
អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)
ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក តាមការកោតសរសើរតៗគ្នា ជាពិសេសសូម្បីតែសារព័ត៌មានល្បី CNN ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី អាម៉ុកត្រី ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖




















