ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក

ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើមានឱកាស អាចបានទៅលេងក្រៅប្រទេស ក្នុងចំណោមទីក្រុងល្បីៗនៅលើពិភពលោកទាំង៤នេះ តើទីក្រុងណាមួយ ដែលអ្នកចង់ទៅជាងគេ? សូម្បីតែកន្លែងកម្សាន្តដែលអ្នកចង់ទៅ ក៏អាចទស្សន៍ទាយដឹង ពីចិត្តគំនិតរបស់អ្នកដែរ ៖

១. ទីក្រុងប៉ារីស (ប្រទេសបារាំង)

ការផ្សាយពាណិជ្ជកម្ម
Paris
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកជ្រើសយករូបទី១ ទីក្រុងប៉ារីស នោះមានន័យថា អ្នកជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែមានមោទកភាពលើអ្វីដែលជាខ្លួនឯង អ្នកស្រឡាញ់សេរីភាព មានឯករាជ្យ ក៏ជាមនុស្សម្នាក់ដែលមានវិន័យ ច្បាប់ទម្លាប់ខ្លាំងផងដែរ។

២. ទីក្រុងញ៉ូវយ៉ក (សហរដ្ឋអាមេរិក)

ការផ្សាយពាណិជ្ជកម្ម
New York
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកជ្រើសយករូបភាពទី២ ទីក្រុងញ៉ូវយ៉ក នោះមានន័ថា មានចិត្តផ្លាស់ប្ដូរឆាប់រហ័ស មិនមានអ្នកណា អាចដឹងពីចិត្តអ្នកច្បាស់ រឹតតែមិនអាចសន្មតទុកមុនបានឡើយ។ អ្នកក៏ជាមនុស្សរហ័សរហួន ចេះធ្វើឱ្យមនុស្សជុំវិញខ្លួនទទួលបានភាពសប្បាយរីករាយ ធម្មជាតិរបស់អ្នក ក៏ជាមនុស្សម្នាក់ដែល ចូលចិត្តការប្រកួតប្រជែងផងដែរ ភាពប្រកួតប្រជែងនេះហើយ ធ្វើឱ្យអ្នកក្លាយជាមនុស្សលេចធ្លោ គួរឱ្យទាក់ទាញខ្លាំង។

៣. ទីក្រុងឡុងដ៍ (អង់គ្លេស)

ការផ្សាយពាណិជ្ជកម្ម
Lodon
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកជ្រើសយករូបទី៣ នោះមានន័យថា អ្នកជាមនុស្សមានអាថ៌កំបាំងច្រើនណាស់ អ្នកជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងចំពោះជីវិតខ្លួនឯង អ្នកចូលចិត្តភាពស្ងប់ស្ងាត់ ចូលចិត្តប្រើជីវិតរស់នៅជាមួយនឹងខ្លួនឯងច្រើនជាង នៅក្បែរគេឯង មានមនុស្សតិចណាស់ ដែលអាចយល់ពីអ្នក ព្រោះអ្នកមិនងាយបង្ហាញអារម្មណ៍ ឬសកម្មភាពណាមួយឱ្យគេឃើញនោះឡើយ មិនថា រីករាយ ឬកើតទុក្ខនោះទេ ព្រោះតែហេតុនេះ បានធ្វើឱ្យជីវិតរបស់អ្នក មានគម្លាតឃ្លាតឆ្ងាយខ្លាំង ពីមនុស្សនៅជុំវិញខ្លួន អ្នកក៏មិនមានមិត្តភក្តិ ឬអ្នកស្គាល់រាប់អានច្រើនដែរ។

៤. ទីក្រុងវេនីស (អ៊ីតាលី)

ការផ្សាយពាណិជ្ជកម្ម
Venice Italy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកជ្រើសយករូបទី៤ នោះមានន័យថា អ្នកជាមនុស្សមានភាពរួសរាយរាក់ទាក់ ពូកែវោហាសាសព្ទ អ្នកជាមនុស្សម្នាក់ដែលអាចក្ដោបក្ដាប់ កំណត់ខ្សែវាសនា និងដឹកនាំជីវិតខ្លួនឯងបានយ៉ាងល្អ ហើយក៏មានមនោសញ្ចេតនា ស្មោះត្រង់ ចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ៕

ប្រភព ៖ Tagsis

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម