
ចិត្តវិទ្យាធរណីមាត្រ! ជ្រើសរើសយករូបធរណីមាត្រមួយដើម្បីដឹងអំពីបុគ្គលិកលក្ខណៈរបស់អ្នកផ្ទាល់
ចិត្តវិទ្យាធរណីមាត្រគឺជាការសិក្សាទៅលើមនុស្សទូទៅដែលមានទំនោរឬចាប់ចិត្តទៅលើរូបធរណីមាត្រណាមួយដោយផ្អែកទៅលើអត្តចរិត បុគ្គលិកលក្ខណៈរបស់ពួកគេផ្ទាល់។ ចូរអ្នកជ្រើសរើសយករូបធរណីមាត្រមួយដើម្បីដឹងអំពីបុគ្គលិកលក្ខណៈរបស់អ្នក៖ ១. ការេ អ្នកធ្វើការដែលមិនចេះនឿយហត់ ហើយតែងតែខិតខំដើម្បីសម្តៅរកភាពល្អឥតខ្ចោះ។ អ្នកចូលចិត្តបរិយាកាសដែលមានរបៀបរៀបរយហើយមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ពោលគឺត្រូវតែស្អាត មិនថាជាផ្ទះ ឬកន្លែងធ្វើការរបស់អ្នកនោះទេ ព្រោះវាជួយអ្នកឱ្យផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ អ្នកមានភាពអំណត់អត់ធ្មត់ ហើយចូលចិត្តធ្វើអ្វីឱ្យបានសម្រេច ព្រោះអ្នកមិនពេញចិត្តចំពោះការងារដែលធ្វើឱ្យតែរួចពីដៃឡើយ។ បុគ្គលិកលក្ខណៈ៖ អ្នកមានការតាំងចិត្ត និងឧស្សាហ៍ព្យាយាម មានរបៀបរៀបរយ ចំណេះដឹង និងការគិតបែបតក្កៈ ចូលចិត្តភាពល្អឥតខ្ចោះនិងភាពលម្អិត ទំនោរទៅរកការពន្យារពេលលើការសម្រេចចិត្តសំខាន់ៗណាមួយ អារម្មណ៍ច្របូកច្របល់ពេលមានជម្លោះ រឹងរូស ឬពិបាកក្នុងការផ្លាស់ប្តូរ ២. ត្រីកោណ ត្រីកោណគឺជានិមិត្តសញ្ញានៃភាពជាអ្នកដឹកនាំ និងការផ្តោតអារម្មណ៍។ ដូច្នេះបើអ្នករើសរូបនេះមុនគេ នោះមានន័យថាអ្នកជាមនុស្សដែលផ្ដោតលើគោលដៅរបស់អ្នក…




















