ប្រផ្នូលល្អ! ប្រសិនបើអ្នកប្រទះឃើញទិដ្ឋភាពទាំង៦នេះ បញ្ជាក់ថា សំណាងកំពុងតែចូលមករកអ្នកហើយ

Web Copy
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកឃើញសញ្ញាមួយក្នុងចំណោមសញ្ញាទាំងនេះ សូមអបអរសាទរ នេះជាសញ្ញាដែលបង្ហាញថា អ្នកនឹងមានសំណាងធំចូលមកក្នុងពេលឆាប់ៗខាងមុខនេះ។

១. មានបក្សីមកធ្វើសម្បុកនៅផ្ទះ

3 Bird Eggs In Bird's Nest On The Tree.

ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនតែងនិយាយថា បក្សីធ្វើសម្បុក គឺជាប្រផ្នូលល្អណាស់។ នៅពេលសត្វស្លាបមកធ្វើសម្បុក វាក៏មានន័យថា ផ្ទះមានហុងស៊ុយល្អ ដែលជាសញ្ញាបង្ហាញថាក្រុមគ្រួសារហៀបនឹងមានដំណឹងល្អចូលមក។

សម្បុកចាប់ជារឿយៗជួយម្ចាស់ផ្ទះឱ្យមានកូនទទួលបានដំណឹងល្អជាបន្តបន្ទាប់។ ប្រសិនបើអ្នកឃើញសត្វស្លាប ឬឃ្មុំកំពុងធ្វើសម្បុកនៅក្នុងផ្ទះអ្នកគួរតែរក្សាស្ថានភាពឱ្យនៅដដែល កុំដេញវាចេញឱ្យសោះ ក្រែងលោប្រែពីលាភសំណាង ទៅជាបាត់បង់ទ្រព្យសម្បត្តិ។

ការផ្សាយពាណិជ្ជកម្ម

២. គេងយល់សប្តិល្អ

157110_a Beautiful Dream

ប្រសិនបើអ្នកគេង ហើយយល់សប្តិឃើញភាពដ៏ស្រស់ស្អាត វាមានអត្ថន័យពិសេសដែលថាសំណាងល្អកំពុងមករកអ្នក។ សុបិនទាំងនេះមិនមែនជាការទស្សទាយអំពីអនាគតទេ ប៉ុន្តែវាគឺជាសញ្ញាមួយដែលបង្ហាញថាជីវិតរបស់អ្នកកំពុងតែមានភាពសប្បាយរីករាយចូលមក។

ការផ្សាយពាណិជ្ជកម្ម

៣. ឃើញឥន្ធនូ

5baeb8e426000035008149da

ឥន្ទធនូលេចឡើងបន្ទាប់ពីភ្លៀង បង្ហាញថារឿងល្អៗកំពុងមករកអ្នក វាក៏មានន័យថា ផែនការអនាគតរបស់អ្នកក៏រលូនល្អដែរ។ មនុស្សជាច្រើនជឿថា ការរៀបការ ឬមានកូននៅពេលឥន្ទធនូនឹងនាំមកនូវសុភមង្គល និងសំណាងល្អជាច្រើនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៤. ចាបជុះដាក់លើក្បាល

Bird Poop1

ត្រូវចាបជុះដាក់លើក្បាល សូមកុំគិតថា វាជាថ្ងៃស៊យ ឬសំណាងអាក្រក់ឱ្យសោះ នេះបើយោងទៅតាមក្បួនហុងស៊ុយ អ្នកដែលបក្សីជុះដាក់លើក្បាល គេចាត់ទុកថាជាសញ្ញានៃសំណាងល្អដែលជិតមកដល់។

ការផ្សាយពាណិជ្ជកម្ម

៥. ឆ្មាសម្បុរបីចូលក្នុងផ្ទះ

Beautiful Long Haired Multi Coloured Female Cat 5343d49274f97

ជារឿយៗមនុស្សគិតថាវាពិបាកសម្រាប់សត្វឆ្មាចូលក្នុងផ្ទះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឆ្មាសម្បុរបីចូលក្នុងផ្ទះ វាមានន័យថា សំណាងកំពុងមករកអ្នក។ នៅពេលជួបឆ្មាពណ៌ស ឬខ្មៅមនុស្សតែងតែដេញតាមពួកគេពីព្រោះពួកគេគិតថាពួកគេនាំមកនូវសំណាងអាក្រក់។

ការផ្សាយពាណិជ្ជកម្ម

៦. មេអំបៅហោះចូលក្នុងផ្ទះ

David Clode 13PjNBaDMcg Unsplash Scaled E1582418831933

មេអំបៅហោះចូលក្នុងផ្ទះ គឺជាសញ្ញាមួយបង្ហាញថាអ្នកហៀបនឹងជួបមនុស្សរីករាយ និងមនុស្សសំខាន់ក្នុងជីវិតរបស់អ្នក។ មេអំបៅពណ៌ខ្មៅនាំមកនូវដំណឹងល្អអំពីអាជីព និងកិត្តិនាម។

ការផ្សាយពាណិជ្ជកម្ម

មេអំបៅពណ៌ភ្លឺ នាំមកនូវសំណាងល្អអំពីស្នេហា។ នៅពេលមេអំបៅហោះហើរចូលក្នុងផ្ទះដោយចៃដន្យ ប្រសិនបើអ្នកដេញពួកគេចេញអ្នកកំពុងបំផ្លាញសំណាង និងអធ្យាស្រ័យដោយដៃរបស់អ្នកផ្ទាល់ហើយ៕

* ព័ត៌មានសម្រាប់ជាឯកសារយោង និងការសញ្ជឹងគិត!

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម