សុខភាព

Ghy
ប្លែកៗ

កុំសូវនៅក្បែរពេក ផ្សែងនិងក្លិនចេញពីរបស់ ៥ នេះ អាចប៉ះពាល់ដល់អាយុជីវិតអ្នកបាន

មាន​របស់​សាមញ្ញ ៥ នៅ​ជុំវិញ​ខ្លួន​របស់​អ្នក ដែល​អ្នក​ខ្លះ​មាន​ប្រើប្រាស់​វា​ជា​ប្រចាំ ហើយ​តាម​រយៈ​ក្លិន​និង​ផ្សែង​របស់​វា​ដែល​យើង​បាន​ស្រូប​ចូល​មក​ក្នុង​ខ្លួន ក៏​ងាយ​នឹង​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ និង​ជំងឺ​មួយ​ចំនួន។ បែប​នេះ​យើង​គួរ​តែ​ជៀសវាង ​ហើយ​ប្រើប្រាស់​នៅ​បរិមាណ​សមរម្យ​មួយ​បាន​ហើយ៖ ៥) ក្រមួន​ក្រអូប ដោយសារ​តែ​បរិយាកាស​ជុំវិញ​យើង​មិន​អំណោយផល ឬ​ដោយសារ​ក្លិន​មិន​ល្អ​ជះ​ចេញ​ពី​បរិវេណ​ណា​មួយ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​ដាក់​នូវ​ក្រមួន​ក្រអូប​ខាង​ក្នុង​រថយន្ត ឬ​ក្នុង​បន្ទប់។ យ៉ាង​ណា​ក្រៅ​ពី​ផល​ចំណេញ​នៃ​ក្លិន​ក្រអូប​របស់​វា វា​ក៏​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ នោះ​ក៏​ដោយសារ​តែ​សារធាតុ​ដែល​មាន​ក្នុង​ក្រមួន​ដូច​ជា អាល់អ៊ីដ្រូហ្សែន អាសេតូន សេតុល ​ដែល​ជា​ធាតុ​បង្កើត​ឲ្យ​មាន​ក្លិន​ក្រអូប យើង​បាន​ស្រូប​យក​វា​ក្នុង​កម្រិត​មួយ​ច្រើន​ពេក បែប​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ហើយ​ឈាន​ឲ្យ​កើត​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ថែម​ទៀត។ ការ​ព្រមាន​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ស្រូប​យក​ក្លិន​ទាំង​នេះ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​មុខងារ​របស់​សួត​មាន​ការ​ចុះ​ថយ ៤ ភាគរយ។ ៤) សៀវភៅ​និង​លុយ មនុស្ស​មួយ​ចំនួន​ញៀន​នឹង​ក្លិន​សៀវភៅ…

Rrtr
ប្លែកៗ

មិន​សូវ​មាន​អ្នក​ដឹង! នេះ​រូបមន្ត​ធម្មជាតិ ៤ ព្យាបាល​ស្នាម​សង្វារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ស្នាម​សង្វារ​តែងតែ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​នៃ​ការ​វះកាត់ ឬ​ដោយសារ​ឡើង​ចុះ​ទម្ងន់​លឿន​ពេក និង​ការ​បង្ក​ដោយ​គ្រោះថ្នាក់​មួយ​ចំនួន។ យ៉ាង​ណា​យើង​មាន​វិធី​ព្យាបាល​ច្រើន​ផ្សេងៗ​ពី​គ្នា តែ​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​ពី​រូបមន្ត​ធម្មជាតិ ៤ ដែល​អ្នក​អាច​សាកល្បង​អនុវត្ត​បាន៖ ៤) រមៀត អ្នក​អាច​ប្រើ​រមៀត​ស្រស់​ឬ​រមាត​លាយ​ជាមួយ​ទឹក រួច​យក​វា​មក​លាប​នៅ​លើ​ផ្ទៃ​ដែល​ឡើង​សង្វារ ឬ​ម្យ៉ាង​ទៀត​ដែល​ក៏​អាច​លាយ​ជាមួយ​ទឹក​ឃ្មុំ ឬ​ទឹកដោះគោ​ជូរ​ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​មួយ​ចំនួន​ទៅ​ក្នុង​ស្បែក។ ៣) ​ប្រើ Aloe Vera ប្រទាល​ក្រពើ ឬ​យើង​ហៅ​ថា Aloe Vera យើង​អាច​យក​ទឹក​របស់​វា ​មក​លាប​លើ​ស្បែក ហើយ​ទុក​វា​ចោល​មួយ​យប់ នោះ​វា​នឹង​ជ្រាប​ចូល​ទៅ​កោសិកា​ស្បែក។ តាម​ពិត​ទៅ​វា​ជួយ​បាន​ច្រើន​ណាស់ ទាំង​ព្យាបាល​ស្នាម​អុជ​ខ្មៅ ស្នាម​សង្វារ ស្នាម​មុន ហើយ​មាន​ប្រសិទ្ធភាព​បំផុត។…

Rtfgfg
ប្លែកៗ

កើតក្លិនមាត់មិនល្អ ពេលក្រោកពីគេងតើបណ្តាលមកពីអ្វី? នេះដំណោះស្រាយទាំង ៥ មិនសូវមានអ្នកដឹង

ជា​រៀងរាល់​ពេល​ក្រោក​ពី​ដំណេក​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ជួប​នូវ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ហើយ​ប្រសិន​មាន​ដៃ​គូ​នៅ​ជាមួយ​ទៀត នោះ​ប្រាកដ​ជា​មាន​អារម្មណ៍​អៀន​ខ្មាស ដែល​អ្នក​គួរ​តែ​ប្រញាប់​រក​ដំណោះស្រាយ។ តើ​ក្លិន​មាត់​មិន​ល្អ​នៅ​ពេល​ព្រឹក​បណ្តាល​មក​ពី​អ្វី? មាត់​ស្ងួត: ទឹក​មាត់​អាច​លាង​សម្អាត​បាក់តេរី​នៅ​ក្នុង​មាត់ ដែល​បណ្តាល​ឲ្យ​មាន​ក្លិន​ដង្ហើម​មិន​ល្អ បែប​នេះ​ប្រសិន​អ្នក​បាត់បង់​ទឹក​មាត់​ច្រើន​នោះ​រមែង​ងើប​មក​មាន​ក្លិន​មាត់​មិន​ល្អ​ហើយ។ អាហារ​មួយ​ចំនួន: ទម្លាប់​នៃ​ការ​ទទួល​ទាន​អាហារ​មុន​ពេល​ចូល​ដំណេក​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ ជាក់ស្តែង​អ្នក​អាច​ប្តូរ​មក​បរិភោគ​របស់​មួយ​ចំនួន​ដូច​ជា​ខ្ទឹម​បារាំង ឬ​ខ្ទឹម​ស វា​អាច​ប្រឆាំង​ក្លិន​មាត់​មិន​ល្អ​ពេល​ព្រឹក​បាន។ ស្ថានភាព​សុខភាព: អ្នក​ខ្លះ​ជួប​ប្រទះ​បញ្ហា​ច្រាល់​ទឹក​អាស៊ីត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ ក៏​នាំ​ឲ្យ​ការ​ដក​ដង្ហើម​ចេញ​តាម​មាត់​ភាយ​ក្លិន​មិន​ល្អ​ដូច​គ្នា។ ដោយឡែក​សម្រាប់​ដំណោះស្រាយ​យើង​បង្ហាញ​វិធី​ទាំង ៥ ដូច​ខាង​ក្រោម៖ ១) កុំ​ប្រើប្រាស់​ទឹក​ពុល​មាត់​ក្រោយ​ដោះ​ធ្មេញ​រួច ជា​ការ​ពិត​ទឹក​ពុល​មាត់​អាច​ជួយ​ឲ្យ​ការ​ដក​ដង្ហើម​របស់​អ្នក​សាយភាយ​ក្លិន​ល្អ តែ​វា​ក៏​ធ្វើ​ឲ្យ​មាត់​ស្ងួត​ផង​ដែរ។ ការ​ពុល​មាត់​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផលិត​ទឹកមាត់​ផង​ដែរ ជា​ពិសេស​នៅ​ពេល​យប់​មាត់​របស់​យើង​ផលិត​ទឹកមាត់​ទឹក អ៊ីចឹង​យល់​ល្អ​ពេល​ដោះធ្មេញ​ហើយ​មិន​ចាំ​បាច់​ពុល​មាត់​ទៀត​ទេ​មុន​ចូល​គេង។ ២) កុំ​ទម្លាប់​គេង​ចំហ​មាត់ គ្នា​យើង​ភាគ​ច្រើន​ទម្លាប់​គេង​ចំហ​មាត់ ដែល​វា​អាច​អនុញ្ញាត​ឲ្យ​មាត់​មាន​សភាព​ស្ងួត…

Fgfg
ប្លែកៗ

ឱសថ​ទិព្វ​មិន​ប្តូរ! ក្បួន​ត្រាំ​ខ្ទឹម​ស​ជាមួយ​ទឹក​ឃ្មុំ អាច​ការពារ​ជំងឺ​ជា​ច្រើន​កម្រមានអ្នកដឹង

ត្រឹម​តែ​ប្រើប្រាស់​គ្រឿង​ផ្សំ​សាមញ្ញ ២ មុខ គឺ​ខ្ទឹម​ស និង​ទឹក​ឃ្មុំ នោះ​ក៏​អាច​បង្កើត​ជា​ឱសថ​ដែល​នាំ​មក​នូវ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ប្រសិទ្ធភាព និង​វិធី​អនុវត្ត៖ ប្រសិទ្ធភាព​នៃ​ខ្ទឹម​ស​ត្រាំ​ក្នុង​ទឹក​ឃ្មុំ ខ្ទឹម​ស និង​ទឹក​ឃ្មុំ ប្រៀប​ដូច​ជា​ថ្នាំ​ដែល​គេ​ប្រើ​តាំង​ពី​បុរាណ​មក ដោយ​សម្រាប់​ខ្ទឹម​វា​មាន​ជាតិ​ហឹរ​ស្រាលៗ ហើយ​មាន​វីតាមីន A,E,B1,B2… និង​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ និង​កម្ចាត់​ស្លេស។ ខណៈ​ដែល​ទឹក​ឃ្មុំ វា​សម្បូរ​ទៅ​ដោយ​វីតាមីន A, B, D និង​សារធាតុ​រ៉ែ ហើយ​ក្នុង​នៅ​ក្បួន​ឱសថ​បុរាណ​ចិន គឺ​គេ​ប្រើ​វា​ថ្នាំ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ ពោះវៀន។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​គ្រឿង​ផ្សំ​ទាំង​ពីរ​បញ្ចូល​គ្នា នោះ​វា​នឹង​កាន់​តែ​លើក​កម្ពស់​សុខភាព​ឲ្យ​ដំណើរការ​ល្អ ហើយ​បញ្ចៀស​ជំងឺ​រាំរ៉ៃ​មួយ​ចំនួន ដោយ​អ្នក​គ្រាន់​ទទួល​ទាន​ល្បាយ​វា ១៥…

Fdui
ប្លែកៗ

ភេសជ្ជៈ ៥ ស្រ្តី​មិន​ត្រូវ​លូក​ដាច់​ខាត​នៅ​ពេល​មក​រដូវ ព្រោះ​អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ ១០ ឆ្នាំ

ការ​មក​រដូវ​ ឬ​មក​ខែ ជា​ធម្មជាតិ​របស់​ស្រ្តី​ម្នាក់ៗ តែ​កំឡុង​ពេល​នោះ ពួក​គេ​ក៏​ត្រូវ​យល់​ដឹង​ពី​របៀប​មើល​ថែ​រាងកាយ​ឲ្យ​បាន​ល្អ​ផង​ដែរ។ មាន​រឿង​ដែល​ត្រូវ​ជៀសវាង​ជា​ច្រើន ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​មក​រដូវ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ។ ខាង​ក្រោម Knongsrok ណែនាំ​ដល់​ស្រ្តី​គ្រប់​រូប ត្រូវ​បញ្ចៀស​ការ​ទទួល​ទាន​ភេសជ្ជៈ ៥ ប្រភេទ ដែល​អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ និង​រង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ៖ ៥) ទឹកដោះគោ យ៉ាអួរ បើ​តាម​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា ការ​ទទួល​ទាន​ទឹក​ដោះ​គោ កំឡុង​ពេល​មក​រដូវ​ វា​មិន​បាន​ផ្តល់​ប្រយោជន៍​សម្រាប់​រាងកាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់ នាំ​ឲ្យ​ហើម​ពោះ​ទៅ​វិញ ជាង​នេះ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម និង​ធាត់​ផង​ដែរ។ ៤) ទឹក​ត្រជាក់ កំឡុង​ពេល​មក​រដូវ គឺ​ស្បូន​ត្រូវ​បាន​បើក​ដើម្បី​ជំរុញ​ឈាម​ឲ្យ​ចេញ ហើយ​វា​ក៏​ជា​ដំណើរការ​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ផង​ដែរ។…

Gffg
ប្លែកៗ

កុំ​ចាំ​ដល់​ហួស​ពេល! នេះ​សញ្ញា​ព្រមាន ៥ បង្ហាញ​ច្បាស់​ថា​រាងកាយ​អ្នក​កំពុង​លើស​ជាតិ​ប្រៃ

ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន គឺ​ងាយ​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទៅ​ពេល​ខាង​មុខ។ ប្រសិន​អ្នក​សង្កេត​ឃើញ​សញ្ញា​ព្រមាន​ទាំង ៥ ខាង​ក្រោម នោះ​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់ ព្រោះ​រាងកាយ​អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ៖ ៥) ហើម​ដៃ​ជើង ប្រសិន​អ្នក​មាន​អារម្មណ៍​ថា ជើង​និង​ដៃ​ដូច​ជា​ហើម ភ្នែក​ឡើង​បាយ នៅ​ពេល​ព្រឹក​ងើប​ពី​គេង នោះ​មក​ពី​អ្នក​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ពេក។ យោង​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ គឺ​ត្រូវ​ប្រញាប់​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់ ដោយ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ឬ​កំណត់​នូវ​បរិមាណ​សមរម្យ​ណា​មួយ។ ៤) ស្រេក​ទឹក​ខ្លាំង ពេល​ជាតិ​អំបិល​ចូល​ក្នុង​ខ្លួន​លើសលប់ នោះ​វា​នឹង​រំខាន​ដល់​តុល្យភាព​នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្រេក​ទឹក​ឥត​ឈប់។ ក៏​ដោយសារ​រាងកាយ​ពេល​នោះ ត្រូវ​ការ​ជាតិ​ទឹក​ច្រើន​លើស​ធម្មតា ដើម្បី​សម្អាត​សាច់ដុំ និង​សរីរាង្គ​ផ្សេង​ទៀត ជួយ​ឲ្យ​វា​ធ្វើ​ការ​បាន​ត្រឹមត្រូវ។ ៣) ការ​ផ្លាស់ប្តូរ​ទឹក​នោម នៅ​ពេល​រាងកាយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​សូដ្យូម ឬ​អំបិល​ច្រើន​ពេក…

Hghg
ប្លែកៗ

ទម្លាប់​អាក្រក់ ៥ នៅ​ពេល​ព្រឹក បើ​បន្ត​ធ្វើ ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង ២០ ឆ្នាំ

ទម្លាប់​នៅ​ពេល​ព្រឹក មាន​ទាំង​ល្អ​និង​អាក្រក់ ហើយ​វា​អាច​កំណត់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ទៅ​ពេល​ខាង​មុខ​បាន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ឲ្យ​អ្នក​ជៀសឆ្ងាយ​ពី​ទម្លាប់​ទាំង​ ៥ ខាង​ក្រោម៖ ៥) គេង​យូរ ជា​ការ​ពិត​ ការ​គេង​ច្រើន ៧-៨ ម៉ោង គឺ​រាប់​ថា​ល្អ តែ​ការ​គេង​ដល់​លែង​ចង់​ក្រោក​នៅ​ពេល​ព្រឹក នោះ​អាច​ឲ្យ​អ្នក​ប្រឈម​នូវ​ការ​អស់​កម្លាំង​និង​ខូច​សុខភាព​ផ្លូវ​ចិត្ត​ទៅ​វិញ។ យក​ល្អ​អ្នក​គួរ​ព្យាយាម​គេង​ពី​យប់ កុំ​នៅ​ដល់​យប់​ជ្រៅ​ពេក ពោល​មុន​ម៉ោង ១១ យប់​គឺ​ល្អ​បំផុត ហើយ​ទម្លាប់​ក្រោក​នៅ​ម៉ោង ៦ ឬ ៧ យ៉ាង​យូរ ព្រោះ​ប្រសិន​ណា​គេង​យូរ​ពេក យូរ​ទៅ​នឹង​វិវត្ត​ទៅ​ជា​ជំងឺ​ដំបៅ​ក្រពះ ការ​រំលាយ​អាហារ​ដំណើរការ​មិន​ល្អ​ជា​ដើម។ ៤) រំលង​អាហារ​ពេល​ព្រឹក…

Jhhj
ប្លែកៗ

បន្លែទិព្វទាំង ៧ ពោរពេញដោយជាតិកាល់ស្យូមដូចទឹកដោះគោ ល្អសម្រាប់អ្នកចង់លូតកម្ពស់

ក្រៅពីការទទួលទានទឹកដោះគោ និងអាហារសមុទ្រ តាមពិតទៅប្រសិនអ្នកចង់ទទួលបានជាតិកាល់ស្យូម អ្នកក៏អាចងាកមកទទួលទានប្រភេទបន្លែទាំង ៧ ដូចបង្ហាញខាងក្រោម៖ ៧) ខាត់ណា ខាត់ណាក៏សម្បូរទៅដោយជាតិកាល់ស្យូម ដែលងាយឲ្យរាងកាយស្រូបយកផងដែរ។ វាក៏មាននូវវីតាមីន K ដែលជួយបង្កើតអយស្ទូស៊ីន ពង្រឹងកាល់ស្យូមនៅក្នុងឆ្អឹង។ ៦) សាឡាត់ សាឡាត់ក៏មានជាតិកាល់ស្យូម ដែលជួយឲ្យរាងកាយលូតលាស់ និងថែរក្សាឆ្អឹង ក៏ដូចជាធ្មេញឲ្យរឹងមាំ។ ក្រៅពីនេះវាសម្បូរទៅ ដោយវីតាមីន A និង B ក៏ដូចជាជាតិរ៉ែជួយជាពិសេសសម្រាប់មនុស្សចាស់ក្នុងការប្រឆាំងនឹងជំងឺបេះដូង។ ៥) ផ្កាខាត់ណាខៀវ វាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ហើយក៏មានវីតាមីន K…

4
សុខភាព

៣ ចំណុច បង្ហាញថាស្បែកកំពុងមានបញ្ហា ដែលតម្រូវឲ្យអ្នកព្យាបាលភ្លាមៗ

ការជម្រុះកោសិកាស្បែកគឺជាវិធីសាស្រ្តមួយដែលជួយជម្រុះកោសិកាចាស់ៗកខ្វក់និងជាតិខ្លាញ់រាប់លានដែលមានលើស្បែក ដើម្បីឱ្យស្បែកងាយស្រួលស្រូបយកសារធាតុចិញ្ចឹម។ ប្រសិនបើអ្នកមានឃើញសញ្ញា ៣ ខាងក្រោមនេះ ត្រូវប្រយ័ត្នខាត់ស្បែកជាប្រចាំយកចិត្តទុកដាក់ថែរក្សាស្បែកដើម្បីធានាថាស្បែកមានសុខភាពល្អ ភ្លឺរលោង៖ ១. ស្បែកស្ងួត ជាធម្មតាកោសិកាចាស់នឹងត្រូវបានកំចាត់ចោលដោយសារអាកាសធាតុប្រែប្រួល(ក្តៅឬត្រជាក់)។ លើសពីនេះ របៀបរស់នៅដែលគ្មានបច្ចេកទេសដូចជា ការទទួលទានទឹកតិច ការចូលគេងយឺត និងការទទួលទានអាហារដែលមិនមានសុខភាពល្អក៏ជះឥទ្ធិពលផ្ទាល់ដល់សុខភាពស្បែកដែរ។ ដូច្នេះហើយ ការកំចាត់ស្បែកស្ងួតនិងគ្រើមចេញ ជួយឱ្យស្បែកមានសុខភាពល្អ ភ្លឺរលោង។ ២. ស្បែកមានជាតិខ្លាញ់ច្រើន ស្បែកមានជាតិខ្លាញ់នឹងមានការផ្លាស់ប្តូរអរម៉ូន ដែលបណ្តាលឲ្យកើនឡើងនូវអរម៉ូនតេស្តូស្តេរ៉ូនភ្លាមៗ ក្នុងការជួយរំញោចក្រពេញ sebaceous អោយមានភាពសកម្មរហូតធ្វើអោយស្បែកឡើងជាតិខ្លាញ់ងាយកើតមុន។ ប្រសិនបើអ្នកមិនសម្អាតឱ្យបានទាន់ពេលវេលាទេស្បែកនឹងត្រូវបានបង្កើតឱ្យមានពិការភាពជាច្រើន។ ការសំអាតនៅពេលនេះគឺជាការចាំបាច់ដើម្បីសម្អាតជាតិខ្លាញ់ដែលលើសនៅលើស្បែក យកកខ្វក់ដែលអ្នកទទួលបានពីបរិយាកាស ធ្វើឲ្យជាតិខ្លាញ់លាយជាមួយកោសិកាងាប់និងជាប់នៅក្នុងរន្ធញើស។ ៣. ស្បែកប្រែពណ៌…

Hggh
ប្លែកៗ

តិច​រក​ហេតុផល​ធាត់​អត់​ឃើញ! ភេសជ្ជៈ​ ២ ប្រភេទ​នេះ បឺត​កាន់​តែ​ច្រើន គីឡូ​នឹង​កាន់​តែ​ឡើង

ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន ជួប​បញ្ហា​លើស​ទម្ងន់​ឬ​ធាត់​មិន​ដឹង​មូលហេតុ តាម​ពិត​ទៅ​បើ​សង្កេត​ឲ្យ​ដល់ គឺ​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ឯង។ ខាង​ក្រោម​យើង​ណែនាំ​ពី​ភេសជ្ជៈ ២ ប្រភេទ​ដែល​អ្នក​ត្រូវ​ជៀសវាង ឬ​ទទួល​ទាន​ក្នុង​កម្រិត​សមរម្យ​មួយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ឆាប់​រហ័ស ដោយ​មិន​ដឹង​ខ្លួន៖ ១) ទឹក​ផ្លែ​ឈើ​កំប៉ុង ស្តាប់​ទៅ​គឺ​ល្អ​ណាស់ ដោយ​មនុស្ស​ជា​ច្រើន​គិត​ថា​នៅ​ក្នុង​នោះ មាន​ផ្ទុក​នូវ​វីតាមីន ជាតិ​សរសៃ ដែល​ល្អ​សម្រាប់​ស្បែក​និង​រាងកាយ​របស់​យើង។ តែ​យ៉ាង​ណា​ទឹក​ផ្លែ​ឈើ​កំប៉ុង​ទាំង​អស់ មិន​សុទ្ធ​តែ​ល្អ​នោះ​ទេ ដោយ​វា​ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្លះ​ដែរ ខណៈ​ដែល​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដូច​ជា​វីតាមីន A និង E ជា​ដើម វា​ពុំ​បាន​រលាយ​ក្នុង​ទឹក​សព្វ ដូច​យើង​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់​ឡើយ។ តាម​ការ​ស្រាវជ្រាវ​ទឹក​ផ្លែ​ឈើ​កំប៉ុង មាន​ទឹក​ផ្លែ​ស្រស់​តែ ៥-១០ ភាគរយ​ប៉ុណ្ណោះ សល់​ប៉ុន្មាន​គឺ​សារធាតុ​ទឹក​ធម្មតា…

Hgh
ប្លែកៗ

ស៊ុត​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន តែ​ដាច់​ខាត កុំ​ទទួល​ទាន​លាយ​ជាមួយ​អាហារ ៤ នេះ​ឲ្យ​សោះ

ស៊ុត​គឺ​ជា​អាហារ​ម្យ៉ាង​ ដែល​មាន​ជីវជាតិ និង​ប្រូតេអ៊ីន​ល្អ​ជា​ច្រើន។ តែ​យ៉ាង​ណា​ជាមួយ​ការ​ទទួល​ទាន​លាយ​គ្នា​ នឹង​អាហារ​ទាំង ៤ ខាង​ក្រោម វា​បង្ក​ទៅ​ជា​ផល​មិន​ល្អ នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​រាងកាយ​ទៅ​វិញ៖ ៤) ស្ករ​ស ហាម​ផ្តាច់​ការ​ទទួល​ទាន​ស៊ុត លាយ​ជាមួយ​ស្ករ​ស ព្រោះ​ដោយសារ​ធាតុ​ទាំង​ពីរ​ ដែល​មាន​ក្នុង​ស៊ុត​និង​ស្ករ​ស ប្រតិកម្ម​ចូល​គ្នា វា​នឹង​ដាក់​បន្ទុក​ទៅ​លើ​ក្រពះ។ ជាង​នេះ​ដោយសារ​តែ​ស៊ុត​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ស្រាប់ អ៊ីចឹង​ក៏​ប្រឈម​នឹង​ឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់ ឬ​វិវត្ត​ទៅ​ជា​កោសិកា​ជំងឺ​មហារីក​ថែម​ទៀត​ផង។ ៣) ផ្លែ​ទន្លាប់ បន្ទាប់​ពី​ទទួល​ទាន​ផ្លែ​ទន្លាប់ ហើយ​ភ្លាមៗ​នោះ​ទៅ​លូក​ស៊ុត អ្នក​អាច​សាក​បាន ដោយ​អ្នក​ក្រពះ​ខ្សោយ​អាច​នឹង​មាន​អាការៈ​ចង់​ក្អួត​ចង្អោរ ឬ​អ្នក​ធម្មតា អាច​វិវត្ត​ទៅ​រក​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់។ ក្នុង​ករណី​ដែល​អ្នក​ជ្រុល​ទទួល​ទាន​ហើយ​មាន​បញ្ហា​ណា​មួយ ដោយ​ចៃដន្យ អ្នក​ត្រូវ​ប្រញាប់​ទទួល​ទាន​ទឹក​…

Ghgh
ប្លែកៗ

ផ្នែករសើបទាំង ៣ នេះ កុំឲ្យដៃអ្នកដទៃមកប៉ះច្រើនពេកព្រោះវាគ្រោះថ្នាក់ណាស់

ផ្នែករសើបទាំង ៣ លើរាងកាយ ដូចបង្ហាញខាងក្រោម អ្នកមិនត្រូវអនុញ្ញាតឲ្យដៃអ្នកដទៃមកប៉ះពាល់ច្រើនពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់បាន៖ ៣) ផ្នែកកញ្ចឹងក ផ្នែកកញ្ចឹងក ជឿថាអ្នកមិនងាយឲ្យនរណាមកប៉ះនោះទេ តែក្នុងទំនាក់ទំនងស្នេហាស្អិតល្មួតនឹងគ្នា អ្នកចេះតែបណ្ដែតបណ្ដោយខ្លះហើយ។ យ៉ាងណាការប៉ះអង្អែលក្តី ការថើបក្តី គួរតែជៀសវាងផ្នែកនេះ ព្រោះសំបកនៃផ្ទៃកញ្ចឹងកគឺស្តើងខ្លាំងណាស់ ប្រសិនអ្នកប៉ះដល់កម្លាំងរាងខ្លាំងបន្តិច អាចប្រឈមគ្រោះថ្នាក់។ ជាពិសេសគឺផ្នែកប្រហោងឆ្អឹងនៃកញ្ចឹងក បើអ្នកសង្កត់វាខ្លាំងពេក អាចនឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ហើយនាំឲ្យសន្លប់មួយរំពេច។ ២) ផ្នែកផ្ចិត ផ្ចិតក៏ជាផ្នែកមួយដែលមិនងាយនឹងឲ្យនរណាមកបំពានបានដែរ តែបើដៃគូឬនរណាអាចមកប៉ះបានហើយ ក៏មិនគួរអនុញ្ញាតដែរ ព្រោះស្បែកនៅជុំវិញផ្ចិតស្តើងខ្លាំងណាស់ ហើយងាយនឹងឆ្លងបាក់តេរីផ្សេងៗបាន។ កុំថាអ្នកបង្កើតសកម្មភាពអ្វីមួយហើយ មកសម្អាតវាបានងាយៗឲ្យសោះ ព្រោះការដែលសម្អាតញឹកញាប់ពេក…

Hjhj
ប្លែកៗ

រូបមន្ត​ធម្មជាតិ៖ ៤ វិធី​ប្រើ​ម្សៅ​សណ្ដែក​ខៀវ ចំណាយ​តិច អាច​ជួយ​ឲ្យ​ស្បែក​ស ព្យាបាល​ស្នាម​ជាំ

ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​ស្រូប​យក​ប្រយោជន៍​សំខាន់ៗ ៤ ពី​ការ​ប្រើប្រាស់​ម្សៅ​សណ្តែក​ខៀវ ក្នុង​ការ​ព្យាបាល​មុខ​មាន​ស្នាម​ជាំ និង​ជួយ​ឲ្យ​ស្បែក​ស យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៖ ៤) លាង​មុខ​ គ្រាន់​តែ​យក​ម្សៅ​សណ្តែក​ខៀវ ២ ស្លាប​ព្រា​កាហ្វេ លាយ​ជាមួយ​ទឹក​កន្លះ​ពែង រួច​កូរ​ឲ្យ​សព្វ។ បន្ទាប់​ពី​លាង​មុខ សល់​ជាតិ​សំណើម​តិចៗ​ហើយ ចូរ​យក​ល្បាយ​នៃ​ម្សៅ​ដែល​កូរ​នោះ មក​លាប​ម៉ាស្សា​ថ្នមៗ​ប្រហែល ១០ នាទី​សឹម​លាង​ទឹក​សម្អាត​ចេញ​វិញ។ ២) ធ្វើ​ជា​ម៉ាស​បិទ​មុខ អ្នក​អាច​រក​ទិញ​ម្សៅ​សណ្តែក​ខៀវ​នៅ​លើ​ទីផ្សារ ហើយ​យក​វា​មក​ផ្សំ​ធ្វើ​ជា​ម៉ាស​បិទ​មុខ ដែល​វា​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាមួយ​រូបមន្ត​ងាយៗ អ្នក​គ្រាន់​តែ​ចាក់​ម្សៅ​សណ្តែក​ខៀវ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ស្រស់​ គ្មាន​ជាតិ​ស្ករ…

ហ្្ហ
ប្លែកៗ

កុំ​គិត​ថា​មិន​អី! មនុស្ស ៥ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទឹក​តែ​ច្រើន​ពេក​ទេ

ការ​ទទួល​ទាន​ទឹក​តែ វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន ដោយ​អ្នក​ខ្លះ​ក៏​ទម្លាប់​ផឹក​វា​ជំនួស​ទឹក​បរិសុទ្ធ​ធម្មតា​ទៀត​ក៏​មាន។ ទឹក​តែ​មាន​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម តែ​ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ដល់​រាងកាយ​មនុស្ស ជា​ពិសេស​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​មាន​ផ្ទៃពោះ ស្រ្តី​មាន​ផ្ទៃ​ពោះ ការ​ទទួល​ទាន​ទឹក​តែ​ច្រើន គឺ​ងាយ​ប្រឈម​នឹង​ហានិភ័យ​ស្លេកស្លាំង ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ទារក។ ម្យ៉ាង​វិញ​ទៀត វា​បាន​រំញោច​នូវ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ម្តាយ​ពពោះ គេង​មិន​លក់​ទៀត​ផង។ ៤) ស្រ្តី​កំពុង​បំបៅ​ដោះ​កូន ស្រ្តី​ដែល​កំពុង​បំបៅ​ដោះ​កូន ក៏​មិន​គួរ​ទទួល​ទាន​តែ​ច្រើន​ពេក​ដែរ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​តែ ពេល​ជ្រាប​ចូល​ទឹក​ដោះ វា​ងាយ​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ ហើយ​ក៏​រារាំង​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សំខាន់​មួយ​ចំនួន​នៃ​រាងកាយ​ទារក។ ៣) ក្មេង​ក្រោម​អាយុ ៣…

Gfgf
ប្លែកៗ

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! សញ្ញា ៤ ពេល​មក​រដូវ បង្ហាញ​ថា​អ្នក​នៅ​មាន​សុខភាព​ល្អ

ការ​មក​រដូវ អាច​ធ្វើ​ឲ្យ​ស្រ្តី​មាន​អារម្មណ៍​មិន​ល្អ​ដូច​ថ្ងៃ​ធម្មតា​ទូទៅ តែ​យ៉ាង​ណា​បើ​វា​មិន​កើត​ឡើង​ជា​ប្រចាំ ឬ​ខុស​ប្រក្រតី នោះ​វា​ក៏​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ទៅ​វិញ អំពី​សុខភាព​ស្បូន​របស់​អ្នក។ ការ​មក​រដូវ​ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​បង្ហាញ​ពី​ដំណើរការ​ល្អ ឬ​​អាក្រក់​នៃ​សុខភាព​របស់​ស្រ្តី។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ចំណុច ៤ ប្រសិន​អ្នក​ជា​ស្រ្តី ហើយ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ហ្នឹង ក៏​មាន​ន័យ​ថា សុខភាព​របស់​អ្នក​នៅ​ល្អ ហើយ​យើង​សូម​ចូលរួម​អបអរ​ផង៖ ៤) វដ្ដ​រដូវ​ទៀងទាត់ វដ្ដ​រដូវ​ស្រ្តី ជា​ធម្មតា​មាន​រយៈ​ពេល ២៨ ​ថ្ងៃ ទោះ​យ៉ាង​ណា​ក៏​អាច​មាន​អ្នក​ខ្លះ​ហៀរ​ចូល​ដល់​ ៣០ ទៅ ៤០ ​ថ្ងៃ។ យ៉ាង​ណា​បើ​វដ្ដ​នេះ​វា​ទៀងទាត់ គឺ​មិន​អី​ទេ គឺ​មាន​ន័យ​ស្បូន​នៅ​ដំណើរការ​ធម្មតា។…

Ghhg
ប្លែកៗ

ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ! អាការៈ​ ២ នេះ​បង្ហាញ​ថា​អ្នក​ជិត​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ហើយ

ជា​ទូទៅ​យើង​តែងតែ​គិត​ថា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រមែង​កើត​ឡើង​ភ្លាមៗ​ដោយ​ឯកឯង ប៉ុន្តែ​ការ​ពិត​ទៅ​ជំងឺ​នេះ​វា​បាន​បញ្ជូន​រោគ​សញ្ញា ដែល​ចេញ​ជា​អាការៈ​មួយ​ចំនួន​មក​ហើយ តែ​ខ្លួន​យើង​ផ្ទាល់​ពុំ​បាន​ចាប់​អារម្មណ៍​ឬ​កត់​សម្គាល់។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មួយ​នេះ​ទាន់ ​អ្នក​ជំនាញ​បាន​ណែនាំ​នៅ​អាការៈ ២ ប្រភេទ​ដែល​អ្នក​គួរ​ឲ្យ​តែ​ដឹង ហើយ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ១) ការ​ផ្លាស់ប្តូរ Ischemia រោគ​សញ្ញា​ដំបូង​បង្អស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គឺ​ការ​ផ្លាស់ប្តូរ Ischemia ដែល​វា​ជា​ការ​រំខាន​ដោយសារ​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ខួរក្បាល​មិន​គ្រប់គ្រាន់។ រោគ​សញ្ញា​នេះ​នឹង​លេចឡើង​ដែល​ធ្វើ​ឲ្យ​ជំងឺ​មាន​អារម្មណ៍​ថា​ឈឺក្បាល វិល​មុខ ស្ពឹក​ដៃ​ស្ពឹក​ជើង ពិបាក​និយាយ ពិបាក​ដើរ និង​ពេល​ខ្លះ​រឹង​មាត់។ បន្ទាប់​មក​រាងកាយ​របស់​អ្នក​ក៏​ជាសះស្បើយ​មក​សភាព​ធម្មតា​វិញ​នៅ​រយៈ​ពេល ២៤ ម៉ោង​ឬ​អាច​លឿន​ជាង​នេះ។ បើ​ឧស្សាហ៍​កើត​សភាព​បែប​នេះ កុំ​យល់​ច្រឡំ​ឲ្យ​សោះ​ថា​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ៧ ភាគរយ​នៃ​អ្នក​ជំងឺ​ដែល​មាន​ការ​ផ្លាស់ប្តូរ Ischemic…

Kjjk
ប្លែកៗ

លើស​ពី​អ្វី​ដែល​អ្នក​គិត! នេះ​ ៥ ហេតុផល​ដែល​អ្នក​គួរ​មាន​ប្រេង​ខ្យល់​លើ​ក្បាល​ដំណេក

ប្រេង​ខ្យល់ គឺ​ជា​របស់របរ​ប្រើប្រាស់​ម្យ៉ាង ដែល​មនុស្ស​ជា​ច្រើន​ខ្វះ​ពុំ​បាន ជា​ពិសេស​គឺ​មនុស្ស​វ័យ​ចំណាស់។ តែ​យ៉ាង​ណា​ វា​មិន​មែន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ដោយ​លាប​តែ​ពេល​ឈឺ​ពោះ ឬ​ពេល​ឈឺ​ចាប់​ត្រង់​អវយវៈ​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លើស​ពី​អ្វី​ដែល​អ្នក​គិត អ្នក​គួរ​តែ​មាន​វា​នៅ​ជាប់​ក្បាល​ដំណេក ព្រោះ​វា​អាច​នាំ​ប្រយោជន៍​ធំៗ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម៖ ៥) ជួយ​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​ ចំពោះ​ស្រ្តី​ដែល​មាន​ការ​ឈឺចាប់​ពេល​មក​រដូវ​ សូម​បន្តក់​ប្រេង​ខ្យល់ ២ ទៅ ៣ ដំណក់​លើ​ពោះ​ហើយ​ញី ម៉ាស្សា​ថ្នមៗ ដែល​វា​អាច​ជួយ​ឲ្យ​ឈាម​របស់​អ្នក​រត់​បាន​ស្រួល និង​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤) ព្យាបាល​ជំងឺ​ក្អក ចេះ​តែ​រមាស់​បំពង់​ក ក្អក ចូរ​អ្នក​យក​ប្រេង​ខ្យល់​មក​លាប​ ហើយ​ម៉ាស្សា​ថ្នមៗ​ជុំវិញ​ផ្នែក​បំពង់​ក ឲ្យ​ឡើង​ក្ដៅឧណ្ណៗ។ ការ​ធ្វើ​ដូច្នេះ វា​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់…

Tyyt
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! គេង​សុខៗ​ភ្ញាក់​ដូច​គេ​ដាស់​ចន្លោះ​ម៉ោង ២ នេះ វា​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ

ការ​មាន​ទម្លាប់​ភ្ញាក់​ទាំង​កណ្តាល​យប់ ឬ​គេង​សុខៗ​រាងកាយ​ស្រាប់​តែ​បម្រាស់​ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​ទាប​ភ្លឺ​ដដែលៗ នោះ​កុំ​គិត​ថា​មិន​អី ផ្ទុយ​ទៅ​វិញ​វា​ជា​សញ្ញា​ព្រមាន​ដ៏​អាក្រក់​ទៅ​វិញ​ទេ។ ភ្ញាក់​នៅ​ម៉ោង ១-៣ ទាប​ភ្លឺ បន្ទាប់​ពី​ថ្លើម​ធ្វើ​ការ​ហត់នឿយ​ពេញ​មួយ​ថ្ងៃ វា​ក៏​ដល់​ពេល​សម្រាក​នៅ​ចន្លោះ​ម៉ោង​នោះ។​ តែ​យ៉ាង​ណា​បើ​ឈាម​ក្នុង​ថ្លើម​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ឬ​ឡើង​ឈាម​ខ្លាំង​ពេក វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​ឡើង​កម្តៅ ដែល​នេះ​ហើយ​ជា​ដើម​ហេតុ​នាំ​ឲ្យ​សុខៗ​អ្នក​ស្រាប់​តែ​ភ្ញាក់​ដោយ​គ្មាន​មូលហេតុ។ ប្រសិន​អាការៈ​បែប​នេះ​នៅ​តែ​បន្ត វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​មិន​ទទួល​បាន​ពេលវេលា​សម្រាក និង​ការ​ស្តារ​ត្រលប់​មក​វិញ​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​ទៅ​ពេល​ខាង​មុខ វា​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ ភ្ញាក់​នៅ​ម៉ោង ៣-៥ ទាប​ភ្លឺ នេះ​ចូល​មក​ដល់​សួត​វិញ​ម្តង ដោយ​ពេលវេលា​សម្រាក​របស់​សួត​គឺ​ស្ថិត​នៅ​ចន្លោះ​ម៉ោង​នេះ​ឯង​ ហើយ​ប្រសិន​វា​ដំណើរការ​មិន​ល្អ នោះ​នឹង​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​មាន​អាការៈ​ក្អក​នៅ​ពេល​យប់។ ការ​ភ្ញាក់​ចន្លោះ​ម៉ោង​នេះ​យូរ​ទៅ វា​ក៏​វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង ព្រោះ​វា​រំខាន​ដល់​ចង្វាក់​បេះដូង មិន​ឲ្យ​មាន​លំហូរ​អុកស៊ីហ្សែន​ឆ្លង​កាត់​គ្រប់គ្រាន់៕ ប្រភព៖ បរទេស |…

Ghgh
ប្លែកៗ

ទម្លាប់​ហូប​នំប៉័ង​រាល់​ថ្ងៃ គិត​ថា​ល្អ ចំណាយ​តិច តែ​សង្ស័យ​អត់​ដឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៥ នេះ​ទេ

នំប៉័ង​គឺ​ជា​អាហារ​ដែល​មាន​រសជាតិ​អាច​ទទួល​យក​បាន ងាយ​ស្រួល​រក​ទិញ ចំណាយ​តិច នាំ​ឲ្យ​គ្នា​យើង​ខ្លះ ប្រើ​វា​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​មាន។ តែ​យ៉ាង​ណា​ការ​ទទួល​ទាន​វា​ច្រើន​ពេក អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ហើយ​ជា​ផល​ប៉ះពាល់​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់៖ ៥) ហានិភ័យ​នៃ​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ក្នុង​ឈាម យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ម្សៅ​នំប៉័ង​ អាច​បង្កើន​កូលេស្តេរ៉ុល​អាក្រក់​មួយ​ប្រភេទ ដែល​ទាក់ទង​នឹង​ជំងឺ​បេះដូង។ វា​អាច​កើន​ឡើង​ដល់​ទៅ ៦០ ភាគរយ​ក្នុង​រយៈ​ពេល​ ១២ សប្តាហ៍។ ៤) បណ្តាល​ឲ្យ​ធាត់​ លើស​ទម្ងន់ យោង​តាម​ Boldsky ចុះ​ផ្សាយ​ថា នំប៉័ង​ត្រូវ​បាន​ផលិត​ដោយ​ម្សៅ​គ្រាប់​ធញ្ញជាតិ​ដែល​រាងកាយ​រលាយ​និង​បម្លែង​ទៅ​ជា​គ្លុយកូស ដែល​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​យើង​បន្ត​ទទួល​ទាន​នំប៉័ង​ជា​ប្រចាំ វដ្ដ​នៃ​ការ​ទទួល​ទាន​នេះ នឹង​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់ ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន។ ៣)…

Ljl
ប្លែកៗ

ស្រីៗ​ជា​ច្រើន​មើល​រំលង! នេះ​សញ្ញា ៥ ព្រមាន​ចំៗ​ពី​បញ្ហា​ក្រលៀន​ខ្សោយ

អត្ថបទ​នេះ សម្រាប់​មនុស្ស​ស្រី​ជា​ពិសេស ឬ​បុរសៗ​ក៏​គួរ​តែ​ដឹង​ដែរ ដើម្បី​ងាយ​តាមដាន​សុខភាព​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​យើង​ម្នាក់ៗ។ ខាង​ក្រោម​បង្ហាញ​ពី​សញ្ញា​ងាយៗ ៥ អាច​ឲ្យ​អ្នក​ដឹង​ថា តម្រង​នោម​ឬ​ក្រលៀន​របស់​អ្នក​កំពុង​មាន​សភាព​ខ្សោយ ដែល​គួរ​ប្រុង​ប្រយ័ត្ន ឬ​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៥) នោម​ច្រើន ជា​សញ្ញា​ងាយ​នឹង​ចាប់​អារម្មណ៍​មួយ ដោយ​ជា​ធម្មតា​ពេល​មុខងារ​តម្រង​នោម​មិន​ល្អ នោះ​អ្នក​នឹង​ត្រូវ​ការ​នោម​ច្រើន តែ​ការ​នោម​តិចតួច​ពេក​វា​ក៏​អាច​ជា​អាការៈ​ព្រមាន​ដូច​គ្នា។ លើស​ពី​នេះ ​ការ​ផ្លាស់ប្តូរ​ពណ៌​ទឹក​នោម ក៏​ជា​សញ្ញា​ដែល​ត្រូវ​ប្រយ័ត្ន​ផង​ដែរ។ ៤) ខ្លាច​ត្រជាក់ ប្រសិន​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់ ឬ​ខាង​ក្រៅ មើល​ទៅ​ធម្មតា តែ​អ្នក​បែរ​ជា​មាន​អារម្មណ៍​ថា​ត្រជាក់ ចង់​គ្រុន ចង់​ផ្តាសាយ​ជា​ញឹកញាប់ នោះ​វា​ក៏​ជា​រោគសញ្ញា​មួយ​ផង​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្សោយ​តម្រង​នោម។ ៣) ជ្រុះ​សក់​ច្រើន ការ​ជ្រុះ​សក់​ជា​រឿង​ដែល​នារីៗ​មិន​អាច​ជៀស​បាន…

Hjh
ប្លែកៗ

អត់​ពេល​ណា​បាន តែ​ ២ ពេល​នេះ ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​ព្រោះ​អាច​នាំ​ប្រយោជន៍​ទ្វេ​ដង

ទឹកក្ដៅឧណ្ហ៍ៗ​មិន​មែន​គ្រាន់​តែ​ជា​ភេសជ្ជៈ​ធម្មតា​នោះ​ទេ បើ​យើង​ដឹង​ពី​របៀប​ទទួល​ទាន​​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រាប់​ពាន់​ដង។ ខាង​ក្រោម Knongsrok ណែនាំ​ពេលវេលា ២ ដែល​អ្នក​មិន​ត្រូវ​រំលង​ក្នុង​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ៖ ១) ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​គេង យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​សុខភាព Stella Metsovas បាន​និយាយ​ថា ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម អ្នក​មិន​គួរ​ចាប់​យក​តែ ឬ​កាហ្វេ​មុន​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជា​ទឹកក្ដៅឧណ្ហ៍ៗ។ នៅ​ពេល​ព្រឹក​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ វា​អាច​ជួយ​បង្កើន​ការ​កន្រា្តក់​ពោះវៀន នាំ​ឲ្យ​វា​មាន​ចលនា​ល្អ​ប្រសើរ ហើយ​ក៏​ជួយ​សម្អាត​រាងកាយ​ពី​ជាតិ​ពុល​ដែល​សេសសល់​ទាំង​អំបាលម៉ាន និង​ជួយ​ប្រឆាំង​ភាព​ចាស់ ក៏​ដូច​ជា​ជួសជុល​កោសិកា​ឡើង​វិញ​ផង​ដែរ។ លើស​ពី​នេះ​វា​ក៏​កាន់​តែ​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​អី​វា​អាច​បំបាត់​កាក​សំណល់​ចេញ​ពី​ក្រពះ ដែល​អាច​បង្កើន​សកម្មភាព​មេតាបូលីស និង​កាត់​បន្ថយ​ការ​ឃ្លាន។ បើ​និយាយ​ពី​ផ្នែក​អារម្មណ៍ គឺ​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ កាត់​បន្ថយ​ការ​តានតឹង…