
មកស្គាល់កាំភ្លើង៥ប្រភេទបម្រើក្នុងវិស័យសង្គ្រាមយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តយោធា
នៅក្នុងសង្គ្រាមការបង្ហាញអាវុធថ្មីជារឿយៗអាចនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើសមរភូមិ ហើយថែមទាំងផ្តល់ឱ្យភាគីម្ខាងណាមួយនោះ នូវគុណសម្បត្តិលើសលប់សម្រាប់ជ័យជំនះលើការប្រយុទ្ធ។ ដូច្នេះបច្ចេកវិទ្យាយោធាពិតជារីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយអ្នកផលិតស្វែងរកអាវុធល្អចុងក្រោយនិងអស្ចារ្យបំផុត។ នោះហើយជាមូលហេតុដែលធ្វើឱ្យអាវុធទាំងប្រាំនេះមានលក្ខណៈពិសេស ហើយពួកវាទទួលបានការសាកល្បងជាច្រើនជំហានព្រមទាំងប្រឡូកក្នុងសង្គ្រាមមួយទៅសង្គ្រាមមួយទៀតហូហែរ។ 1. British Land Pattern Musket កាំភ្លើងមួយនេះត្រូវបានគេណែនាំលើកដំបូងនៅឆ្នាំ១៧២២ហើយវាបានក្លាយជាកាំភ្លើងស្ដង់ដាររបស់កងទ័ពចក្រព័ទ្ធអង់គ្លេសជាង១០០ឆ្នាំមកហើយ។ទាហានកាន់កាំភ្លើងនេះហៅវា Brown Bess ហើយវាក៏ប្រើប្រាស់ទូទាំងពិភពលោកនាសម័យនោះដែរ។ ក្នុងសង្គ្រាមមួយចំនួនដូចជា សង្គ្រាមបដិវត្តន៍អាមេរិក ឬសង្គ្រាមបដិវត្តន៍រដ្ឋាតិចសាស់ Brown Bess ប្រើប្រាស់ទាំងពីគូភាគី។ នៅឆ្នាំ១៨៣៨កាំភ្លើងនេះត្រូវបានដាក់ឲ្យចូលនិវត្តន៍ដើម្បីងាកមកប្រើប្រាស់កាំភ្លើងជំនាន់ថ្មីវិញ។ 2. 3-line rifle M1891 វាត្រូវបានគេស្គាល់ជាផ្លូវការ ថា Mosin-Nagant។ M1891 បានបម្រើក្នុងជួរកងទ័ពរបស់ចក្រភពរុស្ស៊ី ក៏ដូចជាសហភាពសូវៀត…




















