ជាគូព្រេងគ្នា ឬក៏អត់ មើលតែចំណុចទាំងនេះទៅដឹងហើយ!!!!

ជាគូព្រេងគ្នា ឬក៏អត់ មើលតែចំណុចទាំងនេះទៅដឹងហើយ!!!!
ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចំនាយពេលស្គាល់ចិត្តថ្លើមគ្នាមួយរយៈហើយមក បើសិនជាអ្នកកំពុងតែគិតថាអ្នកទាំងពីរជាគូនឹងគ្នា ហើយអាចចាប់ដៃគ្នាដើម្បីដើរទៅមុខបានរឺអត់នោះ គួរសង្កេតមើលថាអ្នកមានបានជួបនូវសញ្ញាទាំង ៩ ខាងក្រោមនេះហើយរឺនៅ៖

1
រូបភាពដំណាង

១. មិនថាមានរឿងអ្វីក៏មិនបោះបង់ចោលគ្នា

ការផ្សាយពាណិជ្ជកម្ម

មិនចំពោះតែរឿងស្នេហាមួយមុខនោះទេ ដែលអាចបង្ហាញថាគេប្រាកដប្រាជាជាមួយអ្នករឺអត់នោះ អ្នកគួរតែចាប់ភ្លឹកមើល តើគេតែធ្វើបែបណាពេលជួបឧបសគ្គក្នុងជីវិតម្ដងៗម្ដងៗ មានហ៊ានតស៊ូ ប្ដូរផ្ដាច់ដើម្បីអ្វីដែលខ្លួនស្រលាញ់ដែរអត់! ពេលដែលបរាជ័យហើយគេធ្វើបែបណា?

មិនដឹងបរិយ៉ាយយ៉ាងណា តែអ្នកមានអារម្មណ៏ជ្រាលជ្រៅដែលប្រាប់មិនត្រូវ ហើយពិតអត់ តាំងពីជួបគ្នាដំបូងមកក៏ចាប់ផ្ដើមមានអារម្មណ៏ថាអ្នកទាំងពីរឆាប់ស្គាល់ និង យល់ពីចិត្តគ្នាលឿនជាងមនុស្សដែលអ្នកស្គាល់មុនមុនៗ ដល់ពេលរាប់អានគ្នាកាន់តែយូរទៅអារម្មណ៏បែបនោះក៏កាន់តែជ្រាលជ្រៅទៅ ទម្រាំដល់ពេលដឹងខ្លួន គេក៏បានក្លាយជាផ្នែកមួយនៃជីវិតអ្នកបាត់ទៅហើយ។

ការផ្សាយពាណិជ្ជកម្ម
2
រូបភាពដំណាង

២. និយាយឆាប់ត្រូវរ៉ូវគ្នាតាំងពីជួបគ្នាដំបូង

សូម្បីតែការសំលឹងមើលគ្នាពេលដែលជរជែកគ្នាតាំងពីលើកដំបូងក៏មិនមានអារម្មណ៏ថាមានអ្វីទាស់ខុស ព្រមទាំងមានកូនចិត្តគិតថាចង់អោយសម្ព័ន្ធភាពនេះកាន់តែរីកចំរើនទៅមុខថែមទៀត កាន់តែឆាប់កាន់តែប្រសើរ។

ការផ្សាយពាណិជ្ជកម្ម

៣. មានអារម្មណ៏កក់ក្ដៅដូចបាននៅផ្ទះ

អ្នកអាចមានអារម្មណ៏ដឹងថាវាជាសម្ព័ន្ធភាពដែលត្រឹមត្រូវនៅពេលដែល អ្នកមានអារម្មណ៏ថាមិនចាំបាច់សម្ដែង គ្រាន់តែធ្វើជាខ្លួនឯងគ្រប់គ្រាន់ហើយ ដោយគ្មានការគិតគូររិះគន់ ពីដៃគូឡើយ។

ការផ្សាយពាណិជ្ជកម្ម
5
រូបភាពដំណាង

៤. អស់សំណើចនឹងរឿងដូចគ្នា

បើសិនជាទោះជាមានរឿងអ្វី អ្នកទាំងពីរនៅតែអាចសើចបាន ព្រមទាំងតែងអស់សំណើចនឹងរឿងដូចគ្នាទៀតនោះ វាអាចជាកត្តាមួយដែលជួយអោយអ្នកទាំងពីរឆ្លងកាត់រឿងជាច្រើនជាមួយគ្នាដោយមិនតឹងតែងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. មិនយល់ស្របដោយសន្តិវិធី
ថ្វីត្បិតតែជាមនុស្សដែលស្រលាញ់គ្នាមែនពិត ក៏មិនបានមានន័យថាត្រូវតែគិតគូអ្វី និង យល់ស្របគ្នាគ្រប់រឿងនោះទេ អ្វីដែលសំនាន់នោះគឺការដែលចេះពន្យល់អោយភាគីម្ខាងទៀតយល់ពីហេតុនិងផលដែលបណ្ដាលអោយអ្នកគិត។

៦. មានគោលដៅក្នុងជីវិតស្រដៀងគ្នា

ការផ្សាយពាណិជ្ជកម្ម

រវាងអ្នកទាំងពីរអាចនឹងកាន់តែជ្រាលជ្រៅមួយកម្រិតទៀត បើសិនជាអ្នកមានគោលដៅជីវិត និង ការគិតគូរប្រហាក់ប្រហែលនឹងគ្នាទៀតនោះ។ វាអាចនឹងមិនមែនជាអ្វីធំដុំនោះទេ គ្រាន់តែជាការដែលចូលចិត្តយកអាសារអ្នកដទៃ ចូលចិត្តទៅកន្លែងកំសាន្តដូចគ្នា មានគម្រោងចង់បានគ្រួសារដែលមានលក្ខណះស្រដៀងគ្នាជាដើម។

4
រូបភាពដំណាង

៧. តែងនៅពីក្រោយនិងជួយអ្នកឆ្លងកាត់រឿងតូចធំទាំងឡាយ

ការផ្សាយពាណិជ្ជកម្ម

ដំណាក់កាលជាច្រើនដែលគូស្នេហ៏ភាគច្រើនត្រូវឆ្លងកាត់ ដើម្បីដឹងកាន់តែច្បាស់ថាគេពិតជាសាកសមអាចបន្តដំណើរទៅមុខជាមួយអ្នកទៀតនោះគឹ ឋិតនៅលើការដែលគេមិនដែលសូម្បីតែគិតថានឹងបោះបង់អ្នកនៅពេលអ្នកមិនមានអ្វីសោះ ក៏គេនៅតែព្រមតស៊ូនិងអភិវឌ្ឃខ្លួនជាមួយគ្នា។

3
រូបភាពដំណាង

៨. យល់ពីគ្នាដោយមិនចាំនិយាយច្រើន

គូស្នេហ៍ដែលស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅប្រាកដជាស្គាល់ច្បាស់ពីចំនុចល្អនិងមិនល្អហើយគ្រាប់ពេលគេដែលសំលឹងមក សំលេងដែលគេប្រើ សារដែលគេផ្ញើរក៏អាចអោយអ្នកដឹងពីចិត្តគេបានយ៉ាងច្បាស់ដែរ។

៩. ជួយគ្នាក្នុងការសម្រេចគោលដៅជីវិត

មិនចាំបាច់ទៅសម្លឹងមើលអ្វីច្រើននោះទេ មនុស្សដែលជាមានគម្រោងអនាគតជាមួយអ្នកតែងធ្វើអោយអ្នកមានអារម្មណ៏ថាកក់ក្ដៅ មានអ្នកចាំយកអាសារ ព្រមទាំងជួយអ្នកក្នុងការសម្រេចគោលដៅដែលអ្នកបានប៉ង។

ការផ្សាយពាណិជ្ជកម្ម