អ្នកស្គមៗចង់ឡើងគីឡូ អាចសាកភេជ្ជៈទាំង ៥ មុខនេះបាន

Dragon 0000312
ការផ្សាយពាណិជ្ជកម្ម

ក្រៅតែពីការទទួលទានអាហារជាប្រចាំ យ៉ាងណាមិញ អ្នកគួរតែបន្ថែមនូវភេសជ្ជៈទាំង៥មុខនេះទៅក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នក គឺជាវិធីជួយអ្នកឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។

១. ទឹកដោះគោ​សូកូឡា

Screen Shot 2020 11 29 At 6.57.42 PM

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកកំពុងចង់ឡើងទម្ងន់ សូមបន្ថែមទឹកដោះគោសូកូឡាទៅក្នុងរបបអាហាររបស់អ្នក។ ទឹកដោះគោសូកូឡាមួយកែវប្រហែល ២៤០ មិល្លីលីត្ រអាចផ្តល់ថាមពល ២២០ កាឡូរី ស្មើនឹង ១១% នៃថាមពលក្នុងមួយថ្ងៃ។ ពួកវាក៏ផ្ទុកជាតិខ្លាញ់ (៨ ក្រាម) និងកាបូអ៊ីដ្រាត (២៧ ក្រាម) ទ្វេដងច្រើនជាងទឹកដោះគោធម្មតា។

នៅរដូវត្រជាក់ អ្នកអាចផឹកទឹកដោះគោសូកូឡាត្រជាក់ៗ។ ការបន្ថែមក្រែមនៅនឹងជួយធ្វើឱ្យភេសជ្ជៈនេះកាន់តែប្រសើរ។ ទន្ទឹមនឹងនេះក្នុងរដូវរងារ ទឹកដោះគោសូកូឡាក្តៅមួយកែវនឹងជួយឱ្យអ្នកមានអារម្មណ៍កក់ក្តៅថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

២. ទឹកដោះគោចេក

Screen Shot 2020 11 29 At 6.57.37 PM

ចេកគឺជាអាហារដែលផ្ទុកនូវសារធាតុចិញ្ចឹម ដែលជំនួយដល់សុខភាពល្អជាច្រើន។ វាមានឥទ្ធិពលធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយភាពតានតឹង។ អ្នកក៏អាចបន្ថែមចេក និងទឹកដោះគោសុទ្ធ ដើម្បីធ្វើជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ជាពិសេសគឺជំនួយដល់ការឡើងទម្ងន់ប្រកបដោយប្រសិទ្ធភាព។

ការផ្សាយពាណិជ្ជកម្ម

៣. ទឹកដោះគោពោត

Screen Shot 2020 11 29 At 6.57.32 PM

ទឹកដោះគោពោតមានរសជាតិឈ្ងុយឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ទឹកដោះគោពោតមានបរិមាណជាតិសរសៃវីតាមីន A វីតាមីន B វីតាមីន E និងស្ករធម្មជាតិ វាពិតជាចាំបាច់សម្រាប់រាងកាយដើម្បីឡើងទម្ងន់។

ការផ្សាយពាណិជ្ជកម្ម

៤. ទឹកដោះគោល្ពៅ

Screen Shot 2020 11 29 At 6.57.27 PM

ល្ពៅមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយដូចជា ផូស្វ័រ ប៉ូតាស្យូម ប្រូតេអ៊ីន ជាតិដែក វីតាមីន C … ផ្សំល្ពៅជាមួយទឹកដោះគោស្រស់គ្មានជាតិផ្អែម ទឹកដោះគោខាប់ ទឹកដោះគោដូង យើងអាចបង្កើតបានជាភេសជ្ជៈមួយប្រភេទ។ ពិតជាឆ្ងាញ់ និងមានជីវជាតិធ្វើឱ្យអ្នកកើនទម្ងន់យ៉ាងឆាប់រហ័ស។

ការផ្សាយពាណិជ្ជកម្ម

៥. ដូងក្រឡុក

Screen Shot 2020 11 29 At 6.57.22 PM

ដូងមានកាឡូរី និងខ្លាញ់ខ្ពស់ ដូច្នេះវាអាចជួយឱ្យអ្នកឡើងទម្ងន់បានរហ័ស។ ប្រសិនបើអ្នកចង់ឡើងទម្ងន់ អ្នកគួរតែប្រើទាំងទឹកដូង និងខ្ទិះដូង ដើម្បីបង្កើតជាភេសជ្ជៈមួយព្រភេទក្រឡុកបញ្ជូលគ្នា ដែលមានឱជារស ក៏ដូចជីវជាតិបន្ថែមសម្រាប់ឡើងទម្ងន់៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម