
មិនចាំបាច់តែស្អាតពេកទេ នារីៗឲ្យតែមាន ៣ ចំណុចនេះ បុរសស្រលាញ់ដកចិត្តមិនរួច
ជាទូទៅបុរសមុននឹងដាក់ចិត្តស្រលាញ់នរណាម្នាក់ បើស្ថិតក្នុងវ័យចាស់ទុំ ជឿថាមានហេតុផលច្រើនណាស់ ពោលមិនមែនចេះតែឃើញនារីណាស្អាត ហើយដាក់ចិត្តទៅស្រលាញ់គេនោះទេ។ មនុស្សស្រីក៏ដូចគ្នារមែងមានចំណុចពិសេសជាច្រើនទៀត ក្រៅពីកត្តាសម្រស់ រហូតដល់នារីខ្លះនាងមិនបានប្រើប្រាស់សម្រស់ជាធំ ក្នុងការឆក់យកបេះដូងបុរសណាម្នាក់ឡើយ ផ្ទុយទៅវិញនាងមានកត្តាគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ដែលធ្វើឲ្យបុរសម្នាក់នោះដកចិត្តមិនរួចពីនាង។ សម្រាប់មនុស្សស្រី យើងសូមណែនាំ ៣ ចំណុចធំៗ ដែលអ្នកគួរតែមាន ហើយចំណុចទាំងនោះ ក៏ជឿថាមនុស្សប្រុសជាច្រើនរមែងពេញចិត្តខ្លាំងផងដែរ៖ នារីដែលចេះប្រើប្រាស់ជីវិតឲ្យមានក្តីសុខ មនុស្សប្រុសចាស់ទុំគេមិនសម្លឹងតែលើសម្រស់របស់នារីម្នាក់នោះទេ ផ្ទុយទៅវិញគេសិក្សាយ៉ាងស៊ីជម្រៅថា តើនារីរូបនោះចេះប្រើប្រាស់ដំណើរជីវិតបែបណាខ្លះ ហើយនាងមានគោលដៅច្បាស់លាស់ដែរឬទេ? ជាការពិតបុរសចូលចិត្តនៅក្បែរមនុស្សស្រី ដែលរមែងគិតពីភាពវិជ្ជមាន និងរស់នៅដោយសាមញ្ញ តែអាចបង្កើតក្តីសុខសម្រាប់ជីវិត។ នារីដែលចេះដឹងទុក្ខធុរៈមនុស្សជុំវិញខ្លួន នារីដែលមិនចេះគិតពីទុក្ខធុរៈមនុស្សជុំវិញខ្លួន ឬនិយាយឲ្យស្រួលស្តាប់ទៅ គឺគិតតែក្តីសុខសម្រាប់ខ្លួនឯង ក៏មិនមែនជាប្រភេទនារីក្នុងក្តីស្រមៃរបស់មនុស្សប្រុសទូទៅដែរ…




















