
សង្គ្រាមជប៉ុន-ចិន-រុស្សី លើទឹកដីឧបទ្វីបកូរ៉េ (ឆ្នាំ១៨៩៤-១៨៩៥) ដង្ហើមដំបូងនៃចលនាអំណាចអាណានិគមនិយមរបស់ជប៉ុន
សង្គ្រាមជប៉ុន-ចិន-រុស្សី នាចុងសតវត្សរិ៍ទី១៩ នេះបានត្រូវគេហៅថា The First Sino-Japanese War គឺជាចលនាដង្ហើមដំបូងនៃការឈ្លានពានរបស់ពួកជប៉ុន មុនចូលទៅកាន់កាប់ប្រទេសចិន បន្តចូលមកដាក់អាណានិគមដល់តំបន់អាស៊ីអាគ្នេយ៍ទៀតនោះ។ ជារួមទៅ! ទិសដៅតែមួយនៃការឈ្លានពានរបស់ជប៉ុន មកឧបទ្វីបកូរ៉េ នាពេលនោះព្រោះបើគិតតាមភូមិសាស្ត្រ ឧបទ្វីបកូរ៉េ គឺនៅទីតាំងជិតប្រទេសជប៉ុនជាងគេ។ ដើមហេតុដំបូងនាអំឡុងឆ្នាំ១៨៧៦ ជប៉ុនបានបង្ខំឲ្យមេដឹកនាំឧបទ្វីបកូរ៉េ ចុះហត្ថលេខាឲ្យជប៉ុនមានឳកាសបញ្ជូនទ័ពពួកគេ ចូលមកទឹកដីឧបទ្វីបកូរ៉េ ដោយក្នុងគោលដៅធ្វើសកម្មភាពជួយរំដោះជាតិកូរ៉េ ឲ្យគេចផុតពីការឈ្លានពានរបស់ពួកចិន។ ជាក់ស្តែងប្រាកដមែន នាអំឡុងដើមឆ្នាំ១៨៩០ ចលនារំដោះជាតិរបស់កូរ៉េ បានកើតឡើងងើបបះបោរប្រឆាំងនឹងពួកចិន ដែលជារឿយៗ តែងតែមកជ្រៀតជ្រែក ព្យាបាទលើទឹកដីពួកគេ ប៉ុន្តែការបះបោរអំឡុងពេលនោះ តែងតែត្រូវកងទ័ពចិនបង្ក្រាបបានជានិច្ច។ ឃើញឳកាសល្អបែបនេះ…




















