
ហេតុអី ស្រីស្អាត ច្រើនតែមានជីវិតអភ័ព្វ?
ជឿថា មនុស្សភាគច្រើនច្បាស់ជាធ្លាប់ឮចាស់ៗនិយាយតមកហើយថា “ស្រីស្អាតច្រើនតែអភ័ព្វ” ដោយហេតុតែចាស់ៗច្រើនតែឃើញនូវរូបភាពជាក់ស្ដែង ដែលតែងតែកើតមានលើមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត ពួកគាត់សុទ្ធតែមានជីវិតដែលគួរឱ្យអាណិត ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ។ ជាក់ស្ដែងណាស់ មនុស្សស្រីមួយចំនួន គាត់ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង តែបែរជាគ្មានសំណាងបានជួបដៃគូជីវិតដែលល្អនោះឡើយ។ ផ្ទុយទៅវិញ គាត់បែរជាត្រូវរស់នៅក្នុងជីវិតគូដែលពោរពេញទៅដោយទឹកភ្នែក មានតែទុក្ខវេទនា ពេលខ្លះ បែរជាត្រូវប្ដីវាយតប់ ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយជីវិតរបស់នាង គឺមានតែស្នាមញញឹមក្លែងក្លាយ ដែលប្រើបានតែចំពោះមុខមនុស្សជុំវិញតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតក្នុងជីវិតពិត គឺទឹកភ្នែកស្ទើរតែរាល់យប់។ ម្យ៉ាងវិញទៀត មនុស្សស្រីខ្លះ ស្រស់ស្អាត ឆើតឆាយ ពូកែតុបតែងកាយស៊ីវិល័យ ដែលមានមនុស្សជាច្រើនតាមស្រឡាញ់ និងចង់បាននាងជាគូយ៉ាងខ្លាំង។ ហើយមនុស្សស្រីប្រភេទនេះ ជីវិតនាង…




















