មនុស្ស ៥ ក្រុម ដាច់ខាតកុំឈ្លោះជាមួយឱ្យសោះ បើមិនចង់បង់ខាត

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ដំណើរជីវិតប្រចាំថ្ងៃ យើងត្រូវរស់នៅឱ្យមានក្ដីសុខ ប្រកបដោយគុណធម៌ សីលធម៌ កុំបង្ករឿង នាំបញ្ហាដាក់ខ្លួន រឹតតែកុំឈ្លោះជាមួយនឹងមនុស្សក្បែរខ្លួនផងដែរ។ យ៉ាងណាមិញ អ្នកត្រូវចាំទុក កុំឈ្លោះជាមួយនឹងមនុស្ស ៥ ក្រុមនេះឱ្យសោះ បើមិនចង់បង់ខាតធ្ងន់ធ្ងរ។

១. កុំឈ្លោះជាមួយឪពុកម្តាយរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

មនុស្ស​ដែល​ឈ្លោះ​ជាមួយ​ឪពុក​ម្តាយ​ ច្បាស់ណាស់ថា ជីវិតនឹងបានល្អប្រសើរនោះឡើយ។។ ឪពុកម្តាយគឺជាឫសគល់នៃគ្រួសារ នៅពេលដែលឪពុកម្តាយនៅមានជីវិត នោះបងប្អូនបង្កើតអាចជួបជុំគ្នាជារៀងរាល់។ ពេល​ឪពុក​ម្ដាយ​លែង​នៅ ​បង​ប្អូន​ប្រុស​ស្រី​លែងសូវ​ឮ​ទំនាក់​ទំនង​ដែរ។

ឪពុកម្តាយគឺជាកំណប់ទ្រព្យក្នុងគ្រួសារ។ ពួកគាត់មានបទពិសោធន៍ជីវិតច្រើន ហើយតែងតែជួយកូនៗដោះស្រាយរាល់ពេលដែលកូនមានបញ្ហា ការលំបាក។ ដូច្នេះហើយឪពុកម្តាយត្រូវការការគោរព និងសេចក្តីស្រឡាញ់ពីកូនៗ។

ការផ្សាយពាណិជ្ជកម្ម

ឪពុកម្តាយដែលមានវ័យចំណាស់ តែងតែចង់ដឹងថា ខ្លួនគាត់នៅតែមានតម្លៃ និងត្រូវការដោយកូនៗ និងចៅៗរបស់ពួកគាត់។ ប្រសិនបើនៅពេលនេះ កូនព្រងើយកន្តើយ ឬឈ្លោះទាស់ជាមួយនឹងអ្នកមានគុណ ជីវិតរបស់អ្នកនឹងមិនរុងរឿងនោះឡើយ។

E33df32a0bee1365408ae391171e4019
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

២. កុំឈ្លោះជាមួយប្តី

ការផ្សាយពាណិជ្ជកម្ម

ចាស់ៗពីដើម​បាន​និយាយ​ថា​៖ «​ចានក្នុងរាវ តែងប៉ះទង្គិច ប្ដីប្រពន​្ធរស់នៅក្នុងផ្ទះតែមួយ តែងឈ្លោះទាស់ច្រើន ឬតិច តែងកើតមាន»។ ប៉ុន្តែយ៉ាងណា ប្ដីប្រពន្ធត្រូវមានសិល្បៈនៃការឈ្លោះគ្នា។

ត្រូវចាំថា ក្នុងគ្រួសារ បញ្ហាក្នុងផ្ទះ កុំធ្វើឱ្យរឿងតូច ក្លាយទៅជារឿងធំ ឈ្លោះទាស់ ត្រូវចេះរកដំណោះស្រាយ ព្រោះមានមនុស្សច្រើនណាស់ ដែលកំពុងតែចាំមើលគ្រួសារយើង ក៏មានមនុស្សខ្លះ ថែមទាំងមានគំនិតបំបែកបំបាក់ ឃើញយើងមានបញ្ហា គេរឹតតែសប្បាយចិត្ត។ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ច្រើន​តែ​ឈ្នះ​ចង់ចាញ់ចង់ឈ្នះ​។ ដូច្នេះហើយ អ្នកត្រូវតែគ្រប់គ្រងអារម្មណ៍របស់អ្នកជាមុនសិន រួចដោះស្រាយគ្រប់យ៉ាង នៅពេលដែលអារម្មណ៍អ្នកស្ងប់ ឈប់ខឹងសម្បារ។

ការផ្សាយពាណិជ្ជកម្ម

#ច្បាស់ជីវិតប្ដីប្រពន្ធ ៖ កុំ​ឈ្លោះ​ដើម្បី​ត្រូវ ឬ​ខុស​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– ទីមួយ កុំប្រកែក នៅពេលដែលអ្នកកំពុងតែខឹង!
– ទីពីរ កុំប្រៀបធៀបរឿងតូចតាច!
– ទី៣ កុំ​ប្រជែង​យក​រឿង​ធំ។

ការផ្សាយពាណិជ្ជកម្ម

ចំពោះ​រឿង​ខ្លះ ការ​ឈ្លោះ​ប្រកែក​គ្នា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ អ្នក​គ្រាន់​តែ​រក​ពេល​វេលា​ត្រឹម​ត្រូវ ហើយ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្ងប់​ស្ងាត់។

កំហឹង ការឈ្លោះប្រកែកគ្នា ជួនកាលជាគ្រឿងទេសសម្រាប់ជីវិតអាពាហ៍ពិពាហ៍ ឱ្យតែអ្នកទាំងពីរព្យាយាមរកវិធីដោះស្រាយយ៉ាងមានប្រសិទ្ធភាព នោះអាចជាគ្រឿងទេសដែលធ្វើឱ្យស្នេហារវាងប្តី និងប្រពន្ធកាន់តែមានមាំមួន។ ឈ្លោះប្រកែកគ្នា យល់ចិត្តគ្នាកាន់តែល្អ យល់ចិត្តគ្នាច្រើន ក្ដីសុខក៏កើនឡើងដែរ ។ បើគិតតែចង់ចាញ់ចង់ឈ្នះ អ្នកណាខុស អ្នកណាត្រូវ ច្បាស់ណាស់ថា​ បញ្ហាមិនអាចដោះស្រាយ​ រឿងតូច អាចឱ្យជីវិតគូបាក់បែកមិនខាន។

ការផ្សាយពាណិជ្ជកម្ម
B2eaf22f90ba3a9b6e359d3a5f7a03c9
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

៣. កុំឈ្លោះជាមួយចៅហ្វាយ ឬមេរបស់អ្នក

ការ​ឈ្លោះ​ប្រកែកជាមួយ​មេ​របស់​អ្នក​ គឺ​ជារឿងដែលល្ងង់​បំផុត។ បើទោះជាមេរបស់អ្នកខុសក៏ដោយ ការឈ្លោះប្រកែកជាមួយចៅហ្វាយរបស់អ្នកនៅចំពោះមុខអ្នកដទៃ នឹងធ្វើឱ្យចៅហ្វាយរបស់អ្នកបាក់មាត់ អាចនឹងធ្វើឱ្យគាត់ខឹង និងស្អប់អ្នក អាចនឹងបណ្ដេញអ្នកចេញក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចៅហ្វាយរបស់អ្នកពិតជាខុស សូមរក្សាភាពស្ងប់ស្ងាត់ និងនិយាយជាឯកជនជាមួយនឹងគាត់ដោយការគោរព។ ចៅហ្វាយជាមនុស្សដែលមានអំណាច និងធនធាន។ គាត់ជាមេ គាត់មានមុខមាត់ ដូច្នេះ បើហ៊ានតែធ្វើឱ្យគាត់ខូចកិត្តិយស អ្នកច្បាស់ជាមានបញ្ហាមិនខាន។

៤. កុំឈ្លោះជាមួយមនុស្សពូកែអួត

ក្នុង​ជីវិត យើង​អាច​នឹង​ជួប​មនុស្ស​ដែល​ចាត់​ទុក​ភាព​បរិសុទ្ធ​របស់​ខ្លួន​ ជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត។ មនុស្សប្រភេទនេះ មានចរិតធំជាងគេ ចូលចិត្តបង្អួតមុខមាត់ ចូលចិត្តបង្អួតទឹកមុខ ដែលជាប្រភេទ «មាត់ ចិត្ត និងគំនិត» – អ្វីដែលគេនិយាយក្នុងមាត់គឺត្រូវ តែចិត្តគេនិយាយ មាន​បញ្ហា​អ្វី។

ដូច្នេះហើយ នៅពេល​ដែល​ទាក់ទង​នឹង​មនុស្ស​ទាំងនេះ គឺ​ចាំបាច់​ត្រូវតែ​ចៀសវាង​ការ​ឈ្លោះប្រកែកជាដាច់ខាត។ ប្រសិនបើអ្នកមិនអាចបង្ហាញការគោរពបាន ចូររក្សាអាកប្បកិរិយាអព្យាក្រឹត កុំចង់ចាញ់ចង់ឈ្នះ។ មានតែវិធីនេះទេដែលយើងអាចចុះសម្រុងនឹងគ្នាបាន។

96c59b425330e4eba0d0a359429a5506
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

មិត្តកាន់តែច្រើន និងសត្រូវតិច គឺជារឿងសំខាន់បំផុតក្នុងជីវិត។ ការមានមិត្តកាន់តែច្រើនមានន័យថា មានមនុស្សកាន់តែច្រើនដើម្បីជួយអ្នកនៅពេលអ្នកមានបញ្ហា មនុស្សកាន់តែច្រើននៅក្បែរអ្នកនៅពេលអ្នកឯកកោ មានមនុស្សកាន់តែច្រើនដើម្បីលើកទឹកចិត្តអ្នក ដើម្បីជួយអ្នកឱ្យក្រោកឡើងបន្ទាប់ពីសោកនាដកម្ម។ បុគ្គលដែលយល់ច្បាស់ពីវិធីរាប់អានមនុស្ស គឺចេះសេពគប់មិត្តឱ្យបានច្រើនតាមដែលអាចធ្វើបាន ទំនាក់ទំនងកាន់តែជិតស្និទ្ធ ដើមទុនក្នុងសង្គមកាន់តែច្រើន អ្នកក៏កាន់តែជោគជ័យ។

ទោះយ៉ាងណាក៏ដោយ មិនមែនមនុស្សទាំងអស់ដែលយើងទាក់ទងជាមួយ សុទ្ធតែត្រូវគ្នានោះទេ។ ក្នុងការទំនាក់ទំនងជាមួយមនុស្សដែលមិនយល់ស្រប យើងត្រូវដឹងពីរបៀបចៀសវាងចំណុចរសើបរបស់អ្នកដទៃ មិនត្រូវប៉ះរបស់ដែលនាំឱ្យពួកគេមានកំហឹង ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ពួកគេ។ មានតែពេលនោះទំនាក់ទំនងថ្មីនឹងល្អ ដោយហេតុនេះកាត់បន្ថយបញ្ហាបានដោយងាយ។

៥. កុំឈ្លោះជាមួយមនុស្សខូច

ជីវិតសព្វថ្ងៃ មិនខ្វះទេមនុស្សដែលមានចិត្តគំនិតមិនល្អ ពួកគេហ៊ានគិត ហ៊ានធ្វើ ដោយមិនខ្វល់ថា ជាទង្វើល្អ ឬអាក្រក់ ប៉ះពាល់អ្នកដទឬ ឬក៏អត់នោះទេ មនុស្សខូច ក៏មិនខ្វល់ខុសត្រូវ បាបបុណ្យនោះដែរ។ តែយ៉ាងណា ត្រូវចេះការពារខ្លួនឯង ជួបមនុស្សប្រភេទនេះ កុំក្បែរ ​ត្រូវប្រយ័ត្នឱ្យបានខ្ពស់។

ដាច់ខាត​កុំ​ឈ្លោះ​ជាមួយ​មនុស្ស​ទាំងនេះ ព្រោះ​ងាយ​នឹង​អូសទាញ​អ្នកធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់យឺនខ្លាំងណាស់​។ ក្នុងករណីជាច្រើន ហេតុផលដែលមនុស្សអាចរក្សាខ្លួនឯងបាន គឺដោយសារតែពួកគេអាចគ្រប់គ្រងខ្លួនឯង មិនមែនដោយសារតែកំហឹងមួយឆាវ ទៅឈ្លោះទាស់នឹងមនុស្សប្រភេទនេះនោះឡើយ៕

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម