Inspiration

FeatureImage
Inspiration

រឿងខ្សែចង់ជើងដំរី (The Elephant Rope)

សុភាពបុរសម្នាក់កំពុងដើរឆ្លងកាត់ជំរុំដំរីហើយគាត់បានឃើញថាសត្វដំរីមិនត្រូវបានគេយកទៅដាក់ក្នុងទ្រុងឬដាក់ដោយប្រើច្រវាក់ទេ។ អ្វីទាំងអស់ដែលកំពុងរារាំងពួកគេពីការរត់ចេញពីជំរុំគឺជាបំណែកតូចមួយនៃខ្សែពួរជាប់នឹងជើងមួយរបស់ពួកគេ។ នៅពេលបុរសសំឡឹងមើលសត្វដំរីគាត់មានការភាន់ច្រលំថាហេតុអ្វីបានជាសត្វដំរីមិនប្រើកម្លាំងរបស់ពួកគេដើម្បីបំបែកខ្សែពួរហើយរត់ចេញពីជំរំ។ ពួកគេអាចធ្វើបានយ៉ាងងាយស្រួលប៉ុន្តែផ្ទុយទៅវិញពួកគេមិនបានព្យាយាមទាល់តែសោះ។ ដោយការចង់ដឹងគាត់បានសួរគ្រូបង្វឹកដំរីម្នាក់នៅក្បែរថាហេតុអ្វីបានជាសត្វដំរីដែលឈរនៅទីនោះហើយមិនដែលព្យាយាមរត់គេច។ គ្រូបង្វឹកដំរីក៏បានឆ្លើយ៖៉ “ពេលពួកវានៅតូច យើងប្រើខ្សែដែលមានទំហំប៉ុនគ្នាដើម្បីចងវា ហើយវាមិនមានកម្លាំងដើម្បីផ្តាច់នោះទេ។ ដល់ពេលវាធំឡើង ពួកវាក៏នៅតែជឿថាពួកវាមិនផ្តាច់ដដែរ។ ពួកវាជឿជាក់ថាខ្សែពួរនេះនៅតែអាចទប់ពួកវា ហើយមិនដែលព្យាយាមផ្តាច់ចេញម្តងណាឡើយ។” ហេតុផលតែមួយគត់ដែលសត្វដំរីមិនត្រូវបានដោះលែងនិងរត់គេចពីជំរំគឺដោយសារតែពួកគេបានទទួលយកជំនឿថាវាមិនអាចធ្វើទៅបាន។ អត្ថន័យនៃរឿង៖ មិនថាពិភពលោកព្យាយាមទប់អ្នកយ៉ាងណាក៏ដោយ ចូរបន្តដោយមានជំនឿថាអ្វីដែលអ្នកចង់សម្រេចបានគឺអាចទៅរួច។ ជឿជាក់លើខ្លួនឯងថាអ្នកពិតជាអាចធ្វើបាន គឺជាជំហានសំខាន់បំផុតក្នុងការសម្រេចបានភាពជោគជ័យ។

Cover Art 2
Inspiration

« ក្រែងមានឈ្មោះខ្ញុំ » តុក្កតាបង្កេីតថ្មីស្នាដៃកូនខ្មែរមួយក្រុម ក្នុងការចែករំលែកក្ដីស្រលាញ់ និងការឱ្យតម្លៃទៅលេីសិល្បៈ សារភ្ជាប់នឹងវប្បធម៌ជាតិ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការល្បីតៗគ្នា នូវការដាក់ឈ្មោះខ្លួនឯងលើរូបតុក្កតាខ្ជូតៗជាច្រើនប្រភេទដែលច្នៃជាឈុតបុរាណខុសៗគ្នា តែយ៉ាងណាមិញរូបទាំងនេះមានការយល់ច្រលំថាជាឈុតបុរាណខ្មែរ តែវាមិនមែនជាឈុតបុរាណខ្មែរឡើយ ដោយរូបទាំងនេះការពិតជារូបរបស់ប្រទេសថៃជិតខាងតែប៉ុណ្ណោះ។ ដោយហេតុមិនចង់ឱ្យប្រជាជនខ្មែរប្រើប្រាស់រូបភាពរបស់ជនបរទេស និងបញ្ឈប់ការយល់ច្រលំវប្បធម៌បែបនេះទៀតនោះ​ ពេលនេះមានកូនខ្មែរមួយក្រុមមានសមាជិកប្រមាណជា៨រូប ដោយមានគំនិតផ្តួចផ្តើមពី លោក គីម ពៅមិថុនា ដែលគ្រប់គ្នាស្គាល់ថាជា Designer ដ៏ល្បីនៅក្នុងកែច្នៃរូបភាពបែបសិល្បៈដ៏សម្បូរបែប បានចេញមកបង្កើត Artwork Original ជារបស់ខ្មែរ ស្នាដៃកូនខ្មែរ វប្បធម៌ខ្មែរពិតៗតែម្តង ដើម្បីឱ្យប្រជាជនខ្មែរប្រើប្រាស់បានដោយសេរី និងមិនស្វែងរកប្រាក់កម្រៃឡើយ។ ដោយសមាសភាពនៃក្រុមផលិតមានរួមដូចជា ៖ -គីម ពៅមិថុនា -មករា -ដែន -បុរី -ម៉េងឡុង -ដេវីទ…

Cover News Copy 899
Inspiration

ចាក់ដោតខ្លាំង! ​ផ្ទះមួយ សុភមង្គលមួយ ផ្តើមពីមនុស្សពីរនាក់

ជីវិតគូ ​ជាពាក្យដែលងាយស្រួលនិយាយ តែពិបាកធ្វើ ​ហើយការស្រលាញ់គ្នាជាគូសង្សារ ​វាខុសពីការរៀបការរួមរស់នៅជាមួយគ្នា។ ​ដោយការរស់នៅជីវិតជាប្តីប្រពន្ធវាក៏មានរឿងជាច្រើនដែលត្រូវអត់ធន់​ ត្រូវតស៊ូ​ ជម្នះឧបសគ្គ ពិសេសគឺការយោគយល់ និងការឱ្យតម្លៃគ្នានេះតែម្តង។ យ៉ាងណាមិញ ​ថ្មីៗនេះគូស្នេហ៍ថ្មោងថ្មីមួយគូ​ បានលាតត្រដាងនូវការរស់នៅជីវិតជាប្តីប្រពន្ធរបស់ខ្លួន​​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបង្ហាញការគាំទ្រ និងយកជាគំរូថាការគិតបែបនេះ អនុវត្តបែបនេះច្បាស់ណាស់ថាជីវិតគូប្រាកដជាល្អប្រសើរខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក Kimse បានរៀបរាប់ឱ្យដឹងថា៖ «​ ផ្ទះមួយ សុភមង្គលមួយ ផ្តើមពីមនុស្សពីរនាក់ ❤️ ហត់ពីការងារ មកផ្ទះ គឺត្រូវភ្លេចរឿងការងារចោលសិន គិតរឿងក្នុងផ្ទះម្តង 👩‍❤️‍👨 នៅផ្ទះមួយគ្នាម៉្យាងដែរតាស ផ្ទះមួយនៅពីរនាក់ – ហូបបាយជុំគ្នា…

WP Header Image Size 1024x536 01
Inspiration

ភ្លេចមនុស្សម្នាក់ពិបាកណាស់មែនទេ?អាន5ចំណុចនេះ នឹងដាស់ខ្លួនអ្នកអោយងើបពីការខូចចិត្ត

ចំណេះដឹងទូទៅ ៖ ការភ្លេចមនុស្សម្នាក់វាមិនងាយស្រួលនោះទេ ព្រោះតែធ្លាប់មានអនុស្សាវរីយ៍ល្អជាមួយគ្នានិងរឿងរ៉ាវដែលដក់ជាប់ក្នុងចិត្តមិនងាយនឹងកាត់ចិត្តបាន។ បើមានថ្នាំផឹកហើយ អាចធ្វើអោយជា ភ្លេចគេបាននោះវាពិតជាល្អណាស់ ។ តែទោះជាយ៉ាងណាក្តី អ្នកមិនអាចចំណាយពេលវេលាអត់ប្រយោជន៍របស់អ្នកនៅតែខូចចិត្តបែបនេះរហូតនេះទេ ។ខាងក្រោមនេះជាTip 5យ៉ាងអាចចជាជំនួយអ្នកធ្វើអោយចិត្តរបស់អ្នកប្រសើរជាងមុន និងអាចធ្វើអោយអាចកាត់បន្ថយនូវការនឹកបានមួយកម្រិតផងដែរ។ 1. កុំរំពឹងទុកថាអ្នកនឹងកាត់ចិត្តត្រឹមតែមួយយប់ មនុស្សដែលទើបតែបែកបាក់ស្នេហាដំបូងៗ ច្រើនតែគិតច្រើនរហូតតាំងខ្លួនឯងជាមនុស្សរឹងមាុំ និយាយប្រាប់ខ្លួនឯងស្អែកត្រូវឈប់គិតពីគេ ឈប់នឹកគេ កាត់ចិត្តពីគេ។ ចុះបើកាត់ចិត្តមិនអាច ពីមួយថ្ងៃទៅមួយថ្ងៃអ្នកនៅតែចំណាយពេលវេលាគិតតែរឿងកាត់ចិត្តធ្វើអោយវានៅតែដកជាប់ក្នុងចិត្តអ្នករហូត។គួរទុកអោយពេលវេលាជាចម្លើយ និងព្យាបាលចិត្តអ្នកបន្តិចម្តងៗនោះពេលវេលាដែលរបួសអ្នកសាុំ វាអាចបន្ថយចិត្តនឹកគេបន្តិចម្តងៗរហូតពេលមួយ អ្នកនឹងស្វែងរកខ្លួនឯងឃើញពីមុន។ វាអាចចំណាយពេលពីរបីសប្តាហ៍ទៅពីរបីខែអាស្រ័យលើទំនាក់ទំនងនិងរបៀបដែលអ្នកដោះស្រាយរឿងទាំងអស់នោះ។ 2. ទទួលយកការឈឺចាប់ បើអ្នកនៅតែយំៗ ស្តាយមិនអស់ចិត្ត ព្យាយាមតាមគេនោះរឹតតែធ្វើអោយអ្នកអស់តម្លៃនិងក្លាយជាមនុស្សខូចចិត្តតែប៉ុណ្ណោះ។ ការទទួលយកការឈឺចាប់ក៏ដូចជារកអ្នកប្រឹក្សារឿងទាំងអស់នោះអាចជួយអ្នកឱ្យបំបាត់វាបាន…

Difficult Boss
Inspiration

របៀបធ្វើការបែបឆ្លាត ជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖ ១.កំណត់ព្រំដែន៖  មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។ ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន…

Cover NDr
Inspiration

លោកឧកញ៉ា គួច ម៉េងលី បង្ហើបប្រាប់ពីផែនការ​​ និងការត្រៀមខ្លួននៅក្នុងការមុនពេលបើកជីវកម្មមួយចំនួនដល់ប្រជាជនខ្មែរ

បើនិយាយពីការរកស៊ី​ និងការធ្វើអាជីវកម្មផ្សេងៗ ​មានមនុស្សមិនតិចអ្នកនោះទេ ​ពិតជាចង់ប្រឡូកខ្លាំងមែនទែន ​ដោយសារតែអ្នកមាន ​និងអ្នកជោគជ័យជាច្រើនសុទ្ធតែមានបាន ​ក្លាយជាមហាសេដ្ឋីដោយសារតែការធ្វើអាជីវកម្មនេះតែម្តង។ តែមិនប្រាកដថា ​ការធ្វើអាជីវកម្មទាំងអស់សុទ្ធតែទទួលបានភាបជោគជ័យនោះទេ ប្រសិនជាអ្នកគ្មានផែនការ និងមានគំនិតច្បាស់លាស់ដើម្បីឱ្យអាជីវកម្មណាមយយរបស់អ្នកដំណើរការល្អ។  ជាសំណាងល្អពេលនេះ លោកឧកញ៉ា គួច ម៉េងលី ​ក៏បានបង្ហើប និងប្រាប់ពីផែនការ​​ និងការត្រៀមខ្លួននៅក្នុងការមុនពេលបើកជីវកម្មមួយចំនួនដល់ប្រជាជនខ្មែរចាត់ទុកជាមេរៀន។ តោះ មកដឹងពីការរៀបចំ និងការត្រៀមអ្វីខ្លះមុនបើកអាជីវកម្ម  ខាងក្រោមនេះ ៖ ជាទូទៅទោះបីជាចង់ធ្វើអ្វីក៏ដោយ ក៏ទាមទារឱ្យយើងមានគម្រោងមានផែនការច្បាស់លាស់ដែរ។ ការណ៍មានគម្រោង ឬផែនការ គេហៅថា ការត្រៀមលក្ខណៈជាមុន ក្នុងការធ្វើអាជីវកម្ម។ ការធ្វើជំនួញជួញដូរ គឺត្រូវត្រៀមលក្ខណៈជាមុន…

Cover Henri
Inspiration

អាថ៌កំបាំងផ្នូរបុរាណ​ របស់​ លោក​ ហង់រី ម៉ូហូត ​ដែលជាអ្នករុករកអង្គរធ្វើឱ្យពិភពលោកចាប់ផ្តើមស្គាល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

លោក ហង់រី ម៉ូហូត (Henri Mouhot) គឺជាអ្នកស្រាវជ្រាវរុករកផ្នែកធម្មជាតិ និងសត្វ ជនជាតិបារាំងដ៏​ល្បី​មួយ​រូប​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ ដែលកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៦​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរូបលោកបានសរសេររៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងខេត្តមួយចំនួនទៀតផងដែរ ​រហូតធ្វើឱ្យពិភពលោកបានស្គាល់វត្តមានអរិយអម៌ដ៏រុងរឿងរបស់កម្ពុជា។ លោក​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ជា​ជន​ដ៏​ល្បី ដែល​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ នៃ​នគរ​ខ្មែរ​នៅ​ឆ្នាំ​១៨៦០។ ម៉ូហូត តែង​ត្រូវ​គេ​ច្រលំ​និយាយ​ថា​បាន​រក​ឃើញ​អង្គរ តាម​ពិត​អង្គរ​មិន​ដែល​បាន​បាត់​ទៅ​ណា​ទេ និង​មាន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​​មក​ទស្សនា​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​។ ម៉ូហូត​ បាន​ពោល​ក្នុង​សៀវភៅ​របស់​លោក​ថា​មាន​បេសកជន​បារាំង​ម្នាក់​នៅ​បាត់ដំបង​ និង​អ្នក​រុករក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​អង្គរ​៥ឆ្នាំ​មុន​ ​លោក​ទៅ​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​សៀវភៅ Travels in Siam,…

ទន្សោង
Inspiration

គួរឱ្យសោកស្តាយ! សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះខណៈ​ដែល​ស្លាប់​បណ្ដាល​មក​ពី​ជាប់​អន្ទាក់ព្រាន។ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយនោះ វា​មិន​អាច​ទ្រាំបាន​យូរ​នោះ​ទេ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សាកសពសត្វទ្សោងនេះបឹងត្រូវបានមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន…

Cairo
Inspiration

មកស្គាល់ Cairo ឆ្កែរបស់​ទាហាន SEAL អាមេរិក​មានគុណសម្បត្តិធំ​ជួយចាប់មេឧទ្ទាមតាលីបង់ Osama bin Laden

មាន​ទាហានពិសេស Navy SEALs  អាមេរិក​២៤​នាក់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការណ៍ចូល​ទៅ​ចាប់មេឧទ្ទាមតាលីបង់ Osama bin Laden ក្នុង​ខែ​ឧសភាឆ្នាំ២០១១។ បន្ទាប់​ពី​ប៉េសកកម្ម​ត្រូវ​បញ្ចប់​មាន​តែ​ទាហានម្នាក់​ប៉ុណ្ណោះ​ត្រូវ​បង្ហាញឲ្យ​ស្គាល់អត្តសញ្ញណា​គឺ Cairo ជា​ឆ្កែពូជ Belgian Malinois ហើយ​វា​ប្រៀបបាន​ជា​ទាហានម្នាក់​ផង​ដែរ។ រឿងរ៉ាវរបស់ Cairo ក្នុង​បេសកកម្មនេះ​មិន​ត្រូវបាន​សរសេរច្រើន​នោះ​ទេ ប៉ុន្តែ​ក្នុង​សៀវភៅNO ORDINARY DOG  ទើប​និយាយ​លម្អិត។​ Will Chesney គឺ​ជា​សមាជិក​ទាហានពិសេស​ SEAL Team ម្នាក់​ដែល​គ្រប់​គ្រង់និង​បង្វឹក Cairo បាន​និយាយក្នុង​សៀវភៅខាងលើយ៉ាង​លម្អិត។ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០០៨​នៅ​ពេល​ដែល Will ចូល​ធ្វើ​ទាហាន​ក្នុង​ក្រុម…

Bishnu Shrestha
Inspiration

ទាហាន Gurkha ម្នាក់ប្រដាប់​តែកាំបិទកោងមួយប្រយុទ្ធជាមួយចោរព្រៃ៤០នាក់ក្នុងរថភ្លើងនៅ​ឥណ្ឌាចាត់​ទុក​ជាវីរបុរស

នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១០ Bishnu Shrestha បានធ្វើដំណើរតាមរថភ្លើង Maurya Express និង​គយគន់ទេសភាពតាមដងផ្លូវនៅពេលដែលអង្គុយនៅលើកៅអីជាប់បង្អួចរបស់គាត់ ក្នុងព្រៃក្រាស់នៃតំបន់ West Bengal ប្រទេសឥណ្ឌា។ គាត់ជាអតីតទាហាន Gurkha អាយុ ៣៥ ឆ្នាំហើយគាត់បានត្រឡប់ទៅផ្ទះជួ៍បជុំគ្រួសារវិញ បន្ទាប់ពីបានចូលនិវត្តន៍ពីតួនាទី Naik ដែល​ជាឋានៈមួយក្នុងជួរថ្មើរជើង Gurkha ។ ឪពុករបស់គាត់ធ្លាប់ធ្វើជាទាហានដែរ។ ខណៈកំពុងគយគន់ទេសភាពតាម​ព្រឹក្សព្រៃលើ​រថភ្លើង គាត់មិនបានដឹងថានឹងមានអ្វីកើតឡើងបន្ទាប់​ពី​នោះ​ទេ។ នៅពាក់កណ្តាលអធ្រាត្ររថភ្លើងបានឈប់ ហើយភ្លាមៗនោះមានមនុស្សជាច្រើនប្រដាប់ដោយអាវុធបានដើរពីគ្រប់ទិសទី ពួកគេខ្លះបានក្លែងធ្វើជាអ្នកដំណើរហើយចាប់ផ្តើមបំភ័យអ្នកដំណើរផ្សេងទៀតដោយដោយទាញកាំបិត ដំបងបន្លាដែក និងដាវ។…

អណ្ដើក
Inspiration

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។ នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រ ឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។ សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ…

Staff Sergeant Robert Miller
Inspiration

Robert Miller ទាហានសក្ដិ២

Robert Miller ទាហានសក្ដិ២ លះបង់ជីវិតខ្លួនឯងប្រយុទ្ធជាមួយ​ក្រុមឧទ្ទាមតាលីបង់ជិត ១០០នាក់សង្គ្រោះមិត្តរួមក្រុម ៧នាក់ ទោះ​បី​ជា​ត្រូវ​ពលី​ជីវិត​ក្នុង​ទឹកដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន លោកពលបាលទោ Robert James Miller (Staff Sergeant Robert Miller ) ជា​ទាហានពិសេស​អាមេរិក​ម្នាក់​ ដែល​បានសង្គ្រោះជីវិត​ទាហានអាមរិកជាមិត្តរួម​កង​៧នាក់ ​និង​និង​ទាហាន​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន១៥​ពី​ការ​លប់​វាយឆុ្មក់របស់​ក្រុម​ឧទ្ទាម តាលីបង់​ចំនួន​ជាង​១០០នាក់​។ ថ្ងៃ ​ទី ​២៥ ​ខែ ​មករាឆ្នាំ ២០០៨ Staff Sergeant Robert Miller ដើរល្បាត​នៅចំណុច​មួយ​ជា​មួយក្រុម​ទាហានពិសេស​របស់​លោក ហើយ​ជួ​ប្រទះការវាយឆ្មក់​ពី​ក្រុម​ទាហានតាលីបង់ដែល​កំពុង​រង់ចាំស្ទាក់…

Knongsrok
Inspiration

An Artist From Russia Makes Animal Toys That Enchant Everyone at First Sight

It’s great to have a hobby that you enjoy, but it’s even better if it’s unique and special, just for you. Speaking of unique hobbies, Yulia Derevshchikova creates mini-animals out of wool by using 2 special techniques called dry…

1
Inspiration

15 Photos That Show How Drastically Things Can Change in Just 20 Years

It’s impossible to believe that just 20 years ago no one knew what Google or Netflix was and couldn’t keep a 1-minute video on a flash drive. But time has passed and since then, we’ve completely changed the rules.…

1
Inspiration

10 Psychological Tricks That Can Help You Find the Key to Anyone

Even if we’re unique in our own way, we share the same human nature. It allows us to create bonds with other people and more importantly, discover the hacks for their way of thinking. Taking advantage of what we all already…

1
Inspiration

12 Things Good Parents Do for Their Children

Although grown-up children often blame their parents for the problems in their adult life, psychologists reveal that that’s not the most healthy and productive approach. But parents still fear their parenting methods may…

1
Inspiration

8 Reasons Why Unfaithful Husbands Stay With Their Wives

One survey found that 2.2% of married people reported that they had had more than one partner during a year. In general, according to researchers, between 15–25% of married Americans have affairs and men are more likely…

1
Inspiration

10 Foods You Shouldn’t Give to Your Cat No Matter How Pitifully It Asks

Cats can’t taste sweet things. Also, some foods are not only tasteless to them, but are also very dangerous to their health. So while we think we are being good owners, we might actually be harming them. There are…