ទំនាយ! មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣នេះ ដ្បិតជីវិតជួបទុក្ខលំបាកច្រើន តែប្រាកដជាជោគជ័យ សោយសុខពេលខ្លួនចាស់ទៅ

Web Copy
ការផ្សាយពាណិជ្ជកម្ម

យោងតាមក្បួនហោរាបានឱ្យដឹងថា មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ ដ្បិតតែជីវិតពីក្មេង ដល់ពេញវ័យ ជួបការលំបាក ទុក្ខសោក និងត្រូវខិតខំតស៊ូព្យុះភ្លៀងជាច្រើនក៏ពិតមែន តែរាល់អ្វីដែលពួកគេបានជួបប្រទះ និងពុះពារហែលឆ្លង នឹងជួយនាំឱ្យជីវិតពួកគេទទួលបាននូវជោគជ័យ ក្ដីសុខ សំខាន់ ទទួលបានទ្រព្យយស កេរ្តិ៍ឈ្មោះថ្កុំថ្កើង សំណាងខ្លាំងពេលចាស់ទៅ។

១. មនុស្សស្រីដែលកើតឆ្នាំ ខាល

ការផ្សាយពាណិជ្ជកម្ម

Z2488041119779889bec4fa82e6e73f0e30e5e761c5583 1600

ចំពោះស្ត្រីដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលធ្វើការទីងងឹត គឺមានន័យថា ជាមនុស្សដែលធ្វើការទាំងយប់ ទាំងថ្ងៃ ជីវិតស្ត្រីឆ្នាំខាលនេះ ធ្វើការបានទាំងអស់ មិនថាការងារស្រី ការងារប្រុសនោះឡើយ គឺជាមនុស្សដែលមិនចេះប្រកាន់ការងារអ្វីនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីឆ្នាំខ្លា គឺជាមនុស្សដែលធ្វើការខ្លាំងលើសវ័យរបស់ខ្លួន។ ពួកគេត្រូវបានគេនិយាយថា ជាមនុស្សតឹងរឹង មានភាពជាមេដឹកនាំ តែពេលខ្លះផ្តាច់ការ ប៉ុន្តែពាក្យទាំងនេះគឺជាពាក្យរបស់អ្នកដែលមិនធ្លាប់មានបទពិសោធន៍អ្វីដែលស្ត្រីខ្លាត្រូវជួបប្រទះតែប៉ុណ្ណោះ។ អ្នកអាចក្រឡេកមើលជុំវិញខ្លួនអ្នក ស្ត្រីខ្លាភាគច្រើនមានទេពកោសល្យខ្លាំង ពួកគេមានសមត្ថភាព អាចរកលុយបានច្រើនណាស់។ វាមិនមែនអរគុណចំពោះសំណាង ឬអ្វីទាំងអស់នោះទេ ប៉ុន្តែវាជាលទ្ធផលនៃការខិតខំ និងប្រឹងប្រែងរបស់ពួកគេទាំងស្រុង។

ស្ត្រីខ្លា រាល់ភាពជោគជ័យ និងសមិទ្ធិផលទាំងប៉ុន្មានរបស់ពួកគេ គឺទាមទារឱ្យមានការបង្ហូរញើសរាល់ថ្ងៃ ទើបអាចមានថ្ងៃសោយសុខទៅថ្ងៃមុខ។ មនុស្សដែលកើតឆ្នាំនេះ គឺជាមនុស្សពឹងលើខ្លួនឯងទាំងស្រុង មិនចេះសុំជំនួយពីអ្នកណាងាយៗនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ដ្បិតថាបច្ចុប្បន្ន អ្នកជួបការលំបាកច្រើនក៏ពិតមែន តែជឿចុះ ថ្ងៃអនាគត ជីវិតអ្នកច្បាស់ជាសោយសុខស្រណុកស្រួលជាមិនខាន ឱ្យតែអ្នកខំប្រឹង ពុះពារពីក្មេងទៅ។

២. មនុស្សស្រីដែលកើតឆ្នាំ ឆ្លូវ

ការផ្សាយពាណិជ្ជកម្ម

Phu Nu Tuoi Suu 1 1554

មនុស្សស្រីដែលកើតឆ្នាំឆ្លូវ គឺជាមនុស្សដែលមានភាពស្ងប់ស្ងាត់ សុភាពរាបសារ និងមានមនោសញ្ចេតនាជ្រាលជ្រៅ។ លើសពីនេះ មនុស្សស្រី ដែលកើតឆ្នាំនេះ គឺជាមនុស្សឧស្សាហ៍ព្យាយាម និងសុភាពរាបសា មិនចេះត្អូញត្អែរនឹងការលំបាកអ្វីឡើយ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីដែលកើតឆ្នាំនេះ ក៏ជាមនុស្សដែលមានមេត្តាខ្ពស់ផងដែរ តែងតែមានការអត់ឱនឱ្យមនុស្សដែលនៅជុំវិញខ្លួនជានិច្ច។ ហើយដោយសារតែធម្មជាតិនេះ ពួកគេច្រើនតែទទួលរងនូវគុណវិបត្តិ និងការលំបាកជាច្រើន។

យោងតាមហោរាសាស្ត្រ ស្ត្រីទាំងនេះតែងតែជួបការលំបាកក្នុងវ័យ ២០ ឆ្នាំ ព្រោះការរកកន្លែងសម្រាប់ខ្លួនឯង ការងារមិនមានស្ថិរភាពទេ ប៉ុន្តែវានឹងមានការរីកចម្រើននៅពេលក្រោយ។ ជាពិសេសបន្ទាប់ពីអាយុ ៣៥ ឆ្នាំ នៅពេលដែលក្រុមគ្រួសារបានចុះសម្រុងនឹងគ្នា នេះគឺជាពេលវេលាដែលស្ត្រីឆ្នាំឆ្លូវ ត្រូវងើបឡើងនៅក្នុងអាជីពរបស់ពួកគេ។ ព្រះមិនធ្វើឱ្យមនុស្សល្អ ឧស្សាហ៍ព្យាយាម ត្រូវខកចិត្តទេដោយសារភាពស្មោះត្រង់ក៏ដូចជាការខិតខំប្រឹងប្រែង ស្ត្រីដែលកើតឆ្នាំឆ្លូវនឹងមានសំណាង សន្តិភាពរីករាយ និងវិបុលភាព។

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សស្រីដែលកើតឆ្នាំ មមែ

Phu Nu Tuoi Mui 1014

ការផ្សាយពាណិជ្ជកម្ម

ចំពោះស្ត្រីដែលកើតក្នុងឆ្នាំមមែ ជាពិសេសបងប្អូនស្រីពពែដែលមានអាយុពី ២០ ទៅ ៣០ ឆ្នាំ ពួកគេត្រូវតែជួបប្រទះនូវបញ្ហាផ្លូវចិត្តធ្លាក់ចុះពីរបីដង និងបរាជ័យក្នុងអាជីវកម្ម រហូតដល់ពេលខ្លះចង់បោះបង់ថែមទៀត។ ប៉ុន្តែបើអ្នកចេះខិតខំ និងប្រឹងជម្នះ ច្បាស់ណាស់ ចាប់ពីពាក់កណ្ដាលអាយុទៅ ជីវិតអ្នកនឹងឡើងខ្ពស់ជាលំដាប់ លែងយ៉ាប់យ៉ឺនទៀតហើយ។

ទោះយ៉ាងណា អ្នកកើតក្នុងឆ្នាំមមែ គឺជាមនុស្សដែលមានសមត្ថភាព ចេះខិតខំធ្វើការ ពូកែធ្វើការងារសង្គម និងថែរក្សាកិច្ចការផ្ទះ សុភមង្គល និង“ ឧត្តម “ចលនា មនុស្សស្រីទាំងនេះ មិនងាយបោះបង់អ្វីដោយងាយឡើយ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម