ឱ្យតែច្បាស់លាស់នឹងគ្នា វាមិនសំខាន់ទេថា ជាស្នេហាបើកចំហ ឬក៏អាថ៌កំបាំង សំខាន់ដល់ថ្ងៃល្អ គេប្រាកដជាដឹងឮ

ឱ្យតែច្បាស់លាស់នឹងគ្នា វាមិនសំខាន់ទេថា ជាស្នេហាបើកចំហ ឬក៏អាថ៌កំបាំង សំខាន់ដល់ថ្ងៃល្អ គេប្រាកដជាដឹងឮ
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនតែងនិយាយថា ស្នេហាអាថ៌កំបាំងអាចបានឋិតថេរយូរអង្វែងជាងស្នេហាបើកចំហ តែអ្នកខ្លះទៀតក៏និយាយថា បើស្រឡាញ់គ្នាហើយ ចាំបាច់អីត្រូវលាក់បាំងខ្លាចគេដឹង សំខាន់យើងស្រឡាញ់គ្នា។ និយាយជារួម មតិទាំងពីរមិនមែនសុទ្ធតែត្រូវ តែបើគិតទៅ វាក៏មិនខុសនោះដែរ គឺម្យ៉ាងម្នាក់ តែមិនថាស្នេហាបែបណានោះឡើយ សំខាន់ឱ្យតែច្បាស់លាស់ប្រាកដប្រជាជាមួយគ្នា វាមិនសំខាន់ទេថា អ្នកណាដឹង ឬអ្នកណាមិនដឹង ស្នេហាលាក់បាំង ឬស្នេហាបើកចំហទេ សំខាន់ឱ្យតែស្រឡាញ់គ្នា ច្បាស់លាស់នឹងគ្នា មានគម្រោងរៀបការ សាងអនាគតនឹងគ្នា វាគ្រប់គ្រាន់ហើយ។

74184905_3506577696020909_5845889688916721664_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សពីរនាក់ស្រឡាញ់គ្នាពិត មានចិត្តស្មោះត្រង់ចំពោះគ្នា មានគម្រោងសាងអនាគតជាមួយគ្នា គេមិនខ្វល់ពីអ្នកដទៃគិតអ្វី ឬនិយាយអ្វីទេ សំខាន់ដល់ពេល ដល់វេលាដែលល្អ គេប្រាកដជាបើកបង្ហាញឱ្យអ្នកដទៃបានដឹងឮ និងចូលរួមអបអរជាមួយមិនខានឡើយ។ ម្យ៉ាងវិញទៀត វាមិនសំខាន់ថា គែដឹង ឬមិនដឹងទេ សំខាន់ខំប្រឹងប្រែង តស៊ូ ព្យាយាម ធ្វើការរកលុយ សន្សំលុយ មានគ្រប់យ៉ាងជាមួយគ្នា មានសម្បត្តិទ្រព្យរួមគ្នា នោះហើយទើបជាក្ដីសុខ សុភមង្គលសម្រាប់ជិវិតគូមួយនេះ។

ការផ្សាយពាណិជ្ជកម្ម

ជីវិតមនុស្សយើងម្នាក់ៗ សុភមង្គលនៅក្នុងគ្រួសារយើង គឺអាស្រ័យលើយើងទាំងពីរនាក់ មិនមែនស្ថិតលើអ្នកដទៃជាអ្នកសម្រេច ឬផ្ដល់ឱ្យនោះឡើយ ឱ្យតែយើងមានចិត្តឱ្យគ្នា ចេះស្រឡាញ់ ចេះមើលថែ ចេះយល់ចិត្ត ចេះគិតដល់គ្នា ទោះជាមានរឿងអ្វីកើតឡើង ក៏ត្រូវទែកាន់ដៃគ្នា ពុះពារ ហែលឆ្លង ប្រឈមមុខ ជាមួយនឹងឧបសគ្គរួមគ្នា ទើបហៅថាគូជីវិតពិតប្រាកដ៕

72803135_3506577486020930_6220829592144314368_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
74620926_2943785355847374_3897914178123333632_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
75349155_2943674039191839_3400837761618411520_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ប្រភពរូបភាព ៖ Pepper Media Cambodia

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម