
សញ្ញា ៥ ព្រមានពីការឡើងកូលេស្តេរ៉ុលខ្ពស់ ឬជា “ឃាតកលាក់មុខ” ដែលអ្នកត្រូវប្រយ័ត្ន
អាការៈឬរោគសញ្ញានៃជំងឺមួយចំនួន មើលពីក្រៅទៅគឺគិតថាមិនអីនោះទេ តែការពិតបើបន្តទុកយូរ វាធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចឆក់យកអាយុជីវិតរបស់អ្នកបាន។ ខាងក្រោម Knongsrok ចែករំលែកពីសញ្ញាព្រមាន ៥ អំពីការកើនឡើងកូលេស្តេរ៉ុលខ្ពស់ ឬជា ឃាតកលាក់មុខអាចឆក់យកអាយុជីវិតមនុស្សបាន។ បញ្ជាក់ឲ្យដឹងថា កូលេស្តេរ៉ុលអាក្រក់ គឺជាសារធាតុខ្លាញ់ដែលកកកុញក្នុងឈាម នៅពេលយើងមានរបបអាហារមិនល្អ កង្វះការហាត់ប្រាណ ជក់បារីនិងផឹកស្រាច្រើន។ នៅពេលកូលេស្តេរ៉ុលលើសនៅក្នុងខ្លួន វាអាចបណ្តាលឲ្យស្ទះសរសៃឈាម ដោយជាទូទៅមនុស្សភាគច្រើនមិនដឹងថាខ្លួនលើសកូលេស្តេរ៉ុលទេ ដល់តែជួបបញ្ហាធ្ងន់ ដូចជាគាំងបេះដូង ឬដាច់សរសៃឈាមទើបដឹង ក៏ហួសពេលទៅហើយ។ ៥) ឈឺទ្រូង នេះគឺជាសញ្ញាដំបូង នៃការកើនឡើងកូលេស្តេរ៉ុលក្នុងឈាម។ ដោយសារវាកើនឡើងលើសពេក នាំឲ្យមានការផ្គត់ផ្គង់អុកស៊ីហ្សែនមិនល្អទៅកាន់សាច់ដុំបេះដូង ហេតុនេះហើយវារមែងបណ្តាលឲ្យអ្នកមានអាការៈឈឺទ្រូង…




















