ប្រវត្តិសាស្រ្ត

តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់?
ប្រវត្តិសាស្រ្ត

តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់?

សមិទ្ធផលផ្សេងទៀត គិតដល់ត្រឹមពេលដែល ខុងមីងស្លាប់ ស្នាដៃថ្វីអំពី យុទ្ធសាស្រ្តទ័ព រចនាសម្ព័ន្ធទ័ព របស់គាត់ជាច្រើនត្រូវបានកំទេចចោល រឺបាត់បង់អស់។ មាគ៊ានៃមេទ័ព(the way of the general) គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើន ដែលរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។ មានពាក្យចចាមអារ៉ាមថា ខុងមីង ជាអ្នកបង្កើត កលយុទ្ធសាស្រ្តទាំង ៨ (Ba Xing) ដែលជាកលយុទ្ធ ធ្វើសង្រ្គាម ជាយុទ្ធសាស្រ្តទ័ព និង កលយុទ្ធរៀបទ័ព។​​ មានរឿងផ្សេងៗទៀតដំណាលថា ខុងមីង គឺជាអ្នកមានទេព្យកោសល្យផ្នែកគ្រឿងយន្ត និង…

ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ
ប្រវត្តិសាស្រ្ត

ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ

ប្រវត្តិរូប ជូគឺលៀង (ខុងមីង) កើតឆ្នាំ ១៨១ នៃគ.ស (ឆ្នាំចុងក្រោយនៃរាជវង្សហាន) នៅតំបន់យ៉ាងទូ ខេត្តចាងតុង ប្រទេសចិន។ តាមរយៈប្រវត្តិសាស្រ្ត គាត់គឺជា រដ្ឋបុរសដ៏មហាអស្ចារ្យ ជាវិស្វករ ជាអ្នកយុទ្ធសាស្រ្តសង្រ្គាម ដ៏ឆ្នើមនាសម័យ សាមកុក (២២០-២៨០ នៃគ.ស)។ តាមរយៈប្រវត្តិសាស្រ្តបានអោយដឹងថា បុព្វបុរសជូគឺលៀង គឺជាទាសករអាណាចក្រចិន។ គាត់កំព្រា តាំងតែអាយុនៅក្មេង។ កាលពីក្មេងៗ គាត់ត្រូវបានគេបង្ខំអោយ ចាកចេញពីខេត្តកំណើតរបស់គាត់ ពោលគឺខេត្តចាងតុង នៅអំឡុងពេល ការកាប់សំលាប់យ៉ាងព្រៃផ្សៃ លើជនស៊ីវិល ៤០០…

ទម្លាយរឿងរ៉ាវទាហានក្មេងជាងគេបំផុតវ័យត្រឹម​៦ឆ្នាំ​ Sergey Aleshkov ក្នុងសង្គ្រាមលោកលើក​ទី​២​ អស្ចារ្យកម្រិតណា!
ប្រវត្តិសាស្រ្ត

ទម្លាយរឿងរ៉ាវទាហានក្មេងជាងគេបំផុតវ័យត្រឹម​៦ឆ្នាំ​ Sergey Aleshkov ក្នុងសង្គ្រាមលោកលើក​ទី​២​ អស្ចារ្យកម្រិតណា!

រឿងរ៉ាវអំពីកុមារសង្គ្រាមតែងតែមានសោកនាដកម្ម។ យោងតាមការប៉ាន់ស្មានផ្សេងៗសង្គ្រាមលោកលើកទី ២ បានឆក់យកអាយុជីវិតកុមារ ១៣ លាននាក់។ ពួកគេមួយចំនួនត្រូវបានគេធ្វើទារុណកម្មនៅក្នុងជំរុំប្រមូលផ្តុំ អ្នកខ្លះមិនអាចរស់រានពីភាពភ័យរន្ធត់ អត់ឃ្លាន និងស្លាប់​ដោយ​អាវុធផ្សេងក្នុង​សមរភូមិ ការ​កាប់សម្លាប់នានាហើយខ្លះទៀតត្រូវបានបង្ខំក្លាយ​ជា​អ្នក​ទោស។ កុមារសូវៀតម្នាក់ឈ្មោះ ស៊ឺហ្គេអាឡេសកូវ (Sergey Aleshkov)ជយុទ្ធជនមានវ័យក្មេងជាងគេនៅក្នុងសមរភូមិ ស្ដាលីនក្រាដ(Battle of Stalingrad) ហើយ​រូប​គេ​ក៏​ជាមនុស្សម្នាក់ក្នុងចំណោមទាហានក្មេងជាងគេបំផុតនៃសង្គ្រាមលោកលើកទី ២ ។ ឯកសារស្តីពីកំណើតរបស់ Sergey Aleshkov មិនត្រូវបានគេ​ត់​ត្រា​ទុកទេ ប៉ុន្តែតាមការប៉ាន់ស្មានកុមារ​ម្នាក់​នេះ​កើតឆ្នាំ ១៩៣៤ ឬ ១៩៣៦ នៅភូមិ Gryn ក្នុងព្រៃ​មួយនៃតំបន់…

រឿងកើតឡើងនៅសតវត្សទី​១៨ សួនសត្វមួយនៅ​ក្រុងឡុងដ៏មិនចាំបាច់បង់​លុយភ្ញៀវចូលមើល​តែ​ត្រូវ​យក​ឆ្កែ ឬ​ឆ្មាមួយក្បាល​ធ្វើ​ជាចំណីតោ
ប្រវត្តិសាស្រ្ត

រឿងកើតឡើងនៅសតវត្សទី​១៨ សួនសត្វមួយនៅ​ក្រុងឡុងដ៏មិនចាំបាច់បង់​លុយភ្ញៀវចូលមើល​តែ​ត្រូវ​យក​ឆ្កែ ឬ​ឆ្មាមួយក្បាល​ធ្វើ​ជាចំណីតោ

ជាយូរមកហើយមុនពេលដែលសួនសត្វមួយនេះផ្លាស់ទៅទីតាំងបច្ចុប្បន្នរបស់វានៅឯភាគខាងជើងឧទ្យាន Regent សួនសត្វទីក្រុងឡុងគឺជាកន្លែងទាក់ទាញដ៏ពេញនិយមមួយប្លែកៗគ្នា។ ចាប់ពីសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៩ អ្នកនៅទីក្រុងឡុងបានក្លាយជាមនុសដំបូងធ្លាប់ឃើញ និងលឺសំលេងសត្វកម្រនៅរាជវាំង Tower of London Menagerie។ អ្នកទេសចរទៅ​មើលសួនសត្វអាចចាប់បានទេសភាពពិតប្រាកដនៃទីលានប្រយុទ្ធសម្រាប់សត្វ ដែលបន្សល់ទុក រួមទាំងមើលខ្លាឃ្មុំប៉ូលដែលព្រលែងឲ្យ​ហែលចាប់ត្រីនៅទន្លេថេម (River Thames)។ នៅសម័យនោះសត្វដូចជា“ ខ្លាឃ្មុំស” ឬសត្វតោត្រូវបានផ្លាស់ប្តូរជាអំណោយក្នុងចំនោមរាជវង្សអង់គ្លេស។ ប៉ុន្តែសព្វថ្ងៃនេះមានតែការផ្ដល់ឲ្យ​នូវ​រូបសិល្បៈ និងរូបចម្លាក់ដែលពិពណ៌នាអំពីសត្វមួយចំនួន ដែលធ្លាប់ដាក់ជួលនៅអគារប្រវត្ដិសាស្ដ្រមួយនេះ។ ទីតាំងនៃស្នាដៃសិល្បៈទាំងនេះត្រូវបានគេនិយាយថានៅជិតកន្លែងដែលធ្លាប់មានសត្វពិតៗនៅ​ក្នុងទ្រុងកាល​ពី​សតវត្សទី១៨។ ព្រះអង្គ​ William the Conqueror ដែល​ជា​អ្នក​គ្រប់​គ្រងចក្រភពអង់គ្លេសឆ្នាំ១០៦៦​ដល់១០៨៧ ដែលបានចាប់ផ្តើមប្រមូលសត្វកម្រ មួយចំនួនពី​សមាជិកក្រុមរាជវង្សក្សត្រនានា។…

Timothy Murphy កំពូល​អ្នក​បាញ់​ស៊ីប​ជំនាន់សង្គ្រាមបដិវត្តន៍​អាមេរិក
ប្រវត្តិសាស្រ្ត

Timothy Murphy កំពូល​អ្នក​បាញ់​ស៊ីប​ជំនាន់សង្គ្រាមបដិវត្តន៍​អាមេរិក

Timothy Murphy គឺជាទាហានក្នុង​កងកាំភ្លើងថ្មើជើង និងជាអ្នកជំនាញបាញ់ស៊ីបនៅក្នុងសង្គ្រាមបដិវត្តអាមេរិក។ អ្នកខ្លះនិយាយថាគាត់បានប្តូរទិសដៅនៃសមរភូមិសារ៉ាហ្គូតាដ៏សំខាន់ នៅពេលគាត់បានបាញ់សម្លាប់ឧត្តមសេនីយ៍អង់គ្លេសពីរនាក់នៅចម្ងាយ ៣០០ យ៉ាត(២៧១ម៉ែត្រ)។ នៅ​ក្នុង​សមរភូមិ Battle of Bemis Heights ដែល​ជា​ឆាក​ប្រយុទ្ធ​លើក​ទី២​ក្នុង​តំបន់​ Saratoga ថ្ងៃទី​០៧​តុលា​ឆ្នាំ​១៧៧៧ Murphy ត្រូវ​បានគេ​លើក​សរសើរ​ដោយ​សារ​បាន​សម្លាប់​ឧត្តមសេនីយ៍អង់គ្លេស Sir Francis Clerke និង​ General Simon Fraser ​ហើយការ​ស្លាប់​មេបញ្ជាការ​អង់គ្លេស​នេះ ​បាន​ថ្វើ​ឲ្យ​កងទ័ពអាមេរិកសម័យ​នោះ​កែប្រែស្ថានភាពសង្គ្រៀមបដិវត្តន៍​អាមេរិកប្រែប្រួល។ មានព័ត៌មានលំអិតតិចតួចប៉ុនណោះនៃជីវិតដំបូងរបស់ Murphy ត្រូវបានគេដឹង។ គាត់បានកើតនៅឆ្នាំ ១៧៥១…

Apache ជា​ឈ្មោះ​ទាហានស្រីបាញ់​ស៊ីបរបស់វៀតកុង​ល្បី​ថា​សាហាវ​តែ​មរណៈក្រោមថ្វី​ដៃទាហាន​បាញ់​ស៊ីបអាមេរិក Carlos Hathcock
ប្រវត្តិសាស្រ្ត

Apache ជា​ឈ្មោះ​ទាហានស្រីបាញ់​ស៊ីបរបស់វៀតកុង​ល្បី​ថា​សាហាវ​តែ​មរណៈក្រោមថ្វី​ដៃទាហាន​បាញ់​ស៊ីបអាមេរិក Carlos Hathcock

Apache ជាទាហានបាញ់ស៊ីបស្ត្រីរបស់​ទាហាន Viet Cong និងជាអ្នកសួរចម្លើយអ្នក​ទោស​អាមេរិក​ពេល​ចាប់​បាន។ នាងត្រូវបានដាក់ឈ្មោះហៅក្រៅថា Apache គឺ​យោង​ទៅតាមរយៈវិធីធ្វើទារុណកម្មទៅលើកងម៉ារីនអាមេរិកនិងកងទ័ពវៀតណាមខាងត្បូង ដែល​ចាប់​បាន ហើយនាងធ្វើឱ្យពួកគេហូរឈាមខ្សោះរហូតដល់ស្លាប់យ៉ាង​ឃោឃៅ។ នាងបានដឹកនាំក្រុមទាហាន Snipers មួយ​កង​តូច និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងជួរ​ទាហាន​វៀតកុង សម្រាប់ការធ្វើទារុណកម្មអ្នកទោសសង្គ្រាម ពេលវាយលុកទទួលបានមូលដ្ឋានទ័ពអាមេរិក និងកាត់ត្របកភ្នែករបស់អ្នក​ទោស(ជនរងគ្រោះ)ហើយចាត់ទុកថា វាជាពានរង្វាន់ក្នុងការ​ប្រកួត​មួយ។ ដោយសារតែកលល្បិចពិសពុល និងភាពគ្មានមេត្តារបស់នាង បានធ្វើឱ្យនាងក្លាយជាគោលដៅខ្ពស់របស់​កងទ័ពអាមេរិក។ នាងត្រូវបានសម្លាប់នៅឆ្នាំ ១៩៦៦ ដោយលោក Carlos Hathcock ទាហានដ៏​ល្បី​ម្នាក់ក្នុងផ្នែកមួយនៃក្រុមអ្នកលបបាញ់របស់កងម៉ារីនសហរដ្ឋអាមេរិក។ ដៃគូរបស់គាត់គឺ កាពីទែន Edward James Land…

អស្ចារ្យណាស់! ​«សូត្រមាសភាច» ស្នាដៃកម្រដ៏ប្រណីតដែលធ្លាប់ផលិតសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គម ប្រើពេលដល់ទៅ ៣ឆ្នាំក្នុងការផលិត ឯតម្លៃកប់ពពក
ប្រវត្តិសាស្រ្ត

អស្ចារ្យណាស់! ​«សូត្រមាសភាច» ស្នាដៃកម្រដ៏ប្រណីតដែលធ្លាប់ផលិតសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គម ប្រើពេលដល់ទៅ ៣ឆ្នាំក្នុងការផលិត ឯតម្លៃកប់ពពក

សិល្បៈវប្បធម៌ និងស្នាដៃដែលដូនតាជំនាន់មុនមានច្រើនអនេក ​បន្យល់ឱ្យកូនចៅជំនាន់ក្រោយ ​គ្រាន់តែមានអ្នកខ្លះមិនចេះចាំ ​ឬមិនអនុវត្តតែប៉ុណ្ណោះ។ ​តែអាចថាជរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ថ្មីៗនេះលោកអភិបាលស្រុកបន្ទាយស្រី  លោក ​ឃឹម ​ហ្វីណង់ ​បានបង្ហាញពីសិល្បៈសូត្រខ្មែរដ៏ប្រណីតមួយដ៏អស្ចារ្យមានឈ្មោះថា «សូត្រមាសភាច» ។ នេះជាការរៀបរាប់របស់ឯកឧត្តម ​ឃឹម ​ហ្វីណង់ ផ្ទាល់នៅលើគណនីផេកហ្វេសប៊ុកជាផ្លូវការ ថា៖  «សូត្រមាសភាច» ៖ និមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទនភាពនៃប្រពៃណីតម្បាញសូត្រដោយដៃនៅក្នុងស្រុកបន្ទាយស្រី។ ជឿទេប្រសិនបើខ្ញុំប្រាប់ថា នៅទីនេះ សំពត់ចរបាប់ដែលធ្វើឡើងពីសូត្រខ្មែរ១០០%និងត្បាញដោយដៃ ក្នុងមួយក្បិនត្រូវការពេលចាប់ពី២ទៅ៣ឆ្នាំ ឆ្លងកាត់ថ្វីដៃអ្នកតម្បាញដ៏បុិនប្រសព្វជាច្រើននាក់ និងអាចមានតម្លៃរាប់មុឺនដុល្លារ? តម្បាញសូត្រគឺជាកេរមត៌កវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិល្បីល្បាញតាំងពីសម័យហ្វុណន។ នាពេលនោះ អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃជាពិសេសដើម្បីធ្វើការផលិត…

សង្គ្រាមលោក​លើក​ទី១៖ ​ទម្លាក់គ្រាប់ព្រួញពី​លើ​យន្តហោះ មុន​ពេលរក​ឃើញ​វិធីសាស្រ្តទម្លាក់គ្រាប់បែក (មានវីដេអូ)
ប្រវត្តិសាស្រ្ត

សង្គ្រាមលោក​លើក​ទី១៖ ​ទម្លាក់គ្រាប់ព្រួញពី​លើ​យន្តហោះ មុន​ពេលរក​ឃើញ​វិធីសាស្រ្តទម្លាក់គ្រាប់បែក (មានវីដេអូ)

សង្គ្រាមលោកលើកទី ១ គឺជាពេលវេលាដ៏គួរឱ្យរន្ធត់មួយក្នុងការធ្វើជាទាហាននៅសមរភូមិជួរមុខ។ ប្រជាជាតិនានាបានប្រញាប់ប្រញាល់ក្នុងការអភិវឌ្ឍ និងអនុវត្តយ៉ាងឆាប់រហ័សនូវឧបករណ៍ថ្មី និងមានប្រសិទ្ធភាពបំផុតសម្រាប់​បំផ្លាញសត្រូវ។ មុនពេលមានសង្គ្រាមកងទ័ពទាំងអស់ មិនដឹងពីការលទ្ធផលបំផ្លិចបំផ្លាញពិតប្រាកដ អំពីរថក្រោះ អ្នកបើកយន្តហោះចម្បាំង ឬការ​ផ្ទុះធុងហ្គាសផ្សេងៗនោះទេ។ អ្វី​ដែលទាហានជំនាន់នោះ​ស្គាល់ច្បាស់ជាង​គេ​គឺ​កាំភ្លើង។ ទេ! វាមិនមែនដូចជាគ្រាប់ព្រួញដែលអ្នកធ្លាប់ឃើញដែល​បាញ់​ជា​មួយធ្នូនោះ​ទេ។ អាវុធទាំងនេះមានប្រវែងដូចខ្មៅដៃ​ ហើយ​វា​បង្ក​គ្រោះ​ជាង​គ្រាប់​ព្រួញធម្មតា​ទៅ​ទៀត។ ព្រួញឬ​គ្រាប់ដែកទាំងនេះ បារាំងជាអ្នកបង្កើត ខណៈពួកគេត្រូវបានគេចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងបំផុត។​អាវុធប្រភេទនេះបានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពសត្រូវ ទោះបីជាគ្រាប់ប្រភេទនេះធ្លាក់កម្រមិនត្រូវមនុស្សក៏ដោយ ដោយសារពួកគេអាចបំផ្លាញគ្រប់​យ៉ាង​ហើយ​បើ​ត្រូវរបស់​នេះ​ធ្លាក់ចំ​ វិញ​វា​ធ្វើ​របួស ស្លាប់សាហាវ​ណាស់។ អាវុធនេះត្រូវបានបង្កើតឡើងនៅដំណាក់កាលដំបូងនៃសង្គ្រាមលោក​លើក​ទី​១ក្នុងឆ្នាំ ១៩១៥ នៅពេលដែលគ្រាប់បែក​ទម្លាក់ពី​លើ​យន្តហោះមិនទាន់​ត្រូវបានបង្កើតឡើង។ ព្រួញខ្លីនេះមានប្រវែងប្រាំអ៊ីញ និងមុតនៅចុងម្ខាងដោយកន្លះអ៊ីញហើយធ្ងន់គ្រាន់បើ។  ៤ អ៊ីញកន្លះដែលនៅសេសសល់ត្រូវបានគេផលិតដើម្បីឱ្យអាវុធមានផ្នែកឆកដូចអក្សរ“ X” ។…

Zinoviy Kolobanov មេបញ្ជាការ​កងរថក្រោះរុស្សី​ដឹកនាំកងរថក្រោះ៥គ្រឿងប្រយុទ្ធជាមួយកងរថក្រោះអាល្លឺម៉ង់២២គ្រឿង
ប្រវត្តិសាស្រ្ត

Zinoviy Kolobanov មេបញ្ជាការ​កងរថក្រោះរុស្សី​ដឹកនាំកងរថក្រោះ៥គ្រឿងប្រយុទ្ធជាមួយកងរថក្រោះអាល្លឺម៉ង់២២គ្រឿង

នៅពេលដែលសង្រ្គាមលោកលើកទី ២ បានចាប់ផ្តើមលោកហ្ស៊ីណូវីយូកូឡូបាណូវ(Zinoviy Kolobanov)មានបទពិសោធន៍ផ្នែកយោធាក្រាស់ក្រែលរួចទៅហើយ។ ឧទាហរណ៍គាត់បានប្រឡូកក្នុងសង្គ្រាមធនៅហ្វាំងឡង់ឆ្នាំ ១៩៣៩-១៩៤០ ក្នុងអំឡុងពេលនោះ បានរួច​ជីវិត​ដោយរត់គេចចេញពីរថក្រោះកំពុងឆេះដល់​ទៅ​៣​ដង។ នៅឆ្នាំ ១៩៤១Kolobanovបានធ្វើជាមេបញ្ជាអង្គភាពក្នុង​កងរថក្រោះមួយក្នុងកំឡុងពេលដែលទាហានអាឡឺម៉ង់ ធ្វើដំណើរឆ្ពោះទៅកាន់ Leningrad (ឥឡូវSt. Petersburg) ។ នៅជិតភូមិ Voskovitsy អង្គភាពរបស់ Kolobanov បានទទួលបញ្ជា ដើម្បីការពារផ្លូវដែលនាំទៅដល់ទីប្រជុំជន Krasnogvardeysk (ឥឡូវនេះឈ្មោះ Gatchina ចម្ងាយ ២៦ ម៉ាយល៍នៅខាងក្រៅទីក្រុង Leningrad) ។ ខណៈដែល​កងរថក្រោះរបស់​លោក​បាន​តែ៥​គ្រឿង​ម៉ាក KV-1, Kolobanov…

Ivan Sidorenko: ពី​ជាង​គំនូរមកជាកំពូលអ្នកបាញ់ស៊ីប​​ក្នុង​សង្គ្រាមលោកលើកទី ២ ផ្ដាច់​ជី វិតទាហានអាស៊ីអាល្លឺម៉ង់​៥០០នាក់ប្រើ​កាំភ្លើងល្បីម៉ាក Mosin-Nagant
ប្រវត្តិសាស្រ្ត

Ivan Sidorenko: ពី​ជាង​គំនូរមកជាកំពូលអ្នកបាញ់ស៊ីប​​ក្នុង​សង្គ្រាមលោកលើកទី ២ ផ្ដាច់​ជី វិតទាហានអាស៊ីអាល្លឺម៉ង់​៥០០នាក់ប្រើ​កាំភ្លើងល្បីម៉ាក Mosin-Nagant

Ivan Sidorenko ដើមឡើយ​គឺ​ជា​ជាង​គំនូរម្នាក់​ដែល​មាន​ទឹក​ដៃគ្រាន់​បើ តែ​ចូល​ដល់​សម័យ​សង្គ្រាម​គាត់​បាន​ប​ង្រៀនខ្លួន​ឯងក្លាយ​ជា​កំពូល​ទាហាន​លប​បាញ់​ម្នាក់​ក្នុង​កងទ័ពក្រហម​សូវៀត។ មិន​មែន​ជា​លេង​សើច​ពី​ជាង​គំនូរមក​ក្លាយ​ជា​អ្នកកាន់កាំភ្លើង​ពិត​ជា​សាហាវ​ហើយ​វា​ក៏​ជា​សិល្បៈមួយសម្រាប់គាត់។ លោក Ivan Sidorenko បានចុះឈ្មោះក្នុងជួរកងទ័ពក្រហម​ក្នុង​ខណៈពេល​លំបាកមួយ។ គាត់ជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យសិល្បៈ។ ប៉ុន្តែការ​ចូលបម្រើយោធាបានបង្ហាញឲ្យ​គាត់​ក្លាយជា​កំពូល​អ្នក​បាញ់កាំភ្លើងស៊ីប​ដ៏​គ្រោះ​ថ្នាក់​មួយ។ Sidorenko បានរស់នៅដោយពាក្យស្លោកមួយ “one shot, one kill” និងនិង​ក្លាយ​ជាទាហាន​ដ៏​មាន​ស្នាដៃបំផុតរបស់សហភាពសូវៀតដែលនឹងសម្លាប់ទាហាន​អាល្លឺម៉ង់ចំនួន ៥០០ នាក់ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។ អីចឹង​ហើយ! វីរបុសដែល​ជា​កំពូល​អ្នក​បាញ់ស៊ីបដ៏​ច្បាស់​បំផុតរបស់​ទាហានក្រហម​សូវៀត​បាន​កើតមក​ហើយ។ ជីវិតនិង​អាជីពរបស់ Ivan Sidorenko មុន​ពេល​ជា​ទាហាន៖ ទោះ​បី​ជា​គាត់​បាន​ក្លាយ​ជា​វីរបុរសរបស់​ប្រជាជនសូវៀត ឬ​រុស្សី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ និង​ជា​កំពូល​អ្នក​បាញ់​ស៊ីប​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ជួរ​កងទ័ព​ទាហាន​ក្រហម តែ​គាត់​កើត​ក្នុង​ត្រកូលកសិកក្រីក្រ…

(Canada Sniper Army) ទាហានលបបាញ់កាណាដាផ្ដាច់​ជីវិត​ ISIS ដោយ​កាំភ្លើងស៊ីបម៉ាក McMillan Tac-50​ ចម្ងាយ​៣៥៤០ម៉ែត្រឆ្ងាយបំផុតក្នុងប្រវត្តិសាស្រ្ត
ប្រវត្តិសាស្រ្ត

(Canada Sniper Army) ទាហានលបបាញ់កាណាដាផ្ដាច់​ជីវិត​ ISIS ដោយ​កាំភ្លើងស៊ីបម៉ាក McMillan Tac-50​ ចម្ងាយ​៣៥៤០ម៉ែត្រឆ្ងាយបំផុតក្នុងប្រវត្តិសាស្រ្ត

ទាហានបាញ់ស៊ីបកាណាដាម្នាក់បានផ្ដាច់​ជីវិត ក្រុមសកម្មប្រយុទ្ធ ISIS ជាមួយ​នឹង​ការ​បាត់​ចំ​គោលដៅ​ឆ្ងាយ​ជាង​២ម៉ាយល៍គិត​ជា​ម៉ែត្រ ៣៥៤០ម៉ែត្រ​ហើយ​កំណត់​ត្រានេះ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០១៧​ថ្មី​ៗនេះ​ខណៈ​ទាហានកាណាដាម្នាក់​នោះ​មិន​ត្រូវ​បាន​គេ​បង្ហាញអត្ថសញ្ញាណនោះ​ទេ។ នេះ​បើតាម​របាយការណ៍ Globe and Mail។ ទាហានបាញ់ស៊ីប​រូបនេះ​មិន​បង្ហាញឈ្មោះ​នោះទេ ហើយ​គាត់​ជា​សមជិករបស់​កងទ័ពពិសេសកាណាដា Joint Task Force 2​ដែល​ជា​កងពិសេស​មួយ​របស់​កងទ័ពកាណាដា​ដែល​ជំនាញ​ប្រយុទ្ធនិង​តាកទិកក្នុង​សង្គ្រាមប្រហាក់ប្រហែល​កងពិសេស​អាមេរិក Navy’s SEAL Team 6។ ការ​បាញ់​ចំ​គោលដៅ​នេះ​គឺ​កើត​ទៅ​លើ​ក្រុម​ឧទ្ទាមISIS ដែល​ចូល​មក​លុកលុយក្រុមសន្តិសុខអ៊ីរ៉ាក់។ ប្រភពមួយ​បាន​ប្រាប់​កាសែត​ខាង​លើ​ថា៖ ” ជនអាក្រក់( ISIS)មិន​បាន​ដឹង​ថា​មាន​រឿងអ្វី​កើត​ឡើង​លើ​ខ្លួនពួក​គេ​នោះ​ទេ។ គួរឲ្យ​ស្ដាយ!​ដោយ​សារ​ហេតុផល សន្តិសុខ ការសម្ងាត់ផ្ទៃក្នុង​យោធា និង​ដើម្បី​ការពារ​សិទ្ធិ​របស់​កង​ទាហានសម្ព័ន្ធមិត្ត​និងក្រុម​ពិសេស​ សកម្មភាព ទីកន្លែង ឈ្មោះ…

Battle of Okinawa: សមរភូមិ​ស៊ីសាច់ហុតឈាមអង្គាមឆ្អឹងបំផុត​រវាងចក្រព័ទ្ធជប៉ុននិង​អាមេរិកនៅប៉ាស៊ីហ្វិក
ប្រវត្តិសាស្រ្ត

Battle of Okinawa: សមរភូមិ​ស៊ីសាច់ហុតឈាមអង្គាមឆ្អឹងបំផុត​រវាងចក្រព័ទ្ធជប៉ុននិង​អាមេរិកនៅប៉ាស៊ីហ្វិក

សមរភូមិអូគីណាវ៉ា(The Battle of Okinawa) គឺជាសមរភូមិសំខាន់ចុងក្រោយនៃសង្គ្រាមលោកលើកទី ២ និងជាសមរភូមិបង្ហូរឈាមបំផុតមួយក្នុង​តំបន់​មហាសមុទ្រប៉ាស៊ីហ្វិករវាង​អាមេរិក​និង​ជប៉ុន។ នៅថ្ងៃទី ១ ខែមេសាឆ្នាំ ១៩៤៥ – ចំ​ថ្ងៃបុណ្យ Easter នៅថ្ងៃអាទិត្យ – កងនាវាចរទី ៥ របស់កងទ័ពជើងទឹក និងកងទាហានអាមេរិក រួមទាំងទាហានម៉ារីនជាង ១៨០,០០០ នាក់បានចុះចតលើកោះអូគីណាវ៉ា នៃមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជាការរុញច្រានចុងក្រោយឆ្ពោះទៅកាន់ប្រទេស​ជប៉ុន​​។ ការឈ្លានពាននេះគឺជាផ្នែកមួយនៃប្រតិបត្តិការ Iceberg ដែលជាផែនការស្មុគស្មាញបំផុតមួយក្នុងការលុកលុយនិងកាន់កាប់កោះ Ryukyu រួមទាំងអូគីណាវ៉ាផងដែរ។ កោះ Okinawa៖…

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង!
ប្រវត្តិសាស្រ្ត

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង!

នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្ននេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ…

មាន​អ្វីកើតឡើងពេលទាហាន Gurkha ម្នាក់ឯងប្រយុទ្ធជាមួយទាហាន​ឧទ្ទាមតាលីបង់៣០​នាក់?
ប្រវត្តិសាស្រ្ត

មាន​អ្វីកើតឡើងពេលទាហាន Gurkha ម្នាក់ឯងប្រយុទ្ធជាមួយទាហាន​ឧទ្ទាមតាលីបង់៣០​នាក់?

ជាការពិត! បើ​អ្នក​គ្រាន់​តែនិយាយថា Gurkhas គឺ​ជា​ទាហានធម្មតា​ម្នាក់​មក​ពី​ប្រទេស​នេប៉ាល់​នោះ​អ្នក​ពិត​ជាខុស​ធ្ងន់ណាស់។ បើ​និយាយ​ថា​ហេតុផល​មួយ​ដែល​គ្មាន​នរណាម្នាក់​មក​ហ៊ាន​ធ្វើ​សង្គ្រាម​ជាមួយប្រទេស​នេប៉ាល់​គឺ​អាច​ជារឿង​ត្រឹម​ត្រូវខ្លះ។ ពួកគេជាអ្នកចម្បាំងអាជីព គ្មានការភ័យខ្លាចដែលបម្រើមិនត្រឹមតែកងទ័ពនេប៉ាល់ប៉ុណ្ណោះទេ ប៉ុន្តែពួក​គេថែមទាំងមាន​វត្តមាននៅក្នុងកងទ័ពអង់គ្លេស និងឥណ្ឌាផង​ដែរ ដែលនេះជាប្រពៃណីចាប់តាំងពីការបញ្ចប់នៃសង្គ្រាមអង់គ្លេស – នេប៉ាល់ក្នុងឆ្នាំ ១៨១៦ ។ ពួកគេត្រូវបានគេស្គាល់ដោយសារភាពក្លាហាន សមត្ថភាពប្រយុទ្ធ និង​វីរភាពពិសេសរបស់ពួកគេ ចំពោះការប្រឈមមុខជាមួយសត្រូវដែលមិនអាចប្រកែកបាន។ និយាយដោយស្មោះត្រង់ទៅនឹងប្រពៃណីរបស់ពួក ទាហាន Gurkha ម្នាក់​ក្នុងប្រទេសអាហ្វហ្គានីស្ថាន  Dipprasad Pun តែ​ម្នាក់​ឯងបានប្រយុទ្ធជាមួយនឹងក្រុមតាលីបង់ជាង ៣០ នាក់។ ល្ងាចមួយនៅខែកញ្ញាឆ្នាំ២០១០ ក្នុងខេត្តហេលម៉ាន់ (Helmand) ប្រទេសអាហ្វហ្គានីស្ថាន។ Sergeant…

មកស្គាល់ Cairo ឆ្កែរបស់​ទាហាន SEAL អាមេរិក​មានគុណសម្បត្តិធំ​ជួយចាប់មេឧទ្ទាមតាលីបង់ Osama bin Laden
Inspiration

មកស្គាល់ Cairo ឆ្កែរបស់​ទាហាន SEAL អាមេរិក​មានគុណសម្បត្តិធំ​ជួយចាប់មេឧទ្ទាមតាលីបង់ Osama bin Laden

មាន​ទាហានពិសេស Navy SEALs  អាមេរិក​២៤​នាក់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការណ៍ចូល​ទៅ​ចាប់មេឧទ្ទាមតាលីបង់ Osama bin Laden ក្នុង​ខែ​ឧសភាឆ្នាំ២០១១។ បន្ទាប់​ពី​ប៉េសកកម្ម​ត្រូវ​បញ្ចប់​មាន​តែ​ទាហានម្នាក់​ប៉ុណ្ណោះ​ត្រូវ​បង្ហាញឲ្យ​ស្គាល់អត្តសញ្ញណា​គឺ Cairo ជា​ឆ្កែពូជ Belgian Malinois ហើយ​វា​ប្រៀបបាន​ជា​ទាហានម្នាក់​ផង​ដែរ។ រឿងរ៉ាវរបស់ Cairo ក្នុង​បេសកកម្មនេះ​មិន​ត្រូវបាន​សរសេរច្រើន​នោះ​ទេ ប៉ុន្តែ​ក្នុង​សៀវភៅNO ORDINARY DOG  ទើប​និយាយ​លម្អិត។​ Will Chesney គឺ​ជា​សមាជិក​ទាហានពិសេស​ SEAL Team ម្នាក់​ដែល​គ្រប់​គ្រង់និង​បង្វឹក Cairo បាន​និយាយក្នុង​សៀវភៅខាងលើយ៉ាង​លម្អិត។ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០០៨​នៅ​ពេល​ដែល Will ចូល​ធ្វើ​ទាហាន​ក្នុង​ក្រុម…

ម៉ាកូ ប៉ូឡូ៖មគ្គុទេ្ទសដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្រោយចំណាយពេលស្ទើរមួយជីវិតក្នុងដំណើរផ្សងព្រេងពីអឺរ៉ុប មកអាស៊ី
ប្រវត្តិសាស្រ្ត

ម៉ាកូ ប៉ូឡូ៖មគ្គុទេ្ទសដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្រោយចំណាយពេលស្ទើរមួយជីវិតក្នុងដំណើរផ្សងព្រេងពីអឺរ៉ុប មកអាស៊ី

ម៉ាកូ ប៉ូឡូ (Marco Polo ) គឺជាជនជាតិអឺរ៉ុបដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុង​ផ្នែកភូមិសាស្ត្រពិភពលោក។ រូបគាត់ត្រូវបានចាត់ទុកថាជាអ្នកមានបទពិសោធន៍ ក្នុងការធ្វើដំណើរផ្លូវគោក ពីតំបន់អឺរ៉ុប មួយជុំតំបន់អាស៊ី និងត្រឡប់ទៅអឺរ៉ុបវិញ។ ហើយរូបគាត់ក៏ជាអ្នកបើកផ្លូវឲ្យប្រជាជនអឺរ៉ុប ចាប់ផ្តើមមានចំណាប់អារម្មណ៍មកលើតំបន់អាស៊ីផងដែរ។ សូម្បីតែអ្នកល្បីល្បាញ ខាងរុករកនាសម័យកាលបុរាណជាច្រើនដូចជា គ្រីស្តុប កូឡុំប៊ូស ( Christonpher Columbus ) ជាដើម ក៏សុទ្ធសឹងសម្អាងលើទិន្នន័យ ឬការ​បកស្រាយបំភ្លឺលើកត្តាភូមិសាស្ត្ររបស់គាត់ផងដែរ។ ម៉ាកូ ប៉ូឡូ កើតនៅឆ្នាំ១២៥៥ នៅចក្រភពវៃណៃ (ចក្រភពមួយនាតំបន់អឺរ៉ុបនាសម័យកាលនោះ)។ ឪពុកម្តាយ របស់​គាត់គឺជាអ្នកជំនួញផ្លូវឆ្ងាយ។…

ជាប់​គុក២៧​ឆ្នាំ​ដោយ​សារប្រឆាំងរបបប្រកាន់ពូជសាសន៍ស្បែកខ្មៅ ណែលសុន ម៉ង់ដេឡា (Nelson Mandela)  ជានរណា?
ប្រវត្តិសាស្រ្ត

ជាប់​គុក២៧​ឆ្នាំ​ដោយ​សារប្រឆាំងរបបប្រកាន់ពូជសាសន៍ស្បែកខ្មៅ ណែលសុន ម៉ង់ដេឡា (Nelson Mandela) ជានរណា?

ណែលសុន ម៉ង់ដេឡា ចាប់កំណើតក្នុងសហគមន៍ជនជាតិស្បែកខ្មៅត្រង់ស្តេ នៅថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ១៩១៨ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ គាត់គឺជាអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ពី ឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។ ក្នុងជីវិតកុមារភាព ណែលសុន គ្រាន់តែជាក្មេងសាមញ្ញ ឃ្វាលគោ ធ្វើស្រែ ចម្ការផ្សេង​ៗ ប៉ុណ្ណោះ។ រហូតដល់ឪពុករបស់គាត់ស្លាប់ ដែលបានជំរុញអោយគាត់ធ្លាក់មកស្ថិតនៅ ក្រោមការឃុំគ្រងរបស់សាច់ញាតិដ៏មានឥទ្ធិពលម្នាក់នាសម័យកាលនោះ ពោល​គឺ​ប្រឹក្សាភិបាលស្តីទីនៃ ប្រជាជន ថេមប៊ូ ។ នៅពេលនោះគ្រួសាររបស់គាត់ទាំងអស់បានផ្លាស់ទៅទៅស្នាក់នៅភូមិ គូនូ ដែល រូមមានម្តាយ…

Gurkha មាន​ប្រវត្តិ​ជាង ​២០០ ឆ្នាំ​ជា​ទាហាន​ពិសេសរបស់នេប៉ាល់ ប្រកាន់​ពាក្យស្លោកមួយថា​សុខចិត្តស្លា ប់ជាងរស់​នៅ​ធ្វើជាមនុស្សកំសាក
ប្រវត្តិសាស្រ្ត

Gurkha មាន​ប្រវត្តិ​ជាង ​២០០ ឆ្នាំ​ជា​ទាហាន​ពិសេសរបស់នេប៉ាល់ ប្រកាន់​ពាក្យស្លោកមួយថា​សុខចិត្តស្លា ប់ជាងរស់​នៅ​ធ្វើជាមនុស្សកំសាក

ជំហត្រឹមកម្ពស់ជាង១.៦០ម៉ែត្រជាមធ្យមទាហាន​Gurkha ជាទូទៅត្រូវបាន​គេងាយនឹងមើលរំលងមិមនដឹងថាជាទាហាននោះទេ។ ទោះយ៉ាងណាក្ដី! អ្វីដែល​អ្នក​ឃើញនេះអាចជាគំនិតចុងក្រោយរបស់អ្នក ប្រសិនបើអ្នកបានជួបនឹងកងទ័ព Gurkha នៅក្នុងសមរភូមិដែល​ពួក​គេ​មានបាវចនារបស់ពួកគេ ថា”ស្លាប់ប្រសើរជាងធ្វើមនុស្សកំសាក” ។ ប្រវត្តិ​នៃ​កងទ័ព ​Gurkha ៖ តាម​ពិត​ទៅ​ពួក​គេ​មានកំណើត​ជា​យូរយាណាស់​មក​ហើយ​ដោយមានប្រភពចេញពីតំបន់ភ្នំនៃប្រទេសនេប៉ាល់ ។ កងទ័ព ​Gurkha ត្រូវបានគេឃើញជាលើកដំបូងក្នុងពិភពលោកនៅពេលដែលពួកគេទ្រាំមិនបាននឹងលុកលុយជាង ២០០ ឆ្នាំកន្លងមកដោយក្រុមទាហាននៅអង់គ្លេសនៅឥណ្ឌាខាងកើត(ទាហានអង់គ្លេសដាក់​អាណានិគមប្រទេស​ឥណ្ឌា)។ ការ​ប្រយុទ្ធ​ជាមួយ​ទាហាន Gurkha បាន​ធ្វើ​ឲ្យ​ទាហានអង់គ្លេសបាត់​បង់​ជីវិតយ៉ាងសម្បើម​ ហើយមើល​ឃើញ​ការ​ពលីអាយុជីវិតកងកម្លាំងរបស់ខ្លួនផង និង​ចង់​យក​ទាហាន Gurkha មក​ធ្វើ​ជា​ផ្នែករបស់​ខ្លួន​ផង អង់គ្លេសចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយ ទាហាន Gurkha យ៉ាងឆាប់រហ័ស។ ទាហានអង់គ្លេសម្នាក់បានកត់ត្រានៅក្នុងកំណត់ហេតុរបស់គាត់ថា៖ «ខ្ញុំមិនដែលឃើញភាពរឹងមាំឬភាពក្លាហានជាងនេះទៀត​នោះទេក្នុងជីវិតរបស់ខ្ញុំ។…

Ranjith Premasiri Madalana ទាហានលប​បាញ់​ស្រីលង្កាផ្ដាច់​ជីវិត​ក្រុមឧទ្ទាមខ្លាតាមិល ២១៧​នាក់
ប្រវត្តិសាស្រ្ត

Ranjith Premasiri Madalana ទាហានលប​បាញ់​ស្រីលង្កាផ្ដាច់​ជីវិត​ក្រុមឧទ្ទាមខ្លាតាមិល ២១៧​នាក់

អាច​និយាយ​បាន​ថា​គាត់​ជា​វីរបុរស​ក្នុង​សង្គ្រាម​ស៊ីវិល​ម្នាក់​របស់​ស្រីលង្កា។ សម្រាប់​គាត់​គ្មាន​ព័ត៌មាន​ច្រើន​នោះ​ទេ​ដែល​យើង​បាន​ដឹង​ ប៉ុន្តែវីរភាពរបស់​គាត់​ត្រូវ​បាន​ប្រជានជនស្រីលង្កា​និង​ពិភពលោកទទួល​ស្គាល់​ដោយ​បាន​ផ្ដាច់​ជីវិតក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE) ដល់​ទៅ​២១៧​នាក់​ ក្នុង​នាម​ជា​ទាហានលប​បាញ់ (Sniper)។ ក្រោយ​មកប្រហែល​នៅ​ឆ្នាំ២០០៩​គាត់​ត្រូវ​បាន​ទាហាន Sniper របស់ក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិលបាញ់​ស្លាប់មុន​២០​ថ្ងៃ​ដែលទាហានរដ្ឋាភិបាលស្រីលង្កាបានទទួល​ជោគជ័យ​ទាំង​ស្រុង​លើក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE)។ មុន​និយាយ​អំពី​ប្រវត្តិទាហាន​ម្នាក់​នេះ​យើង​សូម​សង្ខេបប្រវត្តិសង្គ្រាមស៊ីវិលសិន។ Eelam War គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យដំណាក់កាលជាច្រើននៃជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាលនៃប្រទេសស្រីលង្កានិង ក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers…

Robert Miller ទាហានសក្ដិ២
Inspiration

Robert Miller ទាហានសក្ដិ២

Robert Miller ទាហានសក្ដិ២ លះបង់ជីវិតខ្លួនឯងប្រយុទ្ធជាមួយ​ក្រុមឧទ្ទាមតាលីបង់ជិត ១០០នាក់សង្គ្រោះមិត្តរួមក្រុម ៧នាក់ ទោះ​បី​ជា​ត្រូវ​ពលី​ជីវិត​ក្នុង​ទឹកដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន លោកពលបាលទោ Robert James Miller (Staff Sergeant Robert Miller ) ជា​ទាហានពិសេស​អាមេរិក​ម្នាក់​ ដែល​បានសង្គ្រោះជីវិត​ទាហានអាមរិកជាមិត្តរួម​កង​៧នាក់ ​និង​និង​ទាហាន​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន១៥​ពី​ការ​លប់​វាយឆុ្មក់របស់​ក្រុម​ឧទ្ទាម តាលីបង់​ចំនួន​ជាង​១០០នាក់​។ ថ្ងៃ ​ទី ​២៥ ​ខែ ​មករាឆ្នាំ ២០០៨ Staff Sergeant Robert Miller ដើរល្បាត​នៅចំណុច​មួយ​ជា​មួយក្រុម​ទាហានពិសេស​របស់​លោក ហើយ​ជួ​ប្រទះការវាយឆ្មក់​ពី​ក្រុម​ទាហានតាលីបង់ដែល​កំពុង​រង់ចាំស្ទាក់…

នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅ
ប្រវត្តិសាស្រ្ត

នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅ

នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ មិនតែប៉ុណ្ណោះនៅឆ្នាំ១៩៣៣ ប្រទេសជប៉ុនបានដកខ្លួនចេញពីសង្គមប្រជាជាតិផងដែរ ដែលជាហេតុនាំអោយសង្គមប្រជាជាតិចុះខ្សោយឥទ្ធិពលយ៉ាងខ្លាំង។ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ​ចាប់ផ្ទុះឡើ នាខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដីរបស់ប្រទេសចិនត្រូវបានទទួលរងគ្រោះស្រេច​ទៅហើយគឺទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក ​ជៀង កាយចៀក និង​មួយ​ចំណែក​តូចទៀត​ស្ថិត​ក្រោម​​ការ​កាន់កាប់​របស់​ក្រុមកុម្មុយនិស្ត​​របស់ ​ម៉ៅ សេទុង។ នៅ​ក្នុង​ឆ្នាំ​ដំបូងៗ នៃ​សង្រ្គាម​លោកលើកទី២ នៅ​​ពេល​ដែល​អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​សូវៀត នាំគ្នា​ឈ្លានពាន​ពង្រីក​ទឹកដី នៅ​​ក្នុង​តំបន់​អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក​វិញ…