ព័ត៌មាន

ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)
សម្រង់

ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)

កញ្ញា ស៊ីរីកា តារាចម្រៀងស្រីសម្លេងខ្ពស់ជ្រកក្រោមទ្រនំ ផលិតកម្មទីក្រុងភាពយន្ត (Town Production) និងជាម្ចាស់បទ “ជំនូន” ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេសដោយមានការទស្សនានៅលើ YouTube រហូតទៅដល់ជាង ប្រាំមួយលានដង (6M Views) កាលពីដើមខែធ្នូឆ្នាំ២០២០។ ហើយនាពេលថ្មីៗនេះកញ្ញា ស៊ីរីកា ក៏បានចេញបទចម្រៀងមួយបទដែលជាចង្វាក់ប្រពៃណីសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខផងដែរ ដោយបទនោះមានចំណងជើងថា “ស្រលាញ់បងអត់ខាត”។ បទ ស្រលាញ់បងអត់ខាត របស់កញ្ញា ស៊ីរីកា មួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ហើយបើនិយាយពីអត្ថន័យបទនេះវិញ គឺត្រូវចិត្តបងប្អូននារីៗខ្លាំងណាស់។  មូលហេតុដែលនិយាយថាបទនេះ ត្រូវចិត្តបងប្អូននារីៗ ព្រោះតែពាក្យពេចន៍ដែលប្រើនៅក្នុងបទចម្រៀងមួយបទនេះ គឺដើរខ្សែលើខាងប្រុសសុទ្ធតែម្តង…

មនុស្សស្រីដែលកើតក្នុងខែទាំង៣នេះ បង្ហាញថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែ
សម្រង់

មនុស្សស្រីដែលកើតក្នុងខែទាំង៣នេះ បង្ហាញថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែ

មនុស្សដែលកើតក្នុងខែទាំង៣ខាងក្រោមនេះ តាមច័ន្ទគតិ បង្ហាញថាជាមនុស្សដែលមានភាពវៃឆ្លាតច្រើនជាងមនុស្សដទៃ ហើយទ្រព្យសម្បត្តិរបស់ពួកគេកាន់តែរីកចម្រើន នៅពេលដែលពួកគេឈានដល់វ័យ ៣៥ឆ្នាំឡើងទៅ។ យើងទាំងអស់គ្នាមានក្តីសុបិនចង់ក្លាយជាអ្នកមាន និងមានទេពកោសល្យខ្លាំង ដើម្បីបំពេញកិច្ចការងារ។ ប៉ុន្តែថាតើមនុស្សម្នាក់អាចក្លាយជាអ្នកមានឬអត់ គឺអាស្រ័យលើការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេផងដែរ។ លើសពីនេះទៀត ភ័ស្តុភាររបស់មនុស្សម្នាក់ក៏អាស្រ័យលើពរជ័យពីទេវតាផងដែរ។ យ៉ាងណាមិញមនុស្សដែលកើតក្នុងខែនេះ ច្រើនតែមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ ជីវិតរបស់ពួកគេនឹងកាន់តែមានច្រើនឡើង ៗ ដោយមិនចាំបាច់បារម្ភពីម្ហូបអាហារ និងការខ្វះខាតសម្លៀកបំពាក់ឡើយ។ ១. អ្នកកើតខែ កុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងខែកុម្ភៈនៃប្រតិទិនច័ន្ទគតិ តែងតែមានអាកាសធាតុក្តៅហើយសើម។ មនុស្សដែលកើតក្នុងខែនេះ ច្រើនតែមានទេពកោសល្យច្រើន មានបញ្ញាឆ្លាតវៃ និងមានទេពកោសល្យខ្ពស់។ ជាទូទៅពួកគេមានភាពស្វាហាប់ មានទំនួលខុសត្រូវ និងមានការលះបង់ចំពោះការងាររបស់ពួកគេច្រើនផងដែរ។…

សម្តេចយាយ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី
ព័ត៌មានជាតិ

សម្តេចយាយ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។ ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន…

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក
សម្រង់

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក

ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូននិស្សិតកម្ពុជាដែលមានបំណងចង់បន្តរការសិក្សានៅសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម។ បើយោងតាម Page ផ្លូវការរបស់ ក្រសួងអប់រំយុវជននិងកីឡា ដែលមានឈ្មោះថា MoEYS Cambodia បានបង្ហោះនាល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយបានរៀបរាប់ថា៖ ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក កម្មវិធីអាហាររូបករណ៍ក្រោយឧត្តមសិក្សារបស់ធនាគារពិភពលោក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម សិក្សានៅសាកលវិទ្យាល័យ The Pennsylvania State នៃសហរដ្ឋអាមេរិក រយៈពេល ១២ខែ មាន ៣០ក្រេឌីដ សម្រាប់បេក្ខជនមានបទពិសោធន៍ការងារយ៉ាងតិច ០៣ឆ្នាំ លើផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ – ការចុះឈ្មោះតាមរយៈគេហទំព័រ…

អបអរសាទរកញ្ញា លីវ ជីលី បវរកញ្ញាកម្ពុជា ដែលទទួលលេខមួយ ក្នុងវិញ្ញាសា Country choice of the year របស់ការប្រកួតបវរកញ្ញាអន្តរជាតិនៅប្រទេសថៃ
ព័ត៌មានជាតិ

អបអរសាទរកញ្ញា លីវ ជីលី បវរកញ្ញាកម្ពុជា ដែលទទួលលេខមួយ ក្នុងវិញ្ញាសា Country choice of the year របស់ការប្រកួតបវរកញ្ញាអន្តរជាតិនៅប្រទេសថៃ

បន្ទាប់ពីមានការ share ភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជនកម្ពុជា នូវរូបភាពរបស់បវរកញ្ញាកម្ពុជាក្នុងការប្រកួត Miss Grand International នោះ ពេលនេះ វិញ្ញាសា ‘Country choice of the year‘ បានចេញលទ្ធផលជាផ្លូវការហើយ ដោយបវរកញ្ញាកម្ពុជាទទួលបានលេខមួយ។ មិនសរសើរមិនបាននូវទឹកចិត្តកូនខ្មែរដែលជួយគ្នា share & Like រហូតដល់បវរកញ្ញាកម្ពុជាទទួលបានជ័យជំនះមួយនេះ។ នេះបើយោងតាមការpostរបស់pageផ្លូវការ Miss Grand International បានសរសេររៀបរាប់ថា៖ Breaking news!!! We finally got…

អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រី ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងទីតាំងចំនួនប្រាំ ក្នុងខណ្ឌប្ញស្សីកែវ ចំនួន ២៦ គ្រួសារ
សម្រង់

អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រី ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងទីតាំងចំនួនប្រាំ ក្នុងខណ្ឌប្ញស្សីកែវ ចំនួន ២៦ គ្រួសារ

ព្រឹកថ្ងៃសុក្រ ៦ កើត ខែចេត្រឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០ នាទី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍…

នាយកផ្នែកបាល់​ទាត់​ថ្មី​របស់ Man Utd ចង់​ពង្រឹងតំបន់ទាំង៤នេះនៅរដូវកាល​ថ្មី
កីទ្បា

នាយកផ្នែកបាល់​ទាត់​ថ្មី​របស់ Man Utd ចង់​ពង្រឹងតំបន់ទាំង៤នេះនៅរដូវកាល​ថ្មី

នាយកផ្នែក​កីឡាថ្មី​របស់​ក្លិបបិសាចក្រហម​លោក  John Murtough បាន​និយាយ​ថា​នៅ​រដូវ​កាល​ក្រោយ​លោក​ចង់​ពង្រឹង​តំបន់​ទាំង៤​នេះ​ដើម្បី​ធានាថា ក្លិប​រឹងមាំ​គ្រប់​គ្រាន់ប្រកួត​ប្រជែង​ពានឲ្យ​កាន់​តែ​ខ្លាំង​ឡើង​វិញ។ លោក​ Ian McGarry អ្នក​កាសែត​និង​ជា​អ្ន​ក​គ្រប់​គ្រងកម្មវិធី Transfer Window podcast របស់​កាសែត Manchester Evening News បាន​និយាយ​ថាលោក Solskjaer និង​ប្រធានផ្នែកកីឡាថ្មី​លោក John Murtough បាន​កត់សម្គាល់​តួនាទី​ទាំង​ដែល​ត្រូវ​ពង្រឹង​ក្នុង​រដូវ​ក្ដៅនេះ។ McGarry និយាយថា៖” យើង​ដឹង​ថា​គាត់( John Murtough) បាន​កំណត់​អត្តសញ្ញាណខ្វះខាត​របស់​ក្លិបទាំងបួន​ទីតាំង។ ខ្សែប្រយុទ្ធម្នាក់ត្រូវ​នាំចូល ដែលមានន័យថា​ជាខ្សែប្រយុទ្ធលេខ៩​ដែល​អាច​លេង​ក្នុង​ក្រុមធំកម្រិតខ្ពស់​និង​ខ្សែបម្រើប្រយុទ្ធ៣​នាក់”។ “មួយ​ទៀត​គឺ​ខ្សែបម្រើការពារ​ម្នាក់ ខ្សែការពារកណ្ដាលម្នាក់​មក​ធ្វើ​ជាដៃគូរបស់…

Paul Parker ប្រាប់​ថា​កីឡាករ​២​រូបនេះ​គួរតែដាក់ឲ្យ​អង្គុយកៅអីបម្រុងដើម្បី​ទុកឱកាសឲ្យ​ Van de Beek
កីទ្បា

Paul Parker ប្រាប់​ថា​កីឡាករ​២​រូបនេះ​គួរតែដាក់ឲ្យ​អង្គុយកៅអីបម្រុងដើម្បី​ទុកឱកាសឲ្យ​ Van de Beek

អតីតខ្សែបម្រើ​ក្រុមបិសាចក្រហម Manchester United លោក Paul Parker បាន​បង្ហាញថា​លោក​មិន​ចូល​ចិត្ត​អតីតក្រុមរបស់​លោកជាមួយ​និង​ការ​ប្រើប្រាស់ Fred និង McTominay ក្នុង​តំបន់បម្រើការពារច្រើន​ពេក​នោះ​ទេ។ លោក​ជឿ​ថា​យ៉ាហោចណាស់ ក្នុង​ចំណោម​ពួក​គេ​ទាំងពីរ​គួរតែ​អង្គុយកៅអីបម្រុង​ដើម្បី​ទុកឱកាសឲ្យ​ Van de Beek ដែល​អាច​ជួយឲ្យល្បឿនក្នុង​តំបន់​ប្រយុទ្ធកាន់​តែ​មុតស្រួច។ សរសេរក្នុងអត្ថបទរបស់​លោក​ក្នុង​កាសែត Eurosport  អំពី​ការ​ខ្វះខាតឱកាស​លេង​របស់ Donny van de Beek នៅ​ Man Utd, Paul Parker បាន​សរសេរ​ថា៖«  ហេតុអ្វីបានជា United…

Ole Gunnar Solskjaer: ទោះបីឈ្នះពានក៏​យើង​មិន​អាច​និយាយ​ថា​ Man Utd ត្រឡប់មកវិញបាន​ដែរ
កីទ្បា

Ole Gunnar Solskjaer: ទោះបីឈ្នះពានក៏​យើង​មិន​អាច​និយាយ​ថា​ Man Utd ត្រឡប់មកវិញបាន​ដែរ

លោក Ole និយាយថាពេលខ្លះពានរង្វាន់គឺជារឿងដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រង និងក្លឹប។ លោកបន្ថែមថាការរីកចម្រើននៅក្នុងលីគគឺជាវិធីដែលបញ្ជាក់ថាក្រុមរីកលូតលាស់ពិតប្រាកដ។ ក្នុង​សន្និសីទកាសែតមុនការ​ប្រកួត​ជើង​ទី​២​ក្នុងពាន Europa League ជាមួយ AC Milan យប់​នេះ​លោក Ole Gunnar Solskjaer បាន​និយាយ​ថា៖” ពេល​ដែល​អ្នកមើល​អំពី​វប្បធម៌នៅ​ទីនេះ( Manchester United) ខ្ញុំឃើញថាការ​តំណើរការ​រៀងរាល់ថ្ងៃ”។ “យើងចង់សំដៅទៅលើការឈ្នះពានរង្វាន់នៅក្លឹបនេះ ប៉ុន្តែពេលខ្លះពានរង្វាន់អាចលាក់អ្វីៗផ្សេងទៀតដែលកំពុងកើតឡើងនៅក្នុងក្លឹប។ ក្នុង​ចំណាត់​ថ្នាក់​លីគដែលអ្នក​បាន​ឃើញថា​តើ​វា​ពិត​ជា​ដំណើរការ​ឬ​អត់? ពិតណាស់! ពានអាច​ធ្វើឲ្យ​អ្នក​មាន​សំណាង​ល្អ​ឬ​ក៏​សំណាង​អាក្រក់​បាន។​ពិតណាស់​យើង​មាន​គោលបំណងដើម្បី​ឈ្នះ​ នោះ​ហើយ​គឺ​ជាមូលហេតុ​ដែល​អ្នក​លេង​បាល់​ទាត់”។ អ្នក​ចាត់​ការរូបនេះបានបន្តទៀតថា៖“ ខ្ញុំមានអារម្មណ៍ថាការសាងសង់​ក្រុមឡើងវិញបាន​នឹង​កំពុងតែ​ធ្វើ។ លីគប្រៀបបាននឹងនំប៉័ងជាមួយប៊ឺរ ហើយ ពេល​នោះជាពេលដែលអ្នកឃើញថាអ្នកមានសមត្ថភាពប៉ុណ្ណា”។ “ពេលខ្លះពាន​រង្វាន់គឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្រង…

នាយពែកមី ពោលពាក្យមួយឃ្លាយ៉ាងចាក់ដោត នៅពេលដែលលោក ដួងឆាយ ធ្លាក់ចុះស្ទើតែដល់ចំណុចសូន្យ
ព័ត៌មានជាតិ

នាយពែកមី ពោលពាក្យមួយឃ្លាយ៉ាងចាក់ដោត នៅពេលដែលលោក ដួងឆាយ ធ្លាក់ចុះស្ទើតែដល់ចំណុចសូន្យ

ប្រិយមិត្តប្រាកដជាបានដឹងហើយ ពាក់ព័ន្ទជាមួយនឹងបញ្ហាគ្រួសាររបស់លោក ដួង ឆាយ ដែលកក្រើកប្រទេសក្នុងរយៈពេលពីរថ្ងៃនេះ ដោយចាប់ផ្តើមពីអតីតប្រពន្ធលោក ដួង ឆាយ បានបង្ហោះជាវីឌីអូដែលថតដោយ Camera សុវត្ថិភាព នាថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ នូវអំពើហឹង្សាររបស់លោកដួងឆាយ ធ្វើមកលើអតីតភរិយា។ បន្ទាប់ពីមានការបង្ហោះនូវវីឌីអូនោះភ្លាម ធ្វើឲ្យមហាជនទូទាំងផ្ទៃប្រទេស ជេរប្រមាទលោក ដួង ឆាយ ជាខ្លាំង ទោះបីជាមិនបានដឹងរឿងរបស់គេច្បាស់ក៏ដោយ។ រំលងបានមួយថ្ងៃ មកដល់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ លោក ដួង ឆាយ ក៏បានLive Video តាម Facebook បកស្រាយនូវរឿងរ៉ាវមួយចំនួន ទោះបីលោកដឹងថា…

រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក
ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក

នៅថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែងនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងប្រាំបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

អាជ្ញាធរជាតិអប្សរាជួសជុសថែទាំស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត
សម្រង់

អាជ្ញាធរជាតិអប្សរាជួសជុសថែទាំស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត

នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ជួសជុល​ថែទាំស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត​ ដើម្បីលេីកកម្ពស់សោភ័ណភាព​ ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចការជួសជុល ក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃជាដេីម៕ អត្ថបទ និងរូបភាព: នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

អ៊ីរ៉ង់ឡាំប៉ាកើតទុក្ខមិនសុខចិត្តការសម្រេច​ចិត្តរបស់ AFC ឲ្យ​បារ៉ែនធ្វើម្ចាស់​ផ្ទះក្នុងពូល C​វគ្គជម្រុះ World Cup ដែល​នៅ​សល់
កីទ្បា

អ៊ីរ៉ង់ឡាំប៉ាកើតទុក្ខមិនសុខចិត្តការសម្រេច​ចិត្តរបស់ AFC ឲ្យ​បារ៉ែនធ្វើម្ចាស់​ផ្ទះក្នុងពូល C​វគ្គជម្រុះ World Cup ដែល​នៅ​សល់

សហព័ន្ធបាល់ទាត់អ៊ីស្លាមអ៊ីរ៉ង់ (FFIRI) បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការជ្រើសរើសប្រទេសបារ៉ែនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ក្នុងពូល C ។ បារ៉ែនត្រូវបានជ្រើសរើសជាទឹកដីកណ្ដាលសម្រាប់ការប្រកួតក្នុងពូល C ដែលសេច​ក្ដី​សម្រេច​នេះចេញដោយ AFC កាលពីថ្ងៃសុក្រ។ ការប្រកួតត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនា។ ដើមឡើយ! អ៊ីរ៉ង់គ្រោងនឹងធ្វើម្ចាស់ផ្ទះចំនួន ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតដែលនៅសេសសល់មុនពេល COVID-19 ឆ្លងកក្រើកសារជាថ្មី។ សេចក្ដីប្រកាស​របស់​សហព័ន្ធកីឡាបាល់​ទាត់​អ៊ីរ៉ង់សរសេរថា «កាលពីថ្ងៃ​ទី​០៥​ខែ​មករា AFC បានប្រកាសថាការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងដីនិងក្រៅដី…

ស្ទើតែអស់បាល់ខ្មែរមើល​បាត់ក្នុងសប្ដាហ៍​នេះ ការ​ប្រកួតពាន HSC ថ្នាក់ខេត្តសល់មួយប្រកួតឲ្យគត់
កីទ្បា

ស្ទើតែអស់បាល់ខ្មែរមើល​បាត់ក្នុងសប្ដាហ៍​នេះ ការ​ប្រកួតពាន HSC ថ្នាក់ខេត្តសល់មួយប្រកួតឲ្យគត់

តាម​រយៈការ​ប្រកាស​របស់​គណកម្មការរៀប​ចំ​ការ​ប្រកួតកីឡាបាល់​ទាត់​កម្ពុជា CNCC ការ​ប្រកួតក្នុងពាន​រង្វាន់សម្ដេច​ហ៊ុន សែនថ្នាក់​ខេត្ត​ក្នុង​សប្ដាហ៍​នេះលើក​ពេលស្ទើតែ​​ទាំងអស់​ទៅ​ហើយ​ដោយ​នៅ​សល់​តែ​មួយ​ប្រកួតឲ្យ​គត់​ ហើយ​មូលហេតុនៃ​ការ​ឆ្លង​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​រីករាលដាល​នៃ​វីរុសកូវី១៩​ក្នុង​ប្រទេស។ តាមរយៈលិខិតផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតសប្តាហ៍ទី៥ និងសប្តាហ៍ទីទី៦ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ការ​ប្រកួត​ដែល​ផ្អាកមាន​ដូចខាងក្រោម៖ ⛔️ ប្រកួតក្នុង សប្តាហ៍ទី៥ ១. ខេត្ត បន្ទាយមានជ័យ (🆚) ស.យ.ស.ស ខេត្តពោធិ៍សាត់ ទីលាន វិទ្យាល័យ ហ៊ុន សែន ខ្លាកូន | ម៉ោង ៣ៈ០០នាទីរសៀល…

អស្ចារ្យណាស់! បវរកញ្ញាកម្ពុជាឈរនៅលេខរៀងទៅមួយ ក្នុងវិញ្ញាសា Queen with the Golden Crown
ពិភពលោក

អស្ចារ្យណាស់! បវរកញ្ញាកម្ពុជាឈរនៅលេខរៀងទៅមួយ ក្នុងវិញ្ញាសា Queen with the Golden Crown

បន្ទាប់ពីការដាក់ពិន្ទុរបស់គណកម្មការនិងការ បោះឆ្នោតតាមប្រព័ន្ធ Internet ហើយ ពេលនេះវិញ្ញាសា Queen with the Golden Crown ក៏បានចេញផ្សាយលទ្ធផលជាផ្លូវការក្នុង Page Miss Grand International ដោយបវរកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងវិញ្ញាមួយនេះ។ 📌Finally, here is your top 5 winners of the ‘Queen with the…

ប្រធានក្លិប​ Dortmund ថាមានតែក្លិបបាល់​ទាត់​មួយក្ដាប់​តូចប៉ុណ្ណោះអាចចុះកុងត្រាយក Erling Haaland
កីទ្បា

ប្រធានក្លិប​ Dortmund ថាមានតែក្លិបបាល់​ទាត់​មួយក្ដាប់​តូចប៉ុណ្ណោះអាចចុះកុងត្រាយក Erling Haaland

ប្រធានផ្នែក​កីឡារបស់​ក្លិប Dortmund លោក Michael Zorc និយាយថាគាត់មិនដែលឃើញនរណាម្នាក់ដូចជា Erling Haaland ទេ ហើយលោកបានសន្និដ្ឋានថាកីឡាករសញ្ជាតិន័រវែសអាចនឹងចាកចេញពី Dortmund នៅចំណុចណាមួយ។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយក្លឹបនឹងព្យាយាមរក្សាគាត់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ នាយកផ្នែកកីឡារបស់ Borussia Dortmund លោក Michael Zorc បានប្រាប់ WELT ថា៖“ ខ្ញុំមិនដែលឃើញនរណាម្នាក់ដូចគាត់ទេ។ ប្រសិនបើគាត់ចាកចេញពីពួកយើងដោយហេតុផលណាមួយ ឬផ្សេងទៀតមានតែក្លឹបមួយចំនួនតូចប៉ុណ្ណោះដែលអាចទទួលបានគាត់” ។ លោកបានបន្ថែមថា៖“ ប៉ុន្តែសម្រាប់ហេតុផលកីឡា យើងនឹងព្យាយាមរក្សាគាត់រហូតដល់ពេលដែលអាចធ្វើទៅបាន” ។ Erling…

២០រូបភាពប្លែកៗពីជុំវិញពិភពលោក ហ៊ានធានាថានឹងធ្វើឱ្យលោកអ្នកអស់សំណើច!
សម្រង់

២០រូបភាពប្លែកៗពីជុំវិញពិភពលោក ហ៊ានធានាថានឹងធ្វើឱ្យលោកអ្នកអស់សំណើច!

ដោយសារតែកំណើននៅលើអ៊ីនធឺណិតប្រជាជននៅក្នុងប្រទេសនីមួយៗអាចប្រាស្រ័យទាក់ទងគ្នាតាមអ៊ិនធរណេតបានកាន់តែងាយស្រួល។ ហើយបាននាំរឿងរ៉ាវនៅក្នុងប្រទេសរបស់ខ្លួនមកចែករំលែកជាមួយអ្នកនិយមលេងអ៊ីនធឺណេតនៅក្នុងប្រទេសដទៃទៀត។ ហើយអ្នកនិយមលេងអ៊ីនធឺណេតចុងក្រោយបង្អស់នៅក្នុងប្រទេសនីមួយៗចូលចិត្តចែករំលែករូបភាពប្លែកៗដែលមិនមាននៅក្នុងប្រទេសរបស់ពួកគេឡើយ។ ដើម្បីឱ្យប្រជាជនផ្សេងទៀតបានឃើញ បានសើចនូវអ្វីដែលប្លែកៗ។ រូបភាពនីមួយៗដូចខាងក្រោម នឹងឱ្យអ្នកស្គាល់ស្រុកកំណើតពីគ្នាទៅវិញទៅមក។ ហើយវាពិតជាប្លែកភ្នែកសម្រាប់អ្នក។ 1. ក្នុងពេលតែមួយ … ប្រទេសជប៉ុននៅណារ៉ាជាទីក្រុងដែលសត្វក្តាន់រស់នៅរួមគ្នាជាមួយមនុស្ស។ 2.ក្នុងពេលតែមួយ … នៅឯរដ្ឋមីនីសូតាអ្នកអាចមើលឃើញកីឡាថ្មី ដែលរួមបញ្ចូលទាំងកីឡាវាយកូនបាល់និងជិះស្គីលើទឹកកករួមគ្នា។ 3.ក្នុងពេលតែមួយ … ប្រទេសរុស្ស៊ីក៏មានផ្លាកសញ្ញាហូលីវូដផងដែរ។ 4.ក្នុងពេលតែមួយ … នៅប្រទេសស៊ុយអែតការយកកូនចេញទៅដើរលេងនៅរដូវរងាពិតជាមិនងាយស្រួលទេ។ ៥.ក្នុងពេលតែមួយ …. នៅប្រទេសបារាំងការប្រកួតដណ្តើមពានរង្វាន់ Tour de France ដំណាក់កាលទី ៨ ត្រូវតែពន្យាពេល ដោយសារតែមានសត្វឡាម៉ាបិទផ្លូវ។…

ជម្រើសវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ថែមទាំងរួមចំណែកគាំទ្រសិល្បៈគំនូរ Doodle ដោយដៃកូនខ្មែរ
PR

ជម្រើសវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ថែមទាំងរួមចំណែកគាំទ្រសិល្បៈគំនូរ Doodle ដោយដៃកូនខ្មែរ

កាដូ ឬវត្ថុអនុស្សាវរីយ៍ គឺជារបស់ដែលអាចរក្សាទុកជាការចងចាំដ៏ល្អ និងមិនអាចបំភ្លេចបាន ដែលយើងអាចទិញជូនទៅគ្រួសារ ញាតិមិត្ត បងប្អូន ឬមនុស្សជាទីស្រលាញ់ ក្នុងថ្ងៃ ឬឱកាសពិសេសៗដូចជាថ្ងៃខួបកំណើត និងថ្ងៃសំខាន់ៗជាដើម។ យ៉ាងណាមិញ ការស្វែងរករបស់អនុស្សាវរីយ៍ដែលប្លែកថ្មី និងសាងការចងចាំល្អៗប្រហែលជាពិបាកបន្តិចហើយ តែថ្ងៃនេះ យើងខ្ញុំនឹងណែនាំសិល្បៈប្លែកថ្មីដែលជារបស់ពិសេសខ្លាំងសម្រាប់ជូនដល់មនុស្សជាទីស្រលាញ់ នោះគំនូរសិល្បៈបែប គំនូរ Doodle ដោយដៃកូនខ្មែរយើងតែម្តង។ គំនូរ Doodle នេះយើងអាចគូររូបលំនាំរូបថតយើងជារូបគំនូរបែបតុក្កតា តែគូដោយដៃ ដោយអមនឹងរូបទេសភាពជា Backgound  ដែលអាចធ្វើការកម្មង់ ពណ៌ រូបភាពចំណង់ចំណូលចិត្តបន្ថែម និងបន្ថែមឈ្មោះ ឬថ្ងៃខែក៏បានតាមចំណូលចិត្ត បង្កើតជារូបភាពបែបសិល្បៈធានាថាប្លែក…

ព្រៃក្នុងតំបន់ឧទ្យាន និងកូនឈើដែលបានដាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ២០១៨ ត្រូវបានជនខិលខូចដុតក្នុងពេលថ្មីៗនេះ
ព័ត៌មានជាតិ

ព្រៃក្នុងតំបន់ឧទ្យាន និងកូនឈើដែលបានដាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ២០១៨ ត្រូវបានជនខិលខូចដុតក្នុងពេលថ្មីៗនេះ

ថ្មីៗនេះ យោងតាមការបង្ហោះជាមួយនូវរូបភាពភ្លើងចេះព្រៃជាច្រើនសន្លឹករបស់ Page ឧទ្យាន ឫស្សីត្រឹប- Russey Treb Park ពាក់ព័ន្ធនឹងការដុតព្រៃពីសំណាក់ជនខិតខូច ដោយបានសរសេររៀបរ៉ាប់ថា៖ ព្រៃក្នុងតំបន់ឧទ្យាន និងកូនឈើដែលបានដាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ២០១៨ ត្រូវបានជនខិលខូចដុតក្នុងពេលថ្មីៗនេះ ផ្ទះឆេះអាចសង់ឡើងវិញបាន តែព្រៃឈើដែលឆេះមិនអាចដាំឡើងវិញភ្លាមបានទេ មានតែពាក្យសោកស្តាយប៉ុណ្ណោះ😢 ស្រុកឆែប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រភព៖ ឧទ្យាន ឫស្សីត្រឹប- Russey Treb Park

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក!!!
សម្រង់

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក!!!

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក។ នៅពេលដែលអ្នកមិនសូវមាត់ក គេនឹងថាអ្នកល្ងង់។ នៅពេលដែលអ្នកឆ្លាតពេក គេនឹងប្រើគ្រប់វិធីដើម្បីយកឈ្នះអ្នក ឬប្រើប្រាស់អ្នកដើម្បីផលប្រយោជន៍គេ។ នៅពេលដែលអ្នកដើរផ្លូវខុសពីគេ គេនឹងរើសអើងអ្នក។ បញ្ហាទាំងនោះនឹងធ្វើឲ្យអ្នកកាន់តែខ្លាចសង្គមបែបនេះ កាន់តែមានអារម្មណ៍ថាស្អប់មនុស្សទាំងអស់ ហើយក៏កាន់តែផ្តាច់ការទំនាក់ទំនងពីមនុស្សទាំងនោះបន្តិចម្តងៗ។ វាប្រៀបដូចជាពពកខ្មៅ ដែលចាប់ផ្តើមបាំងនៃពន្លឺជីវិតអ្នក រហូតដល់ថ្ងៃមួយអ្នកស៊ាំនឹងភាពឈឺចាប់ ហើយចាត់ទុកការឈឺចាប់នោះជាសេចក្តីសុខ… ហើយក៏សម្រេចចិត្តរស់ក្រោមពពកខ្មៅនោះរហូត។ ដូចពាក្យដែលគេនិយាយថា បើរឿងនោះមិនទាន់កើតលើអ្នកទេ អ្នកក៏មិនមានអារម្មណ៍ថាឈឺចាប់ដែរ… អ្នកសាកស្រមៃទៅ ថាបើមានគេយកកាំបិតមួយមកចាក់ចំបេះដូងអ្នក តើអ្នកនឹងមានអារម្មណ៍ថាវាឈឺដល់កម្រិតណា? ដូច្នេះកុំបាច់ខឹង ឬស្អប់នៅពេលដែលខ្ញុំផ្លាស់ប្តូរខ្លួនឯងទៅមនុស្សថ្មី! ហើយក៏មិនចាប់ស្តាយក្រោយ ហើយក៏រិតតែមិនចាំបាច់និយាយថានឹកខ្ញុំពីមុនដែរ។ ខ្ញុំលែងដូចពីមុន វាជាជម្រើសរបស់ខ្ញុំ ព្រោះថាពិភពលោកនេះកាចសាហាវណាស់… មនុស្សដែលយើងធ្លាប់តែទុកចិត្ត ក៏អាចក្បត់យើង……

មនុស្សខ្ញុំពេលខឹង មិនចូលចិត្តស្រែកឡូឡាទេ ហើយពេលដែលស្អប់ ខ្ញុំសុខចិត្តដើរចេញ មិននៅនាំតែខ្លួនឯងកាន់តែក្ដៅក្រហាយនោះឡើយ
សម្រង់

មនុស្សខ្ញុំពេលខឹង មិនចូលចិត្តស្រែកឡូឡាទេ ហើយពេលដែលស្អប់ ខ្ញុំសុខចិត្តដើរចេញ មិននៅនាំតែខ្លួនឯងកាន់តែក្ដៅក្រហាយនោះឡើយ

អាចនិយាយបានថា ចរិតមួយនេះល្អ តែវាក៏ជាចរិតដែលយ៉ាប់ ពិបាកនឹងផ្គាប់ផងដែរ។ មនុស្សដែលពេលខឹង ឬអន់ចិត្ត មិនចូលចិត្តនិយាយអ្វីច្រើន មិនចេះបកស្រាយ គឺជាប្រភេទមនុស្សដែលពិបាកយល់ចិត្តបំផុតហើយ ហើយម្នាក់នោះគឺជាខ្ញុំនេះហើយ។ មនុស្សខ្ញុំមិនថាខឹង ឬអន់ចិត្តនឹងអ្នកណាទេ គឺខ្ញុំអត់ចូលចិត្តនិយាយខ្លាំងៗ ឬស្រែករករឿងនោះឡើយ គឺសុខចិត្តសម្ងំស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ។ ហើយបើពេលដែលខ្ញុំស្អប់នរណាម្នាក់ ក៏អត់ចេះទៅរករឿងឈ្លោះ បង្កបញ្ហាអ្វីនឹងគេដែរ សុខចិត្តដើរចេញ ទីណាមានគេ ទីនោះគ្មានខ្ញុំ មិនមែនខ្ញុំខ្លាចគេទេ គឺខ្ញុំខ្ពើមឃើញមុខ ខ្ពើមជ្រលក់ជាមួយ មិនចង់ពាក់ព័ន្ធឡើយ។ ខ្ញុំក៏ដឹងដែរថា ខ្ញុំជាមនុស្សពិបាកយល់ចិត្ត ពិបាកផ្គាប់ចិត្តបំផុត តែខ្ញុំក៏មិនដែលឱ្យនរណាម្នាក់មកផ្គាប់ ឬធ្វើអ្វីដើម្បីតម្រូវចិត្តខ្ញុំដែរ ក៏រឹតតែមិនចេះបញ្ជាឱ្យគេធ្វើអ្វីៗដើម្បីខ្ញុំ…