
ដៃកាន់លុយ! បើអ្នកមានសញ្ញាទាំង៣នេះលើបាតដៃ គឺមានន័យថា មួយជីវិតនេះ អ្នកមិនក្រឡើយ
ក្រឡេកមើលបាតដៃរបស់អ្នក ប្រសិនបើអ្នកឃើញសញ្ញានេះនៅលើបាតដៃ វាបង្ហាញថា ជីវិតរបស់អ្នកពិតជាមានសំណាងពីទេវតា មិនថារកស៊ី ឬធ្វើការ ប្រាកដជាជោគជ័យ និងលាភសំណាង ទ្រព្យហូរចូល។ ១. ប្រជ្រុយនៅលើបាតដៃខាងស្ដាំ ប្រសិនបើអ្នកបានឃើញប្រជ្រុយ នៅលើបាតដៃខាងស្ដាំរបស់អ្នកនេះគឺមានន័យថា អ្នកជាមនុស្សដែលមានសំណាងណាស់ ចំណែកក្នុងរឿងស្នេហា អ្នកក៏មានសំណាង មានបុណ្យវាសនាល្អផងដែរ។ ជាពិសេសសម្រាប់ស្ត្រី ដែលមានប្រជ្រុយនៅបាតដៃខាងស្ដាំនេះ ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានសំណាង និងគុណសម្បត្តិច្រើនក្នុងជីវិត។ បន្ទាប់ពីរៀបការរួច ប្តីរបស់នាងនឹងស្រលាញ់ និងស្និទ្ធស្នាលនាងតាមដែលអាចធ្វើទៅបាន។ ២. ប្រជ្រុយនៅលើបាតដៃខាងឆ្វេង មនុស្សម្នាក់មិនថាប្រុស ឬស្រីទេ បើមានសំណាងអាចមានប្រជ្រុយនៅលើបាតដៃខាងឆ្វេង គឺជាមនុស្សដែលមានសំណាងតែងតែមានសំណាងល្អក្នុងជីវិត ការងារក៏មិនពិបាក…




















