ព័ត៌មានជាតិ

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចងរឹតកាបនៅលើរចនាសម្ពន្ធសំណង់ប្រាសាទបាយ័ន្ត​មួយចំនួន

ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅនៃប្រាសាទបាយ័ន្ត មានចំនុចហានិភ័យភាគច្រើនបណ្តាលមកពីសសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល​។ល។ ដែលអាចនឹងរអិលធ្លាក់ បាក់បែក ឬដួលរលំ។ ហេតុនេះទើបឱ្យក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍និតិវិធីពង្រឹងឱ្យមានលំនឹង តាមរយៈការចងរឹតកាប និងរំកិលថ្មចូលទីតាំងដើមវិញ។ គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ពន្ធ​ប្រាសាទមួយចំនួនត្រូវបានដួលរលំ និងដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្រប ដើម្បីធ្វើការជួសជុលឡើងវិញ។ ការចងរឹតកាបស្ថិតនៅថែវខាងជើង ត្បូង និងលិច។ ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ ហើយរហូតមកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​ នេះបានសម្រេចលទ្ធផលចំនួន ២០ចំណុចហើយ៕ អត្ថបទនិងរូបភាព៖…

Thumnail Logo
ព័ត៌មានជាតិ

អគ្គនាយកសុីម៉ាក់ ចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូ.វី.ដ-១៩

នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ សុីម៉ាក់កំពង់ឆ្នាំង​ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូ.វី.ដ១៩។ ឯកឧត្តម ហេង រតនា សូមបញ្ជាក់ថស ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ:​ និងដេីម្បីចូលរួមក្នុងការបង្កេីនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូ.វី.ដ១៩! ។​ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូ.វី.ដ១៩នេះ​ កំពុងដំណេីរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់!! https://t.me/TVKlocal/1440 ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Thumnail Logo
ព័ត៌មានជាតិ

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ទំនើបដំបូងគេ នៅកម្ពុជានឹងផុសរូបរាងឡើង ក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ

គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទំនើបដំបូងគេបង្អស់ មួយនឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មី មួយនេះដែរ នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិ អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដី អច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងសាងសង់អម ជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ…

Thumnail Logo
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត របស់រដ្ឋបាលខេត្តសៀមរាន បានចុះពិនិត្យទីតាំងសម្រាប់បញ្ចុះស.ពសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូ.វី.ដ-១៩

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀសីហា អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យទីតាំងដែលនឹងត្រូវរៀបចំបញ្ចុះសពជូនសាសនិកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូ.វី.ដ១៩ ដោយមានការអមដំណើរដោយ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គណៈអ៊ីមាំខេត្តសៀមរាប ព្រមទាំងតំណាងពីមន្ទីរធម្មការ និងសាសនា និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ការចុះពិនិត្យនេះដោយក្រុមការងារខេត្ត បានសហការជាមួយគណៈអ៊ីមាំខេត្តសៀមរាប សម្រេចយកទីតាំងមួយ ដែលធានាបាននូវសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួង ក៏ដូចជាមន្ទីរសុខាភិបាល ខេត្តសៀមរាប ក្នុងរៀបចំកន្លែងបញ្ចុះសពជូនសាសនិកឥស្លាម…

Thumnail Logo
ព័ត៌មានជាតិ

ចំនួនអ្នកទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា ដ៏ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ!

ដោយមើលឃើញថាមានបងប្អូនប្រជាពលរដ្ឋជាគ្រួសារ សាច់ញាតិ របស់កងទ័ព ដែលបានអញ្ជើញទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងច្រើនលើសលប់ នៅមន្ទីរពេទ្យព្រះតុមាលា រហូតធ្វើឲ្យមានការ បាត់បង់សណ្តាប់ធ្នាប់ នូវការអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលផងនោះ គណៈកម្មាធិការចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យព្រះកេតុមាលា បានស្នើសុំទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការអន្តរាគមន៍។ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់របស់លោកនាយនាយឧត្តមសេនីយ៍ សៅ សុខា ភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស…

Thumnail Logo
ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូ.វី.ត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។ ប្រភព៖ Royal du Cambodge

Thumnail Logo
ព័ត៌មានជាតិ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

ត្រីមាសទី១ ក្នុងឆ្នាំ២០២១ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើ។ ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន១៨សំណើ សរុបចំនួន៦១៦សំណើ។ ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។ ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ…

Thumnail Logo
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ បានរៀបចំទីតាំង ៩ និងក្រុមគ្រូពេទ្យ ១៣ក្រុម ដើម្បីយុទ្ធនាការចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ

ឯកឧត្តម អ៊ុំ រាត្រី អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់ការពារជំងឺកូ.វី.ដ១៩ខេត្តបន្ទាយមានជ័យ បានរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖ ៩ទីតាំង លើ៩ ក្រុង/ស្រុក និងមានក្រុមគ្រូពេទ្យ ១៣ក្រុម នៅក្រុងសិរីសោភ័ណ ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ ,ក្រុងប៉ោយប៉ែត ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង ,ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត , ស្រុកព្រះនេត្រព្រះ ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ,ស្រុកមង្គលបូរី ២ក្រុម ២ទីតាំង…

Thumnail Logo
ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចំានៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូ.វី.ដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់…

Thumnail Logo
ព័ត៌មានជាតិ

គម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩

បច្ចុប្បន្នជំងឺកូ.វី.ដ-១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយប្រមុខរាជរដ្ឋាភិបាលជាមួយនិងក្រុម TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏កំពុងតែដុតដៃដុតជើងព្យាយាមព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យជំងឺមួយនេះឆាប់រលាយបាត់ និង ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាកុំឲ្យបាត់បង់ជីវិត។ ការខិតខំព្យាយាមទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះមនុស្សស្ទើរតែមួយរយភាគរយហើយ ប៉ុន្តែដោយសារវីរុសនេះបានបំលែងខ្លួនជាថ្មី បូកផ្សំជាមួយជំងឺប្រចាំកាយរបស់អ្នកដែលមានផ្ទុកជំងឺនេះ ក៏បានឆក់យកអាយុជីវិតប្រជាជនកម្ពុជាប្រមាណជាងដប់នាក់ហើយបើគិតមកត្រឹមថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នេះ។ ទោះបីជាមានអ្នកស្លាប់ដោយសារជំងឺនេះក្តី ក៏ប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តការផឹកស៊ីជួបជុំ មិនគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្កម្ពុជារដដែល។ ដោយសារតែមានការមិនគោរពតាមការនែនាំនេះ ទើបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្យាយាមការពារនិងព្យាយាមតាមរករួចចុះផ្អាកសកម្មភាពនេះភ្លាមៗនៅគ្រប់ច្រកល្ហក់ក្នុងរាជធានីភ្នំពេញ ដើម្បីជាការការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា។ បន្ទាប់ពីមានការបង្ហោះបង្ហាញគម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩ សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា នឹងព្យាយាមគោរពតាមការនែនាំរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខសុវត្ថិភាពខ្លួនឯងនឹងសង្គមជាតិទាំងមូល។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលបានមកពី Page ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK…

Thumnail Logo
ព័ត៌មានជាតិ

លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាម៉ី ចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីពីររូបដល់គេហដ្ឋាន

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាម៉ី ចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីចំនួន២នាក់៖ ១.លោកស្រីអនុសេនីយ៍ឯក ជា សេង តាយ ឋាន:នាយរងផ្នែក នៃការិយាល័យសន្តិសុខផ្ទៃក្នុង​ វះកាត់ប្រឺសបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែតទទួលបាន៖ -​ ថវិកាឯកឧត្តមស្នងការ ចំនួន:៤០០ ០០០រៀល –…

Thumnail Logo
ព័ត៌មានជាតិ

កោះហៅជនសង្ស័យដែលបង្ហោះព័ត៌មានក្លែងក្លាយនៅក្នុងTik Tok មកធ្វើការណែនាំអប់រំ (មានវីឌីអូ)

យោងតាមការបង្ហោះរបស់Page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ពាក់ព័ន្ធជាមួយនឹងករណីកាត់តសម្លេង និង បង្ហោះព័ត៌មានមិនពិតធ្វើឲ្យមហាជនយល់ច្រលំ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែរ Page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បុរសម្នាក់ឈ្មោះ​ វ៉ាន់​ រចនា​ ដែលបានយកសារសម្លេងបុគ្គលមិនស្គាល់អត្តសញ្ញាណ​ មកផ្សព្វផ្សាយជាមួយនឹងរូបភាព​ ដែលថាមានការបិទទីក្រុងភ្នំពេញ​ បានចូលខ្លួនសារភាពកំហុស​ និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​។ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង ១២:៤០នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកោះហៅជនសង្ស័យឈ្មោះ​ វ៉ាន់​…

Thumnail Logo
ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ នឹងប្រជុំដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១

នៅថ្ងៃពុធ ទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉េាង ២: ៣០ នាទីរសៀលស្អែកនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី~ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន…

Thumnail Logo
ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី បានអះអាងថា នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូ.វី.ដ-១៩ ចូលក្នុងសហគមន៍ឡើយ

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា គិតមកទល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូ.វី.ដ-១៩ ចូលក្នុងសហគមន៍ឡើយ។ ទាំងនេះអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹង និងសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអនុវត្តបាននូវវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនៃយើង។ នាពេលខាងមុខនេះតាមប្រពៃណី ទំនៀមទម្លាប់បងប្អូនកាត់សែស្រឡាយចិន នឹងត្រូវធ្វើដំណើរទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកកំណើត ឬទីកន្លែងផ្សេងៗទៀតក្នុងប្រទេស។ ស្របពេលបច្ចុប្បន្នករណីជំងឺកូ.វី.ដ-១៩ កំពុងវាយលុកខ្លាំងក្នុងសហគមន៍ និងបានរកឃើញជាបន្តបន្ទាប់ ព្រមទាំងមានករ.ណីស្លា.ប់មួយចំនួនផងដែរ។ ដើម្បីបង្ការបានពីហានិភ័យ និងកុំឲ្យមានវិប្បដិសារី ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់…

Thumnail Logo Recovered
ព័ត៌មានជាតិ

លោកហ៊ុយ វណ្ណៈ បកស្រាយចម្ងល់ អ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី

  យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក​​ – TVK នាព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ ២០២១ ស្តីពីការដកហូតអាជ្ញាប័ណ្ណអស់ជាង៧០ករណី។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែល ទូរទស្សន៍ជាតិកម្ពុជា ទទក​​ – TVK បានបង្ហោះ៖ ………………………………………….. ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកការសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។ លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ! • សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ…

Thumnail Logo
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ

នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក…

Thumnail Logo
ព័ត៌មានជាតិ

កម្ពុជា នឹងទទួលវ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនក្រសួងការពារជាតិកម្ពុជា

យោងតាមការបង្ហោះរបស់Page ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK ស្តីពីការផ្តល់ជំនួយឧបត្ថម្ភលើកទី២ នូវវាក់សាំងវ៉ាក់សាំងសុីណូហ្វាម ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលPage ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK បានបង្ហោះ៖ ——————– នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ

សម្រាប់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន១២៩ គ្រួសាររួមមាន៖ ក្រុងសៀមរាប ៣២គ្រួសារ ស្រុកបន្ទាយស្រី ២២គ្រួសារ ស្រុកអង្គរធំ ១៣គ្រួសារ ស្រុកប្រាសាទបាគង ៣៨ គ្រួសារ ស្រុកពួក ១០គ្រួសារ ស្រុកសូទ្រនិគម ០៦គ្រួសារ និងស្រុកស្វាយលើ ០៨គ្រួសារ។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន៥០គ្រួសាររួមមាន៖ ស្រុកអង្គរធំ ០៦គ្រួសារ ក្រុងសៀមរាប ១០គ្រួសារ ស្រុកប្រាសាទបាគង ០៨គ្រួសារ ស្វាយលើ ០៤គ្រួសារ…

Thumnail Logo
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូ.វី.ដ-១៩

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូ.វី.ដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជេីញចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូ.វី.ដ-១៩។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំជួសជុលកែលម្អអតីតសណ្ឋាគារមេគង្គ ដែលបច្ចុប្បន្នយើងបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឲ្យក្លាយជា​មន្ទីរពេទ្យ សម្រាប់​ព្យាបា​បាល​ជំងឺ​កូ.​វី.ដ ១៩ របស់ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ឈ្មោះថា…

Thumnail Logo
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន

ប៉ៃលិន៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងយុវជន សសយក ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន…

Thumnail Logo
ព័ត៌មានជាតិ

ក្រសួងកសិកម្មរកឃើញថា សត្វស្លាបនៅទួលពាន់តាឡី ខេត្តព្រៃវែង ងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1

(ភ្នំពេញ)៖ បើតាមលិខិតរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វស្លាបដែលងាប់ជាបន្តបន្ទាប់ នៅទួលពាន់តាឡី បឹងស្នេហ៍ ខេត្តព្រៃវែង គឺងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1។ លិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន ដែលផ្ញើជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសុំកិច្ចសហការបានបញ្ជាក់ថា «ផ្អែកលើលទ្ធផលវិភាគ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញថា មានវត្តមានវីរុសជំងឺផ្ដាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុម AH5N1»។ ជាមួយគ្នានេះ…