
Jamie Vardy ទម្លាយរឿងមួយរបស់N’Golo Kante: គាត់អត់ចង់បានឡានជិះទេសុខចិត្តរត់ទៅហាត់រាល់ថ្ងៃ
កាលពីឆ្នាំ២០១៥ ក្លិប Leicester City បានចុះកុងត្រាយកខ្សែបម្រើសញ្ជាតិបារាំង N’Golo Kanté ហើយក្នុងឆ្នាំនោះដែរ ក្លិបកញ្ជ្រោងខៀវដែលមានម្ចាស់ជាជនជាតិថៃបានឈ្នះពាន Premier League លើកដំបូងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយឡើងមកលេងនៅលីគកំពូលអង់គ្លេសរដូវកាល២០១៤-២០១៥។ N’Golo Kanté គឺជាខ្សែបម្រើដ៏លេចធ្លោម្នាក់ហើយមកដល់បច្ចុប្បន្នទោះបីជាគាត់មកលេងនៅ Chelsea ក៏នៅតែជាសំណព្វចិត្តអ្នកគាំទ្របាល់ទាត់ក្នុងពិភពលោកដដែល។ ខ្សែប្រយុទ្ធរបស់ក្លិប Leicester City កីឡាករ Jamie Vardy បានទម្លាយរឿងមួយអំពីម្ចាស់ពាន World Cup 2018 រូបនេះថា៖ “ខ្ញុំចាំបានថាពេលដែលយើងចុះកុងត្រាយកគាត់ គាត់មិនចង់បានឡានជិះទេ( ក្លិបទិញឡានឲ្យ)ពីព្រោះគាត់បានគិតថាគាត់អាចរត់ទៅហាត់រាល់ៗព្រឹកបានហើយ…




















