ហេតុអី មនុស្សយើង អាយុកាន់តែច្រើន សល់មិត្តភក្តិកាន់តែតិច?

ហេតុអី មនុស្សយើង អាយុកាន់តែច្រើន សល់មិត្តភក្តិកាន់តែតិច?
ការផ្សាយពាណិជ្ជកម្ម

វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សយើងអាយុកាន់តែច្រើន មានមិត្តកាន់តែតិច ព្រោះថាការដែលយើងកាន់តែដឹងក្ដី យើងក៏បានជួបប្រទះនូវរឿងរ៉ាវក្នុងជីវិតច្រើនរាប់មិនអស់ ស្គាល់ចរិតពិតរបស់មនុស្សមួយចំនួនកាន់តែច្បាស់ ដឹងថាអ្នកណាជាមិត្តពិតប្រាកដ អ្នកណា​គ្រាន់តែចូលមកព្រោះចង់បានប្រយោជន៍ ហើយមនុស្សខ្លះ គ្រាន់តែចៃដន្យឆ្លងកាត់ជីវិតយើងមួយពេលប៉ុណ្ណោះ ជាពិសេស មនុស្សដែលយើងបានជួប បានស្គាល់ទាំងប៉ុន្មាន គឺសុទ្ធតែជាគ្រូ និងបានផ្ដល់បទពិសោធន៍ឱ្យយើងថែមទៀត។

កាលយើងនៅតូចៗ យើងមានមិត្តភក្តិច្រើន អ្នកណាក៏យើងស្គាល់ អ្នកណាក៏យើងឆាប់ចុះសម្រុងក្នុងការលេងជាមួយ ក៏ព្រោះតែកាលនោះ យើងគ្រាន់តែមិនចង់នៅម្នាក់ឯង យើងគ្រាន់តែចង់មានគ្នាកំដរលេង យើងមិនទាន់ចេះគិត ពេលមានរឿងឈ្លោះទាស់ ក៏ខឹងនឹងគ្នាមិនយូរដែរ មិនប៉ុន្មានក៏ភ្លេចអស់ហើយ។

ការផ្សាយពាណិជ្ជកម្ម
85123844_2957109750993308_4224473353525657600_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ុន្តែនៅពេលដែលយើងធំដឹងក្ដី មានរឿងខ្លះ យើងក៏ដាក់ចិត្តប្រកាន់ មានរឿងខ្លះ យើងក៏មិនអាចបំភ្លេច មានមនុស្សខ្លះ គេមិនមែនចិត្តទូលាយដូចយើង ក៏មានមនុស្សខ្លះមិនត្រង់ជាមួយយើងនោះឡើយ អ្នកខ្លះ ថែមទាំងធ្វើមិនស្គាល់យើងថែមទៀតផង។

ម្យ៉ាងវិញទៀត មនុស្សយើងកាន់តែធំ អាយុកាន់តែច្រ់ន ក៏កាន់តែចេះគិតពិចារណា ដឹងល្អអាក្រក់ ហើយយើងក៏លែងខ្វល់ភាបឯកាដែរ ព្រោះការដែលយើងនៅតែម្នាក់ឯង គឺមានន័យថា យើងរឹតតែរឹងមាំជាងមុន យើងក៏មិនចង់បានអ្នកណាមកកំដរលេងមួយគ្រាដែរ តែយើងចង់មានមិត្តដ៏ល្អពិតប្រាកដម្នាក់ ដែលអាចដឹង និងយល់ពីចិត្តយើងច្បាស់ អាចកំដរយើងគិត ដើម្បីឱ្យបានធូរចិត្ត មិនមែនកំដរយើងលេងឱ្យសប្បាយមួយឆាវនោះទេ។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាការពីតូច ងាយឆាប់រសាយណាស់ តែបញ្ហារបស់មនុស្សធំ មិនមែនគ្រាន់តែគេងមួយយប់ ក៏អាចបំភ្លេចបាននោះឡើយ ពាក្យថា បញ្ហា បើមិនដោះស្រាយ គឺមិនងាយនឹងសាបរលាបឡើយ៕

101740581_2957109644326652_5269996735584796672_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
101063922_2951218011582482_3426816433948983296_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម