការសេរីភាពបំផុត។ សក់ហាយឡាយពណ៌ អ្នកគឺជាមនុស្សដែលគំនិតក្មេងខ្ចីនិងមិនខ្វល់ពីសម្តីរបស់អ្នកដ៏ទៃ។ អ្នកពោរពេញទៅដោយទំនុកចិត្តនិងចូលចិត្តបង្ហាញពីភាពប្លែករបស់ខ្លួន។ សក់រួញ អ្នកគឺជាមនុស្សដែលសម្បូរថាមពលនិងចូលចិត្តធ្វើអ្វីលឿនៗ។ អ្នកគឺជាមនុស្សដែលមានភាពដឹកនាំ សេចក្តីស្រលាញ់និងស្វាហាប់។ សក់ក្រង អ្នកគឺជាមនុស្សមិនសូវមាត់កនិងអៀនច្រើន។ អ្នកមិនចូលចិត្តចំណាប់អារម្មណ៍ពីអ្នកដ៏ទៃនោះទេ ដោយសារវានាំឲ្យមានភាពរំខានដល់ភាពស្ងៀមស្ងាត់របស់អ្នក។ សក់ចង អ្នកគឺជាមនុស្សដែលមមាញឺកនឹងការងារហើយជាមនុស្សដែលម៉ត់ចត់។ អ្នកមិនចូលចិត្តចំណាយពេលធ្វើរឿងដែលគ្មានប្រយោជន៍នោះទេនិងតែងយកការងារជាចម្បង៕ ប្រភព៖ បរទេស

១២
Inspiration

ឆុតម្ល៉េះ! រើសផ្កាមួយដែលអ្នកពេញចិត្តដើម្បីដឹងពីអត្តចរិតពិតរបស់អ្នក

របស់ដែលអ្នកស្រលាញ់និងពេញចិត្តសុទ្ធតែអាចសរបញ្ជាក់ពីអត្តសញ្ញាណពិតរបស់អ្នក។ ក្នុងនោះ ផ្កាដែលអ្នកចូលចិត្តក៏អាចបង្ហាញពីអត្តចរិតរបស់អ្នកផ្ទាល់ផងដែរ។ ចូរអ្នកជ្រើសរើសផ្កាណាមួយដែលអ្នកពេញចិត្តក្នុងចំណោមផ្កាទាំង៨៖ ផ្កាទី១ អ្នកគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើននិងជាមិត្តដ៏ស្មោះត្រង់។ អ្នកតែងធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយនិងមិនដែលធ្វើឲ្យពួកគេទាស់ចិត្តនោះទេ។ បន្ថែមពីលើនេះទៀត អ្នកគឺជាមេដឹកនាំដ៏ល្អម្នាក់ដោយសារសមាជិកក្នុងក្រុមជឿទុកចិត្តទៅលើអ្នក។ ផ្កាទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយថាមពលនិងមិនចេះនៅស្ងៀម។ អ្នកតែងធ្វើនេះធ្វើនោះ មិនចេះទំនេរដៃ ប៉ុន្តែអ្នកពូកែក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងផ្ទាល់ដែលនាំឲ្យអ្នកមិនងាយស្រ្តេសពេលធ្វើការងារនោះទេ។ ផ្កាទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយសន្សឹមៗនិងតាមសម្រួល។ អ្នកតែងចំណាយពេលគិតគូរបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តទៅលើអ្វីមួយ ដើម្បីទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ ផ្កាទី៤ អ្នកគឺជាមនុស្សដែលអាចពឹងពាក់បាននៅពេលមិត្តត្រូវការជំនួយ។ អ្នកគឺជាមនុស្សដែលពូកែស្តាប់និងនិយាយលើកទឹកចិត្តអ្នកដ៏ទៃ។ ប៉ុន្តែចំពោះខ្លួនឯងវិញ អ្នកមិនងាយពឹងពាក់ទៅលើអ្នកដ៏ទៃទេដោយសារអ្នកជាមនុស្សឯករាជ្យ។ ផ្កាទី៥ អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ទៅលើខ្លួនឯងច្រើន ប៉ុន្តែមិនមែនបានន័យថាអ្នកខ្វល់តែពីខ្លួនឯងលើសលុបពេកទេ។ អ្នកគ្រាន់តែមិនចង់ឲ្យមនុស្សមិនល្អចូលមករំខានក្នុងជីវិតរបស់អ្នក។ ផ្កាទី៦ អ្នកគឺជាមនុស្សដែលតែងអភិវឌ្ឃន៍ខ្លួនជានិច្ចកាល។ អ្នកគឺជាមនុស្សដែលមានគោលដៅនិងពោរពេញទៅដោយទំនុកចិត្តទៅលើខ្លួនឯង។ ផ្កាទី៧ អ្នកគឺជាមនុស្សដែលអាថ៌កំបាំងនិងមិនងាយបង្ហាញភាពពិតរបស់ខ្លួនចេញមកក្រៅនោះទេ។…

៩
Inspiration

ជឿទេ? រូបភាពដែលអ្នកជ្រើសរើសនឹងផ្តល់ជាសារដើម្បីជួយអ្នកក្នុងគ្រាលំបាក

នៅក្នុងជីវិតប្រចាំថ្ងៃ នរណាៗក៏តែងជួបនូវភាពលំបាកឬឧបសគ្គផ្សេងៗជាដើម។ ការគិតរបស់អ្នកមានសារៈសំខាន់ណាស់ក្នុងការចូលរួមដោះស្រាយបញ្ហាដែលអ្នកមាន ប្រសិនបើអ្នកជាមនុស្សសុទិដ្ធិនិយមនោះអ្វីៗតែងរមែងប្រសើរឡើង។ សាកល្បងជ្រើសរើសយករូបភាពណាមួយដែលអ្នកពេញចិត្តរួចវានឹងនាំសារមួយដែលចាំជួយអ្នកនៅពេលជួបគ្រាលំបាក៖ រូបភាពទី១ ប្រសិនបើអ្នកកំពុងមានក្តីស្រម៉ៃអ្វីមួយ អ្នកនឹងអាចធ្វើវាបានហើយសម្រេចជោគជ័យក្នុងពេលឆាប់ៗនេះ។ ទោះបីជាអ្នកគិតថា អ្នកមិនអាចធ្វើវាបាន ក៏អ្នកត្រូវតែខិតខំ តស៊ូ ពុះពារ ជម្នះរាល់ឧបសគ្គនិងមិនត្រូវបោះបង់នោះឡើយ។ រូបភាពទី២ ការគិតរបស់អ្នកមានឥទ្ធិពលខ្លាំងខ្លាណាស់ទៅលើជីវិតរបស់អ្នក។ ប្រសិនបើអ្នកគិតថាចង់បានអ្វីមួយ អ្នកនឹងបានវាភ្លាម ប៉ុន្តែដរាបណាអ្នកគិតទៅលើផ្លូវវិជ្ជមានឲ្យបានច្រើន។ ដូចនេះ អ្នកគួរចំណាយពេល ហាត់ពុតចិត្តរបស់អ្នកឲ្យគិតទៅលើផ្លូវល្អៗដើម្បីក្លាយជាមនុស្សសុទិដ្ធិនិយមម្នាក់។ រូបភាពទី៣ ទោះបីជាអ្នករវល់ធ្វើការ រកសុីប៉ុណ្ណាក្តី អ្នកគួរចំណាយពេលដើម្បីដើរលេងកន្លែងថ្មី ស្វែងរកអ្វីថ្មីៗនិងនៅជាមួយមនុស្សជាទីស្រលាញ់ឲ្យបានច្រើន៕ ប្រភព៖ បរទេស

៨
Inspiration

តេស្តចិត្តសាស្រ្ត‌! ដឹងពីមូលហេតុដែលនាំឲ្យអ្នកក្លាយជាមនុស្សឯកោតាមរយៈរូបភាពដែលអ្នកចាប់អារម្មណ៍មុនគេ

គ្មាននរណាម្នាក់ចូលចិត្តភាពឯកោនោះទេ ប៉ុន្តែអ្នកខ្លះសុខចិត្តផ្តាច់ខ្លួន រៀនរស់នៅម្ចាស់ការលើខ្លួនឯងដោយសារកត្តាផ្សេងៗ។ ស្វែងយល់ពីមូលហេតុដែលនាំឲ្យអ្នកក្លាយជាមនុស្សឯកោតាមរយៈរូបភាពដែលអ្នកចាប់អារម្មណ៍មុនគេ៖ ១. ត្រីបាឡែន ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើត្រីបាឡែនមុននោះសរបង្ហាញឲ្យឃើញថា អ្នកឯកោដោយសារការរងចាំមនុស្សដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ អ្នកមិនហ៊ានប្រឡូកក្នុងស្នេហាផ្តេសផ្តាសដោយសារអ្នកប្រកាន់នូវគំនិតមួយថា ថ្ងៃណាមួយមនុស្សដ៏ប្រកបម្នាក់នឹងបង្ហាញខ្លួនក្នុងជីវិតអ្នក។ ២. អ្នកជិះស្គីទឹក ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើអ្នកជិះស្គីទឹកបានន័យថាអ្នកជាមនុស្សឯករាជ្យ មិនចាំរំពឹងទៅលើនរណា។ ម្យ៉ាងទៀត អ្នកមិនចូលចិត្តត្រូវគេគាបសង្កត់ឬដកហូតសេរីភាពចេញពីអ្នកនោះឡើយ៕ ប្រភព៖ បរទេស

៦
Inspiration

ជំងឺដាច់លុយពិបាកណាស់! មកដឹងពីរបៀបសន្សំសំចៃលុយសម្រាប់ខែថ្មីនេះ

តើអ្នកមានដែរឆ្ងល់ទេ ថាលុយដែលរកបានប៉ុន្មានមិនដែលសល់សោះអញ្ចឹង? នេះអាចបណ្តាលមកពីការចំណាយខ្ជះខ្ជាយឬចំណាយទៅលើអ្វីដែលមិនសំខាន់ជាដើម។ នេះគឺជារបៀបសន្សំសំចៃលុយងាយៗដែលអ្នកចាប់ផ្តើមអនុវត្តនៅក្នុងខែថ្មីនេះបាន៖ ១. ទឹកភ្លើង ការចំណាយរបស់អ្នកអាចនឹងកើនឡើងដោយសារតែថ្លៃទឹកភ្លើងប្រចាំខែ។ អ្នកមិនគួរបើកភ្លើងចោលឬប្រើទឹកខ្ជះខ្ជាយនោះទេ។ ២. ចំណាយទៅលើកាហ្វេ អ្នកជាមនុស្សញៀនកាហ្វេមែនទេ? ចំណាយប្រចាំថ្ងៃរបស់អ្នកអាចបណ្តាលមកពីកាហ្វេដែលអ្នកកាន់ក្នុងដៃតម្លៃពីរទៅបីដុល្លារនោះឯង។ អ្នកអាចសាកល្បងឆុងកាហ្វេញុំានៅផ្ទះដើម្បីសន្សំសំចៃថវិកាបានខ្លះ។ ៣. ចំណាយទៅលើការញុំាក្រៅ អាហារនៅតាមហាងមានតម្លៃមិនក្រោម ១ដុល្លារនោះទេ ហើយប្រសិនបើអ្នកចូលហាងជាប្រចាំនោះការចំណាយរបស់អ្នកនឹងកើនឡើងជាលំដាប់។ ដូចនេះ អ្នកគួរចំណាយពេលធ្វើម្ហូបញុំាជាលក្ខណៈគ្រួសារឬម្នាក់ឯងនៅផ្ទះប្រសើរជាង។ ៤. កាត់នូវទម្លាប់អាក្រក់ ប្រសិនបើអ្នកមានទម្លាប់ជក់បារីដើមឬបារីអេឡិចត្រូនិច អ្នកគួរចាប់ផ្តើមកាត់ផ្តាច់វាសន្សឹមៗដោយសារថវិការជាច្រើនរបស់អ្នកត្រូវបានចំណាយទៅលើរបស់ទាំងនោះ។ ៥. ទិញខោអាវក្បាលគីប សម្រាប់អ្នកដែលស្រលាញ់ Fashion តែមិនចង់ចំណាយដប់ ម្ភៃដុល្លារទៅលើសម្លៀកបំពាក់ទាន់សម័យ អ្នកអាចសាកល្បងទិញខោអាវក្បាលគីបឬ Second-hand…

Cover Like
Inspiration

ផ្កាដែលអ្នកស្រលាញ់ពេញចិត្ត អាចដឹងថាមនុស្សជុំវិញខ្លួនអ្នក ចូលចិត្តអ្នកប៉ុណ្ណា

មនុស្សម្នាក់ៗមានអត្តចរិតមិនដូចគ្នាទេ ពេលខ្លះគេជាមនុស្សល្អស្មោះត្រង់ទេ តែអាការបង្ហាញចេញមកក្រៅអាចធ្វើឱ្យអ្នកដទៃមើលមកគេថាជាមនុស្សគួរឱ្យស្រលាញ់រាប់អាន ឯខ្លះទៀតមិនគួរឱ្យរាប់អានឡើយ។ តែនេះមិនមែនជាកំហុសរបស់អ្នកឡើយ តែមកពីចរិតពីកំណើតរបស់អ្នកប៉ុណ្ណោះ។ ដូច្នេះជ្រើសរើសផ្កា ១ ក្នុងចំណោមផ្កាទាំង៣ ខាងក្រោម អាចធ្វើការទស្សន៍ទាយដឹងថា មនុស្សជុំវិញអ្នកចូលចិត្តអ្នកប៉ុណ្ណាបាន ។ ក្រោយជ្រើសរួច សូមអានចំលើយខាងក្រោមនេះ ៖ ១. ផ្កាកុលាប ៖ ៧០%  អ្នកជាមនុស្សស្រស់ស្អាត ទាក់ទាញ និងមានមន្តស្នេហ៍មិនធម្មតាដូចជាផ្កាកុលាបអ៊ីចឹងដែរ ។ តែដោយសារតែក្រសែភ្នែកទាក់ទាញចម្លែកនេះហើយ បានធ្វើឱ្យមនុស្សភេទផ្ទុយគ្នាមិនហ៊ានចូលមករាប់អាន ឬរាក់ទាក់អ្នកឡើយ ដោយមនុស្សជាច្រើនតែងតែលួចសម្លឹងអ្នកពីចម្ងាយយ៉ាងស្ងៀមស្ងាត់ ។   ២. ផ្កាឈូក…