ប្រតិភូសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា និងបេក្ខជនត្រៀមប្រលងIMSPQ លើកទី២០ បានទៅដល់ប្រទេសភីលីពីន!!!

IMG_5116
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី25 ខែកក្កដា ឆ្នាំ2024

ប្រតិភូសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ដឹកនាំដោយលោកសាស្រ្ដាចាត្យ ដួង តារារិទ្ធ ប្រធានកករុមប្រឹក្សាភិបាលសមាគម និងលោកវេជ្ជបណ្ឌិត ស៊ុន គីមសែន អនុប្រធានសមគម បានដឹកនាំបេក្ខជន ៩រូម មកពីសកលវិទ្យាល័យពុទ្ធិសាស្រ្ដ សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល និងសកលវិទ្យាល័យអន្តរជាតិ តំណាងប្រទេសកម្ពុជា ទៅដល់ព្រលានយន្ដហោះ Mactan Airport, Cebu City, Philippines 🇵🇭 ដោយសុវត្ថិភាព និងបានទៅដល់ Cebu Doctors’ University ដែលជាទីតាំងប្រលង IMSPQ លើកទី២០ នៅថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ២០២៤ នេះផងដែរ។

ការផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថា ការប្រលង IMSPQ លើកទី២០ នេះមានការប្រលងចែកចេញជា២វគ្គធំៗ គឺវគ្គ Writing Quiz និង Oral Quiz។ គណៈកម្មាធិការប្រលង IMSPQ លើកទី២០ នឹងជ្រើសរើសចំនួន 40ក្រុម សម្រាប់វគ្គ Oral Quiz ដែលចំនួន 36ក្រុម ពីវគ្គ Writing Quiz និង4ក្រុមទៀតមកពី៤ប្រទេស មានប្រទេសភីលីពីន, ប្រទេសម៉ាឡេសុី, ប្រទេសកម្ពុជា និងប្រទេសអូស្រ្ដាលី ដែលបានរៀបចំការប្រលងក្នុងស្រុករួចរាល់។

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ជូនពរដល់ប្រតិភូដឹកនាំ និងបេក្ខជនទាំងអស់សុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រគួតនេះផងដែរ។

IMG_20240726_231941_325
រូបភាពដំណាង

IMG_20240724_094332_883
រូបភាពដំណាង

IMG_5190
រូបភាពដំណាង

IMG_5181
រូបភាពដំណាង

IMG_5158
រូបភាពដំណាង

IMG_5157
រូបភាពដំណាង

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម