លោកឧកញ៉ា គួច ម៉េងលី បង្ហើបប្រាប់ពីផែនការ​​ និងការត្រៀមខ្លួននៅក្នុងការមុនពេលបើកជីវកម្មមួយចំនួនដល់ប្រជាជនខ្មែរ

Cover NDr
ការផ្សាយពាណិជ្ជកម្ម

បើនិយាយពីការរកស៊ី​ និងការធ្វើអាជីវកម្មផ្សេងៗ ​មានមនុស្សមិនតិចអ្នកនោះទេ ​ពិតជាចង់ប្រឡូកខ្លាំងមែនទែន ​ដោយសារតែអ្នកមាន ​និងអ្នកជោគជ័យជាច្រើនសុទ្ធតែមានបាន ​ក្លាយជាមហាសេដ្ឋីដោយសារតែការធ្វើអាជីវកម្មនេះតែម្តង។

តែមិនប្រាកដថា ​ការធ្វើអាជីវកម្មទាំងអស់សុទ្ធតែទទួលបានភាបជោគជ័យនោះទេ ប្រសិនជាអ្នកគ្មានផែនការ និងមានគំនិតច្បាស់លាស់ដើម្បីឱ្យអាជីវកម្មណាមយយរបស់អ្នកដំណើរការល្អ។  ជាសំណាងល្អពេលនេះ លោកឧកញ៉ា គួច ម៉េងលី ​ក៏បានបង្ហើប និងប្រាប់ពីផែនការ​​ និងការត្រៀមខ្លួននៅក្នុងការមុនពេលបើកជីវកម្មមួយចំនួនដល់ប្រជាជនខ្មែរចាត់ទុកជាមេរៀន។

ការផ្សាយពាណិជ្ជកម្ម
134934775_2205862596215567_8553359566423965696_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តោះ មកដឹងពីការរៀបចំ និងការត្រៀមអ្វីខ្លះមុនបើកអាជីវកម្ម  ខាងក្រោមនេះ ៖

ជាទូទៅទោះបីជាចង់ធ្វើអ្វីក៏ដោយ ក៏ទាមទារឱ្យយើងមានគម្រោងមានផែនការច្បាស់លាស់ដែរ។ ការណ៍មានគម្រោង ឬផែនការ គេហៅថា ការត្រៀមលក្ខណៈជាមុន ក្នុងការធ្វើអាជីវកម្ម។

ការផ្សាយពាណិជ្ជកម្ម

ការធ្វើជំនួញជួញដូរ គឺត្រូវត្រៀមលក្ខណៈជាមុន ហើយការត្រៀមលក្ខណៈធ្វើអាជីវកម្ម មានន័យថា មុនពេលបើកអាជីវកម្មអ្វីមួយយើងត្រូវសួរខ្លួនយើងថា យើងចង់ធ្វើជំនួញអ្វី? ហើយតើគេគួរត្រៀមអ្វីខ្លះ?

ជាទ្រឹស្តី និងជាបទពិសោធ មុនធ្វើអាជីវកម្ម ឬបើកដំណើរការអាជីវកម្មអ្វីមួយ គេតម្រូវឱ្យយើងត្រៀមលក្ខណសម្បត្តិចំនួនបីធំៗគឺត្រៀមចំណេះដឹង ត្រៀមជំនាញ និងត្រៀមដើមទុនសម្រាប់អនុវត្តជាដើម។ នៅក្នុងការត្រៀមនេះ នៅមានចំណុចតូចៗជាច្រើនទៀត ដែលខ្ញុំនឹងបង្ហាញនៅក្នុងសៀវភៅនេះដែរ។

ការផ្សាយពាណិជ្ជកម្ម
131478413_3929486720430091_2295041510081712112_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចម្តេចដែលហៅថា ត្រៀមចំណេះដឹង និងជំនាញ? ត្រៀមចំណេះដឹង គឺការសិក្សាអំពីមុខជំនួញ។ បើចង់រកស៊ីអ្វីមួយ ត្រូវរៀនជំនាញនោះឱ្យបានឆ្អិន ឱ្យហ្មត់ចត់។ បើចង់បើកអាជីវកម្មលក់កាហ្វេ គុយទាវ ត្រូវរៀនជំនាញនេះ បើចង់បើកសាលារៀនត្រូវរៀនពីជំនាញអប់រំ បើចង់បើកហាងអ៊ុតសក់ ត្រូវរៀនពីជំនាញអ៊ុតសក់ ហើយកុំធ្វេសប្រហែស ឬរៀនដើម្បីទទួលបានតែសញ្ញាបត្រ តែគ្មានសមត្ថភាព។ បើមិនដូច្នេះទេនឹងបរាជ័យ ព្រោះអ្វីក៏ដោយ ជោគជ័យអាស្រ័យលើជំនាញ លើចំណេះដឹងដែលយើងបានរៀនចេះដឹង និងបានឆ្លងកាត់។

មុននឹងបើកអាជីវកម្ម ក្រៅពីរៀនយកជំនាញ គេក៏ត្រូវមានការរៀបចំផែនការឱ្យច្បាស់លាស់ផងដែរ។ ការរៀបចំផែនការ ត្រូវធ្វើតាមលំដាប់លំដោយ តាំងពីដើមរហូតដល់ចប់ មានន័យថា គេតម្រូវឱ្យយើងគិត តាំងពីទំហំនៃអាជីវកម្ម ធំឬតូច តម្រូវចាយទុនដំបូងប៉ុន្មាន?តម្រូវការបុគ្គលិកប៉ុន្មាននាក់? បើកនៅទីតាំងណា? ប្រភេទអតិថិជនដូចម្តេច? តម្លៃ និងគុណភាព ដូចម្តេចដែរ? ហើយបើជាអាជីវកម្មបែបអាហារដ្ឋាន តើគួរបើកអាហារដ្ឋានបែបណា? ត្រៀមអ្វីខ្លះ? មានទីតាំងហើយឬនៅ? ទីតាំងនោះសមស្របដែរឬទេ? សម្បូរភ្ញៀវឆ្លងកាត់ដែរទេ? មានចំណតយានយន្តទេ? មានបរិស្ថានខ្យល់ចេញចូលល្អទេ? បើជាក្រុមហ៊ុនធ្វើកសិកម្ម គេត្រូវសិក្សាថា តើគេត្រៀមអ្វីខ្លះ? មានដីហើយឬនៅ? មានពូជហើយឬនៅ? មានជីហើយឬនៅ? ប្រភេទស្រូវអ្វីខ្លះ ដែលត្រូវយកមកសាប និងស្ទូង? មានឧបករណ៍អ្វីខ្លះដែលត្រូវប្រើប្រាស់? នៅពេលគេរៀបចំផែនការរួចរាល់ហើយ ទើបចាប់ផ្តើមអនុវត្តផែនការដែលបានរៀបចំនោះ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយ ដើម្បីឱ្យជោគជ័យក្នុងការងារអាជីវកម្ម គេត្រូវរៀបចំផែនការ អនុវត្តផែនការ តាមដានផែនការ កែច្នៃផែនការ និងអនុវត្តផែនការឡើងវិញ។
កាលពីឆ្នាំ២០១២ ខ្ញុំធ្លាប់ឮទស្សនៈមួយលើកឡើងថា រាល់ការធ្វើជំនួញជួញដូរ គឺភាគច្រើនជាកូនខ្មែរកាត់ចិន ឬដែលហៅថា កូនខ្មែរជាប់សែស្រឡាយចិន ច្រើនតែពូកែខាងធ្វើជំនួញជួញដូរ ខុសពីកូនខ្មែរសុទ្ធសាធដែលពូកែតែខាងធ្វើការឱ្យគេ រហូតអ្នកខ្លះយល់ថា បើមានកូនស្រីគួរលើកឱ្យកូនប្រុស ដែលជាកូនចៅចិន ឬបើជាកូនប្រុសវិញ គឺសង្វាតដណ្ដឹងប្រពន្ធជាកូនខ្មែរកាត់ចិន។

Getty_841844096_387880
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំយល់ថា ការគិតបែបនេះគឺជាកំហុសឆ្គងមួយ ព្រោះកូនខ្មែរកាត់ចិន ឬកូនចៅចិនមិនប្រាកដថា សុទ្ធតែពូកែរកស៊ីជាងកូនចៅខ្មែរទេ សំខាន់ឱ្យតែអ្នកទាំងនោះមានការតស៊ូ ព្យាយាម អត់ធ្មត់ខ្ពស់ ហើយចេះចាប់យកឱកាស។

ការផ្សាយពាណិជ្ជកម្ម

ភាពប៉ិនប្រសប់នៃការធ្វើជំនួញ ឬធ្វើអាជីវកម្មរបស់មនុស្សម្នាក់ៗគឺវាមិនអាស្រ័យលើកត្តាជាតិសាសន៍ ឬក៏តំណពូជឡើយ។ ជាការពិតណាស់ជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ បើទទួលបានការបណ្ដុះបណ្ដាលពីរបៀបធ្វើជំនួញពីក្មេងមក ឬធ្លាប់បានរស់ក្នុងពិភពអ្នកធ្វើជំនួញ បូករួមនឹងការទទួលបាននូវការសិក្សាអប់រំខ្ពង់ខ្ពស់ លើជំនាញពាក់ព័ន្ធនឹងការធ្វើជំនួញរកទទួលទាន ពួកគេសុទ្ធតែអាចក្លាយជាអ្នកពូកែធ្វើជំនួញដូចគ្នា។ ផ្ទុយទៅវិញ ប្រសិនបើកូនខ្មែរសុទ្ធសាធឬកូនខ្មែរកាត់ចិន ពុំទទួលបានការអប់រំលើផ្នែកធ្វើជំនួញពីក្មេងទេ ឬពុំបានឈ្វេងយល់ឱ្យបានស៊ីជម្រៅពីវិស័យជំនួញឱ្យបានទូលំទូលាយ ពុំធ្លាប់មានបទពិសោធធ្វើជំនួញ និងមិនបានសិក្សាជ្រៅជ្រះលើមុខជំនាញរបស់ខ្លួននោះទេ គឺពួកគេមិនពូកែរកស៊ីដូចគ្នា។

ដូចខ្ញុំនិយាយជាញឹកញាប់រួចមកហើយថា មុននឹងបើកអាជីវកម្មអ្វីមួយ យើងត្រូវសិក្សាលើកត្តាមួយចំនួនដូចជា បើចង់លក់កាហ្វេ គឺត្រូវការរកទីតាំងដែលមានម៉ូយកុំរកផ្លូវធំ ហើយដើម្បីភាពជោគជ័យលើអ្វីមួយ មនុស្សម្នាក់ៗត្រូវមានក្តីស្រមៃឱ្យបានខ្ពស់ វែងឆ្ងាយ ហើយត្រូវព្យាយាមអត់ធ្មត់ធ្វើឱ្យសម្រេចនូវក្តីស្រមៃនោះ។

ការផ្សាយពាណិជ្ជកម្ម

ការស្រមៃរបស់យើង អាចនឹងកើតមានឡើងពិតៗបាន លុះត្រាតែយើងរត់តាមវា ហើយចាប់វាឱ្យបាន។ ត្រូវប៉ងឱ្យបានខ្ពស់ ធ្វើការឱ្យខ្លាំងអស់ពីលទ្ធភាព ដោយការតស៊ូ ហ្មត់ចត់ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត។ ប្រសិនបើយើងអាចធ្វើដូច្នេះបាន នោះអ្វីៗដែលយើងចង់បាននឹងមកដល់ដូចសេចក្តីប្រាថ្នា ព្រោះយើងបានជម្នះរាល់ឧបសគ្គ ហើយយើងក៏កំពុងដើរលើផ្លូវត្រូវ នៃខ្សែជីវិតរបស់យើងដែរ។

Physics And Business
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំចង់និយាយថា បើយើងមានបំណងធ្វើអ្វីមួយហើយ កុំបោះបង់ឱ្យសោះ។ យើងត្រូវតែបន្តដើរទៅមុខ ដោយក្តីសង្ឃឹម ដោយភាពជឿជាក់ជានិច្ច ព្រោះការបោះបង់មិនអាចឱ្យយើងជោគជ័យបានឡើយ។ដូច្នេះ ទោះបីមានឧបសគ្គធំប៉ុនណាក៏ដោយ គួរកុំបញ្ឈប់ដំណើររបស់យើង។ យើងត្រូវតែក្លាហាន ហ៊ានប្រឈមមុខ ងើបឈរ បន្តធ្វើដោយទទូច ព្រោះបើយើងបោះបង់ គ្មានអ្នកណាមកជួយយើងក្រៅពីខ្លួនយើងទេ ទាល់តែយើងជួយខ្លួនយើងជាមុនសិន។

ការផ្សាយពាណិជ្ជកម្ម

សរុបសេចក្តីមក ជំហានដំបូងបំផុតនៃការធ្វើអាជីវកម្ម យើងត្រូវកំណត់ឱ្យបានច្បាស់ជាមុនសិននូវមុខរបរ ឬមុខជំនួញ ដែលយើងត្រូវបើកនោះ ទើបយើងមិនខាតបង់ទ្រព្យសម្បត្តិ ពេលវេលា ហើយនិងកម្លាំងកាយចិត្ត៕

#ដកស្រង់ចេញពីសៀវភៅ គំនិតរកស៊ី គួច ម៉េងលី ទំព័រទី១
#ស្រង់ដោយ MJQUP

ការផ្សាយពាណិជ្ជកម្ម