
តំបន់ ៣ លើរាងកាយ បើឧស្សាហ៍ចុក រមាស់ កុំគិតថាមិនអី ព្រោះអ្នកអាចនឹងកើតជំងឺថ្លើម
ជំងឺថ្លើម ច្រើនតែមានរោគសញ្ញាដំបូងតិចតួច ហើយយើងមិនកត់សម្គាល់ឃើញនោះទេ តែបើបណ្តោយទុកយូរទៅ វានឹងអាចជាហួសពេល ពិបាកព្យាបាលទៅវិញ។ ដូច្នេះហើយ Knongsrok សូមណែនាំនូវអាការៈ ៣ ដែលអាចព្រមានពីការវិវត្តទៅរកជំងឺថ្លើមដ៏ធ្ងន់ធ្ងរបាន៖ ៣) តំបន់ឆ្អឹងជំនីរខាងស្តាំ ការឈឺចាប់នៅតំបន់ឆ្អឹងជំនីរខាងស្តាំ ច្រើនតែកើតឡើងនៅដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម។ មូលហេតុគឺដោយសារសាច់ដុំដុះចេញពីថ្លើម នឹងលុកលុយបន្តិចម្តងៗ ហើយសង្កត់លើតំបន់ឆ្អឹងជំនីរខាងស្តាំ។ ជារឿយៗបណ្តាលឲ្យអ្នកទទួលរងការឈឺចាប់នៅតំបន់នោះ គឺក្រោមទ្រូង ឬក្រោយខ្នងខាងក្រោយផ្នែកខាងស្តាំ។ អ្នកគួរយកចិត្តទុកដាក់ បើឈឺចាប់ញឹកញាប់ ហើយឆ្លៀតទៅពិគ្រោះជាមួយគ្រូពេទ្យផង។ ២) តំបន់បេះដូង ការឈឺចាប់នៅតំបន់បេះដូង ក៏ជាសញ្ញាមួយ ដែលបង្ហាញថាថ្លើមត្រូវបានខូចខាតដូចគ្នា។ ប្រសិនបើអ្នកពុំមានជំងឺបេះដូង ហើយមានការឈឺចាប់ផ្នែកនោះ វាអាចមកពីសាច់ដុះនៅផ្នែកខាងឆ្វេងនៃថ្លើមរបស់អ្នក…


















