ប្រវត្តិសាស្រ្ត

KNONGSROK
ប្រវត្តិសាស្រ្ត

សិង្ហបុរីៈ ពីកោះក្រីក្រតូចមួយ ក្លាយជានាគនៅអាស៊ី!

យោងទៅតាមភូមិសាស្ត្រយើងក៏អាចសន្និដ្ឋានបានផងដែលថា កោះសឹង្ហបុរីជាតំបន់មួយដែលស្ថិតចំណុចកណ្ដាលនៃចន្លោះកោះតូចៗជុំវិញ និងជាពិសេសនោះកោះដីគោកធំៗចំនួន៣ ដែលមានដូចជា ដែនដីប្រទេសម៉ាឡេស៊ី ទាំងខាងជើង និងខាងកើត ព្រមទាំងដែនដីកោះឥណ្ឌូនេស៊ីគៀបពីខាងត្បូង និងខាងលិច។ ហេតុដូច្នេះហើយ នៅសតវត្សទី១៣  ដដែលនោះ កោះសឹង្ហបុរីបានក្លាយទៅជាកំពង់ផែ ឬជាតំបន់ជំនួញមួយដ៏មមាញឹក ជាហេតុនាំអោយឥទ្ធិពលរបស់ព្រះរាជា Sang Nila Utama កាន់តែថយចុះ ជាពិសេសនៅចុងសតវត្សទី១៤។ នៅក្នុងសតវត្សទី១៧ ដែនកោះមួយនេះចាប់ផ្តើមមានការរុករាញពីពួកជនជាតិមកពីតំបន់អឺរ៉ុប ជាក់ស្តែងក្នុងគ.ស. ១៥១១ ជនជាតិព័រទុយហ្គាល់ បានបង្ហាញវត្តមានជាដំបូងនៅលើកោះមួយនេះ។ បន្ទាប់ពីព័រទូយហ្គាល់ ជនជាតិហូឡុង ក៏បានបានបង្ហាញវត្តមានបន្ថែមទៀតនៅលើកោះមួយនេះ ព្រមទាំងមានចម្បាំងជាមួយម្ចាស់ស្រុកទៀតផង។ នៅថ្ងៃទី ២៨…

KNONGSROK
ប្រវត្តិសាស្រ្ត

មិននឹកស្មានសោះថា ​ជីវិតប្រធានាធិបតីអាមេរិចទី ១៦ Abraham Lincoln ហែលឆ្លងទុក្ខវេទនាដល់ថ្នាក់នេះ

បរទេស ៖ មិនថាអ្នកក្រឬអ្នកមានទេ គឺជោគជ័យឡើងដោយការខំប្រឹងតស៊ូដូចតែគ្នាទាំងអស់ គ្មានឱកាសឬសំណាងណាមួយរត់មករកយើងដោយឯកឯងនិងមិនធ្វើអ្វីមួយសោះនោះទេ គឺយើងរត់ទៅចាប់យកឱកាសឬសំណាងនោះដោយខ្លួនរបស់យើងផ្ទាល់ ។ ជាពិសេស តើអ្នកដឹងទេ?បុគ្គលជោគជ័យដូចជានាយករដ្ឋមន្រ្តី ,មហាសេដ្ឋី និងអ្នកជំនួញល្បីៗជុំវិញពិភពលោកសុទ្ធតែឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់គ្រប់ៗគ្នាទម្រាំសម្រេចដល់គោលដៅដែលខ្លួនចង់បាន។ ទៀតសោត បើយើងក្រឡេកមកមើល ប្រធានាធិបតីអាមេរិកមួយរូបលោក ABRAHAM LINCOLN ទម្រាំគាត់ក្លាយខ្លួនជាប្រធានាធិបតីកាន់កាប់អំណាចទាំងមូលតើគាត់ឆ្លងកាត់រឿងរ៉ាវលំបាកលំបិនយ៉ាងខ្លះ ? តោះមកអានទាំងអស់គ្នា ៖ 1816 – គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល 1818 – ម្តាយត្រូវទទួលមរណភាព 1831 – ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម 1832 –…

2
ប្រវត្តិសាស្រ្ត

ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦នៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម!!!

ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។ អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/ភោគ…

២
ប្រវត្តិសាស្រ្ត

ព្រះករុណា ព្រះមហាក្សត្រ៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត» បង្ហាញពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតក្នុងរយៈពេល ៧០ឆ្នាំ រវាងកម្ពុជា និងជប៉ុន

AKP សៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ – ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹតិ្ដការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នៅខាងមុខបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤…

Cover Somloy
ប្រវត្តិសាស្រ្ត

សិល្បៈវប្បធម៌ខ្មែរអស្ចារ្យណាស់! នេះជាសម្លុយខ្មែរពិតៗ ដែលមិនមែនចម្លងពីប្រទេសជិតខាងដូចគ្រប់គ្នាចោទប្រកាន់ឡើយ

យោងតាមវចនានុក្រមខ្មែរ សម្លុយគឺជា ស្លៀក​សំពត់​ឱ្យ​ស្លុយ គឺ​ស្លៀក​សំពត់​ទម្លាក់​ជាយ​ម្ខាង​ចុះ​ក្រោម​ទាំងអស់ (បែប​យ៉ាង ស្លៀក​ស្បង់, ស្លៀក​សារុង) : សម្លុយ​សំពត់; ស្លៀក​សម្លុយ ។ គុ. ដែល​ស្លុយ​ចុះ, ដែល​ផ្ទុយ​ពី​ចង​ក្បិន : សំពត់​សម្លុយ ។ ចំណែកពាក្យស្លុយ គឺត្រូវបានបកស្រាយក្នុងវចនានុក្រមថា យារ​ដោយ​សម្រុង : សំពត់​ស្លុយ, ស្លៀក​សម្លុយ​ស្លុយ​ហៀរ​កែង ។ ទោះជាយ៉ាងណា នារីខ្មែរតាមចម្លាក់ និងគំនូរ និយមបង្ហាញកំភួនជើង ដូច្នោះសម្លុយខ្មែរគឺត្រឹមហ្នឹង ។ ដោយជនជាតិខ្មែរចេះស្លៀកសម្លុយ តាំងពីសម័យនគរភ្នំ…

Cover Adolf 1
ប្រវត្តិសាស្រ្ត

មិននឹកស្មានសោះថា ដោយសារតែបានផលិតសម្លៀកបំពាក់ឱ្យ Adolf Hitler ធ្វើឱ្យម៉ាកនេះល្បីខ្លាំង រហូតអាចប្រជែងម៉ាកល្បីអាមេរិចបាន

ជាទូទៅ សម្លៀកបំពាក់ទាំងអស់ ត្រូវបានផលិតសម្រិតសម្រាំងណាស់ សម្រាប់មេដឹកនាំនីមួយៗជាពិសេស គឺ មេដឹកនាំបក្ស ណាសុី អាល្លឺម៉ង់ ដែលជាមេដឹកនាំផ្តាច់ការសម្រាប់ជាតិសាសន៍ដទៃ តែទន់ភ្លន់សម្រាប់ជាតិ សាសន៍ឯង Adolf Hitler ។ ថ្ងៃនេះខ្ញុំសុំណែនាំពីក្រុមហ៊ុនដែលមានម៉ាកល្បីតាំងពីសម័យសង្គ្រាមលោកលើកទី១ គឺ Hugo Boss ជាម៉ាកដ៏ល្បីល្បាញដែលមានអាយុកាល ៩០ឆ្នាំ គិតចាប់ពីថ្ងៃបង្កើតក្រុមហ៊ុនថ្មី ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនតែមួយគត់ ដែលរ៉ាប់រង ឈុតសម្លៀកបំពាក់តាំងពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់នៃគណបក្ស ណាសុី អាល្លឺម៉ង់ ។ ជាមួយនឹងការច្នៃម៉ូតដ៏ប៉ិនប្រសព្វ និងការដេរដ៏ប្រណីត ដែលធ្វេីឱ្យ Adolf…

Cover WWII
ប្រវត្តិសាស្រ្ត

ជំហានទីមួយ នៃការដួលរលំបក្សសម្ព័ន្ធត្រីភាគី ក្នុងសង្គ្រាមលោកលើកទី ២

Bulge ជាសមរភូមិចុងក្រោយដែល អាល្លឺម៉ង់ ធ្វើការវាយលុកទៅលើទ័ពសម្ព័ន្ធមិត្ត ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដែលគិតចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៤៥ មុននឹងចាញ់ជាបន្តបន្ទាប់ ។ ការវាយលុកនេះ ក្នុងគោលដៅកាច់ផ្តាច់ផ្លូវរបស់កងទ័ពសម្ព័ន្ធមិត្ត និងបន្តដំណើរឆ្ពោះទៅ អឺរ៉ុបខាងកើត ដើម្បីកាន់កាប់អឺរ៉ុបទាំងមូល ព្រមទាំងជាផ្លូវដើម្បីអោយ អាល្លឺម៉ង់ អាចឡោមព័ទ្ធកងទ័ពសម្ព័ន្ធមិត្ត មុននឹងអាមេរិកមកដល់ ម្យ៉ាង ជាការបិទផ្លូវការចូលមកដល់នៃកងទ័ពអាមេរិក នៅកំពុងផែ Antwerp ប្រទេស បែលហ្សុិក ។ ទោះ អាល្លឺម៉ង់ ខ្លាំងយ៉ាងណាក៏ពិបាកវាយទប់ជាមួយនឹងទ័ពសម្ព័ន្ធមិត្ត…

Cover 11
ប្រវត្តិសាស្រ្ត

នេះជាស្ត្រីដែលមានអំណាច និងកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងប្រវត្តិសាស្រ្តសម័យបុរាណ

កាលពីមុនរហូតដល់សព្វថ្ងៃ ស្ត្រីមិនត្រូវគេឱ្យតម្លៃ និងត្រូវបានគេជិះជាន់រហូត តែការពិតទៅក៏មានស្ត្រីពូកែៗជាច្រើនរូបដែរ ដែលបានជាប់ឈ្មោះនៅក្នុងទំព័រប្រវត្តិសាស្រ្តថា ជាអ្នកដឹកនាំដ៏អង់អាច។ ដោយមនុស្សស្រីទាំងនោះសុទ្ធតែមានចំណេះដឹង ភាពឆ្លាតវៃ រឹងមាំ និងជាអ្នកដឹកនាំដ៏អស្ចារ្យ ។ តោះមកស្គាល់ពីប្រវត្តិស្ត្រីដ៏អស្ចារ្យ រួមទាំងការតស៊ូ និងការលះបង់របស់ស្ត្រីទាំងនេះទាំងអស់គ្នា៖ # ក្សត្រី Zenobia (ឆ្នាំ ២៤០-២៧៥) ជាម្ចាស់ក្សត្រីក្នុងចក្រភព Palmyrene ប្រទេសស៊ីរី ដែលបានធ្វើការក្រោកឈរប្រឆាំងនឹងចក្រភពរ៉ូម៉ាំងក្នុងសត្សវត្សរ៍ទី៣។ ម្ចាស់ក្សត្រីក៏បានច្បាំងយកប្រទេសអេហ្ស៊ីប អាណាតូលី លីបង់ និងរ៉ូម៉ាំងយូដាបានសម្រេចផងដែរ។ # ព្រះចៅផារ៉ាអុង Cleopatra ( ឆ្នាំ…

Cover Giant
ប្រវត្តិសាស្រ្ត

មកស្វែងយល់ពីពាក្យ « ជប៉ុនបានដាស់យក្សឱ្យភ្ញាក់ពីដំណេក » ថាមានន័យយ៉ាងណា ក្នុងសង្គ្រាមលោកលើកទី២

អ្នកដែលចូលចិត្តមើលរឿងប្រវត្តិសាស្ត្រ ឬមើលភាពយន្តដែលនិយាយពីប្រវត្តិសាស្ត្រសង្គ្រាមលោក លើកទី២ ប្រាកដជាធ្លាប់លឺពាក្យមួយម៉ាត់ ជាពិសេសនៅក្នុងខ្សែភាពយន្តរឿង ” Mid Way “  ដែលជា វណ្ណកម្មរបស់ Liongate ដែលចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩ ដែលជាសង្គ្រាមផ្លូវទឹករវាងមហាអំណាចសហរដ្ឋអាមេរិក និងចក្រភពជប៉ុន ។ ” យក្ស “ សម្តៅទៅលើមហាអំណាច ដែលមានរឹទ្ធានុភាព តែមិនសូវបញ្ចេញថ្វីដៃនៅលើសមរភូមិណាមួយឡើយ ។ សហរដ្ឋអាមេរិក ជាដែនទ្វីបដែលនៅឆ្ងាយ មានសមុទ្រពីរព័ទ្ធជុំវិញ គឺមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាសុីហ្វិច ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាប្រទេសមហាអំណាច ក៏ដូចជា…

New Project 1
ប្រវត្តិសាស្រ្ត

តើអ្នកដឹងទេ ថ្ងៃទី​៦ មិថុនា ១៩៤៤ គឺជាថ្ងៃ​ដ៏​វែង​បំផុត​នៃ​ប្រតិបត្តិការ​រំដោះប្រទេស​បារាំង ​ពីការឈ្លានពាន

៦ មិថុនា ១៩៤៤ ​ជា​ថ្ងៃគម្រប់ខួប  ដែល​កង​ទ័ព​សម្ព័ន្ធ​មិត្តបាន​បើក​ប្រតិបត្តិការ​យោធា​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិ​សង្គ្រាមលោក​លើក​ទីពីរ។ ​ប្រមុខ​រដ្ឋ រដ្ឋាភិបាល ឥស្សរជន​នយោបាយ​កំពូលៗ​លើ​​ពិភពលោក មិន​តិច​ជាង​១៩​រូប បាន​មក​ចូល​រួម មាន​ជា​អាទិ៍​ លោក​ប្រធានាធិបតី​បារាំង​ជា​ម្ចាស់​ផ្ទះ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ព្រះ​មហាក្សត្រីយ៍​ អេលីហ្សាប៉ែត​​ទី​ពីរ របស់​អង់គ្លេស និង​នាយក​រដ្ឋមន្ត្រី លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មែរកិល។ ក៏​ប៉ុន្តែ​ពិធី​រំលឹក​ខួប ដ៏​អឹកអធឹកនេះ ត្រូវ​បាន​អាប់​អួរ​រស្មី​បន្តិច ដោយ​ហេតុ​តែ វិបត្តិ​អ៊ុយក្រែន​​ ដែល​បាន​រុញ​ច្រាន​បស្ចឹម​លោក​និង​រុស្ស៊ី​មិត្ត​រួម​អាវុធ​ក្នុង​សម័យសង្គ្រាម​លោក​លើក​ទីពីរ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូច​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ ប្រតិបត្តិការ​យោធា​ថ្ងៃ​ទី ៦ មិថុនា…

Cover WW2
ប្រវត្តិសាស្រ្ត

ដឹងទេ ​ទាំងនេះជាប្ញសគល់ នៃការច្រណែនគ្នារបស់មហាអំណាចអឺរ៉ុប រហូតបង្កជាសង្គ្រាមលោកជាបន្តបន្ទាប់

ក្នុងកំឡុងពេលពិភពកម្ពុជាកំពុងតែស្ថិតសភាពលំបាកក្រោមអាណាណិគមបារាំង ពិភពលោកទាំងមូលបាននឹងកំពុងធ្លាក់នៅក្នុងជ្រោះសង្គ្រាមយ៉ាងជ្រៅដែលកើតឡើងពីការដណ្តើម ដែនដីអាណានិគម ពីសំណាក់មហាអំណាចដែលមានស្រាប់ នឹងមហាអំណាចដែលទើបនឹងលិចឡើងថ្មីនាចុងសតវត្សទី ២០ ។ ពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាជ្រាបច្បាស់ពីមហា អំណាចក្នុងសង្គ្រាមលោកលើកទី ២ គឺមាន បារាំង អង់គ្លេស រុស្សុី ហើយមហាអំណាចដែលលេចមុខថ្មី ហើយមកដណ្តើមដែនដីអាណានិគមពីមហាអំណាចដែលមានស្រាប់នោះគឺ អាល្លឺមង់ ។ នៅ​អឺរ៉ុប គេឃើញ​មាន​មហាអំណាច​ធំៗ​ចំនួន ៥ ដែល​​ប្រកួតប្រជែងគ្នា​ រហូត​ដល់​ឈាន​ទៅ​ផ្ទុះ​ជា​សង្រ្គាម​លោក​លើកទី១ គឺ​រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អូទ្រីសហុងគ្រី។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ​មហាអំណាច​ធំជាងគេ​បំផុត…

Cover Sing
ប្រវត្តិសាស្រ្ត

បរាជ័យយ៉ាងអាម៉ាស់របស់ អាហ្វដល ហុីត្លែ នៅ Starlinggrad

ច្បាស់ណាស់មានមនុស្សជាច្រើន ប្រាកដជាមិនស្គាល់តំបន់មួយនេះទេ តែបើលឺឈ្មោះអាចស្រមៃដល់មេដឹកនាំ ណាម្នាក់ ។ មែនហើយ Starlinggrad គឺសម្តៅលើមេដឹកនាំផ្តាច់ការ Starling ដែលជាមេដឹកនាំបក្សគុម្មនីសយ៍ រុស្សុី ហើយ Starlinggrad ជាឈ្មោះទីក្រុងសម្រាប់រំលឹកដល់ មេដឹកនាំរបស់ រុស្សុី Starling ។ ថ្ងៃនេះខ្ញុំសូមរំលឹកពីសង្គ្រាមដ៏ធំបំផុតនៃ សង្គ្រាមលោកលើកទី២ ជាសង្គ្រាមដែល ហុីត្លែ បញ្ជូនទាហានឈ្លាន ពានច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ ។ ហុីត្លែ ក្រោយពីធ្វើការចរចារចងសម្ព័ន្ធត្រីភាគីជាមួយ រុស្សុី មិនបានសម្រេច ក៏បញ្ជូនទ័ពឈ្លានទានប្រទេស រុស្សុី នាថ្ងៃទី…

New Project 1 3
ប្រវត្តិសាស្រ្ត

ដឹងអត់ ថាហេតុអ្វីបានជា អាមេរិកផលិតគ្រាប់បែកនុយក្លេអ៊ែរ ?

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ១៩៤៥ គ្រាប់ នុយក្លេអែរ មួយគ្រាប់មានឈ្មោះថា Little Boy បានទម្លាក់ពីលើយន្តហោះនៅទីក្រុង Hirosima ហើយបាន សម្លា ប់មនុស្ស ១២៩០០ នាក់ និងគ្រាប់បែកទីពីរឈ្មោះថា Fat man នាវេលា ម៉ោង ៩:១៥ នាទី ព្រឹក បានទម្លាក់ពីលើយន្តហោះទៅលើទីក្រុង Nagasaki ដោយបាន ស ម្លា ប់ ជីវិតមនុស្សជាង ២២៦០០០នាក់ …

New Project 2 3
ប្រវត្តិសាស្រ្ត

ហេតុអ្វី អេស្បាញ មិនចេញមុខធ្វើសង្គ្រាមលោកលើកទី២

ជាទូទៅមនុស្សទាំងឡាយតែងលឺឈ្មោះប្រទេសដែលស្ថិតនៅប្លុកមហាអំណាចពិភពលោកនៃសង្គ្រាមលោកលើកទី២ ដែលមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សុី និងសហរដ្ឋអាមេរិច តែច្បាស់ជាមិនលឺពី អេស្បាញ ទេ ។ អេស្បាញ ជាប្រទេសមួយដែលមនុស្សទូទៅស្គាល់ និងចំណាំ តាមរយះទេសភាពដ៏ស្អាត និងសម្បូរទៅពិភពបាល់ទាត់ តែបែរជាអវត្តុមានក្នុងសង្គ្រាមលោកលើកទី ២ ។ Francisco Franco ជាប្រមុខដឹកនាំនៃប្រទេស អេស្បាញ តាមពិតទៅ អេស្បាញ ជាប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រារបស់ បារាំង ក្រោយពេលដែលបាន បារាំង ដួលរលំ អេស្បាញ បានធ្វើការចរចារជាសម្ងាត់…

1
ប្រវត្តិសាស្រ្ត

បរាជ័យរបស់ ណាប៉ូឡេអុង នៅ រុស្សុី និងប្រវត្តិសាស្ត្រច្រំដែរ របស់ ហុីត្លែ នៅ រុស្សុី

នៅលើពិភពលោកនេះ ប្រទេសដែលមានអាកាសត្រជាក់មានច្រើនណាស់ គ្រាន់តែប្រទេសខ្លះត្រជាក់តិច ត្រជាក់ច្រើន វាអាស្រ័យទៅតាមលក្ខណះភូមិសាស្ត្រ ក៏ដូចជាទ្វីបអង់តាតិច ដែលជាតំបន់ត្រជាក់បំផុតនៅ លើពិភពលោកនេះ ។ ប្រទេស រុស្សុី ជាប្រទេសដែលមានអាកាសធាតុ ដែលមានលេខរៀងទី៣ បន្ទាប់ពី អង់តាតិច និង ការហ្សាក់ស្ថាន ហេតុផលនេះហើយទើបមិនងាយមានប្រទេសណាអាចឈ្លានពាន រុស្សុី បានឡើយ ។ យើងអាចដឹងពី ឧទាហរណ៍ស្រាប់នៃ ណាប៉ូឡេអុង បូណាផាត ដែលបរាជ័យយ៉ាងអាម៉ាស់ និងត្រូវគេនិរទេសខ្លួន លើសពីនេះទៅទៀត ប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រារបស់ ណាប៉ូឡេអុង ក៏ចាប់ផ្តើមរើបំរាស់ ក្រោយពីកងទ័ព…

Cover Alex
ប្រវត្តិសាស្រ្ត

មកស្គាល់ពី Alexander The Great អធិរាជដ៏អស្ចារ្យ នៃអាណាចក្រក្រិច

ម៉ាសេដន (Macedonian) គឺជាប្រទេសមួយដែលកកើតឡើងក្រោយសម័យកាល ក្រិច គឺនៅឆ្នាំ ៨០០ មុនគ្រឹសករាជ ហើយសព្វថ្ងៃតំបន់នេះគឺជាតំបន់ស្វយ័តរបស់ ក្រិច ។ Alexander កាលពីសម័យកាលបុរាណ គឺជាកូនសិស្សរបស់ អារីស្តូត ដែលជាទស្សនវិទូរបស់ ក្រិច ។ Alexander ដែលមានវ័យត្រឹម ២០ឆ្នាំ បានឡើងគ្រងរាជ ក្រោយពីបិតាត្រូវគេលបធ្វើឃាត នៅឆ្នាំ ៣៣៦មុន គ្រឹសករាជ។ Alexander គឺជាបញ្ញវន្តមួយរូប ដែលមានជំនាញខាងកំណាព្យ និងទស្សនវិជ្ជា ហើយក៏ជាមនុស្សពូកែខាងសិកសង្គ្រាមផងដែរ គឺជំនាញខាងទ័ពសេះ ។…

New Project 2 4
ប្រវត្តិសាស្រ្ត

សង្គ្រាម30ឆ្នាំ ជាសង្គ្រាមនៃសាសនា នៅអឺរ៉ុបកណ្តាល 1618-1648

សាសនា ជាអបិយជំនឿរបស់មនុស្សទូទៅនៅទូទាំងពិភពលោក សាសនា ជាមាត្រាដែលបង្រៀន និងតម្រង់មនុស្សអោយយល់ដឹងពី បុណ្យបាប និងបង្រៀនមនុស្សអោយចេះធ្វើអំពើល្អទៅតាមទ្រឹស្តីផ្សេងៗដែលបានចែងក្នុងគម្ពីទៅតាមជំនឿនីមួយៗ ។ មិនខុសទេ ទោះបីជាអឺរ៉ុប ជាទ្វីបដែលមានភាពជឿនលឿនជាងគេបង្អស់ និងមានវប្បធម៌ពោរពេញដោយភាពរុងរឿងក៏ដោយ តែក៏មានប្រវត្តិធ្លាប់ប្រកាប់ប្រចាក់ដែលពាក់ព័ន្ធនឹងសាសនា និងពោរពេញដោយ ភាពសាហាវយង់ឃ្នង់លើសពីអ្វីដែលហៅថា “មាត្រានៃសាសនា” ។ បើនិយាយពីសង្គ្រាម គឺតែងតែមានពាក្យ “លោហិត” និង “អាវុធ” ចុះបើ “លោហិត” និង “អាវុធ” ស្ថិតនៅក្រោមគម្ពីរនៃសាសនា តើវានឹងទៅជា យ៉ាងណា ។ បើគិតជាសរុបនៅក្នុងពេលបច្ចុប្បន្នេះ គ្រឹសសាសនាជាសាសនាដែលមានអ្នកគោរពច្រើនជាងគេបង្អង់នៅលើពិភពលោក…

New Project 1
ប្រវត្តិសាស្រ្ត

Lenin ជាប្រមុខរដ្ឋនៃគណបក្ស កុម្មុនីសយ៍ រុស្សុី ឬ Bolsheviks! ចុះ Bolsheviks មានដើមកំណើតយ៉ាងណា ?

ក្នុងប្រវត្តិសាស្ត្រពិភពលោកសព្វថ្ងៃ មានមនោគមវិជ្ជាពីរប្រភេទដែលមាននយោបានខុសគ្នាស្រឡះ ដែលម្ខាងប្រកាន់របបមូលធននិយម ម្ខាងប្រកាន់របបកសិករ ដែលកសិករជាអ្នកកាន់អំណាច ដែលរបបទាំងពីរជារបបផ្ទុយគ្នាស្រឡះ និងបង្កអោយមាការមើលមុខគ្នាមិនចំ ដូចយើងដឹងស្រាប់ដែលបច្ចុប្បន្នមាន ប្រទេស រុស្សុី ដែលប្រកាន់របបកុម្មុនីស និង សហរដ្ឋអាមេរិច ប្រកាន់យករបបសេរី ហើយប្រទេសទាំងពីរ តែងមានជម្លោះគ្នាដែលបង្កអោយមានសង្គ្រាមត្រជាក់ ដែលជះឥទ្ធិពលដល់ប្រទេសផ្សេងៗនៅលើពិភពលោកនេះ ។ ស្តែងពី របបកុម្មុនីស ដែលមានប្រវត្តិចេញពី ទស្សនះវិទូ កាលមាក្ស៍ ដែលមានសញ្ជាតិដើមជាជនជាតិ អាល្លឺម៉ង់ បានផ្លាស់ទីទៅនៅប្រទេសបារាំង ក្នុងកំឡុងឆ្នាំ ១៨៤៥ ដែលសម័យកាលនោះ ប្រទេសបារាំងជាប្រទេសដែលសម្បូរទៅដោយ ទស្សនះវិទូ រួមទាំងអ្នកសង្គមនិយមជ្រុលមួយក្រុម…

New Project 2
ប្រវត្តិសាស្រ្ត

ទស្សនៈដ៏សំខាន់ និងភាពវៀងវៃនៃជនជាតិ ជ្វីប ជនជាតិដែលរសាត់អណ្តែតអស់រយៈពេលជិត ២ពាន់ឆ្នាំ

ជ្វីប (Jew) ជាជនជាតិដែលមានភាពវៃឆ្លាតជាងគេបំផុតនៅលើពិភពលោក យើងដឹងស្រាប់ហើយដូចជាប្រទេស អុីស្រាអែល ដែលជាប្រទេសដែលបានទទួលឯករាជដោយអង្គការសហប្រជាជាតិ និងធ្វើសង្គ្រាមឈ្នះ អស់សត្រូវដែលតាមព្យាបាទប្រទេសនេះ ។ យើងអាចសង្កេតមើលទៅជ្រុងម្ខាងទៀតដូចជា Mark Zuckerberg, Steve Job, Billgate, Albert Einstein ជាដើម ដែលអ្នកទាំងនេះសុទ្ធតែជាជនជាតិជ្វីប និងជាតួអង្គយ៉ាងសំខាន់នាសម័យកាល iphone 11X pro ។ ជនជាតិ ជ្វីប មិនមែនត្រឹមជាជនជាតិដែលឆ្លាតជាងគេនោះទេ ថែមទាំងជាជនជាតិដែលសម្បូរទៅដោយទស្សនវិជ្ជាដែលអាចអោយ អឺរ៉ុប រើបំរាស់ពីវណ្ណះសក្តិភូមិ ក៏ដូចជាផ្លាស់ប្តូរគំនិត ឬគេហៅបានម្យ៉ាង…

Knongsrok Thamnail
ប្រវត្តិសាស្រ្ត

ប្រវត្តិសាស្រ្តប្លែកៗ៖ ក្មេងកើតមកក្បាលពីរ​នៅឥណ្ឌាកាលពី២៤៣ឆ្នាំមុន ស្លាប់ទៅត្រូវគេលួចគាស់ចេញពីផ្នូរ

នៅឆ្នាំ 1783 កុមារម្នាក់បានកើតនៅ Mundal Guat រដ្ឋ Bengal ប្រទេសឥណ្ឌាដោយមានក្បាលពីរដែលមានមុខងារពេញលេញ។ ឆ្មប​ដែល​មក​សម្រាល​បានបង្ហាញភាព​ភ័យ​រន្ធត់​ជា​ខ្លាំង​ពេល​ឃើញរឿងដ៏​ចម្លែក​នេះ​ ហើយ​បាន​គប់​ទារកនេះទៅ​ក្នុង​ភ្លើង​ក្បែរ​នោះ។ ជាសំណាងល្អ ទារកបានរួចជីវិតពីឧបទ្ទវហេតុនេះដោយគ្រាន់តែរលាកតិចតួចប៉ុណ្ណោះ។ ដោយដឹងពីសក្ដានុពលក្នុងការរកប្រាក់ ឪពុកម្តាយរបស់ក្មេងបានសម្រេចចិត្តនាំគាត់ទៅ Kolkata ។នៅទីនោះ​មាន​មនុស្សជាច្រើន​ចង់​ឃើញទារកក្បាលពីរ​នេះ ហើយ​ត្រូវ​បង់​លុយដើម្បីអាច​មើល​បាន។  ក្បាលទាំងពីររបស់កុមារបានបង្ហាញសកម្មភាព និងប្រតិកម្មឯករាជ្យ។ ខណៈពេលដែលក្បាលមួយគេង មួយទៀតអាចភ្ញាក់។ ដូច​គ្នា​ដែរ ក្បាល​មួយ​អាច​យំ ខណៈ​ក្បាល​ម្ខាង​ទៀត​បង្ហាញ​សើច។ ទោះយ៉ាងណាក៏ដោយ ក្បាលទាំងពីរបានឆ្លើយតបខុសគ្នាទៅនឹងការរំញោចជាក់លាក់។ ជាឧទាហរណ៍ ក្បាលមួយមានភាពរសើបខ្លាំងចំពោះពន្លឺ និងឆ្លើយតបជាមួយពន្លឺមិនបានល្អទេ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ទាំង​ពីរ​បាន​ជួប​ការ​ឈឺ​ចាប់​ដូច​គ្នា។ គួរឲ្យសោកស្ដាយ…

Knongsrok 1
គ្រួសារ

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…