ចំណេញច្រើនណាស់! មនុស្សប្រុសគួរតែប្រញាប់រៀបការ ដើម្បីទទួលបានគុណសម្បត្តិទាំង ៤ យ៉ាងនេះ ជាពិសេសគឺចំណុចទី ៣

New Copy
ការផ្សាយពាណិជ្ជកម្ម

បុរសទាំងឡាយ កុំគិតថាការរៀបការគឺជាការបិទផ្លូវនៃសេរីភាពរបស់អ្នកឱ្យសោះ ផ្ទុយទៅវិញ នៅពេលដែលអ្នករៀបការ មានគ្រួសារជារបស់ខ្លួន អ្នកនឹងទទួលបានគុណសម្បត្តិ៤យ៉ាងដែលនឹកស្មានមិនដល់។

១. បេះដូងមានសុខភាពល្អ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 01 15 At 5.24.21 PM

បុរសដឹងថាពេលណាមានស្នេហា វាតែងតែរីករាយ ហើយល្អសម្រាប់បេះដូង។ ការសិក្សាបានបង្ហាញថា បុរសនៅលី វគឺមានហានិភ័យខ្ពស់នៃជំងឺបេះដូង។ ផ្ទុយទៅវិញបុរសដែលរៀបការរួច តែងតែរស់នៅប្រកបដោយសុភមង្គល និងមានក្ដីសុខ ភាពកក់ក្ដៅ ដូច្នេះបេះដូងរបស់ពួកគេ ក៏នឹងមានសុខភាពល្អផងដែរ។

ការផ្សាយពាណិជ្ជកម្ម

២. រកលុយបានច្រើន

Screen Shot 2021 01 15 At 5.24.25 PM

ការផ្សាយពាណិជ្ជកម្ម

បុរសនៅលីវអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចូលចិត្ត ប៉ុន្តែបន្ទាប់ពីរៀបការពួកគេរស់នៅក្នុងជីវិតដែលមានការទទួលខុសត្រូវខ្ពស់។ អារម្មណ៍នៃការរកលុយក៏ដូចជាមហិច្ឆតា មានជំហរនៅក្នុងសង្គមកំពុងតែកើនឡើង។

ហេតុនេះ វានឹងជម្រុញឱ្យបុរសព្យាយាមខ្លាំងជាងមុន។ បុរសជាកម្លាំងស្នូលរបស់គ្រួសារ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកខ្វះខាត អ្នកស្អប់ការងាររបស់ អ្នកគួរតែរៀបការភ្លាមៗ ដើម្បីមានកម្លាំងចិត្តឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

៣. រស់នៅបានយូរ

6d5675cb0164ac1d9e5f817ae8ef2f28

ការផ្សាយពាណិជ្ជកម្ម

ស្តាប់ទៅដូចជាចម្លែក ប៉ុន្តែវាជាការពិត មនុស្សគ្រប់គ្នារស់នៅបានយូរដោយសារអាពាហ៍ពិពាហ៍។ យោងតាមការស្រាវជ្រាវ មនុស្សដែលរៀបការរួច គឺមានអាយុវែងជាងអ្នកដែលលែងលះគ្នា មេម៉ាយ ឬមិនទាន់រៀបការ។ ដូច្នេះបុរសកុំបារម្ភ “អាពាហ៍ពិពាហ៍គឺជាផ្នូរនៃសេចក្តីស្រឡាញ់” កុំខ្លាចថារៀបការរួចខ្លួននឹងបាត់បង់សេរីភាព គឺវាមិនពិតឡើយ។

៤​. អាចកាត់បន្ថយការផឹកស្រា

ការផ្សាយពាណិជ្ជកម្ម

8d1f56dba8c8cd8761e4c90cc5ababb4

នៅពេលបុរសនៅលីវ បុរសអាចផឹកជាមួយមិត្តភក្តិរបស់គាត់ជារៀងរាល់ថ្ងៃ រាល់យប់ ពីព្រោះគាត់មិនមានអ្វីដែលត្រូវព្រួយបារម្ភ។ ប៉ុន្តែនៅពេលពួកគេរៀបការរួច បុរសនឹងរស់នៅបានប្រសើរសម្រាប់ប្រពន្ធ និងកូនៗរបស់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីការងារពួកគេនឹងត្រឡប់ទៅផ្ទះវិញជាមួយប្រពន្ធ និងកូន ជំនួសឱ្យការដើរលេងស៊ីផឹក ជួបជុំមិត្តភក្តិនៅខាងក្រៅ។ ម៉្យាងវិញទៀត ពេលរៀបការស្ត្រីក៏គ្រប់គ្រងប្តីរបស់ខ្លួនបានល្អដែរ ដោយរារាំងពួកគេមិនឱ្យផឹកស៊ីស្រវឹងរហូតដល់លេងដឹងផ្ទះសម្បែង៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម