ទម្លាប់អាក្រក់ទាំង ៧ នេះហើយ ដែលធ្វើឱ្យអ្នកក្រងើបមុខមិនរួច

Web Copy
ការផ្សាយពាណិជ្ជកម្ម

ទម្លាប់ប្រចាំថ្ងៃមួយចំនួនរបស់មនុស្សយើង ក៏អាចកំណត់ពីជោគវាសនា និងអនាគតរបស់យើងផងដែរ។ យ៉ាងណាមិញ ទម្លាប់អាក្រក់មួយចំនួនដែលយើងធ្វើដោយមិនដឹងខ្លួន វាក៏អាចធ្វើឱ្យខ្សែជីវិតរបស់យើងធ្លាក់ដុនដាប ក្រទៅតាមហ្នឹងដូចគ្នា។

ដូច្នេះហើយ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង៧ចំណុច បើអ្នកនៅតែបន្តធ្វើ ដោយមិនព្រមកែប្រែ ឬបោះបង់ចោលនោះ វានឹងធ្វើឱ្យមួយជីវិតរបស់អ្នក ក្រគ្មានថ្ងៃងើបមុខរួចនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

១. ដើរឈ្ងោកមុខ

Img_5e60a66391ff0

ការផ្សាយពាណិជ្ជកម្ម

មនុស្សមួយចំនួន គិតថាប្រញាប់ ឬខ្លួនឯងដើរលឿន រមែងដើរឈ្ងោកមុខ មិនងើបមុខ នេះជាទម្លាប់មិនល្អនោះឡើយ។ មនុស្សប្រភេទនេះមានការលំបាកច្រើនក្នុងជីវិត ការខិតខំធ្វើការតែងតែរវល់ គ្មានពេលសម្រាក តែបែរជាមិនទទួលបានលទ្ធផលអ្វីជាធំដុំនោះឡើយ។

២. តែងតែដកដង្ហើមធំ

ការផ្សាយពាណិជ្ជកម្ម

 Version 2

មានមនុស្សមួយចំនួន តែងតែអង្គុយដកដង្ហើមធំ ធ្វើដូចខ្លួនមានបញ្ហា ការលំបាកខ្លាំងណាស់អ៊ីចឹង ប៉ុន្តែនេះគ្រាន់តែទម្លាប់ដែលមានអារម្មណ៍ថាពិបាក ទើបចេះតែដកដង្ហើមធំចោល ដើម្បីសម្រួលអារម្មណ៍តែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ទម្លាប់នេះគឺអាក្រក់ណាស់ មនុស្សដែលមានទម្លាប់ទាំងនេះ ក្នុងគំនិតរឹតតែចាក់ស្មុគ ពុំមានពន្លឺរស្មីអ្វីទេ ហេតុនេះហើយ ជីវិតពួកគេហាក់ដូចជាបៀមជាប់នឹងបញ្ហាចាក់ស្រេះយ៉ាងខ្លាំង។ លើសពីនេះ មនុស្សប្រភេទនេះក៏ជាប្រភេទមនុស្សដែលងាយនាំមកនូវបញ្ហាមិនចាំបាច់ដល់មនុស្សជុំវិញខ្លួនដែរ ជីវិតកម្រមានសេចក្តីសុខណាស់។

៣. ទំពារបាយឮៗ

ការផ្សាយពាណិជ្ជកម្ម

Japan Eating Habit

មនុស្សជាច្រើនមានទម្លាប់ បង្កើតសំឡេងលាន់ឮខ្លាំង នៅពេលញុំាបាយ។ អ្នកខ្លះដោយសារតែទម្លាប់នៅក្មេង អ្នកខ្លះចូលចិត្តវា ព្រោះគិតថា ការបញ្ចេញសំឡេងបែបនេះ នឹងធ្វើឱ្យការញុំាកាន់តែឆ្ងាញ់ ប៉ុន្តែក៏មានមនុស្សដែលមិនចូលចិត្តដែរ ព្រោះពួកគេគិតថាវាមិនល្អ ដូច្នេះ សូម្បីតែទេវតា ក៏មិនចូលចិត្តចរិតអាក្រក់មួយនេះដែរ។

ការផ្សាយពាណិជ្ជកម្ម

មូលហេតុគឺថា មាត់របស់យើងតំណាងឱ្យកំណប់នៃវាសនារបស់យើង រាល់ពេលដែលយើងទំពាបាយ វាធ្វើឱ្យមានសំឡេងមិនល្អ វារំខានដល់សំណាងនៃទ្រព្យដូចគ្នា។

៤. ចងចិញ្ចើមជាប្រចាំ

ការផ្សាយពាណិជ្ជកម្ម

V4 460px Frown Step 9 Version 2

ការកំណត់សម្គាល់ មនុស្សដែលតែងតែចងចិញ្ចើម ច្រើនតែមានទុក្ខកង្វល់ច្រើននៅក្នុងចិត្ត។ តែយ៉ាងណាមិញ មនុស្សប្រភេទនេះ មិនចេះញញឹម មិនចេះលេងសើចអ្វីទាល់តែសោះ ដែលជាហេតុធ្វើឱ្យគេគ្មាននរណារាប់រក ព្រោះមនុស្សនេះ អាចថាជាមនុស្សគ្មានអំណោយទាន ឬក៏ជាមនុស្សដែលពូកែប្រកាន់ទៀតផង។

មនុស្សប្រភេទនេះ បើនិយាយចំពោះក្បួនហុងស៊ុយ គឺគ្មានសិរីមង្គលនោះឡើយ ព្រោះការចងចិញ្ចើម គឺបញ្ជាក់ពីអារម្មណ៍ពុំល្អ ទឹកមុខគ្មានភាពទាក់ទាញ ដូច្នេះសូម្បីតែសំណាង និងទ្រព្យ ក៏រត់ចេញអស់ដែរ។

៥. ឆ្កឹះអាចម៌ធ្មេញដោយមិនចេះបិទបាំងមាត់ឱ្យបានល្អ

Flossing

ជាធម្មតារបស់មនុស្សយើង នៅពេលដែលទទួលទានអាហាររួច ច្បាស់ជាមានទម្លាប់ឆ្កឹះកាកសំណល់ដែលជាប់នឹងធ្មេញ។ តែយ៉ាងណាមិញ មនុស្សមួយចំនួន មិនមានការយល់ដឹង និងសុជីវមធ៌ចំពោះរឿងនេះទេ ដោយការឆ្គឹះ ឬចាក់ធ្មេញមិនបានគ្របមាត់ឱ្យបានត្រឹមត្រូវ នៅចំពោះមុខគេឯង នេះជាទង្វើមានគប្បី វាក៏សម្ដែងពីអាកប្បកិរិយាមិនល្អ អន់ចរិតផងដែរ ដូច្នេះ ទម្លាប់អាក្រក់នេះ​ នឹងធ្វើឱ្យមនុស្សជុំវិញមិនពេញចិត្ត ក៏ដូចជាការបញ្ចៀសលាភសំណាងរបស់អ្នកដូចគ្នា។

៦. ស្ដោះទឹកមាត់ពាសវាលពាសកាល

បើនិយាយពីសោភ័ណភាពម នុស្សដែលមានទម្លាប់នៃការស្តោះទឹកមាត់មិនដឹងពេលវេលា មិនដឹងទីកន្លែង គឺជាមនុស្សដែលខ្វះការយល់ដឹង កខ្វក់ ស្មោគគ្រោកបំផុត។

ចំណែកតាមក្បួនហុងស៊ុយ ទឹកមាត់ក៏ដូចជាថាមពលសំខាន់ និងចាំបាច់ត្រូវចិញ្ចឹមបីបាច់ថែរក្សា ជារឿយៗការស្តោះទឹកមាត់ គឺជាទម្លាប់នៃការបោះបង់ចោលនូវលុយ និងទ្រព្យសម្បត្តិដែលខ្លួនឯងមាន។

ដូច្នេះការស្ដោះទឹកមាត់ពាសវាល វាក៏ជាទម្លាប់នៃមនុស្សខ្វះសុជីវធម៌ គ្មានសណ្ដាប់ធ្នាប់ ក៏រាប់បញ្ជូលថាអ្នកជាមនុស្សដែលមានទម្លាប់អាក្រក់យ៉ាងខ្លាំងផងដែរ វាបញ្ជាក់ពីអត្តចរិតមិនកំណើតរបស់អ្នក។

៧. តែងតែអង្គុយគោះ ឬអង្រួនជើង

4f88

មនុស្សជាច្រើនមានទម្លាប់អង្គុយលើកៅអី ហើយតែងតែអង្រួនជើង យោលជើង ដែលពួកគេគិតថា វាបង្កើតឱ្យមានអារម្មណ៍ស្រួលសម្រាប់ខ្លួនឯង។

តាមទស្សនៈរបស់មនុស្សសាស្រ្ត មនុស្សដែលចូលចិត្តធ្វើនូវទម្លាប់បែបនេះ គឺជាមនុស្សដែលមិនមានបុគ្គលិកលក្ខណៈល្អទេ គេថាមានចរិតអន់ និងខ្សោយក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ លើសពីនេះ មនុស្សទាំងនេះមិនដឹងពីរបៀបក្នុងការរកលុយ ចាយលុយ និងគ្រប់គ្រងលុយឱ្យបានល្អនោះឡើយ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម