
ស្រឡាញ់គ្នា! ហេតុអីចាំបាច់ប្រួលប្រែ ?
នៅលើលោកនេះ មានតែភាពប្រួលប្រែទេ ដែលមិនចេះប្រួលប្រែ តែបើនិយាយពីចិត្ត គំនិត និងអារម្មណ៍របស់មនុស្សវិញគឺ តែងតែផ្លាស់ប្ដូររៀងរាល់ ៦០វិនាទីម្ដង ដូច្នេះ កុំរំពឹងថា គ្រប់យ៉ាងដែលអ្នកបានជួប បានឃើញ ឬបាននិយាយ បានសន្យា វានឹងនៅតែឋិតថេររហូតនោះគឺខុសហើយ។ ស្នេហាក៏ដូចគ្នា កុំសួរថា ហេតុអីស្រឡាញ់គ្នា ចាំបាច់ប្រួលប្រែ គឺមកពីវាដល់ពេលដល់វេលា គឺវាត្រូវតែប្រែប្រួលអ៊ីចឹងហើយ ទោះកន្លងមក មានការប្ដេជ្ញាថានឹងមិនប្រែចិត្ត ស្បថស្បែថាស្រឡាញ់តែម្នាក់ហ្នឹង ក៏មិនអាចកំណត់ថា វានឹងមិនប្រួលប្រែនោះទេ។ ពេលខ្លះ ចិត្តយើងច្បាស់ថាយើងនឹងមិនផ្លាស់ប្ដូរ តែអ្នកណាទៅដឹង គឺគេទេដែលជាអ្នកប្រួលប្រែ គេប្រែចរិត គេប្រែគំនិត…




















