សូមអបអរសាទរ ក្រុមជ័យលាភីលេខ១ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ នៃការប្រលង IMSPQ!!!

Untitled 1
ការផ្សាយពាណិជ្ជកម្ម

ត្រូវបាន គណៈកម្មាធិការប្រលងប្រជែង IMSPQ លើកទី២០ សម្រេចអោយទៅកាន់ការប្រលងវគ្គសំណួ-ចម្លើយ ផ្ទាល់មាត់ (Oral Quiz) នៅថ្ងៃទី២ នៃការប្រលង ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ តែម្ដង។

Congratulations Group 1
រូបភាពដំណាង

សូមបញ្ជាក់ផងដែរថា ការប្រលង IMSPQ លើកទី២០ នេះមានការប្រលងចែកចេញជា២វគ្គធំៗ គឺវគ្គ Writing Quiz និង Oral Quiz

ការផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការប្រលង IMSPQ លើកទី២០ នឹងជ្រើសរើសចំនួន 36ក្រុម ពីវគ្គ Writing Quiz ទៅវគ្គ Oral Quiz ហើយបន្ថែមចំនួន 4ក្រុម មកពី 4ប្រទេស គឺ ប្រទេសភីលីពីន, ប្រទេសម៉ាឡេសុី, ប្រទេសកម្ពុជា និងប្រទេសអូស្រ្ដាលី ដែលបានរៀបចំការប្រលងក្នុងស្រុករួចរាល់។

នេះជាមោទនៈភាពមួយរបស់សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ដែលបានរៀបចំការប្រលងក្នុងស្រុកដូចប្រទេសដទៃទៀតផងដែរ។
ម្យ៉ាងវិញទៀត ជាប្រវត្តិសាស្រ្ដមួយដែលប្រទេសកម្ពុជាយើង បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ (Oral Quiz) ដែល ពុំធ្លាប់មានកន្លងមកទេ។

ការផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះដែរ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សង្ឃឹមយ៉ាងមុតមាំ ដល់ក្រុមទាំង២ទៀត នឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ (Oral Quiz) ដូចគ្នាផងដែរ។

សូមជូនពរក្រុមបេក្ខជនប្រលងទាំងអស់ ទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិយើង។

ការផ្សាយពាណិជ្ជកម្ម

#CMSA
#1stCam_Phy_Q
#20th_IMSPQ
#Cambodia
#Cebu_Philippines

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម