រស់នៅក្នុងសង្គមសព្វថ្ងៃ ត្រូវយល់ពីច្បាប់វិន័យទាំង ១២ ចំណុចនេះ

រស់នៅក្នុងសង្គមសព្វថ្ងៃ ត្រូវយល់ពីច្បាប់វិន័យទាំង ១២ ចំណុចនេះ
ការផ្សាយពាណិជ្ជកម្ម

រស់នៅក្នុងសង្គមសព្វថ្ងៃនេះ មានរឿងជាច្រើនដែលយើងត្រូវតែដឹងឱ្យបានច្បាស់ មានរឿងច្រើនណាស់ ដែលយើងមិនគួរល្ងង់នោះឡើយ។ ការរស់នៅសព្វថ្ងៃ ប្រសិនបើយើងមិនយល់ពីច្បាប់វិន័យ នៃការរស់នៅនោះទេ យើងនឹងក្លាយជាជនរងគ្រោះរងការឈឺចាប់ជាមិនខាន។ ខាងក្រោមនេះ គឺជាច្បាប់ទាំង ១២ ដែលគ្រប់គ្នាត្រូវតែដឹង។

១. កុំទូរស័ព្ទទៅនរណាម្នាក់លើសពីពីរដងជាប់ៗគ្នា។ ប្រសិនបើពួកគេមិនបានទទួល វាក៏មានន័យថា មកពីពួកគេមានការងាររវល់អ្វីមួយហើយ ប៉ុន្តែប្រសិនបើបន្ទាប់ពីនេះ គេមិន Call ត្រឡប់មកយើងវិញ វាក៏មានន័យថា ប្រហែលជាគេមិនចង់លើកលេខយើងក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម

២. រឿងលុយកាក់ ខ្ចី សុំ ជំពាក់ និងឱ្យត្រូវបែងចែកឱ្យដាច់។ ម្យ៉ាងទៀត លុយដែលអ្នកខ្ចីគេ ទោះយ៉ាងណា ក៏ត្រូវតែសងឱ្យគ្រប់ចំនួន កុំគេចវេស ហើយក៏កុំធ្វើភ្លេច ប្រយ័ត្នជាប់កម្មជាមួយម្ចាស់បំណុល។

Db7c557bb69c412e0634972adce8bd15
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ពេលមាននរណាម្នាក់ប៉ាវអ្នកហូបអី ហើយគេប្រគល់សិទ្ធឱ្យអ្នកជាអ្នកកុម្មងអាហារ ដាច់ខាតកុំជ្រើសយកអាហារណាដែលថ្លៃៗពេក ព្រោះគេប៉ាវអ្នក ក៏មិនប្រាកដថាគេសម្បូរហូរហៀរដែរ តែវាជាទឹកចិត្ត និងការរាប់អានរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

៤. កុំសួរសំណួរខ្វះសីលធម៌ទៅកាន់នរណាម្នាក់ ដូចជា « ពេលណាការ? ធ្វើការអី? ប្រាក់ខែប៉ុន្មាន? កាលយកប្ដី/ ប្រពន្ធ? កាលយកកូន? … » វាក៏នៅមានសំណួរជាច្រើនទៀត យើងគួរតែដឹង និងយល់ពីចំណុចនេះ។

៥. ជាមនុស្សមានសីលធម៌ខ្ពស់ ទោះអ្នកដែលដើរពីក្រោយអ្នកមិនខ្វល់ថា គេជាមនុស្សប្រុស ឬមនុស្សស្រីនោះទេ អ្នកគប្បីបើកទ្វារឱ្យគេ ព្រោះនេះជាសីលធម៌ វាមិនធ្ងន់ស្រាល ថ្លៃថ្នូរ ថោកទាប ព្រោះតែរឿងនេះនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៦. ការដើរលេង ហូបចុក ឬធ្វើដំណើរ ប្រសិនបើមិត្តរបស់អ្នក ឬអ្នកដែលទៅជាមួយអ្នកគេស្ម័គ្រចិត្តចេញលុយមុន អ្នកដាច់ខាតត្រូវតែធ្វើជាអ្នកចេញលុយនៅពេលក្រោយ។

3671249580f742f47eb987046519e8c7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. គោរពដល់គោលគំនិតរបស់អ្នកដទៃ ត្រូវដឹងថា ការយល់ឃើញរបស់មនុស្សមិនដូចគ្នាទេ កុំគិតថាគំនិតគេខុស ហើយគំនិតយើងត្រូវ ព្រោះរាល់គំនិតរបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានហេតុផលរៀងៗខ្លួន។

ការផ្សាយពាណិជ្ជកម្ម

៨. កុំកាត់ចង្វាក់ ពេលមាននរណាម្នាក់កំពុងតែនិយាយ ត្រូវរង់ចាំឱ្យគេនិយាយឱ្យចប់សិន ចាំយើងបន្តតាមក្រោយ ការកាត់ចង្វាក់គេភ្លាមៗ វាជាទម្លាប់របស់មនុស្សខ្វះសីលធម៌។

៩. ប្រសិនបើអ្នកនិយាយលេងសើចចំពោះនរណាម្នាក់ ហើយមើលទៅគេហាក់មិនរីករាយ ​នោះក៏មានន័យថា ការលេងសើចរបស់អ្នក មិនកំប្លែងគេ គេអាចនឹងមិនពេញចិត្ត ដូច្នេះ ត្រូវបញ្ឈប់ភ្លាមៗ ត្រូវចាំថា ការលេងសើចក្នុងរឿងអ្នកដទៃ វាជារឿងអសីលធម៌បំផុត។

ការផ្សាយពាណិជ្ជកម្ម

១០. ត្រូវចេះនិយាយពាក្យថា អរគុណ នៅពេលមាននរណាម្នាក់ជួយអ្នក មិនថា ការងារតិច ឬច្រើនទេ តែនេះជាសីលធម៌។

១១. រិះគន់ដើម្បីស្ថាបនា តែបើចង់រិះគន់នរណាម្នាក់ ចូររិះគន់ក្នុងកាលៈទេសៈដែលត្រឹមត្រូវ មិនត្រូវស្ដីបន្ទោសឱ្យគេក្នុងទៅសាធារណៈ ឬនៅចំពោះមុខមនុស្សជាច្រើនឡើយ ព្រោះមនុស្សក៏ចេះខ្មាសអៀនដែរ។

ការផ្សាយពាណិជ្ជកម្ម

១២. កុំអួតពីទ្រព្យរបស់អ្នកនៅចំពោះ​មុខបងប្អូន មិត្តភក្តិ ឬនៅចំពោះមុខអ្នកក្រខ្វះខាត៕

អត្ថបទ ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម