លោក Eldon Bob Roberts ពាក់សក្តិត្រឹម នាយឯក មានកម្ពស់មិនដល់១.៦០ម៉ែត្រជាទាហានអាមេរិក(ឯកសារខ្លះថាកាណាដា)ត្រូវបានគេស្គាល់ថាជាទាហានម្នាក់ដែលហ៊ានទៅចាប់ទាហានយក្សអាល្លឺម៉ង់កម្ពស់ជាង២ម៉ែត្រក្នុងការវាយប្រហារឡើងគោក D-Day Allied Invasion of Normandy។ Bob Roberts មានកំណើតកើតជានៅតំបន់ St John, រដ្ឋ New Brunswick, Canada និងបានចុះឈ្មោះជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Ernie Roberts ក្នុងឆ្នាំ ១៩៤២ ក្នុងជួរកងទ័ពថ្មើជើង North Shore Regiment នៃកងទ័ពកាណាដា។ មិនយូរប៉ុន្មាន…