
ឆុតណាស់! នេះនិយមន័យកាត់សុបិនទាំង ១០ ដែលមនុស្សភាគច្រើនឧស្សាហ៍ជួប
ជឿថានរណាក៏ធ្លាប់សុបិនដែរ ហើយបើតាមវិទ្យាសាស្ត្រគេតែងនិយាយថា ដោយសារអារម្មណ៍ហត់នឿយមុនពេលចូលដំណេក ឬអ្នកគ្រាន់តែគិតដល់អ្វីដែលបានជួបប្រទះកាលពីពេលកន្លងទៅ។ យ៉ាងណាមិញបើតាមជំនឿគឺសុបិនទាំងអស់នោះ វាមាននិយមន័យរៀងៗគ្នា ហើយភាគច្រើនគឺឈុតដែលអ្នកគួរតែដឹង និងមិនគួររំលងនោះទេ។ យើងបង្ហាញនិយមន័យនៃសុបិនទាំង ១០ ដូចខាងក្រោម៖ សុបិន្តថាមានកូន បញ្ជាក់ន័យថា: បើអ្នកមានគ្រួសារហើយខ្លួនអ្នកចង់មានកូននឹងគេដែរ ប៉ុន្តែបើអ្នកនៅលីវនៅឡើយ គឺវាបញ្ជាក់ន័យថា អ្នកកំពុងត្រូវការស្នេហាជាគ្រួសារចង់មានប្តីមានប្រពន្ធ និងចង់មានកូនផង។ អ្នកសាកល្បងគិតក្នុងចិត្តខ្លួនឯងមើល មានស្រមើស្រមៃចង់បានអ្វីខ្លះ? អ្នកមានដេកស្រមៃចង់បានវាមកឱបក្រសោបទេ? ទាំងអស់នេះហើយទើបជំរុញឱ្យអ្នកសុបិនឃើញដូច្នេះ។ សុបិន្តឃើញឃ្មុំ បញ្ជាក់ន័យថា: មានសញ្ញាដាស់តឿនគ្រោះភ័យអាសន្នបង្កប់នៅក្នុងខ្លួន។ បើសុបិនថា ត្រូវឃ្មុំទិច បញ្ជាក់ថា អ្នកកំពុងមានបញ្ហាចោមរោមស្ទើរគ្រប់ទិសទីក្នុងពេលនេះអ្នកគួររក វិធីទប់ទល់ ឬការពារទុកជាមុនបានហើយ។ សុបិន្តឃើញរថយន្ត…




















