ព័ត៌មាន

ប្រតិភូសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា និងបេក្ខជនត្រៀមប្រលងIMSPQ លើកទី២០ បានទៅដល់ប្រទេសភីលីពីន!!!
សម្រង់

ប្រតិភូសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា និងបេក្ខជនត្រៀមប្រលងIMSPQ លើកទី២០ បានទៅដល់ប្រទេសភីលីពីន!!!

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី25 ខែកក្កដា ឆ្នាំ2024 ប្រតិភូសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ដឹកនាំដោយលោកសាស្រ្ដាចាត្យ ដួង តារារិទ្ធ ប្រធានកករុមប្រឹក្សាភិបាលសមាគម និងលោកវេជ្ជបណ្ឌិត ស៊ុន គីមសែន អនុប្រធានសមគម បានដឹកនាំបេក្ខជន ៩រូម មកពីសកលវិទ្យាល័យពុទ្ធិសាស្រ្ដ សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល និងសកលវិទ្យាល័យអន្តរជាតិ តំណាងប្រទេសកម្ពុជា ទៅដល់ព្រលានយន្ដហោះ Mactan Airport, Cebu City, Philippines…

សូមអបអរសាទរ ក្រុមជ័យលាភីលេខ១ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ នៃការប្រលង IMSPQ!!!
ព័ត៌មានជាតិ

សូមអបអរសាទរ ក្រុមជ័យលាភីលេខ១ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ នៃការប្រលង IMSPQ!!!

ត្រូវបាន គណៈកម្មាធិការប្រលងប្រជែង IMSPQ លើកទី២០ សម្រេចអោយទៅកាន់ការប្រលងវគ្គសំណួ-ចម្លើយ ផ្ទាល់មាត់ (Oral Quiz) នៅថ្ងៃទី២ នៃការប្រលង ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ តែម្ដង។ សូមបញ្ជាក់ផងដែរថា ការប្រលង IMSPQ លើកទី២០ នេះមានការប្រលងចែកចេញជា២វគ្គធំៗ គឺវគ្គ Writing Quiz និង Oral Quiz គណៈកម្មាធិការប្រលង IMSPQ លើកទី២០ នឹងជ្រើសរើសចំនួន 36ក្រុម ពីវគ្គ…

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។…

សូមប្រុងប្រយ័ត្ន! ចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence)!!
សម្រង់

សូមប្រុងប្រយ័ត្ន! ចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence)!!

Artificial Intelligence (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។ បច្ចុប្បន្នយើងសង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់។ ទន្ទឹងគ្នានេះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើយើងពុំស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ក្រុមឧក្រិដ្ឋបានជនឆ្លៀតឨកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះមានដូចជា ៖ – Deepfakes: គឺការក្លែងបន្លំជាសម្លេង និងរូបភាពជាជនរងគ្រោះ – ChatGPT phishing: គឺជាការបង្កើតសំណេរដោយក្លែងបន្លំ ដើម្បីផ្ញើទៅកាន់ជនរងគ្រោះ – Voice…

តោះ! មកដឹងពីចិត្តរបស់មនុស្សស្រីតាមរយៈប្រភេទឈាមរបស់នាង ចង់ដឹងថា នាងជាមនុស្សបែបណាចំពោះរឿងស្នេហា!
សម្រង់

តោះ! មកដឹងពីចិត្តរបស់មនុស្សស្រីតាមរយៈប្រភេទឈាមរបស់នាង ចង់ដឹងថា នាងជាមនុស្សបែបណាចំពោះរឿងស្នេហា!

ផ្អែកលើប្រភេទឈាមរបស់នាងអ្នក ក៏អាចទាយដឹងពីបុគ្គលិកលក្ខណៈ និងសមត្ថភាពនាងនៅក្នុងការផ្គូរផ្គងស្នេហាដែរ តោះ! ទៅអាចចម្លើយទាំងអស់គ្នា ៖ ១. មនុស្សស្រី ដែលមានឈាមប្រភេទ O ចំពោះមនុស្សស្រីដែលមានឈាមគ្រុប O នាងជាប្រភេទមនុស្សដែលមិនងាយបង្ហាញអារម្មណ៍ ឬសកម្មភាពនោះឡើយ នៅពេលដែលនាងជួបមនុស្សប្លែកមុខ។ ប៉ុន្តែ នៅពេលដែលនាងចាប់ផ្ដើមមានស្នេហា នាងក៏ចាប់ផ្ដើមបង្ហាញភាពស្និទ្ធស្នាលជាមួយដៃគូយ៉ាងខ្លាំង ជាពិសេសនោះគឺ ប្រចណ្ឌតែម្ដង។ ម្យ៉ាងវិញទៀត នាងក៏ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងចំពោះដៃគូ និងព្យាយាមសិក្សា យល់ចិត្តពីចំណង់ចំណូលចិត្ត និងគំនិតរបស់មនុស្សដែលនាងស្រឡាញ់យ៉ាងខ្លាំង។ មនុស្សប្រភេទនេះ ច្រើនតែមានអារម្មណ៍មិនល្អ និងមិនសូវចេះគ្រប់គ្រងអារម្មណ៍ប៉ុន្មានទេ នាងយកចិត្តទុកដាក់ និងតឹងតែខ្លាំងចំពោះរឿងស្នេហា ជាពិសេសនោះគឺ តែងតែព្យាយាមជះឥទ្ធិពលចំពោះដៃគូ…

ក្ដៅៗ! ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាសនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ
ព័ត៌មានជាតិ

ក្ដៅៗ! ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាសនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ

ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។ តាមព័ត៌មានទទួលបាន គេអាចសន្និដ្ឋានថា ធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ពិលុត ។ កម្លាំងទាហាន…

លើលោកនេះគ្មានទេ មនុស្សស្រីដែលគ្មានអ្នកណាយក មានតែមនុស្សស្រីដែល មិនព្រមយកអ្នកណា
សម្រង់

លើលោកនេះគ្មានទេ មនុស្សស្រីដែលគ្មានអ្នកណាយក មានតែមនុស្សស្រីដែល មិនព្រមយកអ្នកណា

មនុស្សស្រីទោះបីមិនស្អាតយ៉ាងណា ក៏នៅតែមានគូស្រករ មានអ្នកយកដែរ តែមនុស្សស្រីខ្លះស្អាតៗ ហេតុអ្វីបានជានៅលីវ គ្មានគូនឹងគេ មិនមែនមកពីគ្មានអ្នកណាយកនាងនោះទេ គឺមកពីនាងមិនយកអ្នកណា។ វាក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តនៅម្នាក់ឯង មិនព្រមរៀបការ មិនយកអ្នកណា ព្រោះសម្រាប់នាងគឺ គ្មាននិស្ស័យក្នុងរឿងស្នេហា គ្មានអារម្មណ៍ចំពោះអ្នកណា និយាយជារួមគឺ នាងគ្មានកម្មជាមួយនឹងរឿងសាងគ្រួសារ។ ពេលខ្លះ អាចមកពីរឿងរ៉ាវដែលនៅជុំវិញខ្លួននាង ទើបធ្វើឱ្យនាងមិនព្រមរៀបការ។ អាចមកពីទំនាក់ទំនងស្នេហាកន្លងធ្វើឱ្យនាងឆ្អែតចិត្តខ្លាំង ទើបនាងសុខចិត្តនៅម្នាក់ឯង។ អាចមកពីមនុស្សដែលចូលមកក្នុងជីវិតរបស់នាងទាំងប៉ុន្មាន មិនដែលសាងទំនុកចិត្តដល់នាងក្នុងរឿងស្នេហា ទើបធ្វើឱ្យនាងគិតថា អ្នកណាក៏ដូចគ្នា ដូច្នេះ មានតែការនៅម្នាក់ឯងទើបមិនឈឺចាប់ មិនវេទនាចិត្ត។ មនុស្សស្រីខ្លះ គាត់ពិតជារើសគូស្រករ ឬដៃគូជីវិតពិតមែន…

Kylian Mbappe ៖« ពានរង្វាន់យូរ៉ូគឺជាការបរាជ័យរបស់ខ្ញុំ»
កីទ្បា

Kylian Mbappe ៖« ពានរង្វាន់យូរ៉ូគឺជាការបរាជ័យរបស់ខ្ញុំ»

Kylian Mbappe បានប្រាប់សារព័ត៌មាន L’Équipe បន្ទាប់ពីបារាំងជ្រុះចេញពីពាន​រង្វាន់ Euro ថា៖«ខ្ញុំចង់ក្លាយជាម្ចាស់ជើងឯកអឺរ៉ុប ប៉ុន្តែវាមិនបានកើតឡើងទេ។ នៅក្នុងបាល់ទាត់ អ្នកល្អឬមិនល្អ ខ្ញុំមិន​ដឹងទេ តែខ្ញុំមិនល្អខ្លួនឯង»។ មិនមែន Mbappe តែម្នាក់ឯងទេ​ដែល​លេង​មិន​ល្អ។ ក្រុមបារាំងទាំងមូលបានតស៊ូពេញការប្រកួត។ ក្រុមរបស់​លោក Deschamps រក​បានតែពីរគ្រាប់ប៉ុណ្ណោះដែលមិនមែនជាគ្រាប់បាល់ Own Goal ដែលមួយក្នុងចំណោមនោះគឺជាការស៊ុតពិន័យ១១ម៉ែត្ររបស់ Mbappe ទល់នឹងប៉ូឡូញក្នុងវគ្គចែកពូល។ របួសបាក់ខ្ទង់ច្រមុះដែលតម្រូវឱ្យគាត់ពាក់របាំងការពារតឹងរ៉ឹងនោះ ជាបញ្ហាកាន់តែស្មុគស្មាញ។ Mbappe បានបន្ថែមថា៖«ឥឡូវនេះខ្ញុំនឹងទៅវិស្សមកាល សម្រាកឱ្យបានល្អ។ វានឹងធ្វើឱ្យខ្ញុំល្អច្រើន បន្ទាប់មកខ្ញុំនឹងត្រៀមខ្លួនដើម្បីចាប់ផ្តើមជីវិតថ្មី។ មានរឿងជាច្រើនដែលត្រូវធ្វើ»។…

ជនល្មើស ស្រី ស៊ីណា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងសំណុំរឿង​ ៣ ករណី
ព័ត៌មានជាតិ

ជនល្មើស ស្រី ស៊ីណា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងសំណុំរឿង​ ៣ ករណី

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ១បទល្មើសបន្ថែមទៀត គឺបទរំលោភលើលំនៅឋាន។ គួរបញ្ជាក់ថា ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿងដាច់ដោយឡែកពីគ្នា ចំនួន ២រួចមកហើយ គឺ សំណុំរឿងទី១ ចោទប្រកាន់ពីបទឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ និង សំណុំរឿងទី២ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ។ នៅក្នុងសំណុំរឿងទី៣ យោងតាមមាត្រា ២៩៩…

មនុស្ស ៥ ក្រុម ដាច់ខាតកុំឈ្លោះជាមួយឱ្យសោះ បើមិនចង់បង់ខាត
ទស្សនៈ

មនុស្ស ៥ ក្រុម ដាច់ខាតកុំឈ្លោះជាមួយឱ្យសោះ បើមិនចង់បង់ខាត

ដំណើរជីវិតប្រចាំថ្ងៃ យើងត្រូវរស់នៅឱ្យមានក្ដីសុខ ប្រកបដោយគុណធម៌ សីលធម៌ កុំបង្ករឿង នាំបញ្ហាដាក់ខ្លួន រឹតតែកុំឈ្លោះជាមួយនឹងមនុស្សក្បែរខ្លួនផងដែរ។ យ៉ាងណាមិញ អ្នកត្រូវចាំទុក កុំឈ្លោះជាមួយនឹងមនុស្ស ៥ ក្រុមនេះឱ្យសោះ បើមិនចង់បង់ខាតធ្ងន់ធ្ងរ។ ១. កុំឈ្លោះជាមួយឪពុកម្តាយរបស់អ្នក។ មនុស្ស​ដែល​ឈ្លោះ​ជាមួយ​ឪពុក​ម្តាយ​ ច្បាស់ណាស់ថា ជីវិតនឹងបានល្អប្រសើរនោះឡើយ។។ ឪពុកម្តាយគឺជាឫសគល់នៃគ្រួសារ នៅពេលដែលឪពុកម្តាយនៅមានជីវិត នោះបងប្អូនបង្កើតអាចជួបជុំគ្នាជារៀងរាល់។ ពេល​ឪពុក​ម្ដាយ​លែង​នៅ ​បង​ប្អូន​ប្រុស​ស្រី​លែងសូវ​ឮ​ទំនាក់​ទំនង​ដែរ។ ឪពុកម្តាយគឺជាកំណប់ទ្រព្យក្នុងគ្រួសារ។ ពួកគាត់មានបទពិសោធន៍ជីវិតច្រើន ហើយតែងតែជួយកូនៗដោះស្រាយរាល់ពេលដែលកូនមានបញ្ហា ការលំបាក។ ដូច្នេះហើយឪពុកម្តាយត្រូវការការគោរព និងសេចក្តីស្រឡាញ់ពីកូនៗ។ ឪពុកម្តាយដែលមានវ័យចំណាស់ តែងតែចង់ដឹងថា ខ្លួនគាត់នៅតែមានតម្លៃ…

មេរៀនជីវិតដ៏មានតម្លៃ ពីរឿងរ៉ាវក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៩
បច្ចេកវិទ្យា

មេរៀនជីវិតដ៏មានតម្លៃ ពីរឿងរ៉ាវក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៩

I. រឿងរ៉ាវ ៤ ដំបូង ១. Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធ Android ៖ ចុះ Nokia ឥឡូវនេះយ៉ាងម៉េចហើយ? ២. Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ ៤ ពាន់លានដុល្លារ ៖ ចុងក្រោយតើ Yahoo ត្រូវបានទិញដោយនរណា? ៣. Kodak មិនទទួលយកគំនិតពីបុគ្គលិកក្នុងការបង្តើត digital cameras ៖ ចុងក្រោយប្រកាសក្ស័យធនក្នុងឆ្នាំ ២០១២ ៤.…

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់
ទស្សនៈ

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់

ថ្មីៗនេះ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានព្រមានជាបន្តបន្ទាប់ អំពីកម្មវិធីព្យាបាទនៅលើ Google Play Store (CH Play) ដែលមានសមត្ថភាពធ្វើចារកម្ម និងលួចយកទិន្ឋន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺ លុយក្នុងកុងធនាគា។ ដូច្នេះហើយ កម្មវិធីទាំង ៤ ដែលបានរៀបរាប់នេះ ប្រសិបើអ្នកមាន សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់ បើមិនចង់មានបញ្ហា។ ១. កម្មវិធីស្កេន QR កូដ QR កូដ ឥឡូវនេះត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង ជាពិសេសពេញនិយមនៅក្នុងផ្សារទំនើប ឬហាងតូចធំផ្សេងៗ។ ពីមុន អ្នកប្រើប្រាស់ត្រូវទាញយកកម្មវិធីនេះ ដើម្បីអាចស្កេនកូដ QR…

ធ្លាប់តែចូលអ៊ិនធើណេតវាយ WWW! តោះមកដឹងប្រវត្តិខ្លះៗទាក់ទងនឹង World Wide Web (WWW) នេះ
សម្រង់

ធ្លាប់តែចូលអ៊ិនធើណេតវាយ WWW! តោះមកដឹងប្រវត្តិខ្លះៗទាក់ទងនឹង World Wide Web (WWW) នេះ

លោក Tim Berners-Lee អ្នកវិទ្យាសាស្ត្រអង់គ្លេសបានបង្កើត World Wide Web (WWW) ក្នុងឆ្នាំ ១៩៨៩ ពេលកំពុងធ្វើការនៅ CERN ។ បណ្តាញនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការចែករំលែកព័ត៌មានដោយស្វ័យប្រវត្តិរវាងអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យ និង វិទ្យាស្ថាននានានៅជុំវិញពិភពលោក។ CERN មិនមែនជាមន្ទីរពិសោធន៍មួយដោយឡែកទេ ប៉ុន្តែជាចំនុចប្រសព្វនៃសហគមន៍ដ៏ទូលំទូលាយមួយដែលរួមបញ្ចូលអ្នកវិទ្យាសាស្ត្រជាង ១៧,០០០ នាក់មកពីជាង ១០០ ប្រទេស។ ទោះបីជាពួកគេចំណាយពេលខ្លះនៅលើគេហទំព័រ CERN ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រជាធម្មតាធ្វើការនៅសាកលវិទ្យាល័យ និង មន្ទីរពិសោធន៍ជាតិនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ដូច្នេះឧបករណ៍ទំនាក់ទំនងដែលអាចទុកចិត្តបានគឺចាំបាច់បំផុតសម្រាប់ពួកគេ។ គំនិតដែលជាមូលដ្ឋានរបស់ WWW…

ទម្លាប់អាក្រក់ ៣ យ៉ាងធ្វើឱ្យការចងចាំរបស់អ្នកធ្លាក់ចុះយ៉ាងឆាប់រហ័ស
សម្រង់

ទម្លាប់អាក្រក់ ៣ យ៉ាងធ្វើឱ្យការចងចាំរបស់អ្នកធ្លាក់ចុះយ៉ាងឆាប់រហ័ស

ខួរក្បាលគឺជាសរីរាង្គដ៏ស្មុគស្មាញ និងសំខាន់បំផុតនៃប្រព័ន្ធសរសៃប្រសាទកណ្តាល។ វាទទួលខុសត្រូវក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពភាគច្រើនរបស់រាងកាយ ដូចជាការគិត អារម្មណ៍ និងការសម្រេចចិត្ត។ ខួរក្បាលជាកន្លែងរក្សាទុកការចងចាំ ជួយយើងរៀន និងសម្របខ្លួនទៅនឹងបរិស្ថាន។ ជាមួយនឹងតួនាទីដ៏សំខាន់នេះ ខួរក្បាលមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់សមត្ថភាពគិត រៀន និងមានអារម្មណ៍របស់មនុស្សម្នាក់ៗផងដែរ។ ប៉ុន្តែមានមនុស្សមួយចំនួនដែលតែងតែមើលស្រាលពីសារៈសំខាន់នៃខួរក្បាល ហើយជារឿយៗបង្កើតទម្លាប់អាក្រក់ជាច្រើនដែលបំផ្លាញសរីរាង្គនេះដោយស្ងៀមស្ងាត់ ជាឧទាហរណ៍ ជាមួយនឹងទម្លាប់អាក្រក់ 3 ខាងក្រោមនេះ៖ ១.ជារឿយៗចូលគេងយឺត៖ អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការចូលគេងយឺតធ្វើឱ្យគេងមិនលក់ យូរទៅនឹងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន និងមានផលវិបាកធ្ងន់ធ្ងរដល់មុខងារនៃខួរក្បាល ជាពិសេសការចងចាំ។ កង្វះនៃការគេងរយៈពេល 5 ម៉ោង ឬ ច្រើនជាងនេះនឹងនាំឱ្យបាត់បង់ទំនាក់ទំនងរវាងសរសៃប្រសាទនៅក្នុង…

ផ្លែឈើទាំងនេះមានច្រើននៅក្នុងរដូវក្តៅ ហើយវាគឺល្អបំផុតសម្រាប់សុខភាពបេះដូង
សម្រង់

ផ្លែឈើទាំងនេះមានច្រើននៅក្នុងរដូវក្តៅ ហើយវាគឺល្អបំផុតសម្រាប់សុខភាពបេះដូង

រដូវក្តៅគឺជាពេលដែលអ្នកត្រូវការការពារបេះដូងរបស់អ្នកកាន់តែខ្លាំង ព្រោះដោយសារបញ្ហាកម្តៅ វាក៏ជះផលប៉ះពាល់ដល់សុខភាពបេះដូងអ្នកផងដែរ។ ហើយដំណឹងល្អនោះគឺថាផ្លែឈើទាំងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នក ហើយវាពិតជាសម្បូរណាស់នៅក្នុងរដូវក្តៅបែបនេះ ដែលផ្លែឈើទាំងនោះរួមមានដូចជា៖ ១.ឪឡឹក៖ ឪឡឹកជាផ្លែឈើមានជាតិទឹក ហើយច្រើនតែមានច្រើននៅរដូវក្ដៅ។ ឪឡឹកក៏ជាផ្លែឈើមួយប្រភេទដែលមានតម្លៃថោកសមរម្យដែរ។ ប៉ុន្តែផ្លែឪឡឹកគឺល្អណាស់សម្រាប់សុខភាព ឪឡឹកមានជាតិទឹកច្រើន សម្បូរវីតាមីន សម្បូរទៅដោយជាតិប៉ូតាស្យូម ជាតិសរសៃ និងសារធាតុរ៉ែ។ លើសពីនេះ ឪឡឹកសម្បូរទៅដោយសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មល្អសម្រាប់រាងកាយ។ នៅក្នុងការសិក្សាមួយចំនួន សារធាតុ Lycopene ជួយបង្កើនសម្ពាធឈាម និងការពារជំងឺសរសៃឈាមបេះដូង។ ដូច្នេះការបន្ថែមឪឡឹកទៅក្នុងរបបអាហាររបស់អ្នកនឹងល្អសម្រាប់ប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នក។ លើសពីនេះ ឪឡឹកក៏មានផ្ទុក L-citrulline ដែលជាអាស៊ីតអាមីណូ ដែលជួយកាត់បន្ថយសម្ពាធឈាម និងភាពរឹងនៃជញ្ជាំងសរសៃឈាមផងដែរ។…

គេធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំល្អណាស់សម្រាប់គេ ក៏ជាមនុស្សតែម្នាក់ដែលល្អចំពោះគេ តែចុងក្រោយ!!!
សម្រង់

គេធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំល្អណាស់សម្រាប់គេ ក៏ជាមនុស្សតែម្នាក់ដែលល្អចំពោះគេ តែចុងក្រោយ!!!

គេធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំល្អណាស់សម្រាប់គេ ក៏ជាមនុស្សតែម្នាក់ដែលល្អចំពោះគេ តែចុងក្រោយ មនុស្សល្អដូចខ្ញុំ ក៏ត្រូវគេទុកចោលឱ្យនៅម្នាក់ឯង ព្រោះគេទៅក្បែរមនុស្សដែលគេប្រាប់ខ្ញុំថា គេស្អប់ម្នាក់នោះ មិនចូលចិត្តម្នាក់នោះទេ! គេធ្លាប់ប្រាប់ខ្ញុំថា ទោះខ្ញុំទៅណា កន្លែងណា ក៏គេនៅក្បែរ និងសុំខ្ញុំទៅជាមួយដែរ តែចុងក្រោយ ខ្ញុំនៅតែខ្ញុំ ចំណែកគេ ក៏ចាកចេញទៅ មិនប្រាប់សូម្បីតែមួយម៉ាត់! មានអ្នកធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សល្អចិត្ត ល្អគំនិត ចុងក្រោយមនុស្សល្អចិត្តគំនិតដូចខ្ញុំ គឺគេមករកតែពេលគេត្រូវការ ពេលគេពិបាក តែដល់ពេលសប្បាយរីករាយ គេក៏ទៅជួបជុំអ្នកផ្សេងវិញ! មិនថាជាមិត្ត ឬស្នេហា គឺសុទ្ធតែប្រាប់ខ្ញុំថា ខ្ញុំល្អណាស់ ល្អខ្លាំង…

ហេតុអ្វីបានជា Cristiano Ronaldoមិនលេងឱ្យព័រទុយហ្គាល់ទល់នឹងក្រូអាតយប់មិញ?
កីទ្បា

ហេតុអ្វីបានជា Cristiano Ronaldoមិនលេងឱ្យព័រទុយហ្គាល់ទល់នឹងក្រូអាតយប់មិញ?

Cristiano Ronaldo គឺជាកីឡាករល្អបំផុតនៅក្នុងឆ្នាំ 2023-2024 Saudi Pro League នៅពេល​ដែលគាត់​លេង​ឱ្យ​ក្លិប Al Nassr។ ទោះ​ជា​យ៉ាង​ណាក៏ដោយ កីឡាករជើង​ខ្លាំង​រូបនេះមិនបាន​បង្ហាញខ្លួនឱ្យជម្រើសជាតិ​ព័រទុយហ្គាល់​ទល់​នឹង​ក្រូអាត​ទេ កាលពីយប់មិញ។ Cristiano Ronaldo មិនបានចូលលេងឱ្យព័រទុយហ្គាល់​ទល់​នឹង​ក្រូអាត​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ Lisbon ដោយ​សារ​តែគ្រូបង្វឹក​ឱ្យ​គាត់សម្រាក​មួយ​រយៈ​សិន បន្ទាប់​ពី​ធ្វើ​ការ​​ខ្លាំង​ពេល​លេងជាមួយ Al Nassr ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ទោះបីជាតារារូបនេះបង្ហាញខ្លួនក្នុងចំណោមកីឡាករបម្រុងក៏ដោយ គ្រូបង្វឹក Roberto Martinez បានបញ្ជាក់ថា ប្រាកដណាស់ថាគាត់នឹងមិនទទួលបាននាទីលេង​នោះទេ។ CR7 ទើបតែសម្រាកវិស្សមកាលមួយសប្តាហ៍ ហើយកំពុងហ្វឹកហាត់ជាមួយក្រុមព័រទុយហ្គាល់ឆ្ពោះទៅកាន់ UEFA…

តារា​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់អស់ឱកាសលេងនៅ​ Euro 2024 ហើយ
កីទ្បា

តារា​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់អស់ឱកាសលេងនៅ​ Euro 2024 ហើយ

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិ​អង់គ្លេសបាន​ដកឈ្មោះ​តារា​ឆ្នើម​ម្នាក់ ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​សម្រាប់ព្រឹត្តិការណ៍អឺរ៉ូ​ឆ្នាំ ២០២៤ James Maddison នឹងស្ថិតក្នុងបញ្ជីចុងក្រោយរបស់ជម្រើសជាតិអង់គ្លេស Euro 2024 ទេ។ ខ្សែបម្រើរបស់ Tottenham ប្រឈមនឹងហានិភ័យនៃការចាកចេញ បន្ទាប់ពីពាក់កណ្តាលរដូវកាលដ៏ខកចិត្ត។ Maddison ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លេង​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​សុក្រ​ទល់​នឹង​អ៊ីស្លង់ ប៉ុន្តែឱកាស​លេងនៅយូរ៉ូ២០២៤ ​នឹង​លែង​កើត​ឡើង​ទៀត​ហើយ។ បច្ចុប្បន្ន Jarrod Bowen ទំនង​ជា​នឹង​ទទួល​តំណែង​របស់​គាត់។ Southgate ក៏បានជ្រើសរើសមិនរាប់បញ្ចូលកីឡាករជម្រើសជាតិ​មួយចំនួន ដូចជា Jordan Henderson, Marcus Rashford និង…

រឿងរ៉ាវមួយចំនួនដែលកូនៗ ត្រូវដឹងអំពីសេចក្តីស្រឡាញ់ចំពោះឪពុកម្តាយ-v2
សម្រង់

រឿងរ៉ាវមួយចំនួនដែលកូនៗ ត្រូវដឹងអំពីសេចក្តីស្រឡាញ់ចំពោះឪពុកម្តាយ-v2

សេចក្តីស្រឡាញ់ដែលឪពុកម្តាយមានគឺជាហេតុផលដែលយើងត្រូវបង្រៀនកូន ៗ របស់យើងអំពីភាពពិតនៃសេចក្តីស្រឡាញ់។ សម្រាប់រឿងមួយ, កុមារគួរតែដឹងថាសេចក្ដីស្រឡាញ់មិនមែនមានតែក្តីរីករាយគ្រប់ពេលវេលានោះទេ ទន្លឹមនឹងនេះផងដែរឪពុកម្តាយមិនគួរណាបង្រៀនកូនៗពីអំពីគំរូអាក្រក់។ យោងទៅតាមគេហទំព័រ​ Brightside សូមក្រលេកមើលមូលដ្ឋានគ្រឹះល្អៗមួយចំនួនអំពីសេចក្ដីស្រឡាញ់ដែលយើងគួរបង្រៀនដល់កូន ៗ របស់យើង។ ការបំពានដោយកាយវិកាណាមួយវាមិនមែនជាសេចក្តីស្រឡាញ់ទេ នៅពេលកូនរបស់អ្នកមកដល់ផ្ទះហើយនិយាយប្រាប់រឿងរ៉ាវពីការប៉ះពាល់របស់ក្មេងដទៃ, កុំប្រាប់ទៅកូនថានេះជាសេចក្តីស្នេហានោះទេ ប៉ុន្តែចូលប្រាប់ទៅកូនថាវាគ្រាន់តែជាទំនាក់ទំនងរវាងក្មេងៗតែប៉ុណ្ណោះ ហើយវាមិនមែនជារឿងធ្ងន់ធ្ងរទេ។ បំណែកចែកនៃសេចក្តីស្រឡាញ់ វាជារឿងងាយបំផុតដែលឪពុកម្តាយអាចផ្តល់ និងអនុញ្ញាតឱ្យពួកគេទទួលបានសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ទាំងអស់ពីឪពុកម្តាយ។ ប៉ុន្តែឪពុកម្តាយក៏គួរតែដឹងថា សេចក្តីស្រឡាញ់ត្រូវតែមានដែនកំនត់។ ដូចដែលពួកទាមទារការយកចិត្តទុកដាក់ពីអ្នកដទៃច្រើនពេក។ ទោះបីពួកគេសមនឹងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃក៏ដោយពួកគេគួរតែត្រូវបានបង្រៀនឱ្យសម្របសម្រួលនិងផ្តល់សេចក្តីស្រឡាញ់ដល់អ្នកដទៃ។ ស្រឡាញ់អ្នកដទៃមិនមានន័យថាអ្នកស្រឡាញ់ខ្លួនឯងតិចនោះទេ កូនៗរបស់អ្នកត្រូវដឹងថានៅពេលពួកគេស្រឡាញ់អ្នកណាម្នាក់ វាមិនមានន័យថាពួកគេត្រូវលះបង់អ្វីគ្រប់យ៉ាងទេ។ ប្រាកដណាស់ ការសម្របសម្រួលមានសារៈសំខាន់ណាស់នៅក្នុងទំនាក់ទំនងណាមួយ ប៉ុន្តែពួកគេមិនគួរស្រឡាញ់ខ្លួនឯងតិចជាងស្រឡាញ់អ្នកដទៃទេ។ កូនៗមើលគំរូរបស់ឪពុកម្តាយ។ ការគោរពគឺសំខាន់ណាស់នៅក្នុងសេចក្តីស្រឡាញ់ កូនៗគួរដឹងពីការគោរព…

ទីឋាន​លោកយាយ ម៉ៅ​ ភ្នំ​បូកគោ!!!
សម្រង់

ទីឋាន​លោកយាយ ម៉ៅ​ ភ្នំ​បូកគោ!!!

យាយម៉ៅ ឬ លោកយាយម៉ៅ ជា​វីរៈនារី​ក្នុង​ទេវកថា​ពី​បុរាណ​ដ៏ពេញនិយមរបស់ប្រជាជនខ្មែរ [១] និងគេមានជំនឿថាជាទេវតាស័ក្តិសិទ្ធ តាមបែប​ព្រហ្មញ្ញសាសនាក្នុងប្រទេសកម្ពុជា។ **យាយម៉ៅ ត្រូវបានគេគោរពបូជា ធ្វើសក្ការៈនៅតាមឆ្នេរសមុទ្រ ឬច្រាំងសមុទ្រ ក៏ដូចជានៅចន្លោះផ្លូវពីក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ កំពត និងក្រុងកែប។ នៅភ្នំបូគោក្នុងខេត្តកំពត គេឃើញមានរូបសំណាកយាយម៉ៅ ដែលមានកំពស់ដល់ទៅ២៩ម៉ែត្រ ដែលត្រូវបានសំភោធឡើងក្នុងឆ្នាំ២០១២ ទន្ទឹមនឹងនោះ ក៏មានឃើញរូបសំណាករបស់លោកយាយនៅឆ្នេរសមុទ្រកែប ដែលត្រូវបានហៅថា “ស្រីស្អាត” ឬ”សិលាចាំប្តី” ទាំងនោះ គឺជារឿងព្រេងនិទានរបស់ស្រី្តម្នាក់ ដែលទន្ទឹងចាំស្វាមីរបស់ខ្លួន ហើយសំឡឹងមើលទៅទិសខាងលិច។ យាយម៉ៅ ត្រូវបានគេជឿថា គាត់គឺជាអ្នកការពារ ថែរក្សាអ្នកដំណើរ និងព្រានព្រៃឲ្យបានសេចក្តីសុខសប្បាយ។ អ្នកដំណើរដែល​ធ្វើ​ដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាមបណ្តោយផ្លូវនោះ ដើម្បីធ្វើសក្ការៈ បូជា…

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។
សម្រង់

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩៩ ។ ​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ ការ​ប្រសូត ការ​ត្រាស់ដឹង ​ការចូល​និព្វាន​។​ ​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង…