សុខភាព

Ghh
ប្លែកៗ

ញាក់​ភ្នែក​ច្រើន កុំ​គិត​ថា​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​អាក្រក់ ការ​ពិត​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ ៤ នេះ​ទេ

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ដែល​សុខៗ​ព្រិច​ភ្នែក​ឆ្វេង​ឬ​ស្តាំ គឺ​ជា​ការ​ដែល​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​ឬ​អាក្រក់​ណា​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ។ តែ​យ៉ាង​ណា​ការ​ព្រិច​ភ្នែក​ញាប់​ពេក ដែល​កើត​ឡើង​រៀងរាល់ ២០ វិនាទី​ម្តង​អី​នោះ វា​ជា​សញ្ញា​អាក្រក់​ទៅ​វិញ​ទេ ហើយ​អាច​បង្ហាញ​ពី​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទាំង ៤ ខាង​ក្រោម៖ ៤) មក​ពី​របប​អាហារ វា​ជា​សញ្ញា​ព្រមាន​ថា រាងកាយ​អ្នក​បាន​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ហឹរ​ខ្លាំង​ពេក ឬ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេល ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​រំជើបរំជួល នាំ​ឲ្យ​ត្របក​ភ្នែក​ឡើង​រមួល។ ៣) ស្រ្តេស ការ​មាន​បញ្ហា​ស្រ្តេស​ច្រើន​នៅ​កន្លែង​ធ្វើ​ការ ឬ​គេង​មិន​គ្រប់គ្រាន់ ក៏​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​មិន​ស្ថិតស្ថេរ បង្ក​ទៅ​ជា​បញ្ហា​រមួល​ត្របក​ភ្នែក​ជាប់​ក៏​មាន​ដែរ។ ២) ផល​ប៉ះពាល់​នៃ​ថ្នាំ មនុស្ស​ជា​ច្រើន​ប្រើប្រាស់​ថ្នាំ​ច្រើន​លាយ​បញ្ចូល​គ្នា ជា​ពិសេស​អ្នក​លេប​ថ្នាំ​ងងុយ​គេង ថ្នាំ​បេះដូង ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម បណ្តាល​ឲ្យ​ជា​ការ​ព្រិច​ភ្នែក​ញឹកញាប់​នេះ​កើត​ឡើង​ដែរ។ ១)…

Hjjh
សង្គម

ចំណាំ​មើល! ស្រ្តី​ហៀរ​ចូល​អាយុ ៤០ តែ​បើ​នៅ​មាន​លក្ខណៈ ៥ ស្មើ​នឹង​មាន​សុខភាព​ល្អ​ក្មេង​ជាង​វ័យ

ជា​ទូទៅ​សម្រាប់​មនុស្ស​ស្រី បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ គឺ​តែងតែ​ចាប់ផ្តើម​លេច​ចេញ​នូវភាព​ចាស់​មក​បណ្តើរៗ​ហើយ រួច​បើ​ហៀរ​ចូល​ដល់​អាយុ ៤០ ឆ្នាំ នោះ​គឺ​កាន់​តែ​បង្ហាញ​ភាព​ចាស់​មក​ច្បាស់ៗ​តែ​ម្តង។ យ៉ាង​ណា​ក៏​នៅ​មាន​ស្រ្តី​ខ្លះ ពួក​គាត់​មាន​សុខភាព​ល្អ នាំ​ឲ្យ​សភាព​រាងកាយ​នៅ​តែ​ក្មេង​ជាង​វ័យ ហើយ​បើ​សួរ​ថា មើល​បែប​ណា​ទើប​ដឹង​ថា​នៅ​មាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ នោះ​គឺ​អ្នក​អាច​មើល​សញ្ញា​ទាំង ៥ ខាង​ក្រោម​បាន៖ ៥) វដ្ដ​រដូវ​ទៀងទាត់ បន្ទាប់​ពី​អាយុ ៤០ ឆ្នាំ​រាងកាយ​របស់​ស្រ្តី​នឹង​មាន​ការ​ធ្លាក់​ចុះ ឬ​មាន​ការ​ផ្លាស់ប្តូរ​ធំៗ ជា​ពិសេស​ការ​ផ្លាស់ប្តូរ​អ័រម៉ូន និង​សុខភាព​អូវែ​នេះ​ឯង។ យ៉ាង​ណា​បើ​វដ្ដ​រដូវ​របស់​ពួក​គាត់ នៅ​តែ​បង្ហាញ​ចេញ​មក​ថា​ទៀងទាត់​ល្អ មិន​មាន​ការ​កើន​ឡើង​ឬ​ថយ​ចុះ​បរិមាណ​នៃ​ឈាម នោះ​គឺ​បង្ហាញ​ច្បាស់​ណាស់ ថា​ពួក​គេ​មាន​សុខភាព​ល្អ​ខ្លាំង។ ៤)…

Fgf
ប្លែកៗ

ចង់បានស្បែកស្អាតភ្លឺចេញពីខាងក្នុង រាល់ព្រឹកកុំរំលងអាហារទិព្វ ៤ ប្រភេទនេះឲ្យសោះ

ចូរបន្ថែមអាហារទិព្វ ៤ ប្រភេទនេះ ទៅក្នុងរបបអាហាររៀងរាល់ពេលព្រឹករបស់អ្នក នោះនឹងអាចជួយឲ្យអ្នកក្មេងជាងវ័យ ហើយមានស្បែកស្រស់ស្អាតកាន់ឆ្នាំ៖ ៤) ស៊ុត មានមនុស្សតិចណាស់ដែលដឹងថាស៊ុត អាចជួយដល់សម្រស់ និងមិនប៉ះពាល់ដល់ការឡើងទម្ងន់។ វាជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់រាងកាយ ហើយផ្នែកពណ៌សនៃស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ណាស់ ខណៈពណ៌លឿងសម្បូរទៅដោយជាតិដែក កាល់ស្យូម វីតាមីន B ដែលវាសុទ្ធតែល្អសម្រាប់ស្បែករបស់អ្នក។ រៀងរាល់ព្រឹក បើអ្នកមានទម្លាប់ទទួលទានវា នោះមិនត្រឹមតែផ្តល់ថាមពលសម្រាប់រាងកាយប៉ុណ្ណោះទេ ជាងនេះក៏ជួយការពារភាពចាស់ជាងវ័យបានថែមទៀត។ ៣) គ្រប់ធញ្ញជាតិ (Oatmeal) វាជាប្រភេទអាហារដែលមានជាតិសរសៃខ្ពស់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានល្អ។ ក្រៅពីនេះវាក៏មានផ្ទុកនូវអាស៊ីតខា្លញ់អូមេហ្គា ៣ ហ្វូតាត និងប៉ូតាស្យូម…

Hjhj
ប្លែកៗ

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ​ឡើង​ខ្មៅ​ងងឹត ត្រូវ​តែ​ប្រញាប់​រក​វិធី​ព្យាបាល

គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ ព្រោះ​វា​ជា​ចំណេះដឹង​ល្អ​ដែល​បុរស​និង​ស្រ្តី គួរ​តែ​ដឹង។ ពាក់ព័ន្ធ​នឹង​សុខភាព​ស្រ្តី គឺ​ជា​រឿង​ចាំ​បាច់ ដែល​វា​ខុស​ពី​សុខភាព​បុរស ហើយ​ប្រឈម​ហានិភ័យ​នឹង​ជំងឺ​ជា​ច្រើន ច្រើន​ជាង​បុរស ដែល​យើង​មិន​អាច​មើល​រំលង​បាន។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន ៣ ប្រសិន​លេចចេញ​ផ្នែក​ទាំង​នោះ ឡើង​ទៅ​ជា​ពណ៌​ខ្មៅ​ងងឹត នោះ​អ្នក​ត្រូវ​ប្រយ័ត្ន ឬ​ប្រញាប់​រក​វិធី​ព្យាបាល ព្រោះ​វា​អាច​ពាក់ព័ន្ធ​នឹង​ភាព​កខ្វក់​នៃ​ស្បូន ក៏​ដូច​ជា​រោគ​ស្រ្តី៖ ៣) តំបន់​ជុំវិញ​មាត់​ឡើង​ខ្មៅ បបូរ​មាត់​ស្រ្តី បើ​មាន​ពណ៌​ផ្កាឈូក ភ្លឺ​ចែងចាំង បញ្ជាក់​ថា​រាងកាយ​មាន​ចរន្ត​ឈាម​ដើរ​ល្អ មាន​សុខភាព​ល្អ។ តែ​បើ​មើល​ទៅ​មាន​ពណ៌​ខ្មៅ អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន ជា​ការ​ពិត វា​បង្ហាញ​អំពី​ការ​កក​ឈាម ដែល​មិន​ខុស​ពី​ស្លឹក​ឈើ ដែល​ក្រៀមក្រោះ​ស្រពោន​នោះ​ទេ។…

Gff
ប្លែកៗ

លែង​បារម្ភ​ជំងឺ​មហារីក​ថ្លើម ប្រសិន​អ្នក​មាន​ទម្លាប់​លូក​ភេសជ្ជៈ ៤ នេះ​ជា​ប្រចាំ

សម្រាប់​អ្នក​គិត​ថា​ខ្លួន​ឯង​មាន​បញ្ហា​ថ្លើម ថ្លើម​ធ្វើការ​មិន​សូវ​បាន​ល្អ នាំ​ឲ្យ​កកកុញ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យក​ល្អ​គួរ​មាន​ទម្លាប់​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម៖ ៤) កាហ្វេ កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ថ្លើម ការ​ផឹក​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម និង​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ។ ជាង​នេះ​វា​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​អង់ស៊ីម​ថ្លើម​កម្ចាត់​សារជាតិ​បង្ក​មហារីក ការពារ​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់ និង​កាត់​បន្ថយ​ការ​រលាក បង្កើន​កម្រិត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ដើម។ ៣) តែ​បៃតង មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ថ្លើម​ប៉ុណ្ណោះ​ទេ តែ​បៃតង​ក៏​ល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​ផង​ដែរ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បង្កើន​កម្រិត​អង់ស៊ីម​ថ្លើម កាត់​បន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​ខ្លាញ់​ក្នុង​ថ្លើម​ជា​ដើម។ ៣) ទឹក​គ្រាប់សណ្តែក​ខៀវ ទឹក​គ្រាប់សណ្តែក​ខៀវ ជា​ឱសថ​បុរាណ​មួយ ដែល​គេ​ប្រើប្រាស់​សម្រាប់​ជួយ​បន្សាប​ជាតិ​ពុល​ចេញ​ពី​ថ្លើម​បាន​យ៉ាង​ល្អ។ វា​ក៏​មាន​ជាតិ​ត្រជាក់ ជួយ​បញ្ចុះ​កម្តៅ​រាងកាយ​ផង​ដែរ។…

Hjhj
ប្លែកៗ

អាយុ​ខ្លី​មិន​ដឹង​ខ្លួន! ទម្លាប់​ហូប​មី ១ កញ្ចប់​រាល់​ថ្ងៃ យូរ​ទៅ​នឹង​កើត​រឿង ៥ នេះ

​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ក្រៅ​ស្រុក​ បាន​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ទាន​មី​កញ្ចប់ ដែល​យុវវ័យ​ជា​ច្រើន​កំពុង​ពេញ​និយម​សព្វថ្ងៃ​នេះ។ អ្នក​ខ្លះ​ទៅ​សឹង​តែ​ ១ ​ថ្ងៃ​មិន​បាន​ ១ កញ្ចប់​មិន​អស់​ចិត្ត តែ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​មុខ។ខាង​ក្រោម Knongsrok បង្ហាញ​នៅ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៥ ពី​ការ​ទទួល​ទាន​មី​កញ្ចប់៖ ៥) ជំងឺ​ធាត់ បើ​ចេះ​តែ​ឃ្លាន ហូប​តាម​ចិត្ត​ចង់ នោះ​រាងកាយ​នឹង​រង​ការ​បន្ថែម​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើស ហើយ​កាឡូរី​ខ្ពស់ នាំ​ឲ្យ​អ្នក​ធាត់​យ៉ាង​ឆាប់​រហ័ស។ ហានិភ័យ​នៃ​ជំងឺ​ធាត់ នឹង​វិវត្ត​ទៅ​ការ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម កូលេស្តេរ៉ុល​ខ្ពស់​ ពោល​ពួក​គេ​នឹង​ឧស្សាហ៍​វិល​មុខ ញ័រទ្រូង​ជា​ដើម។ ៤) ពន្លឿន​ដំណើរការ​ចាស់​ជាង​វ័យ ខ្លាញ់​នៅ​ក្នុង​មី​កញ្ចប់​ទាំង​អស់ សុទ្ធ​តែ​បន្ថយ​ល្បឿន​អុកស៊ីតកម្ម​ពន្យារ​ភាព​ចាស់ ដូច្នេះ​ហើយ​វា​ការ​ទទួល​ទាន​មី​កញ្ចប់​រយៈ​ពេល​វែង…

Uyuy
ប្លែកៗ

​មិនមែន​តែ​បៃតង​ទេ ប្រជាជន​ជប៉ុន ទទួល​ទាន​តែ​ប្រភេទ​នេះ ទើប​ជួយ​ឲ្យ​អាយុ​វែង

ឆ្ងល់​ថា ប្រជាជន​ជប៉ុន​ជា​ទូទៅ​មាន​អាយុ​វែង​ម្ល៉េះ? ក្រៅ​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ជា​ប្រចាំ របប​អាហារ ក្រឡេក​មក​ភេសជ្ជៈ​ដែល​ពួក​គេ​ទទួល​ទាន ក៏​រមែង​ជ្រើសរើស​នូវ​ភេសជ្ជៈ​ដ៏​ត្រឹមត្រូវ​មួយ​ផង​ដែរ។ ក្នុង​ចំណោម​ភេសជ្ជៈ​ជា​ច្រើន​ដែល​ជនជាតិ​ជប៉ុន​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​មួយ​ប្រភេទ​ឲ្យ​ឈ្មោះ​ថា តែ Barley [មាន​ដូច​បង្ហាញ​ក្នុង​រូប] ហើយ​អត្ថប្រយោជន៍​របស់​វា​មាន​ដូច​ខាង​ក្រោម៖ ១) ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ គេង​លក់​ស្រួល វា​ជួយ​ឲ្យ​រាងកាយ​មាន​សភាព​ត្រជាក់ បន្ធូរ​អារម្មណ៍​តានតឹង ហើយ​បើ​ធៀប​ជាមួយ​តែ​បៃតង និង​កាហ្វេ គឺ​តែ Barley អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ស្កប់ស្កល់​បាន​ល្អ​ជាង។ ២) កាត់​បន្ថយ​ការ​ហើម តែ Barley វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​លើស​ក្នុង​រាងកាយ កាត់​បន្ថយ​អាការៈ​ហើម​នៃ​ផ្នែក​ផ្សេងៗ​លើ​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣) ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ វា​ជួយ​បង្កើន​ភាព​រឹងមាំ…

Jhjh
ប្លែកៗ

ចំណាំ​មើល! មនុស្ស​អាយុ​ខ្លី ពេល​ដើរ​ នឹង​ចេញ​សញ្ញា ៥ នេះ បើ​អ្នក​មាន​ ១ ត្រូវ​ប្រយ័ត្ន

ប្រសិន​អ្នក​សង្កេត​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ទាំង ៥ ខាង​ក្រោម នៅ​ពេល​ដើរ ឬ​ពេល​អ្នក​កំពុង​ថ្មើរ​ជើង នោះ​វា​ជា​សញ្ញា​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​សុខភាព​រាងកាយ អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​អ្នក​មាន​ ១ ឬ ២ ក្នុង​ចំណោម​សញ្ញា​ព្រមាន​ខាង​ក្រោម ចូរ​ប្រុងប្រយ័ត្ន ឬ​រក​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា៖ ៥) ឈឺ​ក្បាល​ វិល​មុខ​ញឹកញាប់ នៅ​ពេល​ដើរ អ្នក​បែរ​ជា​មាន​អាការៈ​ឧស្សាហ៍​ឈឺក្បាល វិល​មុខ​ញឹកញាប់ នោះ​អាច​មក​ពី​ការ​រួម​តូច​នៃ​សរសៃឈាម​ខួរក្បាល ហើយ​បរិមាណ​ឈាម​និង​អុកស៊ីហ្សែន​ពុំ​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​មក​កនា់​ខួរក្បាល ដែល​នៅ​ពេល​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ក្តី ក៏​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ជាប់​ដែរ។ ៤) ស្ពឹក​ជើង​ម្ខាង បើ​អ្នក​មាន​អារម្មណ៍​ថា ជើង​ម្ខាង​របស់​អ្នក​ចេះ​តែ​មាន​អារម្មណ៍​មិន​ស្រួល ស្ពឹក​ស្រពន់ ទន់​ខ្សោយ រៀងរាល់​ពេល​ដែល​អ្នក​ធ្វើ​ដំណើរការ ដោយ​ថ្មើរ​ជើង​ទោះ​ជិត​ឆ្ងាយ​ក្តី…

Dragon 0000321
សុខភាព

មនុស្សស្រីមាន ៣ ទីតាំងនេះពណ៌ក្រហម ឬផ្កាឈូក ជាសញ្ញាបញ្ជាក់ថា មានអាយុវែង និងសុខភាពល្អ

មនុស្សដែលមានអាយុវែង ជាធម្មតា មាន ៣ ផ្នែក ដែលមានពណ៌ក្រហម ឬផ្កាឈូកនៅលើដងខ្លួន។ ដូច្នេះសាកល្បងព្យាយាមមើល ថាតើអ្នកមានលក្ខណៈពិសេសណាមួយដែរឬទេ? ១. បបូរមាត់​ក្រហម បបូរមាត់មនុស្សជាទីជម្រកចុងសរសៃប្រសាទ ហើយងាយមើលដឹងជាងចុងម្រាមដៃ ដូច្នេះវានឹងរាយការណ៍ពីបញ្ហាសុខភាពភ្លាមៗ ប្រសិនបើរាងកាយមានបញ្ហា។ ប្រសិនបើបបូរមាត់របស់អ្នកមានពណ៌ស្លេកខុសពីធម្មតា វាមានន័យថារាងកាយរបស់អ្នកបាត់បង់ឈាម បណ្តាលឱ្យបបូរមាត់របស់អ្នកបាត់បង់ពណ៌ផ្កាឈូក ប្រែទៅជាស្លេកទៅវិញ។ ប្រសិនបើបបូរមាត់មានពណ៌ស្វាយ ឬពណ៌ព្រីង ច្រើនតែទទួលរងពីជំងឺឈាមការជាប់គាំងនៃឈាមមិនមានចលនាល្អទេ។ ប្រសិនបើបបូរមាត់របស់អ្នកប្រែទៅជាខ្មៅងងឹត នោះបញ្ជាក់ថាអ្នកកំពុងមានបញ្ហាតម្រងនោម និងបន្ថយសម្ពាធឈាម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឃើញថាពណ៌បបូរមាត់របស់អ្នកតែងតែមានភាពភ្លឺរលោង ពោរពេញដោយភាពរឹងមាំ នោះមានន័យថា ចរន្តឈាមនៅក្នុងខ្លួនមានសភាពរលូន រាងកាយត្រូវបានលុបចោលជាតិពុល។ ២.…

Fdd
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! បន្លែ​ឆ្អិន​ទាំង ៥ ទទួល​ទាន​កាន់​តែ​ច្រើន ជួយ​ឲ្យ​សាច់ចាំ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ

ប្រភេទ​បន្លែ​ផ្សេង​មិន​ដឹង​ទេ តែ​ជាមួយ​បន្លែ​ទាំង ៥ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម ពេល​អ្នក​ចម្អិន​យក​មក​ទទួល​ទាន ដោយ​មិន​ប្រើប្រាស់​ប្រេង ត្រឹម​តែ​ជា​ការ​ស្រុះ​លើក​មក​ធម្មតា ​ក្រៅ​ពី​មាន​ឱជារស​វា​ក៏​ជួយ​ឲ្យ​សុខភាព​រាងកាយ​អ្នក​ដំណើរការ​ល្អ និង​មាន​សម្រស់​ក្មេង​ជាង​វ័យ ៥-១០ ឆ្នាំ៖ ៥) ស្ពៃក្ដោប បរិមាណ​វីតាមីន​នៅ​ក្នុង​ស្ពៃក្តោប​គឺ​ខ្ពស់​ជាង​នៅ​ក្នុង​ការ៉ុត ដំឡូង​និង​ខ្ទឹម​បារាំង។ វា​មាន​ផ្ទុក​នូវ​វីតាមីន A និង P ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​មាន​ស្ថិរភាព។ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​លាង​សម្អាត​ឈាម​បាន​យ៉ាង​ល្អ ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ត្រជាក់​ចេញ​ពី​ក្នុង​ខ្លួន។ ៤) ស្ពៃតឿ ស្ពៃ​ជា​បន្លែ​ដែល​អាច​បន្សាប​ជាតិ​ពុល និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដំណើរការ​ល្អ។ វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ឡើង​មុន​លើ​ផ្ទៃ​មុខ​ទៀត។ លើស​ពី​នេះ វា​សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់ និង​ចង់​ទទួល​បាន​ស្បែក​ស្អាត​ ភ្លឺ​រលោង។…

Kllk
ប្លែកៗ

ភេសជ្ជៈ ៣ នារី​​កូរ៉េ​ លូក​រាល់​ថ្ងៃ ព្រោះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ស្រក​ទម្ងន់​ក្មេង​ជាង​វ័យ

ស្រ្តី​ជនជាតិ​កូរ៉េ ភាគ​ច្រើន​បាន​អនុវត្ត​នូវ​វិធី​សាមញ្ញ ៣ ក្នុង​ការ​ទទួល​ទាន​ភេសជ្ជៈ​ដើម្បី​ស្រូប​យក​ប្រយោជន៍​ផ្សេង​ពី​គ្នា។ Knongsrok សូម​បង្ហាញ​ដូច​ខាង​ក្រោម៖ ១) នៅ​ពេល​ស្បែក​ស្លេក​អស់​កម្លាំង ត្រូវ​ទទួល​ទាន​ទឹក​ឃ្មុំ នារី​ជនជាតិ​កូរ៉េ បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ឃ្មុំ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ រៀងរាល់​ព្រឹក ពេល​ក្រោក​ពី​គេង។ នាង​ណែនាំ​ឲ្យ​ដាក់​ទឹក​ឃ្មុំ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​លើក​មក​ទទួល​ទាន ដោយ​ត្រឹម​តែ​រយៈ​ពេល ១-២ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល ដោយ​ស្បែក​នឹង​ប្រែ​ភ្លឺ​រលោង​ជាង​មុន​ច្រើន ហើយ​អាច​ទទួល​បាន​ថាមពល​ទាំង​ព្រឹក​ព្រលឹម។ ក៏​ដោយសារ​ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​វីតាមីន C ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន​ទៀត ដែល​ជួយ​បង្កើន​សំណើម​ដល់​ស្បែក ជួយ​ឲ្យ​ភ្លឺ​រលោង​បែប​ធម្មជាតិ​ពិតៗ។ ២) នៅ​ពេល​ស្បែក​ខ្មៅ​ស្រអាប់…

Gfg
ប្លែកៗ

អាហារដុះផ្សិត ៥ ប្រភេទនេះ មាន ២ មិនអាចហូបបានទេ ត្រូវតែបោះចោលកុំស្តាយ

អាហារខ្លះពេលដុះផ្សិត យើងគ្រាន់តែកាត់កន្លែងដុះផ្សិតនោះចេញ គឺអាចយកមកទទួលទានបានដោយសុវត្ថិភាព តែយ៉ាងណាក៏មានអាហារខ្លះ យើងត្រូវបោះចោលភ្លាមៗ៖ ៥) បន្លែរឹង ដូចជាការ៉ុត ស្ពៃ ស្ពៃក្តោប ដែលមានសំណើមទាប អាស៊ីដខ្ពស់ វាធ្វើឲ្យផ្សិតពិបាកជ្រាបចូល។ នៅពេលដែលបន្លែឡើងក្លិន អ្នកអាចកាត់ផ្នែកដែលដុះផ្សិតនោះចេញ ហើយយកផ្នែកនៅសល់មកទទួលទានបាន។ ៤) ផ្លែឈើ តាមការឲ្យដឹងពីអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ធ្លាប់បានប្រាប់សារព័ត៌មាន TheSun ថា ផ្សិតភាគច្រើនដុះលើផ្លែឈើ និងបន្លែស្រស់ៗ ជាធម្មតាមិនបង្កគ្រោះថ្នាក់ដល់អ្នកទេ។ ដូចជាផ្លែប៉ោម ផ្លែប៉ែស ដែលមានស្នាមជាំ ឬងាយមានផ្សិត គឺអ្នកអាចកាត់វាចោល ហើយយកមកទទួលទានផ្នែកដែលនៅល្អបាន។ នេះលើកឡើងក្នុងករណី…

Fddf
ប្លែកៗ

រាល់យប់ពេលគេង បើចេញសញ្ញា ៤ ច្បាស់ណាស់អ្នកកំពុងចាស់ជាងវ័យ សម្រស់បាក់ហើយ

កុំគិតថាទល់តែមានស្នាមជ្រួញ ទើបអាចបង្ហាញពីភាពចាស់ជាងវ័យ។ តាមពិតទៅមើលតែសញ្ញាព្រមានពេលយប់ កំឡុងពេលចូលគេងទាំង ៤ ខាងក្រោម ក៏អាចបង្ហាញច្បាស់ៗដែរ៖ ៤) គេងមិនលក់ ការគេងមិនលក់ជាប្រចាំ យូរទៅក្លាយជាទម្លាប់ ធ្វើឲ្យការបន្សាបជាតិពុលក្នុងថ្លើមមិនអាចដំណើរការទៅបានល្អ។ នេះវាធ្វើឲ្យរាងកាយកាន់តែបាក់ ស្បែកក៏លែងភ្លឺថ្លាដូចមុនដែរ។ លើសពីនេះអាច បណ្តាលឲ្យអ្នកក្លាយជាមនុស្សដែលមានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ឆាប់ខឹងឆេវឆាវថែមទៀតផង។ ៣) ឧស្សាហ៍ឈឺពោះពេលគេង នៅពេលដែលអ្នកកាន់តែចាស់ សរីរាង្គខាងក្នុងកាន់តែទ្រុឌទ្រោម នោះមើលតែប្រព័ន្ធរំលាយអាហារទៅ គឺចាប់ផ្តើមយ៉ាប់ហើយ។ ប្រសិនរៀងរាល់យប់ អ្នកចេះតែមានអារម្មណ៍ថា ឈឺក្រពះ ចុកពោះ អមដោយអាការៈក្រហាយទ្រូង ហើមពោះ ហឺត នោះអ្នកមិនត្រូវព្រងើយកន្តើយឡើយ។ បើទុកយូរ…

Jhhj
ប្លែកៗ

មនុស្ស​ស្រី​ភាគ​ច្រើន​បំផ្លាញ​ស្បែក​អំណោយទាន​ពី​ធម្មជាតិ ដោយសារ​ទម្លាប់ ៤ នេះ

មនុស្ស​ស្រី​មួយ​ចំនួន​មាន​ស្បែក​មុខ ឬ​ស្បែក​ខ្លួន​ស្អាត​ពី​ធម្មជាតិ​ហើយ លុះ​ចង់​សាក​នេះ​សាក​នោះ ប៉ះប៉ូវ​ចុះ​ឡើង​ច្រើន​ពេក ក៏​ធ្វើ​ឲ្យ​ស្បែក​ខូច​ដោយ​មិន​ដឹង​ខ្លួន។ យូរ​ទៅ​ការ​ចំណាយ​ក៏​កាន់​តែ​ច្រើន ផលិតផល​គួរ​ឲ្យ​ទុក​ចិត្ត​ក៏​គ្មាន ហើយ​បាត់បង់​អំណោយទាន​សម្រស់​ពី​ធម្មជាតិ​មក​ទៀត។ សម្រាប់​នារីៗ​គួរ​បោះចោល​នៅ​ទម្លាប់​ខាង​ក្រោម ៤ ដែល​អាច​បំផ្លាញ​ស្បែក​ដែល​ស្រស់​ស្អាត​ពី​ធម្មជាតិ​របស់​អ្នក​បាន៖ ៤) ការ​ប្រើប្រាស់​ទឹក​លាង​សម្អាត (Makeup Remover) ការ​ជ្រើសរើស​ទឹក​លាង​សម្អាត​គ្រឿង​សំអាង (Makeup Remover) គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ផលិតផល​ខ្លះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្ងួត រលាក ឡើង​ហើម និង​ស្ទះ​រន្ធ​ញើស។ ដូច្នេះ​ហើយ​គួរ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ក្នុង​ការ​ជ្រើសរើស​ផលិតផល មិន​គួរ​ចេះ​តែ​ប្រើប្រាស់​តាម​ចិត្ត​នោះ​ទេ ព្រោះ​ស្បែក​មុខ​មនុស្ស​យើង​គឺ​ខុស​គ្នា។ ៣) ចន្លោះ​ប្រហោង​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ទោះ​អ្នក​រវល់​ប៉ុណ្ណា ឬ​មិន​បាន​ចេញ​ទៅ​ខាង​ក្រៅ​ក៏​ដោយ អ្នក​គួរ​មាន​ទម្លាប់​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ SPF…

Dragon 0000319
សុខភាព

ចង់ស្រស់ស្អាតក្មេងជាងវ័យ មនុស្សស្រីគប្បីថែរក្សាទីតាំងទាំង ៣ នេះឱ្យបានល្អ

ទីតាំងសំខាន់ទាំង ៣ នេះ គឺជាឆាប់បង្ហាញពីភាពចាស់នៃរាងកាយស្ត្រី ដូច្នេះស្ត្រីគួរតែយកចិត្តទុកដាក់ និងថែរក្សាឱ្យបានល្អ ប្រសិនបើអ្នកស្រឡាញ់រូបរាង និងសម្រស់របស់ខ្លួនឯង។ ១. ភ្នែក ភ្នែកដែលជាបង្អួចសម្រាប់ព្រលឹង ក៏ជាកន្លែដែលបង្ហាញភាពចាស់របស់មនុស្សយ៉ាងច្បាស់ដែរ។ ប្រសិនបើអ្នកយកចិត្តទុកដាក់តែផ្នែកផ្សេងទៀតនៃរាងកាយ ហើយមិនអើពើនឹងភ្នែកវាគឺជាកំហុសរបស់អ្នក។ ស្បែកភ្នែកគឺជាកន្លែងដែលងាយខូចបំផុត ដូច្នេះវាងាយនឹងបង្កើតជាស្នាមជ្រីវជ្រួញច្រើនជាងគេ។ ដើម្បីថែរក្សាគូស្វាមីភរិយា ស្ត្រីត្រូវកត់សម្គាល់ថាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិននៅយឺតអាចប្រើក្រែមលាបមុខរបាំងភ្នែកដើម្បីកំណត់ការបង្កើតរង្វង់ខ្មៅ និងស្នាមជ្រួញជុំវិញភ្នែក។ លើសពីនេះ យូរៗទៅការមើលឃើញរបស់មនុស្សក៏នឹងថយចុះដែរ។ ដើម្បីបញ្ឈប់ដំណើរការ ភ្នែកនេះកុំភ្លេចបំពេញបន្ថែមចំណីអាហារដែលសម្បូរទៅដោយវីតាមីនA។ ក្រៅពីនេះ សូមមេត្តាលៃពេលវេលាដើម្បីប្រើឧបករណ៍អេឡិចត្រូនិចដោយសមហេតុផលដើម្បីការពារជំងឺភ្នែក។ ២. ស្បែកនៃរាងកាយ ស្បែក គឺជាផ្នែកមួយដ៏ធំនៃរាងកាយ ហើយងាយទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ។ ស្បែកដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់…

Dragon 0000217
សុខភាព

ដូចរបស់ទិព្វ! ទឹកឃ្មុំលាយជាមួយគ្រឿងផ្សំ ៤ មុខនេះ ​កាត់​បន្ថយ​ខ្លាញ់​ក្បាលពោះ ស្បែក​ស​ស៊ីជម្ពូ៖ ប្រើ​​រៀង​រាល់​ថ្ងៃ ដើម្បី​រក្សា​សម្រស់​ក្មេង​ជាង​វ័យ

ការរួមបញ្ចូលគ្នានៃទឹកឃ្មុំ និងគ្រឿងផ្សំទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសជួយ​កាត់​បន្ថយ​ខ្លាញ់​ក្បាលពោះ ស្បែក​ស​ស៊ីជម្ពូ ប្រើ​​រៀង​រាល់​ថ្ងៃជួយក្សា​សម្រស់​ឱ្យក្មេង​ជាង​វ័យ។ ១. ផ្លែផាសិន ទឹកឃ្មុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​ដ៏​មាន​តម្លៃ​សម្រាប់​សុខភាព ជួយ​ការពារ និង​ព្យាបាល​ជំងឺ។ រសជាតិផ្អែម និងក្លិនឈ្ងុយនៃទឹកឃ្មុំ ផ្សំជាមួយផ្លែផាសិន នឹងនាំមកនូវភេសជ្ជៈសុខភាពដ៏ល្អសម្រាប់អ្នក។ លើសពីនេះ ភេជ្ជៈផាសិនទឹកឃ្មុំនេះក៏មានប្រសិទ្ធភាពក្នុងការធ្វើអោយស្បែកស ការពារភាពចាស់ និងជួយសម្រកទម្ងន់ផងដែរ។ ២. ផ្លែ Goji berry ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ នៅពេលផ្សំទឹកឃ្មុំជាមួយផ្លែ goji berry អ្នកនឹងទទួលបានភេសជ្ជៈដែលមានប្រសិទ្ធភាពក្នុងការសម្អាតបំពង់ក និងការពារជំងឺផ្តាសាយ។ លើសពីនេះ ទឹកឃ្មុំ ផ្សំជាមួយផ្លែ goji…

Dragon 0000229
សុខភាព

ត្រឹមឆ្ពុង​ម្តង​ក្នុង​មួយ​សប្តាហ៍ ផ្ទៃ​មុខ​របស់​អ្នក​នឹងកើតឡើងអភូតហេតុអស្ចារ្យ ៧ យ៉ាងនេះ

ការបំពុលខ្យល់ក្នុងបរិយាកាសកំពុងកើនឡើង ផ្សែងអ័ព្ទជ្រាបចូលទៅក្នុងស្បែកមុខ អ្នកត្រូវការឡេការពារកម្តៅថ្ងៃដើម្បីការពារវាពីកាំរស្មី UV ហើយអាហារកែច្នៃមិនបានផ្ដល់វីតាមីនគ្រប់គ្រាន់ផ្ទៃមុខទាល់តែសោះ។ នេះ​ជា​មូលហេតុ​ ដែល​វា​សំខាន់​ជាង​ពេល​ណា​ៗ​ក្នុង​ការ​ថែរក្សា​ផ្ទៃមុខ​របស់​អ្នក ហើយ​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​គឺស្ទីមផ្ទៃមុខរបស់អ្នក។ ការណ៍នេះអាចសម្អាត ជួយបន្ធូរ និងបន្ថយការខូចខាតនៅលើស្បែក។ ដូច្នេះគេហទំព័រ Knongsrok សូមធ្វើការចែករំលែកអត្ថប្រយោជន៍មួយចំនួនដែលអ្នកនឹងទទួលបាននៅលើស្បែកមុខរបស់អ្នក ប្រសិនបើអ្នកស្ទីមផ្ទៃមុខជាប្រចាំ។ 1. លុបបំបាត់ និងសម្អាតភាពកខ្វក់ នៅពេលអ្នកស្ទីមផ្ទៃមុខរបស់អ្នក ចំហាយទឹកក្តៅនឹងបន្ធូរ និងពង្រីករន្ធញើសរបស់អ្នក។ នៅពេលដែលរន្ធញើសបើកឡើង ភាពកខ្វក់ និងជាតិខ្លាញ់ដែលកកកុញនៅខាងក្នុងត្រូវបានសម្អាតចេញ។ ជាធម្មតា ភាពកខ្វក់ទាំងនេះអណ្តែតលើបរិយាកាសជុំវិញខ្លួនយើង។ គុណភាពខ្យល់នៅក្នុងទីក្រុង ផ្សែងរថយន្ត ព្រមទាំងកម្ដៅថ្ងៃ។ អ្នកប្រាកដជាគិតថាក្រែមនឹងផ្តល់សំណើម គ្រឿងសម្អាង និងឡេការពារកម្តៅថ្ងៃដែលអ្នកលាបប្រចាំថ្ងៃអាចជួយការពារផ្ទៃមុខរបស់អ្នកបាន។…

Dragon 0000249
សុខភាព

លេចចេញសញ្ញា ឬស្លាកស្នាមទាំងនេះលើរាងកាយ បង្ហាញថាអ្នកកំពុងតែប្រឈម នឹងជំងឺគ្រោះថ្នាក់ហើយ

ប្រសិនបើអ្នកមានរោគសញ្ញារមាស់នៅពេលយប់ វាអាចជាសញ្ញាមួយនៃជំងឺថ្លើម ដូច្នេះ អ្នកមិនគួរមើលរំលងនោះឡើយ ថ្លើមទទួលខុសត្រូវចំពោះការបែកបាក់ និងការបញ្ចេញជាតិពុល។ ប្រសិនបើថ្លើមមិនអាចធ្វើការបានទេ នោះរូបកាយនឹងព្យាយាមកម្ចាត់ជាតិពុលចេញពីស្បែក។ នេះបង្កើតជាការរមាស់កើតឡើង។ ការរមាស់ទាក់ទងនឹងជំងឺថ្លើម គឺកើតមានជាទូទៅនៅលើបាតដៃ និងបាតជើង លោកវេជ្ជបណ្ឌិត Pruritus Leann Poston មានប្រសាសន៍ថាការរមាស់ច្រើន តែទាក់ទងនឹងជំងឺស្បែក។ ប៉ុន្តែការរមាស់ដែលទាក់ទងនឹងជំងឺថ្លើមបង្ហាញថាមិនមានកន្ទួលទេ។ គាត់ពន្យល់ថា “ ការរមាស់ដែលទាក់ទងនឹងជំងឺថ្លើម ធ្វើឱ្យប៉ះពាល់ដល់អវយវៈជាពិសេសបាតដៃ និងបាតជើង។ អារម្មណ៍នោះច្រើនតែអាក្រក់នៅពេលយប់ ហើយកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារ ការប្រែប្រួលសីតុណ្ហភាពវដ្តរដូវការព្យាបាលដោយអរម៉ូនការមានផ្ទៃពោះ។ ” ជាការពិត មិនមែនមនុស្សគ្រប់រូបដែលមានជំងឺថ្លើមតែងតែរមាស់ទេ ហើយរមាស់មិនមែនជារោគសញ្ញាតែមួយនៃជំងឺថ្លើមនោះដែរ។…

Dragon 0000318 (1)
សុខភាព

កុំឧស្សាហ៍ប្រើពេក! ស្ដាប់កាសជាប្រចាំ អាចបង្កគ្រោះថ្នាក់ខ្លាំង ធ្វើឱ្យអ្នកបាត់បង់ការស្ដាប់ឮដល់ទៅ ១០ ដង

ការដាក់កាសស្ដាប់ ក្លាយជាទម្លាប់ដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី សូម្បីតែមនុស្សវ័យចំណាស់ក៏ដាក់កាសស្ដាប់ដែរ ជាពិសេសគឺក្នុងខណៈពេលបើកបរជាដើម។ ប៉ុន្តែយ៉ាងណាមិញ ការស្ដាប់កាសជាប្រចាំ វានឹងបង្កឱ្យយើងមានបញ្ហាខ្លាំងចំពោះត្រចៀក អាចប្រឈមនឹងការបាត់បង់ការស្ដាប់រហូតដល់ទៅ១០ដងឯណោះ។ ១. ផលប៉ះពាល់លើការស្តាប់ យោងទៅតាមអ្នកវិទ្យាសាស្ត្រដែលបានបញ្ជាក់ នៅពេលអ្នកប្រើកាសនោះសំឡេងនឹងទៅត្រចៀកដោយផ្ទាល់។ ដោយសារតែសំឡេងមិនគួរលើសពី ៩០ សេន បើមិនដូច្នេះទេ វាអាចប៉ះពាល់ដល់ការស្តាប់របស់អ្នកយ៉ាងងាយ។ កម្រិតសំឡេងណាមួយខាងលើកម្រិតនេះនឹងប៉ះពាល់ដល់ការស្តាប់មានហានិភ័យនៃការបាត់បង់ការស្តាប់ខ្ពស់ជាងសំឡេងធម្មតា។ ដូច្នេះយកល្អកុំប្រើកាសស្តាប់បន្តលើសពី ១៥-២០ នាទី។ ២. ងាយស្រួលក្នុងការឆ្លង Cochlear ទម្លាប់នៃការខ្ចីកាសគ្នាស្ដាប់ទៅវិញទៅមក ការចែករំលែកកាសជាមួយអ្នកដទៃអាចជាទម្លាប់របស់មនុស្សមួយចំនួន។ ប៉ុន្តែបញ្ហានេះបណ្តាលមកពីបាក់តេរីដោយចៃដន្យពីត្រចៀករបស់អ្នកដទៃទៅត្រចៀករបស់អ្នក និងបង្កឱ្យមានការឆ្លង។ ដូច្នេះសូមចងចាំថាអ្នកមិនគួរចែករំលែកកាសជាមួយនរណាម្នាក់ឡើយ។ ៣. វាងាយស្រួលក្នុងការស្ទះបំពង់ខ្យល់ នៅលើពិភពលោកសព្វថ្ងៃនេះ…

Dragon 0000317
សុខភាព

សញ្ញាព្រមានទាំង ៥ សម្គាល់ដឹងបានថា រាងកាយរបស់អ្នកឆាប់ចាស់ ទ្រុឌទ្រោម

សញ្ញាទាំង ៥ ខាងក្រោមបង្ហាញថា រាងកាយរបស់អ្នកឆាប់ចាស់ជាងធម្មតា ដូច្នេះ អ្នកគួរតែដឹងពីវិធីដើម្បីកែប្រែ ដើម្បីឱ្យរាងកាយអ្នកឆាប់ស្វាហាប់ និងរឹងមាំឡើងវិញ។ ១. ស្បែកស្ងួត យោងទៅតាមគ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ជាធម្មតាបន្ទាប់ពីអាយុ 25 ឆ្នាំ សញ្ញានៃភាពចាស់នៅលើស្បែកនឹងចាប់ផ្តើមលេចឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះនឹងកត្តាបរិស្ថានមិនល្អ ភាពតានតឹងការងារដែលអាចធ្វើឱ្យឡើងមុនជាដើម។ នៅពេលអ្នកឃើញថាស្បែករបស់អ្នកស្ងួត មានស្នាមរោល និងស្នាមជ្រីវជ្រួញលេចឡើងជាញឹកញាប់ជាងអាយុអ្នក វាមានន័យថាអ្នកឆាប់ចាស់ណាស់។ អ្នកគួរតែទទួលទានវីតាមីនបន្ថែមពីអាហារធម្មជាតិ និងធ្វើឱ្យមានតុល្យភាពនៃការងាររបស់អ្នក ដូច្នេះអ្នកមិនមានភាពតានតឹងទេ។ ទន្ទឹមនឹងនេះអ្នកក៏គួរប្រើក្រែមលាបស្បែកដើម្បីបំពេញបន្ថែម collagen សម្រាប់ស្បែកផងដែរ។ ២. មានស្នាមជ្រួញនៅភ្នែក ស្បែកនៅជុំវិញភ្នែកគឺមានសភាពជ្រីវជ្រួញខ្លាំង ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការឆាប់ចាស់។…

Hghg
ប្លែកៗ

ខ្មៅ ២ ធំ​ក្លិន ២ លើ​ផ្នែក​រាងកាយ​ទាំង​នេះ ជា​សញ្ញា​ព្រមាន​ថា​ថ្លើម​អ្នក​មាន​បញ្ហា​ហើយ

ថ្លើម​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​យើង​ម្នាក់ៗ ដូច្នេះ​បើ​វា​មាន​បញ្ហា​ហើយ នោះ​វា​ក៏​នឹង​ទាញ​ឲ្យ​ផ្នែក​ផ្សេង​ទៀត ចាប់​ដំណើរការ​ខុស​ប្រក្រតី​ដូច​គ្នា។ យើង​អាច​កត់សម្គាល់​មើល​បាន ពី​សុខភាព​ថ្លើម តាម​រយៈ​សញ្ញា​ទាំង ៤ ខាង​ក្រោម៖ ១) ស្បែក​មុខ​ខ្មៅ​ស្រអាប់ នៅ​ពេល​ថ្លើម​ដើរ​មិន​ល្អ ស្បែក​មុខ​របស់​អ្នក​នឹង​ឡើង​ស្រអាប់ ហើយ​មាន​មុន​លេច​ឡើង​ទៀត​ផង។ មុខងារ​ថ្លើម​កំពុង​ដំណើរការ​ចុះ​ខ្សោយ មាន​ការ​បន្សាប​ជាតិ​ពុល​មិន​បាន​ល្អ ដូច្នេះ​ជាតិ​ពុល​នឹង​កកកុញ​ក្នុង​រាងកាយ​ច្រើន ហើយ​ពិបាក​បញ្ចេញ​មក​ក្រៅ ទើប​នាំ​ឲ្យ​ផ្ទៃ​មុខ​ឡើង​ប្រែ​ពណ៌​ខុស​ធម្មតា។ ២) ក្រចក​ឡើង​ឆ្នូត​ខ្មៅ បន្ទាប់​ពី​ថ្លើម​ខូច នោះ​ក្រចក​របស់​អ្នក​ក៏​នឹង​រំលេច​នៅ​ស្នាម​ឆូត​ពណ៌​ខ្មៅ​ ដែល​អ្នក​អាច​សង្កេត​មើល​បាន។ សម្រាប់​មនុស្ស​សុខភាព​ល្អ​ធម្មតា ក្រចក​នឹង​មាន​ពណ៌​ស៊ីជម្ពូ ពុំ​មាន​ប្រែ​ពណ៌​អ្វី​នោះ​ទេ។ ៣) ក្លិន​ខ្លួន ថ្លើម​គឺ​ជា​សរីរាង្គ​បន្សាប​ជាតិ​ពុល​ដ៏​សំខាន់​ក្នុង​រាងកាយ ដូច្នេះ​នៅ​ពេល​របប​អាហារ​មិន​ល្អ​ចូល​ទៅ គឺ​ថ្លើម​នេះ​ហើយ​ជា​អ្នក​បន្សាប។…