
ជ្រើសយករូបព្រះមួយអង្គដែលអ្នកពេញចិត្ត ដើម្បីទស្សទាយពីអត្តចរិតរបស់អ្នក ជាមនុស្សបែបណា?
១. ព្រះពុទ្ធលេខ ១ បើអ្នកជ្រើសរើសយករូបព្រទី១ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់គ្រប់ស្ថានការណ៍ មិនថាមានរឿងអ្វីកើតឡើងទេ ក៏ចិត្តរបស់អ្នកមិនដែលឆ្លេឆ្លានោះឡើយ គឺព្យាយាមដោះស្រាយដោយសន្តិវិធី និងបានល្អបំផុត ព្រោះអ្នកជាមនុស្សដែលចេះវិភាគ ថ្លឹងថ្លែង។ សារព្រះពុទ្ធ ៖ ដឹងច្បាស់ពីអ្វីដែលនាំអ្នកឆ្ពោះទៅមុខ និងអ្វីដែលនឹងរារាំងអ្នក ហើយជ្រើសរើសផ្លូវដ៏ល្អដោយការប្រើប្រាជ្ញា។ ២. ព្រះពុទ្ធលេខ ២ បើអ្នកជ្រើសរើសយករូបព្រះទី២ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឯករាជ្យ និងរឹងមាំបំផុត។ អ្នកជាមនុស្សដែលមិនចូលចិត្តរំពឹង ឬពឹងផ្អែកលើអ្នកណាទេ គឺតែងតែព្យាយាមដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង ជាហេតុធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានបទពិសោធន៍ច្រើន និងទេពកោសល្យកាន់តែរីកដុះដាល។ អ្នកមិនចូលចិត្តធ្វើអ្វីដែលប្រថុយប្រថានឡើយ អ្នកជាមនុស្សដែលច្បាស់លាស់…

















