
ស្រីៗបើគ្មាន ១ ក្នុងចំណោម ៥ នេះ រាប់ថាល្អបំផុតហើយ ព្រោះជាសញ្ញាចាស់ជាងវ័យ
សម្រាប់មនុស្សស្រីទាំងឡាយ ប្រសិនបង្ហាញចេញសញ្ញាព្រមាន ៥ នេះមក គឺច្បាស់ណាស់ថារាងកាយរបស់ពួកគេកំពុងចាស់ជាងវ័យ ឬល្បឿននៃភាពចាស់ លឿនជាងធម្មតា។ ប៉ុន្តែបើអ្នកគ្មានទាំង ៥ ចំណុចនោះ យើងសូមចូលរួមអបអរ ព្រោះសុខភាពអ្នកគឺល្អខ្លាំងណាស់៖ ៥) ក្លិនមាត់មិនល្អ មិនសុទ្ធតែមកពីការសម្អាតអនាម័យខ្លួនប្រាណមិនល្អនោះទេ តែបញ្ហាក្លិនមាត់ពេលខ្លះមកពីបញ្ហាក្រពះ ពោះវៀន ជាសរីរាង្គនៅខាងក្នុងរាងកាយឯណោះ។ សារធាតុមិនល្អ ឬបាក់តេរីដែលជាប់ក្នុងក្រពះពោះវៀន វានឹងបង្ហើរចេញមកក្រៅតាមរយៈខ្យល់ដង្ហើមនេះឯង។ ការជួបបញ្ហានេះ ក៏ងាយនឹងវិវត្តឲ្យអ្នកឆ្ពោះទៅរកភាពចាស់ផងដែរ។ ដូច្នេះសម្រាប់របបអាហារទទួលទានជាប្រចាំ ត្រូវជ្រើសរើសឲ្យបានល្អិតល្អន់បំផុត។ ៤) សក់ស្តើង ស្រ្តីកាន់តែចាស់ អ័រម៉ូនសំខាន់ជាច្រើនកាន់តែត្រូវបាត់បង់ នាំឲ្យស្បែកខូច ហើយទៅមើលសរសៃសក់ក៏ដុះមកតិចជាងមុនផង និងស្តើងផងដែរ។…
" alt="" width="439" height="138">


















