
តើគូស្នេហ៍របស់អ្នក មានចំណុចអ្វីខ្លះ ដែលល្អជាងអ្នក?
ជ្រើសរើសផ្កាមួយដើម្បីដឹងពីចំណុចខ្លាំង និងគុណសម្បត្តិរបស់គូស្នេហ៍អ្នក ដែលល្អជាងអ្នក។ A/ ទំនាក់ទំនងរហ័សល្អជាងអ្នក ចរិតលក្ខណៈធម្មជាតិរបស់អ្នក គឺល្អណាស់ ហើយនោះក៏ជាកត្តាធំបំផុតដែលដៃគូរបស់អ្នក តែងតែកោតសរសើរចំពោះអ្នកដែរ។ ការខ្វះខាតតែមួយគត់គឺថា អ្នកស្ងាត់ពេក មិនចូលចិត្តនិយាយអ្វីច្រើននោះឡើយ នៅពេលដែលអ្នកដទៃចាប់ផ្តើមគំនិតផ្តួចផ្តើមការសន្ទនា តែអ្នកបែរជានិយាយតែពីរបីឃ្លាតែប៉ុណ្ណើ។ ប៉ុន្តែផ្ទុយទៅវិញ ដៃគូស្នេហារបស់អ្នក មានភាពរហ័សរហួនក្នុងរឿងនេះ គាត់ / នាងអាចនិយាយបានស្រួលជាមួយមនុស្សគ្រប់វ័យ ចុះសម្រុង ព្រោះពួកគាត់មានជំនាញផ្នែកទំនាក់ទំនង ពូកែវោហាស្ដីជាងអ្នក។ B/ ពូកែឈ្វេងយល់ពីមនុស្សជុំវិញខ្លួន មានគុណសម្បត្តិមិនល្អមួយចំនួននៅក្នុងខ្លួនអ្នក ដែលអ្នកប្រហែលជាដឹងខ្លួនដោយខ្លួនឯង នោះគឺអ្នកចូលចិត្តខឹងដោយគ្មានហេតុផល ហើយធ្វើអ្វីៗតាមតែអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ។ អ្នកគិតថានៅពេលដែលភាគីម្ខាងទៀតព្យាយាមផ្តល់ឱ្យអ្នក វាគឺដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ នោះហើយជាអ្វីដែលធ្វើឱ្យអ្នកកាន់តែបានចិត្ត។…




















