ព័ត៌មាន

ហេតុអ្វីមនុស្សស្រីខ្លះ យល់ព្រមរៀបការ ​ទាំងមិនបានស្រឡាញ់?
សម្រង់

ហេតុអ្វីមនុស្សស្រីខ្លះ យល់ព្រមរៀបការ ​ទាំងមិនបានស្រឡាញ់?

មនុស្សស្រីមួយចំនួន តែងតែបង្ខំចិត្តខ្លួនឯងរៀបការ មានគូស្រករ សាងគ្រួសារ ទាំងដែលខ្លួនមិនបានស្រឡាញ់ដៃគូទាល់តែសោះ ក៏មានមនុស្សស្រីខ្លះទៀត ថែមទាំងសុខចិត្តបោះបង់សង្សារ ឬមនុស្សដែលខ្លួនស្រឡាញ់ ហើយទៅរៀបការនឹងអ្នកផ្សេងដែលមិនធ្លាប់ស្គាល់ រៀបការជាមួយមនុស្សដែលខ្លួនមិនមានចិត្ត ឬមនោសញ្ចេតនាជាមួយឡើយ។ ដូចពាក្យគេថា កូនស្រី ត្រូវខ្វល់សម្ដីអ្នកដទៃ ជាពិសេសអ្នកជិតខាងខ្លាំងណាស់ ទើបមានហេតុផលជាច្រើន ដែលធ្វើឱ្យមនុស្សស្រី ព្រមរៀបការ ទាំងដែលមិនមានចិត្តស្រឡាញ់ដៃគូ ឬមិនសូម្បីតែបានស្គាល់ដៃគូតាំងពីមុនមកសោះ។ ខាងក្រោមនេះ ជាចំណុច ឬជាហេតុផលមួយចំនួនដែលធ្វើឱ្យមនុស្សស្រីសម្រេចចិត្តរៀបការទាំងបង្ខំ ៖ ១.​​គំនាបគ្រួសារ ​(គ្រួសារ ​ឬសាច់ញាតិបង្ខំ) មនុស្សស្រីភាគច្រើនដែលយល់ព្រមរៀបការទាំងមិនបានស្រឡាញ់ អាចមកពីហេតុផលចម្បងបង្អស់គឺ ត្រូវគ្រួសារ ប៉ាម៉ាក់បង្ខំ ក៏គ្មានជម្រើស…

ស្លឹកឈើបញ្ជាក់ ពីអត្តចរិតរបស់អ្នកនៅក្នុងទំនាក់ទំនង!
សម្រង់

ស្លឹកឈើបញ្ជាក់ ពីអត្តចរិតរបស់អ្នកនៅក្នុងទំនាក់ទំនង!

តើអ្នកចូលចិត្តស្លឹកឈើមួយណាជាងគេ? ស្លឹកឈើដែលអ្នកបានជ្រើសរើស វានឹងបង្ហាញអំពីអ្នកចំពោះទំនាក់ទំនង។ 1. ស្លឹកឈើទី 1 ប្រសិនបើអ្នកជ្រើសរើសយកស្លឹកឈើទី១នេះវានឹងបង្ហាញថា អ្នកគឺជាមនុស្សដែលមានគោលដៅខ្ពស់។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកច្បាស់ជាទទួលស្គាល់ថាអ្នកត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតទំនាក់ទំនងល្អ ហើយក៏ត្រៀមខ្លួនបង្កើនភាពអត់ធន់ខ្ពស់ដែរ។ អ្នកដឹងពីរបៀបស្រឡាញ់អារម្មណ៍របស់អ្នក សេចក្ដីស្រឡាញ់របស់អ្នកមិនត្រូវបានចោទសួរទេ។ អ្នកត្រូវបានគេពិពណ៌នាថា ជាដៃគូស្មោះត្រង់ណាស់ដែលមានន័យថា អ្នកនឹងមិនបោកប្រាស់មនុស្សជាទីស្រឡាញ់របស់អ្នក ហើយអ្នកនឹងមិនប្រថុយទំនាក់ទំនងរបស់អ្នករយៈពេលមួយនាទី ដើម្បីតែធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្តនោហឡើយ។ 2. ស្លឹកឈើទី 2 ការជ្រើសរើសស្លឹកឈើទី២នេះមានន័យថា អ្នកស្រឡាញ់សេរីភាពរបស់អ្នក។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកមិនបង្ហាញអារម្មណ៍ពិតរបស់អ្នកយូរទេ ព្រោះអ្នកខ្លាចមិនហ៊ានចូលក្នុងអ្វីមួយឱ្យចាក់ជ្រៅពេក។ អ្នកចូលចិត្តពិសោធន៍ នេះជាមូលហេតុដែលអ្នកត្រូវបានគេចាត់ទុកថា ជាមនុស្សសាវា ចាប់ផ្ដើមស្នេហាជាមួយនឹងតែអារម្មណ៍ត្រូវការមួយឆាវ។ 3. ស្លឹកឈើទី…

បទវិចារណកថា៖ ហេតុផលបី នឹងញាំងឱ្យព្រះរាជពិធីអុំទូកនៅចុងសប្តាហ៍នេះអធិកអធម
ព័ត៌មានជាតិ

បទវិចារណកថា៖ ហេតុផលបី នឹងញាំងឱ្យព្រះរាជពិធីអុំទូកនៅចុងសប្តាហ៍នេះអធិកអធម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣–នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំធំចុងក្រោយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវសម្រាកបីថ្ងៃដើម្បីចូលរួមអបអរ និងកម្សាន្តសប្បាយនឹង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។​ តាមការគ្រោងទុក ព្រះរាជពិធីតាមបែបប្រពៃណីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៤ ដល់១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកចូលរួមឱ្យបានច្រើនកុះករ ខណៈដែលព្រះរាជពិធី នេះនឹងរៀបចំនៅកន្លែងដដែល ដូចដែលបានរៀបចំពីមុន គឺនៅតាមដងទន្លេសាបរហូតដល់ទន្លេចតុមុខ មុខព្រះបរមរាជវាំង…

តារានិករទាំង៥នេះ​ នឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងអំឡុងពេលពាក់កណ្ដាលខែ ដល់ចុងខែវិច្ឆិកានេះ
ប្លែកៗ

តារានិករទាំង៥នេះ​ នឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងអំឡុងពេលពាក់កណ្ដាលខែ ដល់ចុងខែវិច្ឆិកានេះ

នៅក្នុងចំណោមតារានិករទាំង១២ គឺមានតារានិករទាំង៥ខាងក្រោមនេះហើយ ដែលជាមនុស្សដែលមានលាភសំណាង និងទទួលបានដំណឹងល្អជាទីគាប់ចិត្តសម្រាប់ពាក់កណ្ដាលខែវិច្ឆិកានេះ។ ១. Aries : ដំណឹងល្អអំពីស្នេហា ពាក់កណ្តាលខែវិច្ឆិកានៃប្រតិទិនសូឡា គឺជាពេលវេលាដែល Aries ទទួលបានដំណឹងល្អអំពីរឿងស្នេហា។ សម្រាប់មនុស្សនៅលីវ នេះគឺជាឱកាសមួយដើម្បីបើកទំនាក់ទំនងរយៈពេលវែង ឬជួបមនុស្សល្អជាច្រើន។ សម្រាប់អ្នកដែលមានគូរួចហើយ អ្នកទាំងពីរទំនងជានឹងបោះជំហានទៅមុខយ៉ាងធំនៅក្នុងរយៈពេលនេះ។ សម្រាប់អ្នកដែលរៀបការនឹងមានការភ្ញាក់ផ្អើលបន្តិចបន្តួច រង់ចាំអ្នកនៅពាក់កណ្តាលខែវិច្ឆិកា។ ២. Gemini : ដំណឹងល្អអំពីការតម្លើងប្រាក់ខែ Gemini នឹងទទួលបានដំណឹងល្អអំពីការងារនេះនៅពាក់កណ្តាលខែវិច្ឆិកា ពួកគេមានគំនិតមុតស្រួចដែលនឹងអភិវឌ្ឍសមត្ថភាពរបស់ពួកគេបានល្អនៅពេលធ្វើការងារដែលត្រូវការការគិតខ្ពស់។ ជាពិសេសសេចក្តីអំណរនៅក្នុងការងារដែលរាសីចក្រនេះទទួលបាន គឺទំនងជាការកើនឡើងប្រាក់ខែ។ សម្រាប់អ្នកដែលស្ថិតក្នុងតារានិករ Gemini ដរាបណាអ្នកខំប្រឹងធ្វើការ អ្នកប្រាកដជាត្រូវបានទទួលស្គាល់ដោយឧត្តម…

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធចំនួន២ភូមិ ក្នុងស្រុកអង្គស្នួល
ព័ត៌មានជាតិ

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធចំនួន២ភូមិ ក្នុងស្រុកអង្គស្នួល

ខេត្តកណ្តាល៖ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពាម ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល និងប្រជាពលរដ្ឋទាំងអស់ ដែលមានដីនៅក្នុងភូមិខាងលើ សូមអញ្ជើញមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន  ដែលដាក់បិទផ្សាយជូនជាសាធារណៈ ដោយគណៈកម្មការរដ្ឋបាល គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាការអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានធ្វើការអំពាវនាវនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន១,១០០ ក្បាលដីក្នុងភូមិពាម ភូមិព្រៃពួច…

ព្រះករុណា ព្រះមហាក្សត្រ៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត» បង្ហាញពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតក្នុងរយៈពេល ៧០ឆ្នាំ រវាងកម្ពុជា និងជប៉ុន
ប្រវត្តិសាស្រ្ត

ព្រះករុណា ព្រះមហាក្សត្រ៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត» បង្ហាញពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតក្នុងរយៈពេល ៧០ឆ្នាំ រវាងកម្ពុជា និងជប៉ុន

AKP សៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ – ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹតិ្ដការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នៅខាងមុខបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤…

ឱ្យតែច្បាស់លាស់នឹងគ្នា វាមិនសំខាន់ទេថា ជាស្នេហាបើកចំហ ឬក៏អាថ៌កំបាំង សំខាន់ដល់ថ្ងៃល្អ គេប្រាកដជាដឹងឮ
សម្រង់

ឱ្យតែច្បាស់លាស់នឹងគ្នា វាមិនសំខាន់ទេថា ជាស្នេហាបើកចំហ ឬក៏អាថ៌កំបាំង សំខាន់ដល់ថ្ងៃល្អ គេប្រាកដជាដឹងឮ

មនុស្សជាច្រើនតែងនិយាយថា ស្នេហាអាថ៌កំបាំងអាចបានឋិតថេរយូរអង្វែងជាងស្នេហាបើកចំហ តែអ្នកខ្លះទៀតក៏និយាយថា បើស្រឡាញ់គ្នាហើយ ចាំបាច់អីត្រូវលាក់បាំងខ្លាចគេដឹង សំខាន់យើងស្រឡាញ់គ្នា។ និយាយជារួម មតិទាំងពីរមិនមែនសុទ្ធតែត្រូវ តែបើគិតទៅ វាក៏មិនខុសនោះដែរ គឺម្យ៉ាងម្នាក់ តែមិនថាស្នេហាបែបណានោះឡើយ សំខាន់ឱ្យតែច្បាស់លាស់ប្រាកដប្រជាជាមួយគ្នា វាមិនសំខាន់ទេថា អ្នកណាដឹង ឬអ្នកណាមិនដឹង ស្នេហាលាក់បាំង ឬស្នេហាបើកចំហទេ សំខាន់ឱ្យតែស្រឡាញ់គ្នា ច្បាស់លាស់នឹងគ្នា មានគម្រោងរៀបការ សាងអនាគតនឹងគ្នា វាគ្រប់គ្រាន់ហើយ។ មនុស្សពីរនាក់ស្រឡាញ់គ្នាពិត មានចិត្តស្មោះត្រង់ចំពោះគ្នា មានគម្រោងសាងអនាគតជាមួយគ្នា គេមិនខ្វល់ពីអ្នកដទៃគិតអ្វី ឬនិយាយអ្វីទេ សំខាន់ដល់ពេល ដល់វេលាដែលល្អ គេប្រាកដជាបើកបង្ហាញឱ្យអ្នកដទៃបានដឹងឮ និងចូលរួមអបអរជាមួយមិនខានឡើយ។…

បទយកការណ៍៖ ស្ពានហាល ដែលជាច្រកសំខាន់ចូលទៅប្រាសាទអង្គរវត្ត ជួសជុលរួចសម្រេច១០០% ដោយប្រើរយៈពេល ២៧ឆ្នាំ
សម្រង់

បទយកការណ៍៖ ស្ពានហាល ដែលជាច្រកសំខាន់ចូលទៅប្រាសាទអង្គរវត្ត ជួសជុលរួចសម្រេច១០០% ដោយប្រើរយៈពេល ២៧ឆ្នាំ

ប្រាសាទអង្គរវត្ដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនាកម្សាន្ដនៅតាមប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងទឹកដី ខេត្ដសៀមរាប។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍មុនគេនោះ នៅពេលដែលយើងទៅដល់នៅខាងមុខប្រាសាទអង្គរវត្ដគឺអាចក្រឡេកមើលឃើញមានស្ពានឆ្លងកាត់នៅចំពីមុខប្រាសាទ ដែលមានបង្កាន់ដៃនាគ នៅអមសងខាងផ្លូវចូល និងមានទឹកព័ន្ធជុំវិញប្រាសាទដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិឆ្លងទៅទស្សនាតាមប្រាសាទនានា។ ដូចដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាបានដឹងស្រាប់ហើយថា ច្រកចូលសំខាន់(ស្ពានហាល) របស់ប្រាសាទអង្គរវត្តបានជួសជុលរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីចំណាយពេលជួសជុលប្រមាណ ២៧ឆ្នាំ ដោយពុំគិតការជួសជុលកាលទសវត្សរ៍ទី៦០ ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានហាលនៅច្រកខាងលិចនៃប្រាសាទអង្គរវត្ត មានប្រវែង ១៩០ម៉ែត្រ…

តេស្តមើលគុណសម្បត្តិដ៏អស្ចារ្យបំផុតរបស់អ្នក តាមរយៈចម្លើយ ជាមួយនឹងរូបខាងក្រោមនេះ
សម្រង់

តេស្តមើលគុណសម្បត្តិដ៏អស្ចារ្យបំផុតរបស់អ្នក តាមរយៈចម្លើយ ជាមួយនឹងរូបខាងក្រោមនេះ

ប្រសិនបើចៅហ្វាយរបស់អ្នក ស្ដីបន្ទោស ឬបដិសេធនូវគំនិត និងសំណើររបស់អ្នក តើអ្នកនឹងធ្វើដូចម្ដេច? ចម្លើយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីសមត្ថភាពពិសេស និងអស្ចារ្យដែលមាននៅក្នុងខ្លួនរបស់អ្នក។ ក. ធ្វើតាមយោបល់របស់ចោហ្វាយ ភាពចាស់ទុំ និងភាពទំនើប អាចនិយាយបានថា អ្នកជាមនុស្សពូកែវាងវៃ និងមានភាពចាស់ទុំ លើសពីនេះទៅទៀត របៀបនៃការធ្វើសកម្មភាពក៏គួរឱ្យយកចិត្តទុកដាក់ និងមត់ចត់បំផុត។ អ្នកនឹងមិនដោយសារតែការមិនចុះសម្រុងគ្នាបន្តិចបន្តួច បណ្តាលឱ្យអ្នកឈានដល់ការឈ្លោះប្រកែកជាមួយអ្នកដទៃឡើយ ជាពិសេសថ្នាក់លើរបស់អ្នក។ នោះនឹងមិនជួយទេ ប៉ុន្តែបន្ថយល្បឿននៃការងារ និងបង្កឱ្យមានការខ្វែងគំនិតផ្ទៃក្នុងផលវិបាកនឹងមិនអាចទាយទុកជាមុនបានទេ។ ខ. លើកហេតុផលមកបញ្ជាក់ កំណត់ និងតស៊ូជាមួយគោលដៅ អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងអ្វីដែលអ្នកមិនចង់បាន ហើយនៅពេលអ្នកបានកំណត់នូវអ្វីដែលអ្នកចង់បាន អ្នកនឹងប្តេជ្ញាថានឹងខិតខំដើម្បីសម្រេចវា។…

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មន្ទីរសម្រាកព្យាបាល ណូវ៉ា
សម្រង់

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មន្ទីរសម្រាកព្យាបាល ណូវ៉ា

ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មន្ទីរសម្រាកព្យាបាល ណូវ៉ា ក្រោមអធិបតីភាព វេជ្ជ. អន ស្រុីម ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា និង វេជ្ជ. ចាន់ ប៊ុនថា ប្រធានមន្ទីរសម្រាកព្យាបាល ណូវ៉ា។ អនុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងរួមគឺ ផ្ដល់ចំណេះដឹងជូននិស្សិតក្នុងវិស័យសុខាភិបាល បើកវគ្គបណ្ដុះបណ្ដាលបន្ថែមផ្នែក Basic…

តេស្តមើលយីអ៊ុន និងលាភសំណាង ប្រចាំខែតុលា
សម្រង់

តេស្តមើលយីអ៊ុន និងលាភសំណាង ប្រចាំខែតុលា

ជ្រើសរើសរូបតំណាងដែលអ្នកចូលចិត្តបំផុត ដើម្បីរកឱ្យឃើញនូវអ្វីដែលកំពុងរង់ចាំអ្នកនៅខែតុលាខាងមុខនេះ។ 1. រូបតំណាងដំបូង អ្នកហៀបនឹងចូលក្នុងរបត់ថ្មីមួយនៅក្នុងជីវិតរបស់អ្នក។ អាស្រ័យលើវិធីសាស្រ្តរបស់អ្នក ការផ្លាស់ប្តូរទាំងនេះអាចវិជ្ជមាន ឬអវិជ្ជមាន។ ដំបូន្មានសម្រាប់អ្នកនៅខែតុលានេះ គឺត្រូវព្យាយាមគ្រប់គ្រងស្ថានការណ៍កុំ ទុកឱ្យខ្លួនឯងពឹងផ្អែកលើអ្វីដែលកំពុងកើតឡើង។ យ៉ាងណាមិញ អ្នកត្រូវមានភាពស្មោះត្រង់ជាមួយខ្លួនឯង ផ្តោតលើចេតនារបស់អ្នក និងពិនិត្យមើលគ្រប់ជំហានរបស់អ្នក។ នៅពេលអ្នកប្រឈមមុខនឹងជីវិតដោយមានសុទិដ្ឋិនិយម និងអាកប្បកិរិយាវិជ្ជមាន អ្នកនឹងអាចកសាង និងកែលម្អជីវិតរបស់អ្នក។ 2. រូបតំណាង 2 មានការរំពឹងទុកថាការផ្លាស់ប្តូរជីវិតរបស់អ្នកនឹងកើតឡើងនៅខែតុលានេះ គឺជាការផ្លាស់ប្តូរថ្មីជាសញ្ញាថ្មីដែលនាំឱ្យអ្នកមានជីវិតពេញលេញ។ អ្នកនឹងអាចចាប់ផ្តើមធ្វើការនៅក្នុងបរិយាកាសថ្មីជួបមនុស្សថ្មីផ្លាស់ទៅកន្លែងថ្មី ឬប្រហែលជាស្វែងរកចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តថ្មី។ អ្វីក៏ដោយ វាគឺជាការនាំយកខ្យល់ល្អចូលក្នុងជីវិតរបស់អ្នក។ 3. រូបតំណាង 3…

មេរៀនជីវិត! ពីអ្នកខាត់ស្បែកជើងនៅមាត់សមុទ្រ ជាមួយនឹងនាយកប្រតិបត្តិធនាគារដ៏ធំមួយនៅទីក្រុង ញ៉ូវយ៉ក
សម្រង់

មេរៀនជីវិត! ពីអ្នកខាត់ស្បែកជើងនៅមាត់សមុទ្រ ជាមួយនឹងនាយកប្រតិបត្តិធនាគារដ៏ធំមួយនៅទីក្រុង ញ៉ូវយ៉ក

ជារៀងរាល់ព្រឹក នាយកប្រតិបត្តិធនាគារដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉ក តែងតែដើរទៅកាន់មាត់សមុទ្រដើម្បីខាត់ស្បែកជើង។​ គាត់អង្គុយលើសាឡុងអានកាសែត Wall Street Journal ចំណែកអ្នកខាត់ស្បែកជើង ក៏ខាត់ស្បែកជើងយ៉ាងស្ងៀមស្ងាត់។ ថ្ងៃមួយតាមទម្លាប់ គាត់ដើរទៅខាត់ស្បែកជើងជាធម្មតា ពេលនោះស្រាប់តែ បុរសអ្នកខាត់ស្បែកជើងនោះបានសួរទៅ នាយកប្រតិបត្តិនោះថា ៖ – អ្នកខាត់ស្បែកជើង ៖ តើអ្នកគិតយ៉ាងណាដែរ ចំពោះស្ថានភាពនៅក្នុងផ្សារហ៊ុនបច្ចុប្បន្ននេះ? – នាយកប្រតិបត្តិតបយ៉ាងក្រអើតក្រទម ៖ ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍ដូច្នេះ? តើអ្នកមានលុយដើម្បីវិនិយោគទេ? – អ្នកខាត់ស្បែកជើង ៖ “ ខ្ញុំមានប្រាក់មួយលានដុល្លារនៅក្នុងធនាគាររបស់អ្នក ហើយខ្ញុំកំពុងពិចារណាលើការវិនិយោគប្រាក់មួយចំនួននៅក្នុងទីផ្សារមូលធន” ។…

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ
សម្រង់

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…

ទម្លាប់អាក្រក់ ៦ យ៉ាង ដែលអ្នកតែងតែធ្វើនៅពេលល្ងាច អាចបំផ្លាញសុខភាព និងបង្កឱ្យដាច់សរសៃឈាមខួរក្បាល
សម្រង់

ទម្លាប់អាក្រក់ ៦ យ៉ាង ដែលអ្នកតែងតែធ្វើនៅពេលល្ងាច អាចបំផ្លាញសុខភាព និងបង្កឱ្យដាច់សរសៃឈាមខួរក្បាល

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង៦ចំណុច ដែលមនុស្សភាគច្រើនតែងតែធ្វើជាប្រចាំនៅពេលល្ងាច ទម្លាប់ទាំងនេះ វាពិតជាជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក ជាពិសេស អាចនឹងបង្កឱ្យមានបញ្ហាដាច់សរសៃឈាមខួរក្បាលថែមទៀតផង។ ១. ប្រើប្រាស់ទូរសព្ទ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ឬការមើលទូរទស្សន៍បន្ទាប់ពីរយៈពេល ២១ ម៉ោង អាចបង្កឱ្យមានការរំខានដល់ដំណេក។ ប្រសិនបើអ្នកអនុញ្ញាតឱ្យពន្លឺពណ៌ខៀវបញ្ចេញជាប្រចាំពីកុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ វាអាចរារាំងការផលិតមេឡានីនដែលជាសារធាតុដែលជួយឱ្យរាងកាយគេងបានស្រួល ធ្វើឱ្យអ្នកកាន់តែតានតឹងអារម្មណ៍ គេងមិនលក់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលថែមទៀតផង។ ២. បន្ទាប់ពីញុំារួចចូលគេងភ្លាម នៅពេលដែលអ្នករក្សាទម្លាប់នៃការញុំារួច ក៏ទៅគេងភ្លាមៗ បើអ្នកទម្លាប់បែបនេះជាប្រចាំ វានឹងធ្វើឱ្យលំហូរឈាមក្នុងខួរក្បាលហូរទៅក្រពះ បណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ ដូច្នេះបរិមាណអុកស៊ីសែនដែលផ្គត់ផ្គង់ទៅខួរក្បាលក៏ថយចុះដែរ។ ក្នុងពេលជាមួយគ្នានេះដែរ វាងាយស្រួលណាស់ដែលបណ្តាលឱ្យអស់កម្លាំង…

អ្នកស្រាវជ្រាវអះអាងថា! គូស្នេហ៍ដែលស្រឡាញ់គ្នារឹតតែខ្លាំង ឡើងទម្ងន់កាន់តែលឿន ផ្ទុយពីអ្នកដែលបែកបាក់គ្នា គីឡូនឹងស្រកដោយមិនបាច់បង្ខំ
សម្រង់

អ្នកស្រាវជ្រាវអះអាងថា! គូស្នេហ៍ដែលស្រឡាញ់គ្នារឹតតែខ្លាំង ឡើងទម្ងន់កាន់តែលឿន ផ្ទុយពីអ្នកដែលបែកបាក់គ្នា គីឡូនឹងស្រកដោយមិនបាច់បង្ខំ

ជាការពិត អ្នកប្រហែលជាសឹងតែមិនជឿទេថាស្នេហាអាចធ្វើឱ្យមនុស្សយើងឡើងគីឡូ ឬស្រកគីឡូបានយ៉ាងងាយដោយមិនបាច់រំពឹងទុក។ យ៉ាងណាមិញ នេះមិនមែនជារឿងកំប្លែងទេ វាជារឿងពិតព្រោះមានភស្តុតាងវិទ្យាសាស្ត្រអះអាង។ ជារឿយៗ អ្នកដែលមានស្នេហា ប្រាកដជាមានអារម្មន៍រីករាយនឹងសុភមង្គលជាមួយនឹងដៃគូរបស់ខ្លួន ដូច្នេះទម្ងន់របស់ពួកគេច្រើនតែកើនឡើងដោយមិនអាចគ្រប់គ្រងបាន។ ហើយផ្ទុយទៅវិញ អ្នកដែលឈ្លោះប្រកែកគ្នាជាញឹកញាប់ ឬបែកបាក់ជាមួយគូស្នេហ៍ ច្រើនតែស្រកគីឡូដោយមិនបាច់ប្រឹងបញ្ចុះ។ ចាំមើលតើអ្នកវិទ្យាសាស្ត្រពន្យល់ពីបញ្ហានេះយ៉ាងដូចម្តេច? ១. អ្នកដែលមាន តែងស្នេហាសប្បាយចិត្ត ដូច្នេះវាក៏ងាយស្រួលក្នុងការឡើងទម្ងន់ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញមកពីសាកលវិទ្យាល័យ North Carolina ក្នុងឆ្នាំ ២០១២ បានធ្វើទៅលើជនជាតិអាមេរិក ៨.០០០ នាក់ ស្ត្រីជាមធ្យមនឹងឡើងទម្ងន់ ១០,៦ គីឡូក្រាម បន្ទាប់ពីរៀបការ ៥-៦…

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?
សម្រង់

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?

នៅពេលសាងកំហុសអ្វីមួយ ទោះបីកំហុសនោះកើតឡើងដោយចេតនា​ឬ​អចេតនាក្ដី មនុស្សមួយចំនួនតែងតែព្យាយាមបិទបាំងឬមិនព្រមទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងឡើងនោះឡើយ ហើយជួនកាលថែមទាំង​ច្រានកំហុសរបស់ខ្លួនទៅដាក់អ្នកដទៃទៀតក៏មានដែរ។ ខ្ញុំគិតថា ប្រសិនបើមនុស្សគ្រប់គ្នាហ៊ានទទួលស្គាល់កំហុសដែលខ្លួនបាន​សាង នោះអ្វីៗអាចនឹងល្អប្រសើរច្រើន ពោលរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាគ្មានរឿង។ ម្យ៉ាង ពាក្យសុំទោសដែលយើងនិយាយទៅកាន់នរណាម្នាក់ វាពុំមែនបញ្ជាក់ន័យថាយើងជាមនុស្សអន់ឬចាញ់គេនោះទេ។ ផ្ទុយទៅវិញ គឺវាពេញដោយអត្ថន័យបញ្ជាក់ពីខ្លួនឯងខុស ហើយក៏បញ្ជាក់ពីឆន្ទៈដែលយើងហ៊ានទទួលកំហុស ពិសេសបញ្ជាក់ឱ្យគេដឹងថាយើងព្រមទទួលនូវកំហុសនោះដែរ។ មែនទែនទៅ គ្រាន់តែយើងសុំទោសគេមួយ​ម៉ាត់ គឺគេបានថយកំហឹងប្រហែល៥០%ទៅហើយ។ ឧទាហរណ៍ថា លោក ក ជិះរថយន្តប៉ះពារអ្នកជិះម៉ូតូ ហើយលោក ក ចុះទៅជួយលើកម៉ូតូ សួរអ្នកដែលគាត់ជិះប៉ះពារថាមានត្រូវកន្លែងណាខ្លះ សុំទោសគាត់ ហើយចេញថ្លៃខូចខាតជូនគាត់ នោះគឺគ្មានរឿងធំដុំអ្វីកើតឡើងនោះឡើយ ហើយអ្នកដទៃក៏គិតថាលោក ក…

សេះនាំលាភ! ប៉ុន្មានខែចុងក្រោយនេះ តើអ្នកនឹងទទួលបានលាភសំណាងអ្វីនៅក្នុងជីវិត?
សម្រង់

សេះនាំលាភ! ប៉ុន្មានខែចុងក្រោយនេះ តើអ្នកនឹងទទួលបានលាភសំណាងអ្វីនៅក្នុងជីវិត?

ជ្រើសរើសកំពូលសេះមួយ ក្នុងចំណោមសេះទាំង3 ខាងក្រោមនេះ ដើម្បីដឹងថា ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ តើអ្នកនឹងទទួលបានលាភសំណាងអ្វីនៅក្នុងជីវិត? 1. សេះលេខ ​1 សេះលេខមួយនេះនាំមកនូវក្តីសង្ឃឹមដល់អ្នក។ ប្រហែលជាអ្នកកំពុងជាប់គាំងនូវបញ្ហាមួយចំនួនក្នុងពេលឥឡូវនេះ ឬមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងនៅក្នុងជិវិត។ ប៉ុន្តែនៅក្នុងពេលថ្មីខាងមុខនេះ អ្វីៗនឹងកាន់តែត្រចេះត្រចង់។ អ្នកត្រូវតែមានសង្ឃឹម ដរាបណាព្រះអាទិត្យនៅតែរះ ដូច្នេះគ្រប់យ៉ាងសុទ្ធតែអាចចាប់ផ្ដើមឡើងវិញសាជាថ្មី។ កុំភ័យខ្លាច ចូរខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលអ្នកត្រូវការ ហើយខិតខំបន្តរហូតដល់ទីបញ្ចប់។ ជំនួញដែលមិនទាន់បញ្ចប់ នឹងមិននាំមកនូវលទ្ធផលអ្វីឡើយ សូមព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីកុំឱ្យបរាជ័យដូចពីមុន។ អ្នកនឹងឃើញក្តីសង្ឃឹម ភ្លឹបភ្លែតៗ ហើយបន្ទាប់ពីបញ្ហាទាំងអស់ត្រូវបានដោះស្រាយយ៉ាងហ្មត់ចត់ ពន្លឺនឹងភ្លឺចែងចាំង់ឡើងវិញ។ 2. សេះលេខ ​2…

អត់ដែលដឹងសោះ! គន្លឹះទាំង ៩ ងាយៗ ជួយឱ្យសាកថ្មលឿនជាងមុន និងមានសុវត្ថិភាពខ្ពស់
ទស្សនៈ

អត់ដែលដឹងសោះ! គន្លឹះទាំង ៩ ងាយៗ ជួយឱ្យសាកថ្មលឿនជាងមុន និងមានសុវត្ថិភាពខ្ពស់

តស់! មកដឹងអំពីគន្លឹះពិសេស ដើម្បីជួយឱ្យអ្នកសាកថ្មទូរសព្ទចូលបានលឿន រហ័សទាន់ចិត្ត ថែមទាំងទទួលបានសុវត្ថិភាពខ្ពស់ថែមទៀតផង។ ១. បើក Airplane Mode ឬបិទទូរសព្ទ ការបិទទូរសព្ទរបស់អ្នកទាំងស្រុង ឬបើកមុខងារនៅលើយន្តហោះមានន័យថា អ្នកបានបិទការភ្ជាប់ធម្មតារបស់ទូរសព្ទ ដូចជាការតភ្ជាប់បណ្តាញ 3G, NFC, Bluetooth ជាដើម។ វានឹងជួយឱ្យឧបករណ៍មិនប្រើប្រាស់ថាមពលសម្រាប់ការតភ្ជាប់ និងបង្កើនល្បឿននៃការសាកថ្ម។ ២. បើកមុខងារ Dark Mode ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ថ្មីនាពេលបច្ចុប្បន្ននេះ នៅពេលដែលអ្នកប្រើផ្ទាំងរូបភាពពណ៌ខ្មៅ ភីកសែលខ្មៅនៅលើអេក្រង់នឹងមិនប្រើប្រាស់ថាមពលនោះទេ។ ដូច្នេះ វា​នឹង​បង្កើន​អាយុកាល​ថ្ម​កាន់​តែ​ខ្លាំង។ លើសពីនេះ អ្នកក៏គួរតែកំណត់ Dark…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល
ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ សមិទ្ធផលការងារជាច្រើន រួមជាមួយសំណើរ សំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រជុំសាលាខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា៖ ក្នុងការអនុវត្តការងារក្នុងខែសីហាកន្លងទៅនេះ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចនូវសមិទ្ធផលនានាជាច្រើន ពិសេសពាក់ព័ន្ធនឹងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ជូនថ្នាក់ដឹកនាំ…

ស្រួលធ្វើ ស្រួលញុំា! ភេសជ្ជៈទាំង ៦ ជួយសម្រកទម្ងន់ ផឹកមុនចូលគេង រឹតតែមានប្រសិទ្ធភាព
សម្រង់

ស្រួលធ្វើ ស្រួលញុំា! ភេសជ្ជៈទាំង ៦ ជួយសម្រកទម្ងន់ ផឹកមុនចូលគេង រឹតតែមានប្រសិទ្ធភាព

ក្រៅពីការបរិភោគឱ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ភេសជ្ជៈសម្រកទម្ងន់ និងបន្សាបជាតិពុលទាំងនេះ ក៏អាចជួយបានច្រើនក្នុងការគ្រប់គ្រងទម្ងន់ និងកែទម្រង់រាងកាយបានយ៉ាងល្អផងដែរ។ ១. ទឹកក្រូចឆ្មា ទឹកក្រូចឆ្មាជាភេសជ្ជៈសម្រកទម្ងន់ដ៏ពេញនិយម ដែលមនុស្សជាច្រើនតែងទទួលទាន។ វាមានប្រសិទ្ធិភាពផ្តល់វីតាមីន C ដល់រាងកាយ ជួយដុតបំផ្លាញជាតិខ្លាញ់នៅកម្រិតកោសិកា ដោយហេតុនេះជួយកាត់បន្ថយខ្លាញ់ក្បាលពោះ និងកំណត់ការឡើងទម្ងន់ជាថ្មី។ វីតាមីន C ក៏​ជួយ​បំបែក​ជាតិ​ខ្លាញ់​ក្នុងពេល​ហាត់ប្រាណ​ផងដែរ​។ នៅពេលដែលរាងកាយមិនត្រូវបានផ្តល់វីតាមីន C គ្រប់គ្រាន់ ការសម្រកទម្ងន់កាន់តែពិបាក។ ការផឹកទឹកក្រូចឆ្មាមួយកែវមុនពេលចូលគេង ក៏អាចជួយបំពេញជាតិទឹកដល់រាងកាយ បន្ធូរអារម្មណ៍ កាត់បន្ថយការហើមពោះ បង្កើនគុណភាពនៃការគេង និងពង្រឹងប្រព័ន្ធការពាររាងកាយ។ ២. តែ Cinnamon…

មិនដែលដឹងសោះ! មានភូមិស្ត្រីជើងតូច នៅក្នុងប្រទេសចិន
សម្រង់

មិនដែលដឹងសោះ! មានភូមិស្ត្រីជើងតូច នៅក្នុងប្រទេសចិន

ភូមិ Liuyi ត្រូវបានគេស្គាល់ថាជា “ ភូមិស្ត្រីជើងតូច” ដែលនៅក្នុងភូមិចំនាស់មួយនោះ មានស្ត្រីវ័យចាស់ៗដែលពួកគាត់ភាគច្រើនមានអាយុលើសពី៧០ឆ្នាំ ប្រមាណជាង១០០នាក់ដែលមានជើងតូចនិងស្តួច ដោយសារតែទំនៀមទម្លាប់នៃការចងជើងរបស់ជនជាតិចិននៅក្រោមសក្តិភូមិដែលបានចាប់ផ្តើមក្នុងរាជវង្សថាង (៦១៨-៩០៧) ប៉ុន្តែត្រូវបានបញ្ឈប់វិញនៅដើមសតវត្សរ៍ទី ២០ ។ ទំនៀមទម្លាប់ចងជើងមួយនេះបានកើតឡើងដោយសារតែមនុស្សសម័យមុននៅប្រទេសចិនគិតថា មនុស្សស្រីណាដែលមានជើងតូចនោះគេហ្នឹងចាត់ទុកថាជាមនុស្សស្រីដែលស្រស់ស្អាត និងគួរអោយទាក់ទាញ ហេតុនេះហើយទើបសម័យនោះម្តាយភាគច្រើន បានចងស្បែកជើងរបស់កូនស្រីពួកគេអោយរឹតតឹងណែនតាំងពីក្មេង ដើម្បីកុំអោយជើងរបស់ពួកគេលូតលាស់ទៅជាធំ ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ គឺការចងជើងបានបណ្តាលឱ្យមានពិការភាពពេញមួយជីវិតរបស់ជនរងគ្រោះភាគច្រើន ដោយសារតែជើងរបស់ពួកគេមានសភាពតូចពេកដែលមិនអាចទ្រទ្រង់ទម្ងន់ខ្លួនទាំងមូលបាន ហើយបើទោះបីជាជនរងគ្រោះខ្លះអាចដើរបាន ក៏ពួកគេមិនអាចធ្វើការធម្មតាដូចមនុស្សទូទៅបានដែរ ។   គួរឱ្យដឹងផងដែរថា បើគិតមកទល់សព្វថ្ងៃនេះ គឺមនុស្សដែលមានជើងតូចបែបនេះ នៅសល់តែចំនួន១០នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតជាមួយហ្នឹងជើងបែបនេះ…