ជ្រើសរើសរូបតំណាងដែលអ្នកចូលចិត្តបំផុត ដើម្បីរកឱ្យឃើញនូវអ្វីដែលកំពុងរង់ចាំអ្នកនៅខែតុលាខាងមុខនេះ។

1. រូបតំណាងដំបូង
អ្នកហៀបនឹងចូលក្នុងរបត់ថ្មីមួយនៅក្នុងជីវិតរបស់អ្នក។ អាស្រ័យលើវិធីសាស្រ្តរបស់អ្នក ការផ្លាស់ប្តូរទាំងនេះអាចវិជ្ជមាន ឬអវិជ្ជមាន។ ដំបូន្មានសម្រាប់អ្នកនៅខែតុលានេះ គឺត្រូវព្យាយាមគ្រប់គ្រងស្ថានការណ៍កុំ ទុកឱ្យខ្លួនឯងពឹងផ្អែកលើអ្វីដែលកំពុងកើតឡើង។
យ៉ាងណាមិញ អ្នកត្រូវមានភាពស្មោះត្រង់ជាមួយខ្លួនឯង ផ្តោតលើចេតនារបស់អ្នក និងពិនិត្យមើលគ្រប់ជំហានរបស់អ្នក។ នៅពេលអ្នកប្រឈមមុខនឹងជីវិតដោយមានសុទិដ្ឋិនិយម និងអាកប្បកិរិយាវិជ្ជមាន អ្នកនឹងអាចកសាង និងកែលម្អជីវិតរបស់អ្នក។
2. រូបតំណាង 2
មានការរំពឹងទុកថាការផ្លាស់ប្តូរជីវិតរបស់អ្នកនឹងកើតឡើងនៅខែតុលានេះ គឺជាការផ្លាស់ប្តូរថ្មីជាសញ្ញាថ្មីដែលនាំឱ្យអ្នកមានជីវិតពេញលេញ។ អ្នកនឹងអាចចាប់ផ្តើមធ្វើការនៅក្នុងបរិយាកាសថ្មីជួបមនុស្សថ្មីផ្លាស់ទៅកន្លែងថ្មី ឬប្រហែលជាស្វែងរកចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តថ្មី។ អ្វីក៏ដោយ វាគឺជាការនាំយកខ្យល់ល្អចូលក្នុងជីវិតរបស់អ្នក។
3. រូបតំណាង 3
ត្រៀមខ្លួនប្រឈមមុខនឹងការលំបាកក្នុងខែតុលានេះ។ ដាក់ខ្លួនអ្នកដោយភាពអត់ធ្មត់ ភាពស្ងប់ស្ងាត់ និងត្រូវមានទំនុកចិត្តខ្ពស់ ចំពោះខ្លួនឯង។ រយៈពេលដ៏លំបាកនេះនឹងបញ្ចប់យ៉ាងឆាប់រហ័ស ប៉ុន្តែក៏ទាមទារឱ្យមានការតាំងចិត្ត និងការផ្តោតអារម្មណ៍របស់អ្នកផងដែរ។
អ្នកបានឆ្លងកាត់ឧបសគ្គជាច្រើនពីមុនមកហើយ ថែមទាំងមានបទពិសោធន៍ទៀតផង ការលំបាកទាំងនេះនឹងមិនអាចធ្វើឱ្យអ្នកធ្លាក់ចុះឡើយ។ ម្យ៉ាងទៀតដំបូន្មានរបស់ខ្ញុំក្នុងអំឡុងពេលនេះ គឺមិនត្រូវបោះបង់ចោលឡើយ បើមិនដូច្នោះទេអ្នកអាចនឹងត្រូវចាប់ផ្តើមម្តងទៀត៕
ប្រភព ៖ Emdep / Knongsrok

