
អាឡាស្កា៖ ដែនដីសម្បូរធនធានធម្មជាតិ ដែលរុស្សីលក់ឲ្យសហរដ្ឋអាមេរិកកាលពី១៥២ឆ្នាំមុន
បើលើកឡើងអំពីរដ្ឋអាឡាស្កា (Alaska ) អ្នកអានគ្រប់រូបប្រាកដជាស្គាល់ច្បាស់ភ្លាមថាជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក។ ភាពងាយស្រួល ដល់ការចងចាំរបស់មហាជនទូទៅព្រោះរដ្ឋមួយនេះ មានទីតាំងដាច់តែឯងនៅចុងភាគពាយព្យ ដោយផ្តាច់ចេញពីរដ្ឋផ្សេងៗ ដែលប្រមូលផ្តុំគ្នានៅភាគខាងត្បូងប្រទេសកាណាដា ខណៈរដ្ឋអាឡាស្កា ព័ទ្ធដោយមហាសមុទ្រអាកទិក និងស្ថិតនៅភាគលិចនៃប្រទេសកាណាដា តែឯងនោះ។ រដ្ឋអាឡាស្កា គឺជារដ្ឋធំបង្អស់របស់សរដ្ឋអាមេរិក ដែលមានផ្ទៃក្រឡាសរុប ១ ៧១៧ ៨៥៦គីឡូម៉ែត្រការ៉េ និងត្រូវបានរាប់បញ្ចូលក្នុងរដ្ឋសហព័ន្ធទី៤៩ របស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៥៩។ បើរម្លឹកឡើងទៅអតីតកាល អាឡាស្កា គឺជាដែនដីសូម្បីដោយផ្ទាំងទឹកកក និងភ្នំទឹកកក ខណៈពីបុរាណកាលគឺជាត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថាមានផ្ទៃដៃជាប់នឹងព្រំប្រទល់ប្រទេសរុស្សីសព្វថ្ងៃ មានន័យថាជាផ្លូវសម្រាប់មនុស្សសម័យបុរាណ និងសត្វគ្រប់សព្វយ៉ាងធ្វើដំណើរឆ្លងទៅវិញទៅមករវាងទ្វីបអាមេរិកខាងជើង និងទ្វីបអាស៊ី។ តែរាប់ពានឆ្នាំមក…




















