
ហេតុអ្វីមនុស្សស្រីខ្លះ យល់ព្រមរៀបការ ទាំងមិនបានស្រឡាញ់?
មនុស្សស្រីមួយចំនួន តែងតែបង្ខំចិត្តខ្លួនឯងរៀបការ មានគូស្រករ សាងគ្រួសារ ទាំងដែលខ្លួនមិនបានស្រឡាញ់ដៃគូទាល់តែសោះ ក៏មានមនុស្សស្រីខ្លះទៀត ថែមទាំងសុខចិត្តបោះបង់សង្សារ ឬមនុស្សដែលខ្លួនស្រឡាញ់ ហើយទៅរៀបការនឹងអ្នកផ្សេងដែលមិនធ្លាប់ស្គាល់ រៀបការជាមួយមនុស្សដែលខ្លួនមិនមានចិត្ត ឬមនោសញ្ចេតនាជាមួយឡើយ។ ដូចពាក្យគេថា កូនស្រី ត្រូវខ្វល់សម្ដីអ្នកដទៃ ជាពិសេសអ្នកជិតខាងខ្លាំងណាស់ ទើបមានហេតុផលជាច្រើន ដែលធ្វើឱ្យមនុស្សស្រី ព្រមរៀបការ ទាំងដែលមិនមានចិត្តស្រឡាញ់ដៃគូ ឬមិនសូម្បីតែបានស្គាល់ដៃគូតាំងពីមុនមកសោះ។ ខាងក្រោមនេះ ជាចំណុច ឬជាហេតុផលមួយចំនួនដែលធ្វើឱ្យមនុស្សស្រីសម្រេចចិត្តរៀបការទាំងបង្ខំ ៖ ១.គំនាបគ្រួសារ (គ្រួសារ ឬសាច់ញាតិបង្ខំ) មនុស្សស្រីភាគច្រើនដែលយល់ព្រមរៀបការទាំងមិនបានស្រឡាញ់ អាចមកពីហេតុផលចម្បងបង្អស់គឺ ត្រូវគ្រួសារ ប៉ាម៉ាក់បង្ខំ ក៏គ្មានជម្រើស…




















